មីទូគិតអានជីវភាពជូនជនរួមជាតិខ្មែរ

09:14, 24/10/2024

ប៉ុន្មា​ន​ឆ្នាំ​កន្លង​ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​និង​អង្គ​ការ​មហា​ជន​លើ​ភូមិ​ដ្ឋាន​ស្រុក​មីទូ (សុក​ត្រាំង​) បាន​អនុ​វត្ត​ល្អ​បណ្តា​គោល​នយោ​បាយ​របស់​បក្ស​និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ដោយ​ទង្វើ​ជាក់​ស្តែង​ដូច​ ជំ​នួយ​សង់​ផ្ទះ​នៅ​ ជួយ​ទុន​បង្ក​បង្កើន​ផល បណ្តុះ​បណ្តា​ល​របរ ឧទ្ទេស​នា​ម​ការ​ងារ​ធ្វើ​ ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ដោយ​ឥត​គិត​ថ្លៃ​។ល។ មក​ដល់​ពេល​នេះ​ ជីវភាព​​សម្ភារៈ​ស្មា​រតី​ របស់​ជន​រួម​ជាតិ​ខ្មែរ​ពីមួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង​។ ​​​​​​​

គ្រួសារបងស្រីលីធីសាវីន អា​ស្រ័យ​បុល​ទុន​វិនិយោគ​អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ 
ទើប​សព្វ​ថ្ងៃមានជីវភាពបានធូរធារ
គ្រួសារបងស្រីលីធីសាវីន អា​ស្រ័យ​បុល​ទុន​វិនិយោគ​អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ទើប​សព្វ​ថ្ងៃមានជីវភាពបានធូរធារ

ភូមី ស្រុក​មី​ទូ​ជា​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​ រស់​នៅ​កុះ​ករ​ មា​មីង​នៅ​ទី​នេះ​បាន​បក្ស​និង​រដ្ឋ​យក​​ចិត្ត​ទុក​ដាក់​ជំ​នួយ​ច្រើន​ផ្នែក​។បង​ស្រី​លី​ធី​សា​វីននៅ​ដៃ​ដូន​អ៊ុយឃុំ​ភូមី​ឱ្យ​ដឹង​៖ពេល​កន្លង​រដ្ឋ​មិន​ត្រឹម​តែ​វិនិ​យោ​គ   ធ្វើ​ផ្លូវ​បេតុង​ជួយ​ឱ្យ​ប្រ​ជា​ជន​ធ្វើ​ដំណើរ​ទៅ​មក​បាន​ងាយ​ស្រួល​ប៉ុណ្ណោះ​ទេ តែនៅ​ទាំង​ជំ​នួយ​បណ្តា​គ្រួ​សារ​ខ្មែរ​ឱ្យ​បុល​ទុន​អា​ទិភាព​ពីធនា​គារ​គោល​នយោ​បាយ​ ណែនាំ​បច្ចេក​ទេស​​ក្នុង​ការ​ផលិត​ របៀប​ធ្វើ​ ការ​បង្ក​បង្កើន​ផល។ ដោយ​ឡែក​គ្រួ​សារ​ខ្ញុំ​បាន​បុល​ទុន​២០លាន​ដុង​សម្រាប់​​វិនិ​យោ​គការ​ផលិត​ សព្វថ្ងៃ​​ជីវភាព​គ្រួ​សារ​ខ្ញុំ​បាន​ធូរ​ធារគ្រាន់​បើ​។ ព្រម​ជា​មួយ​នោះ​ បណ្តា​សំ​ណង់​​ដូច​ជា​ អគ្គិ​សនី សលារៀន​ ដំណាក់​សុខា​ភិបាល​និង​ទឹក​ស្អាត​ប្រើ​ប្រាស់​បាន​ជួយ​លើ​កកម្ពស់​ជីវភាព​របស់​ប្រ​ជា​ជន​។ ស​មមិត្ត​ថា​ច់​ធីគីមឡេ-ប្រ​ធាន​អនុ​មន្ទីរ​ជន​ជាតិ​ស្រុក​មីទូឱ្យ​ដឹង​៖ ការ​ងារ​គិតអា​ន លើ​កកម្ពស់​ជីវភាព​ជូន​ជន​រួម​ជាតិ​ខ្មែរ​តែងបាន​គណៈ​កម្មា​ធិការ​​បក្ស​ រដ្ឋ​អំ​ណាច​ រណសិរ្ស​មា​តុភូមិ​និង​អង្គ​ការ​​មហា​ជន​នា​នា​យក​ចិត្ត​ទុក​ដាក់​។ ពេល​កន្លង​ ស្រុក​បាន​ចាត់​តាំង​បណ្តុះ​បណ្តា​ល​របរនិង​ឧទ្ទេស​នា​មការ​ងារ​ធ្វើ​ឱ្យ​ពល​ករ​រាប់​រយ​នា​ក់ ចាត់​តាំង​ទៅ​​សួរ​សុខ​ទុក្ខ ប្រ​គេន​អំ​ណោយ​ដល់​វត្ត​ខ្មែរ​និង​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ក្រនា​ឱកាស​បុណ្យ​ទាន​ តេត។

