កសាងដងផ្លូវជនបទគំរូ

04:58, 22/10/2024

ដើម្បី​លើក​កម្ពស់​បណ្តា​កំ​ហិត​ក្នុង​កសាង​ជន​បទ​ថ្មី ឃុំ​ឡុង​ភូ ស្រុក​ឡុង​ភូ (សុក​ត្រាំង​) តែង​ប្រ​មូល​ផ្តុំ​កសាង​ច្រើន​ដង​ផ្លូវ​គំ​រូ​ តាំង​ពី​នោះ​ ទិដ្ឋ​ភាព​ជន​បទ​មួយ​ថ្ងៃ​កាន់​តែ​មាន​សម្រស់​លេច​ធ្លោ​គឺ​ដង​ផ្លូវ​ផ្កា​គំ​រូ​នៅ​ភូមិ​ទឹក​ប្រៃ​២ ឃុំ​ឡុង​ភូ។

ដងផ្លូវផ្កាគំរូនៅភូមិទឹកប្រៃ២ ឃុំឡុងភូ ស្រុកឡុងភូ (សុកត្រាំង)
ដងផ្លូវផ្កាគំរូនៅភូមិទឹកប្រៃ២ ឃុំឡុងភូ ស្រុកឡុងភូ (សុកត្រាំង)

មុន​នេះ​ដង​ផ្លូវ​នេះ​ជា​ភ្លឺ​ស្រែ ដើម្បី​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ចូល​រួម​កសាង​ជន​បទ​ថ្មី ពិសេស​គឺ​បង្ក​លក្ខ​ណៈ​ឱ្យ​ប្រ​ជា​ជន​ក្នុង​ភូមិ​ធ្វើ​ដំ​ណើរ​ដឹក​ជញ្ជូន​មុខ​ទំ​និញ​កសិ​ផល​បាន​ងាយ​ស្រួល​។ សា​ខា​បក្ស​និង​គណៈ​ប្រ​ជា​ជន​ភូមិ​ទឹក​ប្រៃ​២ ឃុំ​ឡុង​ភូ​ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី​ឱ្យ​រដ្ឋ​វិនិ​យោគ​ថវិកា​កសាង​ដងផ្លូវ​មា​ន​ប្រ​វែង​ជិត​១.០០០​ម៉ែត្រ​ ទទឹង​៣​ម៉ែត្រ។ ក្រោយ​ពី​កសាង​សម្រេច​និង​បើក​ឱ្យ​ប្រើ​ប្រាស់​ សា​ខា​បក្ស​រួម​នឹង​គណៈ​ប្រ​ជា​ជន​ភូមិ​បន្ត​ចលនា​ប្រ​ជាជន​ភូមិ​គប់​វាល់​កសាង​១៧​បង្គោល​អគ្គិ​សនី​ និង​ភ្លើង​អុជ​បំ​ភ្លឺ​តម្លៃ​ជិត​២០​លាន​ដុង​ប្រគល់​ឱ្យ​ប្រ​ជា​ជន​ក្នុង​ភូមិ​គ្រប់​គ្រង​ ទន្ទឹម​នោះ​ នៅ​ទាំង​ចុះ​ឈ្មោះ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ “កសាង​ដង​ផ្លូវ​ផ្កា​គំ​រូ​” តាំង​ពី​ពេល​មាន​ដង​ផ្លូវ​ផ្កា​នេះ​ ប្រ​ជា​ជន​រួម​និង​អង្គ​ការ​មហា​ជន​​ភូមិ​រួម​គ្នា​ឆ្លៀត​ពេល​ធ្វើ​ស្មៅ​អនា​ម័យ​ផ្លូវ​ដាំ​និង​ថែ​ទាំ​ផ្កា​។ មីង​ហ្វិញ​ធី​សីម នៅ​ភូមិ​ទឹក​ប្រៃ​២ ឃុំ​ឡុង​ភូ​និយាយ​៖ រាល់​ថ្ងៃ​ខ្ញុំ​តែង​ឆ្លៀត​​ពេល​ថែ​ទាំ​ផ្កា​។ អ្នក​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវ​នេះ​និង​ទទួល​នូវ​បរិយា​កាស​ផូរ​ផង់ ទិដ្ឋ​ភាព​ស្រស់​ស្អាត​។ ឯ​ពូ​តាំង​សឿន​-​អ្នក​មាន​ប្រិយ​ភាព​នៅ​ភូមិ​ទឹក​ប្រៃ​២ ឃុំ​ឡុង​ភូ​ក៏​ឱ្យ​ដឹង​៖ ដោយ​បាន​សហ​ការ​ម៉ត់​ចត់​រវាង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​និង​បណ្តា​គណៈ​ផ្នែក អង្គ​ការ​មហា​ជន​ភូមិ​ក្នុង​ការ​ឃោ​សនា​ចលនា សំ​ខាន់​គឺ​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​ចង់​គប់​វាល់​កម្លាំង​ដើម្បី​កសាង​ភូមិ​ស្រុក តាំង​ពីនោះ​កសាង​បាន​ដង​ផ្លូវ​នេះ​។ ពេល​ខាង​មុខ​យើង​ខ្ញុំ​បន្ត​ចលនា​មា​មីង​គប់​វាល់​បន្ថែម​ធ្វើ​បង្គោល​ទង់​ចលនា​ដាក់​កាមេរ៉ា​សន្តិ​សុខ​ បង្ក​ទិដ្ឋ​ភាព​ខៀវ​ស្រស់​ស្អាត​និង​សុវត្ថិ​ភាព​។ សមមិត្ត​សឺ​តុង លេខា​ភូមិ​ទឹក​ប្រៃ​២ ឃុំ​ឡុង​ភូ​រីក​រាយ​ឱ្យ​ដឹង​៖ អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​ទិដ្ឋ​ភាព​តំ​បន់​ជន​បទ​មួយ​ថ្ងៃ​កាន់​តែ​ស្រស់​បំ​ព្រង​ ជីវភាព​របស់​មា​មីង​សន្សឹម​ៗ​បាន​កើន​ឡើង​។ សំ​ខាន់​គឺ​បណ្តា​ដង​ផ្លូវ​ផ្កា​គំ​រូ​ខៀវ​ស្រស់​ស្អាត​និង​សុវត្ថិ​ភាព​កំ​ពុង​នាំ​មក​ទិដ្ឋ​ភាព​ថ្មី​ឱ្យ​តំ​បន់​ជន​បទ​។

បណ្តា​ដង​ផ្លូវ​ផ្កា​គំ​រូ​បាន​បើក​ឱ្យ​ប្រើ​ប្រាស់​មិន​ត្រឹម​ធ្វើ​ស្អាត​បណ្តា​ផ្លូវ​ជន​បទ ​តែ​នៅ​ទាំង​ធ្វើ​ផ្លាស់​ប្តូរ​ការ​យល់​ដឹង​ក្នុង​ប្រ​ជា​ជន​​ពីការ​ពារ​បរិស្ថាន​ផ្លាស់​ប្តូរ​ទិដ្ឋ​ភាព​ជន​បទ ​រួម​ចំ​ណែក​បង្ក​បាន​ភាព​វិវឌ្ឍន៍​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​៕            

ដាលីន​-ចន្ថា