លក្ខណៈពិសេសនៃពិធីសែនព្រះខែរបស់ជនរួមជាតិខ្មែរ

09:30, 15/11/2024

ក្នុង​ក្រប​ខ័ណ្ឌ​សកម្ម​ភាព​ពិធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក​ង​សុក​ត្រាំង​ តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង​លើក​ទី៦​និង​សប្តាហ៍​វប្បធម៌​ កី​ឡា​និង​ទេស​ចរណ៍​សុក​ត្រាំង​លើក​ទី១​ឆ្នាំ​២០២៤ រាត្រី១៤​ វិច្ឆិកា​ នៅ​វត្តឃ្លាំង​ (ទី​ក្រុង​សុក​ត្រាំង​) បាន​ចាត់​តាំង​ពិ​ធី​សែន​ព្រះ​ខែរ​បស់​ជន​ រួម​ជា​តិខ្មែរ​។ ចូល​រួម​មាន​ថ្នាក់​ដឹក​នាំ​បណ្តាម​ន្ទីរ គណៈ​ ផ្នែក​ខេត្ត។ 

ពិធីសែនព្រះខែរបស់ជនរួមជាតិខ្មេរនៅសុកត្រាំង។
ពិធីអកអំបុករបស់ជនរួមជាតិខ្មេរនៅសុកត្រាំង។

ពិ​ធី​សែន​ព្រះ​ខែ​មាន​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ​ក្នុង​ជីវភាព​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​សុក​ត្រាំង​និយាយ​ដោយ​ឡែក​និង​ជន​រួម​ជាតិ​ខ្មែរ​ណាមបូ​និយាយ​រួម​ សម្តែង​នូវ​ មនោ​សញ្ចេត​នា​រវាង​មនុស្ស​ជា​មួយ​មនុស្ស​និង​មនុស្ស​ជា​មួយ​នឹង​ធម្ម​ជាតិ​។ ក្រៅ​ពីនោះ​ នៅ​ទាំង​ មាន​អត្ថន័យ​តាម​ជំនឿ​ផ្លូវ​ចិត្ត​ឆ្លង​តាម​រយៈ​ការ​សែន​ថ្វាយ​ដូច ​ ​ តុ​សម្រាប់​តុប​តែង​ដោយ​ផ្កា​លម្អ​និង​ដាក់​ផ្លែ​ឈើ​  នំនែក។ល។​សម្រាប់​សែន​ថ្វាយ​ព្រះ​ខែ ដើម្បី​រំលឹក​នឹក​គុណ​ដល់​ព្រះ​ខែដែល​បាន​ផ្តល់​នូវ​អំណោយ​ផល​ក្នុង​ការ​ផលិត​កសិកម្ម ជួយ​មា មីង​ធ្វើ​ការ​បង្ក​បង្កើន​ផល​បាន​គាប់​ប្រសើរ។

ថ្លែង​ការណ៍​ពិ​ធី​នេះ​ សម​មិត្ត​ស៊ើង​ប៉ូ-នា​យក​រង​មន្ទីរ​វប្បធម៌​កីឡា​និង​ទេស​ចរណ៍​បាន​ឱ្យ​ដឹង​ ការ​ចាត់​តាំង​ពិធី​សែន​ព្រះ​ខែ​បាន​រៀប​ចំ​រាល់​ឆ្នាំ​ ពិធី​នេះ​មិន​ត្រឹម​តែ​ជា​ការ​អភិរក្ស​និង​ពង្រីក​លក្ខណៈ​វប្បធម៌​ប្រ​ពៃ​ណី​ដែល​ប្រ​កប​ដោយ​មនុស្ស​សាស្រ្ត​របស់​ជន​រួម​ជាតិ​ខ្មែរ​ ប៉ុណ្ណោះ​ទេ​ តែ​នៅ​ទាំង​ជា​ផលិត​ផល​ទេស​ចរណ៍​យ៉ាង​ប្រ​ណីត​សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​របស់​ខេត្ត​សុក​ត្រាំង​ពេល​ភ្ញៀវ​ទេស​ចរមកសុក​ត្រាំង​ពី​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​។ ទន្ទឹម​នោះ​ ស្ងើច​សរ​សើរ​បណ្តា​តម្លៃ​បេតិក​ភណ្ឌ​វប្បធម៌​ប្រពៃ​ណី​បណ្តា​ជន​ជាតិ​ភាគ​តិច​ក្នុង​ខេត្ត។

 ក្នុង​ពិធី​ ​ ក្រោយ​ពី​បាន​ធ្វើ​កិច្ច​សព្វ​គ្រប់​និង​មាន​ព្រះ​សង្ឃ​សម្តែង​ព្រះ​បរិត​្តរួច​។ ក្រោម​ពន្លឺ ព្រះ​ចន្ទ​ថ្លា​មាន​ចាស់​ព្រឹទ្ធា​ចារ្យ​ អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជនរួ​ម​ជាតិ​ខ្មែរ​បាន​អក​អំ​បុក​ដល់​ចៅ​ៗនិង​សួរ​ចៅ​ៗថា ​ចៅ​ៗប្រា​ថ្នា​អ្វី។ បញ្ចប់​ពិធី​កិច្ច​រួច​​អ្នក​ទាំង​ឡាយ​បាន​នាំ​គ្នា​ទទួល​ទាន​អំ​ណោយ​សែន​ដោយ​ក្តី​សប្បាយ​រីក​រាយ​និង​ទស្សនា​ សិប្បក​រកំពុង​ដាល់​អំ​បុក​របស់​ជន​រួម​ជាតិ​ខ្មែរ​៕                             

ហ្វិញ​ញឺ-សុផល