ទីកន្លែងតាំងពិព័រណ៍សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិខ្មែរ |
នៅកន្លែងតាំងពិព័រណ៍ បណ្តាសំលៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិខ្មែរលេចឡើងដោយចម្រុះពណ៌ ក្បូរក្បាច់ដ៏ល្អឯក បានបង្ហាញច្បាស់នូវសម្លៀកបំពាក់ប្រចាំថ្ងៃដល់សម្លៀកបំពាក់ក្នុងពិធីបុណ្យ សម្លៀកបំពាក់មង្គលការប្រពៃណី-ម៉ូតថ្មីនិងសម្លៀកបំពាក់សម្តែងលើឆាក។
បងស្រីទ្រិញធីធ្វីត្រឹង អ្នកឧទេ្ទសនាមនៅសារមន្ទីរខេត្ត ចែករំលែកៈ “ក្នុងមង្គលការ កូនក្រមុំស្លៀកពាក់ដោយអាវ ម្កុដ និងគ្រឿងលម្អដូចអៀម ខ្សែក្រវាត់ កងក ស្បៃ។ លេចធ្លោជាងគេបង្អស់គឺសំពត់ត្បាញដោយខ្សែសយឬសូត្រនិងមានក្បូរក្បាច់ដ៏ប្រណីត មានគ្រាប់អង្កាំភ្លឺព្រាកៗ។ សម្បុរភ្លឺរំលេចឡើងនូវសម្រស់ដ៏ស្រស់ស្អាតឱ្យឈុតសម្លៀកបំពាក់ និមិត្តសញ្ញាឱ្យសំណាងល្អនិងសុភមង្គល”។
ដើម្បីផ្តេរបន្តរនូវតម្លៃវប្បធម៌នេះដល់ជំនាន់យុវវ័យ សារមន្ទីរបានសហការជាមួយសាលារៀនលើភូមិដ្ឋាន ចាត់តាំងបណ្តាលើកទស្សនាប្រធានបទ។ ចំពោះប្អូនៗសិស្សានុសិស្ស មិនត្រឹមតែគយគន់សំលៀកបំពាក់ប៉ុណ្ណោះទេ ថែមទាំងបានស្តាប់អំពីអត្ថន័យនៃក្បូរក្បាច់រចនា និងពណ៌សម្រស់នៃសម្លៀកបំពាក់ ធ្វើឱ្យប្អូនៗយល់និងយល់ជ្រៅជ្រះជាងអំពីតម្លៃនៃសំលៀកបំពាក់ប្រពៃណីបានស្នងបន្តពីច្រើនជំនាន់។ មិនត្រឹមតែតាំងពិព័រណ៍ សារមន្ទីរនៅទាំងចាត់តាំងបណ្តាកម្មវិធីអប់រំសម្រាប់ប្អូនៗសិស្សានុសិស្ស។
ប្អូនម៉ាយហាអាញ់ធឺ សិស្សសាលាវិទ្យាល័យទីក្រុងសុកត្រាំងនិយាយៈ “ពួកប្អូនបានទស្សនាដោយផ្ទាល់សម្លៀកបំពាក់និងគ្រឿងសម្អាងរបស់ជនរួមជាតិខ្មែរ ក្បូរក្បាច់នីមួយប្រណីតនិងប្លែកភ្នែក។ ប្រការនេះជួយឱ្យប្អូនយល់ច្បាស់ជាងអំពីតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិ។”
សំលៀកបំពាក់ក្នុងមង្គលការនិងសំលៀកបំពាក់របាំ |
ឆ្នាំ២០១៩ ក្រសួងវប្បធម៌និងទេសចរណ៍បានអនុម័តគម្រោង “អភិរក្ស ពង្រីកសំលៀកបំពាក់ប្រពៃណីបណ្តាជនជាតិភាគតិចវៀតណាម” តាមសេចក្តីសម្រេចលេខ២០៩។ គណៈកម្មាធិការប្រជាជនខេត្តបានផ្សព្វផ្សាយផែនការលេខ៧៩ដោយ២ដំណាក់កាលៈ ២០១៩-២០២៥ និង ២០២៥-២០៣០។ ផែនការរួមមានពិនិត្យ វាយតម្លៃ បង្កើតបញ្ជីឈ្មោះបេតិកភណ្ឌអំពីសំលៀកបំពាក់ប្រពៃណី