មីងថាច់ធីដេវ ភូមិតឹងគ្វី A ឃុំតឹងហ៊ឹង ស្រុកឡុងភូ (សុកត្រាំង) រីករាយពេលបានឧបត្ថម្ភសង់ផ្ទះថ្មី |
តឹងហ៊ឹងជាឃុំដែលមានជនរួមជាតិខ្មែររស់នៅច្រើន ស្រូបអត្រាជិត៦០%នៃប្រជាជនក្នុងឃុំ។ ហេដ្ឋារចនាសម្ព័ន្ធនៅទីនេះបានវិនិយោគយ៉ាងរឹងមាំដើម្បីបម្រើការដឹកជញ្ជូនកសិផលរបស់ប្រជាជន។ អគ្គិសនី ផ្លូវ សាលារៀន ដំណាក់សុខាភិបាលបានអភិវឌ្ឍព្រមៗគ្នា។ នេះជាលទ្ធផលនៃការអនុវត្តកម្មវិធី គម្រោង ក្នុងនោះមានកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ដំណាក់កាលទី១: ឆ្នាំ២០២១-២០២៥។ តាមសមមិត្តដាំងថាញ់ញ៉ាង-អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងហ៊ឹង បានបែងចែកពីប្រភពទុនកម្មវិធី គណៈកម្មាធិការបក្ស រដ្ឋអំណាចឃុំតឹងហ៊ឹងកំពុងផ្សព្វផ្សាយអនុវត្តគម្រោងទី១សង់ផ្ទះនៅឱ្យគ្រួសារក្រចំនួន១០១គ្រួ ផ្លាស់ប្តូរមុខរបរឱ្យ១០៤គ្រួ។ គម្រោងទី៤ ឃុំបានវិនិយោគកសាងផ្លូវតំបន់៣ (ចាប់ពីព្រែកហ៊ឹងថាញ់ដល់ព្រែកអុងកប) ភូមិកគោ សរុបថវិកាជាង៧០០លានដុង ស្ពានព្រែកអុងកប ភូមិកគោ ថវិកាជាង៨០០លានដុង ជួសជុល ថែទាំផ្លូវច្រកចំណុះភូមិតឹងគ្វី B ថវិកាជាង២០០លានដុង…។ ជាគ្រួសារទទួលផលគោលនយោបាយ មីងថាច់ធីដេវ នៅភូមិតឹងគ្វី A ឃុំតឹងហ៊ឹងចែករំលែក៖ បានរដ្ឋជំនួយឧបត្ថម្ភថវិកាចំនួន៤៤លានដុង ខ្ញុំបន្ថែមថវិកាដើម្បីសង់ផ្ទះថ្មីរឹងមាំ ខ្ញុំសប្បាយចិត្តណាស់និងអរគុណបក្ស រដ្ឋ។ ឆ្លងតាមការស្វែងយល់បានដឹង មីងជាគ្រួសារក្រកូនៗបានរៀបការចេញនៅដោយឡែក ទៅធ្វើការនៅឆ្ងាយ មីងកំពុងរស់នៅជាមួយកូនប្រុសពៅ ក៏គ្មានការងារធ្វើលំនឹង រាល់ថ្ងៃទៅធ្វើការគ្រប់ហូបគ្មានលទ្ធភាពសង់ផ្ទះថ្មី បានរដ្ឋឧបត្ថម្ភសង់ផ្ទះនឹងជួយគ្រួសារមីងមានកន្លែងនៅលំនឹង មិនព្រួយបារម្ភពេលមានភ្លៀងខ្យល់។
នៅភូមិជាមួយគ្នា គ្រួសារមីងលីវធីជេន ស្ថានភាពគ្រួសារលំបាក គ្មានដីផលិត ប្តីប្រពន្ធមីងធ្វើការឈ្នួលដើម្បីមានប្រាក់ផ្គត់ផ្គងជីវភាព។ ឆ្នាំ២០២៣ បានរដ្ឋអំណាចភូមិភាគជួយឧបត្ថម្ភ១០លានដុង ពីប្រភពទុនផ្លាស់ប្តូររបរមីងវិនិយោគឱ្យការចិញ្ចឹមជ្រូក។ រីករាយជាមួយនឹងការឧបត្ថម្ភទាន់ពេល មីងជេនចែករំលែក៖ ខ្ញុំអរគុណបក្ស រដ្ឋដែលបានយកចិត្តទុកដាក់ឧបត្ថម្ភដល់គ្រួសារខ្ញុំ ខ្ញុំនឹងខិតខំប្រឹងធ្វើការរកស៊ីដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងលំនឹងជីវភាព។
សមមិត្តដាំងថាញ់ញ៉ាង-អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងហ៊ឹងឱ្យដឹង៖ ចាប់តាំងពីផ្សព្វផ្សាយអនុវត្តកម្មវិធីដែលបានយកចិត្តទុកដាក់ចង្អុលការរបស់គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនស្រុក ការជំនួយឧបត្ថម្ភរបស់គណៈផ្នែកស្រុក សាមគ្គីភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ ការឯកភាពរបស់ប្រជាជនក្នុងការចាត់តាំងអនុវត្ត។ ឆ្លងតាមនោះ អនុវត្តប្រសិទ្ធភាពនូវខ្លឹមសារនៃកម្មវិធីតាមដំណើរការដែលបានដាក់ចេញ។ ឆ្នាំ២០២៣ ឃុំនឹងផ្សព្វផ្សាយអនុវត្តសម្រេចគម្រោងទី១និងគម្រោងទី៤។
កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនៅលើភូមិដ្ឋានឃុំតឹងហ៊ឹងដែលបាននិងកំពុងផ្សព្វផ្សយទាន់ពេលនិងប្រសិទ្ធភាព។ ឆ្លងតាមនោះ រួមចំណែកកែលម្អជីវភាពសម្ភារៈ ស្មារតីរបស់មាមីង ទិដ្ឋភាពភូមិស្រុកកាន់តែរីកចម្រើន៕
ថាញ់វ៉ាង
Thông tin bạn đọc
Đóng Lưu thông tin