"កូន​សៀវ​ភៅ​សតិ​អា​រម្មណ៍​ហូជី​មិញ ត្រូវ​បាន​បង្ហាញ​ជា​ពីរ​ភា​សា​វៀត - ខ្មែរ "

04:56, 28/11/2024

“កូន​សៀវ​ភៅ​សតិ​អា​រម្មណ៍​ហូ​ជី​មិញ (ពីរ​ភា​សា​វៀត - ខ្មែរ)” គឺ​ជា​ផលិត​ផល​បោះ​ពុម្ព​ដែល​ចង​ក្រង​ដោយ​វិទ្យា​ស្ថាន​នយោ​បាយ​ភូមិ​ភាគ IV វិទ្យា​ស្ថាន​នយោ​បាយ​ជាតិ​ហូ​ជី​មិញ គ្រឹះ​ស្ថាន​បោះ​ពុម្ព​ផ្សាយ​នយោ​បាយ​ជាតិ​ការ​ពិត។

ទំព័រ​ក្រប និង​ទំព័រ​ខ្លឹម​សារ​នៃ​សៀវ​ភៅ។ រូប​ថត៖ យ្វី​ខូយ
ទំព័រ​ក្រប និង​ទំព័រ​ខ្លឹម​សារ​នៃ​សៀវ​ភៅ។ រូប​ថត៖ យ្វី​ខូយ

នៅ​ក្នុង “ពាក្យ​អ្នក​បោះ​ពុម្ព​ផ្សាយ” គ្រឹះ​ស្ថាន​បោះ​ពុម្ព​ផ្សាយ​នយោ​បាយ​ជាតិ ការ​ពិត​បាន​សង្កត់​ធ្ងន់៖ លោក​ប្រ​ធាន​ហូ​ជី​មិញ - វីរៈ​បុរស​ជាតិ​ដ៏​មហិ​មា យុទ្ធ​ជន​កុម្មុយ​និស្ត​អន្តរ​ជាតិ គំរូ​បាន​លះ​បង់​ពេញ​មួយ​ជីវិត​ដើម្បី​បុព្វ​ហេតុ​បដិវត្តន៍​របស់​បក្ស និង​ប្រ​ជា​ជាតិ ដើម្បី​សុភ​មង្គល​របស់​ប្រ​ជា​ជន ពល​ករ​នៅ​លើ​ពិភព​លោក។ លោក បាន​បន្សល់​ទុក​នូវ​កេរ​ដំ​ណែល​ដ៏​មាន​តម្លៃ​សម្រាប់​បក្ស និង​ប្រ​ជា​ជន​ទាំង​មូល នោះ​គឺ​សតិ​អា​រម្មណ៍ សីល​ធម៌ និង​ឥរិយា​បថ​ហូជី​មិញ។ សៀវ​ភៅ “កូន​សៀវ​ភៅ​សតិ​អា​រម្មណ៍​ហូជី​មិញ (ពីរ​ភា​សា​វៀត - ខ្មែរ)” ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​ក្នុង​គោល​បំណង​ផ្តល់​ជូន​មិត្ត​អ្នក​អាន​និយាយ​រួម និង​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក មាន​ឯក​សារ​បន្ថែម​ដើម្បី​ស្វែង​យល់​សិក្សា​ស្រាវ​ជ្រាវ​អំពី​សតិ​អា​រម្មណ៍​ហូ​ជី​មិញ។

សតិ​អា​រម្មណ៍ សីល​ធម៌ និង​ឥរិ​យា​បថ​របស់​លោក​ប្រ​ធាន​ហូ​ជី​មិញ គឺ​ជា​ទ្រព្យ​សម្បត្តិ​ខាង​ស្មារតី​ដ៏​ធំ​និង​មាន​តម្លៃ​សម្រាប់​បក្ស និង​ប្រ​ជា​ជាតិ​យើង ជា​និច្ច​កាល​បំ​ភ្លឺ​ផ្លូវ​សម្រាប់​បុព្វ​ហេតុ​បដិ​វត្តន៍​របស់​ប្រ​ជា​ជន​យើង។ មហា​សន្និ​បាត​តំ​ណាង​ទូទាំង​ប្រ​ទេស​លើក​ទី ៧ របស់​បក្ស (១៩៩១) បាន​អះ​អាង៖ “បក្ស​យក​លទ្ធិ​ម៉ាក្ស-លេ​នីន និង​សតិ​អា​រម្មណ៍​ហូ​ជី​មិញ ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ​សតិ​អា​រម្មណ៍ និង​ត្រី​វិស័យ​សម្រាប់​សកម្ម​ភាព”។ យោង​តាម​ក្រុម​អ្នក​និពន្ធ​ចង​ក្រង​សៀវ​ភៅ កិច្ច​ការ​ផ្លាស់​ថ្មី​សម្រាប់​ប្រ​ទេស​ជាតិ​នាបច្ចុប្បន្ន ទាម​ទារ​ត្រូវ​បន្ត​សិក្សា​ស្រាវ​ជ្រាវ និង​អនុវត្ត​ប្រ​កប​ដោយ​ភាព​ច្នៃ​ប្រ​តិដ្ឋ​តាម​សតិ​អា​រម្មណ៍​ហូជី​មិញ។ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​របស់​កម្មា​ភិបាល បក្ខ​ជន​និង​ប្រ​ជា​ជន​អំ​ពី​ខ្លឹម​សារ គុណ​តម្លៃ និង​អត្ថ​ន័យ​ដ៏​ធំ​ធេង​នៃសតិ​អារម្មណ៍​ហូ​ជី​មិញ គប្បី​ធ្វើ​ការ​ឃោស​នា ផ្សព្វ​ផ្សាយ​សតិ​អា​រម្មណ៍​ហូជី​មិញ ឱ្យ​បាន​ទូលំ​ទូលាយ​ដល់​ប្រ​ជា​ជន​គ្រប់​ស្រ​ទាប់ វណ្ណៈ ក្នុង​នោះ​មាន​ជន​រួម​ជាតិ​ខ្មែរ​ផង​ដែរ។