អភិរក្សនិងពង្រីកបេតិកភណ្ឌ ហ្វឹកហាត់អភិរក្ស ពង្រីកសំលៀកបំពាក់នៅបណ្តាសាលាជនជាតិអន្តេវាសិកនិងឃោសនា ផ្សព្វផ្សាយផ្សារភ្ជាប់ជាមួយអភិវឌ្ឍទេសចរណ៍។ រាល់ឆ្នាំ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍បង្កើតនិងអនុវត្តផែនការលម្អិត។ ជាមួយការខិតខំក្នុងការស្រាវជ្រាវ ពិនិត្យនិងអភិរក្សសំលៀកបំពាក់ប្រពៃណី សារមន្ទីរខេត្តសុកត្រាំងមិនត្រឹមតែរក្សានិងពង្រីកតម្លៃវប្បធម៌របស់បណ្តាជនជាតិភាគតិចប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីតម្លៃបេតិកភណ្ឌវប្បធម៌។ ឆ្លងតាមនោះ សារមន្ទីរបង្កឱកាសឱ្យប្រជាជនក្នុងភូមិភាគនិងភ្ញៀវទេសចរណ៍ គយគន់បណ្តាលក្ខណៈពិសេសនៃវប្បធម៌ជនជាតិ។
អ្នកស្រីត្រឹងធីមីទ្វៀង-នាយករងសារមន្ទីរខេត្តសុកត្រាំងឱ្យដឹងៈ ដោយគោលដៅអភិរក្សសម្លៀកបំពាក់ប្រពៃណី ដាស់ស្មារតីមោទនភាពចំពោះវប្បធម៌និងសម្លៀកបំពាក់ជនជាតិ ព្រមជាមួយនោះ រដ្ឋអំណាចភូមិភាគមានស្មារតីអភិរក្សពង្រីកនិងប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីបានទូលំទូលាយជាង។ សារមន្ទីរខេត្តបានធ្វើសេនាធិការកសាងនិងអនុវត្តគម្រោងតាមដំណាក់កាល។ សារមន្ទីរខេត្តក៏បានចាត់តាំងសម្តែងបង្ហាញសម្លៀកបំពាក់ជនជាតិផ្សាភ្ជាប់ជាមួយបណ្តាពិធីបុណ្យវប្បធម៌ បណ្តាព្រឹត្តិការណ៍វប្បធម៌ដូចថ្ងៃបុណ្យនំតាវសានិងនំសែនព្រះខែទីក្រុងលើកទី៣ឆ្នាំ២០២៤ដើម្បីធ្វើផ្លាស់ប្តូរខ្លាំងក្លានូវការយល់ដឹងនិងលើកកម្ពស់ស្មារតីក្នុងការរក្សានិងពង្រីកតម្លៃវប្បធម៌បណ្តាជនជាតិភាគតិចក្នុងខេត្ត។
សារមន្ទីរសុកត្រាំងមិនត្រឹមតែជាកន្លែងរក្សាទុកបុណ្ណោះទេ ថែមទាំងជាចំណងតភ្ជាប់រវាងគ្រប់ជំនាន់ជាមួយគ្នា ជួយផ្តេរបន្តរភាពវិសេសនៃវប្បធម៌របស់ជនជាតិដល់ជំនាន់យុវវ័យ។ បណ្តាកំប្លេរសម្លៀកបំពាក់ប្រពៃណីខ្មែរ ឆ្លងតាមថ្នេរចាក់អំបោះគឺជាសក្ខីភាពរស់រវើកនៃអត្តសញ្ញាណនិងព្រលឹងនៃជនជាតិ។ ក្នុងលំហូរនៃសម័យកាលថ្មី អភិរក្សនិងពង្រីកសម្លៀកបំពាក់ប្រពៃណីមិនត្រឹមតែជាភារកិច្ចនៅទាំងជាក្តីមោទនៈ ដើម្បីឱ្យបណ្តាតម្លៃវប្បធម៌មិនត្រឹមរស់ក្នុងការចងចាំប៉ុណ្ណោះទេ ថែមទាំងសាយភាយក្នុងទូទាំងប្រទេស។
វឌ្ឍា
Thông tin bạn đọc
Đóng Lưu thông tin