ទិដ្ឋភាពថ្មីនៅឃុំធ្វឹងហ្វា
ទិដ្ឋភាពថ្មីនៅឃុំធ្វឹងហ្វា
ជីវភាពប្រជាជនបានលើកកម្ពស់ ផ្ទះថ្មីខែងរ៉ែង បណ្តាដងផ្លូវគមនាគមន៍រឹងមាំធំទូលាយ សងខាងផ្លូវមានដាំផ្កាលម្អ។ល។ នេះជារូបភាពរបស់ឃុំធ្វឹងហ្វាស្រុកចូវថាញ់ (សុកត្រាំង) ថ្ងៃនេះជាតំបន់ជនបទសុខដុមរមនា។
ក្តីរីករាយនៃការឈានដល់ទិសដៅសាលាសម្រេចបទដ្ឋានជាតិ
ក្តីរីករាយនៃការឈានដល់ទិសដៅសាលាសម្រេចបទដ្ឋានជាតិ
ប៉ុន្មានឆ្នាំកន្លង ដោយការយកចិត្តទុកដាក់ វិនិយោគរបស់បក្ស រដ្ឋក្នុងការកសាងមូលដ្ឋានសម្ភារៈរឹងមាំ ទំនើប សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកត្រឹងដេ ស្រុកត្រឹងដេ (សុកត្រាំង) បានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការបង្រៀននិង​រៀន។ អាស្រ័យហេតុនេះ ឆ្នាំសិក្សា២០២៣-២០២៤ សាលាមានកិត្តិយស​ទទួលបានកិត្តិនាមសាលាសម្រេចបទដ្ឋានជាតិ។
កម្មាភិបាលវ័យក្មេងត្រូវ​បង្ហាញស្មារតីទទួលខុសត្រូវខ្ពស់ រហ័សរហួននិងច្នៃប្រឌិតដើម្បីឆ្លើយតបភារកិច្ចក្នុងស្ថានភាពថ្មី
កម្មាភិបាលវ័យក្មេងត្រូវ​បង្ហាញស្មារតីទទួលខុសត្រូវខ្ពស់ រហ័សរហួននិងច្នៃប្រឌិតដើម្បីឆ្លើយតបភារកិច្ចក្នុងស្ថានភាពថ្មី
ថ្ងៃទី២២ ឧសភា នៅគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត អនុលេខាប្រចាំការបក្សខេត្ត-ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លេខាគណៈកម្មាធិការបក្ស បណ្តាស្ថាប័នបក្សខេត្តសុកត្រាំង សមមិត្តហូធីកឹមដាវ មាន​អង្គ​ប្រជុំជាមួយរណសិរ្សមាតុភូមិវៀតណាម អង្គការនយោបាយ-សង្គមនិងអង្គការមហាជនអាស្រ័យបក្ស រដ្ឋប្រគល់ភារកិច្ចរបស់ខេត្ត។ ចូលរួមមានសមមិត្តងោហ៊ុង-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត តំណាងថ្នាក់ដឹកនាំគណៈចាត់តាំងបក្សខេត្ត ថ្នាក់ដឹកនាំបណ្តាអង្គការនយោបាយ-សង្គមនិងអង្គការមហាជនអាស្រ័យបក្ស រដ្ឋប្រគល់ភារកិច្ចរបស់ខេត្ត។
ហ្វឹកហាត់ដើម្បីជួយនារីនៅតំបន់ជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ចសុវត្ថិភាពនៅ​បណ្តាញអ៊ីនធឺណែត
ហ្វឹកហាត់ដើម្បីជួយនារីនៅតំបន់ជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ចសុវត្ថិភាពនៅ​បណ្តាញអ៊ីនធឺណែត
ថ្ងៃទី២២ ឧសភា នៅមជ្ឈមណ្ឌលសន្និបាតត្វងធិញ សមាគមនារីខេត្តសុកត្រាំង បានសហការជាមួយវិជ្ជាស្ថាននារីវៀតណាម ចាត់តាំងបើកថ្នាក់ហ្វឹកហាត់ “អនុវត្តបច្ចេកវិទ្យាព័ត៌មានសម្រាប់ការផ្តើមអាជីពនិងធ្វើ​អាជីវកម្មអនឡាយ ជួយនារីនៅតំបន់ជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ចសុវត្ថិភាពនៅ​បណ្តាញអ៊ីនធឺណែត ឆ្នាំ២០២៥” នៅលើភូមិដ្ឋានខេត្តសុកត្រាំង។ អញ្ជើញចូលរួមមានសមមិត្តង្វៀងធីយៀង-អនុប្រធានសមាគមនារីខេត្តសុកត្រាំង តំណាងវិជ្ជាស្ថាននារីវៀតណាមនិងតំណាងប្រហែល​១០០រូប មកពី៩ស្រុក ទីរួមខេត្តចំណុះភូមិដ្ឋានអនុវត្តគម្រោង៨។
អ្នកមានប្រិយភាពរួមចំណែកយ៉ាងសកម្មក្នុងការកសាងជនបទថ្មី
អ្នកមានប្រិយភាពរួមចំណែកយ៉ាងសកម្មក្នុងការកសាងជនបទថ្មី
ប៉ុន្មានឆ្នាំកន្លង អ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិចខេត្តសុកត្រាំងបានពង្រីកតួនាទីស្នូលលើវិស័យនៃជីវភាពសង្គម។ ទន្ទឹមនោះរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងជនបទថ្មី ផែនមហាសាមគ្គីជនជាតិ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងសហគមន៍ អភិរក្សនិងពង្រីកបណ្តាទំនៀមទម្លាប់ប្រពៃណីល្អប្រសើរក្នុងតំបន់ជនជាតិភាគតិច។