ព្រឹកថ្ងៃទី១៧ មេសា នៅហាណូយ ក្រសួងនគរបាលចាត់តាំងសន្និបាតលើប្រព័ន្ធជ្រួតជ្រាបសេចក្តីសរុបលេខ 132-KL/TW ថ្ងៃ១៨ មីនា ឆ្នាំ២០២៥ របស់ការិយាល័យនយោបាយអំពីបន្តការអនុវត្តបទបញ្ជាលេខ 36-CT/TW ថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០១៩ របស់ការិយាល័យនយោបាយអំពីការបង្កើននិងលើកកម្ពស់ប្រសិទ្ធភាពការងារបង្ការ ទប់ស្កាត់និងបង្រ្កាបគ្រឿងញៀន។ ចូលរួមអធិបតីនិងចង្អុលការសន្និបាតមានបណ្តាសមមិត្ត៖ ត្រឹងកឹមទូ - សមាជិកការិយាល័យនយោបាយ ប្រចាំការគណៈលេខា ឡេថាញ់ឡុង - ឧបនាយករដ្ឋមន្តី្រ ប្រធានគណៈកម្មាធិការជាតិបង្ការ ទប់ស្កាត់ AIDS គ្រឿងញៀន ពេស្យា ឧត្តមសេនីយ៍ឯក លឿងតាមក្វាង - លេខាគណៈកម្មាធិការបក្សនគរបាលមជ្ឈិម រដ្ឋមន្ត្រីក្រសួងនគរបាល។
មើលបន្ថែមទៀត