ឃុំ​ធ្វឹង​ហ៊ឹង​ ស្រុក​មីទូ​ក៏​ជាភូមិ​ភាគ​មា​នជន​រួម​ជាតិ​ខ្មែរ​ស់នៅ​កុះ​ករ​។ រួម​ជាមួយ​នឹង​ការ​គិតអា​ន​ជីវភាព​ ការ​ងារ​ថែទាំ​សុខ​ភាព​ដំបូង​ជូន​មា​មីង​តែង​បាន​យក​ចិត្ត​ទុក​ដាក់​។​ ដំណាក់​សុខា​ភិបាល​ឃុំ​ធ្វឹង​ហ៊ឹង​បាន​កសាង​ថ្មី​យ៉ាង​សម​រម្យ​ វិនិ​យោ​គទិញ​សម្ភារៈ​​ពេទ្យ​ កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​បាន​សម្រេច​បទដ្ឋាន​ពីមុខ​ជំ​នា​ញ​។ មិនត្រឹម​តែពិនិត្យ​ ព្យា​បាល​ជំ​ងឺ​ធម្ម​តា​ ដំណាក់​សុខា​ភិបាល​ឃុំ​នៅ​ទាំង​អនុ​វត្ត​វាស់​បេះ​ដូង​ ឆ្លុះ​អេកូ ធ្វើ​តេស្ត​។ល។ កម្មា​ភិបាល​ បុគ្គ​លិកពេទ្យ​នៃ​ដំណាក់​បាន​បម្រើ​ប្រ​ជា​ជន​ដោយ​អស់​ពីចិត្ត​ក្នុង​ការ​ថែទាំ​ងសុខ​ភាព​ជូន​ប្រ​ជា​ជន​។ មធ្យម​ក្នុង​​មួយ​ថ្ងៃ​ ដំណាក់​មា​នប្រ​ជា​ជន​មក​ពិនិត្យ​ជំ​ងឺ​ចំ​នួន​៣០នា​ក់។ ពូត្រឹង​គីមស៊ាង ធ្លាប់​មក​ដំណាក់​ដើម្បី​​ព្យា​បាល​ជំ​ងឺ​ឡើង​ឈាម​បាន​ឱ្យ​ដឹង​៖ ពេល​ឈឺ​ថ្កាត់​​ម្តង​ៗ ខ្ញុំ​តែងមក​ដំណាក់​សុខា​ភិបាល​​ដើម្បី​ពិនិត្យ​ជំ​ងឺ​ ខ្ញុំ​ក៏​ដូច​មា​មីង​ក្នុង​ភូមិ​​មិនចាំ​បាច់​ទៅ​ពិនិត្យ​ជំ​ងឺ​ពេទ្យ​ឯក​ជន​នៅ​ក្រៅ​ឡើយ​ ម៉្លោះ​ហើយ​​មិន​សូវបង់​ថវិកា​ដូច​ពីមុន​ទៀត​ឡើយ​។ ទន្ទឹម​នឹង​ការ​​ថែទាំ​សុខ​ភាព​ ជន​រួម​ជាតិ​ខ្មែរ​នៅ​ទាំង​ជំ​នួយ​បង្រៀន​របរនិង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​។ យោង​តាម​តម្រូវ​ការ​ជាក់​ស្តែងដែល​មា​មីង​ជម្រើស​របរដើម្បី​រៀន​ពី​បណ្តា​ថ្នា​ក់​បច្ចេក​ទេស​ចិញ្ចឹម​គោ ចិញ្ចឹម​កង្កែប ចិញ្ចឹម​មា​ន់ ដាំ​ស្រូវ​ទិន្ន​ផលខ្ពស់​ ដាំ​បន្លែ​សុវត្ថិ​ភាព​ ថ្នា​ក់​ដេរ​ឧស្សា​ហក​ម្ម​។ល។ បង​លីសាង​ នៅ​ឃុំ​ធ្វឹង​ហ៊ឹ​ង​ឱ្យ​ដឹង​៖ ពេល​កន្លង​ អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ក្នុង​ការ​បើ​ក​ថ្នា​ក់​ហ្វឹក​ហាត់​ពី​បច្ចេក​ទេស​ធ្វើ​ស្រែ​ឱ្យ​កសិករ​តាម​ទិសបន្ថយ​តម្លៃ​ផលិត​ បង្កើន​ទិន្ន​ផលដូច​ ព្រោះ​រង្វើល ព្រោះ​ជាជួរ​ ព្រាច​ជី​សម​ល្មម​ ប្រិត​សំ​ចៃ​ទឹក​។ល។ ទិន្ន​ផលស្រូវ​របស់​មា​មីង​នៅ​ទីនេះ​(ក្នុង​នោះ​ស្រែ​របស់​គ្រួ​សារ​ខ្ញុំ​៨កុង​) កែលម្អ​យ៉ាង​ច្បាស់​ ​មធ្យម​ក្នុង​មួយ​រដូវ​សម្រេច​​៥តោន​។ ក្រៅ​ពី​ធ្វើ​ស្រែ​ រាល់​ឆ្នាំគ្រួ​សារ​បង​សាង​នៅ​ទាំង​ចិញ្ចឹម​គោ៤ក្បាល​និង​បម្រុង​លក់​ក្នុង​ចុង​ឆ្នាំនេះ​សម្រាប់​រកប្រាក់​ចំ​ណូល​ឱ្យ​គ្រួ​សារ​ ដទៃ​ពីនោះ​ បង​នៅ​ទាំង​ឆ្លៀត​យក​ដី​ទំ​នេរ​ជុំ​វិញផ្ទះ​ចំ​នួន​១.០០០មសម្រាប់​ដាំ​បន្លែ​គ្រប់​ប្រ​ភេទ​ដូច​ សាឡាដ ស្ពៃ​ខៀវ​ ជីរ​​។ល។ រកបាន​​ប្រាក់​ចំ​ណូល​ប្រ​ហែល​៣០​លាន​ដុង/​ឆ្នាំ។ ពីការ​​ខិត​ខំ​ពល​កម្ម​ផលិត​ចេះ​ប្រិត​សំ​ចៃ​ ដូច្នេះ​ រាល់​ឆ្នាំគ្រួ​សារ​បង​សាង​រកបាន​ប្រាក់​ចំ​ណូល​ជិត​១០០លាន​ដុង ទើប​ជីវភាព​ពីមួយ​ថ្ងៃ​កាន់​តែបាន​លំ​នឹង​។

បណ្តា​ទង្វើ​ជាក់​ស្តែងក្នុង​ការ​គិតអា​នជូន​ជន​រួម​ជាតិ​ខ្មែរ​របស់​គណៈ​កម្មា​ធិការ​​បក្ស​ រដ្ឋ​អំ​ណាច​​ស្រុក​មីទូបាន​រួម​ចំ​ណែក​ជាមួយ​គណៈ​ផ្នែក​អនុ​វត្ត​​ល្អ​បណ្តា​គោល​នយោ​បាយ​សុខុមា​លភាព​សង្គម​ ជួយ​​គ្រួ​សារ​ដែល​មា​នស្ថាន​ភាព​លំ​បាក ​បំ​ផុត​​គឺ​ជន​រួម​ជាតិ​​ខ្មែរ​ឈាន​ឡើង​ក្នុង​ជីវភាព​៕

ចន្ថា - សុផល