យោង​តាម​ក្រុម​អ្នក​និពន្ធ​ចង​ក្រង​សៀវ​ភៅ​នេះ​ដែរ បច្ចុប្បន្ន បណ្តា​ផលិត​ផល​បោះ​ពុម្ព​ផ្សាយ​អំពី​សតិ​អា​រមណ៍​ហូជី​មិញ​មាន​ច្រើន​ណាស់ ប៉ុន្តែ​សៀវ​ភៅ​ជា​ភាសា​ខ្មែរ​មិន​មាន​ច្រើន​នោះ​ឡើយ។ ដោយ​ផ្អែក​លើ​តម្រូវ​ការ​ជាក់​ស្តែង​នោះ វិទ្យា​ស្ថាន​នយោ​បាយ​ភូមិ​ភាគ IV បាន​រៀប​ចំ​ចង​ក្រង​ផលិត​ផល​បោះ​ពុម្ព​នេះ។

ផលិត​ផល​បោះ​ពុម្ព​នេះ​រួម​មាន ១២ ខ្លឹម​សារ​គឺ សតិ​អា​រម្មណ៍​ហូជី​មិញ​អំពី​លិទ្ធិ​សង្គម​និ​យម និង​ការ​កសាង​សង្គម​និយម​នៅ​វៀត​ណាម។ សតិ​អា​រម្មណ៍​ហូ​ជី​មិញ​អំ​ពី​ការ​កសាង​បក្ស។ សតិ​អា​រម្មណ៍​ហូ​ជី​មិញ អំពី​ការ​កសាង​ប្រ​ទេស​របស់​ប្រ​ជា​ជន អា​ស្រ័យ​ប្រ​ជា​ជន ដើម្បី​ប្រ​ជា​ជន។ សតិ​អា​រម្មណ៍​ហូ​ជី​មិញ អំ​ពី​មហា​សាមគ្គី។ សតិ​អា​រម្មណ៍​ហូ​ជី​មិញ អំពី​កិច្ច​ការ​កម្មា​ភិបាល។ សតិ​អា​រម្មណ៍​ហូជី​មិញ អំពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច។ សតិ​អា​រម្មណ៍​ហូជី​មិញ អំពី​វប្ប​ធម៌។ សតិ​អា​រម្មណ៍​ហូជី​មិញ អំពី​ការ​កសាង​មនុស្ស​ថ្មី។ សតិ​អា​រម្មណ៍​ហូ​ជី​មិញ អំពី​សីល​ធម៌។ សតិ​អា​រម្មណ៍​ហូជី​មិញ អំ​ពី​សាសនា​និង​ជំ​នឿ។ សតិ​អា​រម្មណ៍​ហូជី​មិញ អំពី​ការ​ដឹក​នាំ​និង​ការ​គ្រប់​គ្រង។ សតិ​អា​រម្មណ៍​ហូជី​មិញ អំ​ពី​ការ​ទូត។

សៀវ​ភៅ​នេះ​បាន​ប្រ​មូល​ផ្តុំ ជ្រើស​រើស​ប្រ​យោគ និង​ឃ្លា​សម្រង់​​ចេញ​ពី​កម្រង​សៀវ​ភៅ “ហូ​ជី​មិញ៖ ពេញ​ភាគ” និង​ឯក​សារ​មួយ​ចំ​នួន​ទៀត​អំពី​សតិ​អា​រម្មណ៍​ហូ​ជី​មិញ បង្ហាញ​ជា​ទម្រង់​ពីរ​ភា​សា​  គឺ​ភាសា​វៀត និង​ភា​សា​ខ្មែរ។ រាល់​ប្រ​យោគ​ឃ្លា​សម្រង់​សុទ្ធ​តែ​បាន​បញ្ជាក់​ច្បាស់​ពី​ប្រ​ភព​យោង ដើម្បី​អ្នក​អាន​ងាយ​ស្រួល​ប្រើ​និង​ឆែក​រក៕      

                 យ្វី​ខូយ - ប្រែ​សម្រួល៖ វ៉ាន់​តឹន

កាសែតកឹងធើ Online