របាំជាគ្រាប់ពេជ្រដ៏មានតម្លៃរបស់ជនរួមជាតិខ្មែរ |
របាំបានសម្របរវាងក្បាច់រាំនិងសិល្បៈសម្តែងជំនួសការនិយាយ។ ក្នុងឈុតសម្តែងទស្សនិកជនតែងមានចំណាប់អារម្មណ៍ចំពោះតួសម្តែងដូច រាជបុត្រ តួកំប្លែង ហនុមាន យក្ស។ បណ្តាឈុតសម្តែងមិនត្រឹមតែនាំមកនូវភាពសប្បាយប៉ុណ្ណោះទេ ថែមទាំងជាមេរៀនប្រកបដោយមនុស្សសាស្រ្ត បង្ហាញពីសេរីជំនឿក្នុងសហគមន៍។
នៅសុកត្រាំងក្រុមរបាំនៅភូមិបឹងចុង ឃុំតាយវ៉ាំង ស្រុកត្រឹងដេ (សុកត្រាំង) ជាក្រុមរបាំមួយក្នុងចំណោម៤ក្រុមរបាំដែលនៅសម្តែង។ ជាមួយតម្លៃវប្បធម៌យ៉ាងធំធេង ឆ្នាំ២០១៩ “ក្រុមរបាំ” បានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ ក្លាយជានិមិត្តរូបឆ្នើមនៃសិល្បៈប្រពៃណីរបស់ជនរួមជាតិខ្មែរ។ មីងឡឹមធីហឿង ប្រធានក្រុមរបាំនៅភូមិបឹងចុង ឃុំតាយវ៉ាំង ស្រុកត្រឹងដេ (សុកត្រាំង) បានឱ្យដឹង៖ របាំបានរក្សាទុកមកជាច្រើនជំនាន់មកហើយ ពេលសម្តែងមានប្រហែល១០នាក់គឺអាចសម្តែងបាន។ ក្រោយមក នៅពិធីបុណ្យកឋិនទានក៏បានមាមីងអញ្ជើញទៅសម្តែង។ ខ្ញុំស្រឡាញ់ប្រភេទសិល្បៈរបាំនេះណាស់ ពិសេស មានប្អូនៗនិងក្មួយៗជួយគាំទ្រ ដូច្នេះ ទើបសម្រេចបានជោគជ័យដូចសព្វថ្ងៃ។ ដើម្បីអភិរក្សនិងពង្រីកតម្លៃវប្បធម៌ដ៏ពិសិដ្ឋនេះ សុកត្រាំងបានផ្សព្វផ្សាយជាច្រើនដំណោះស្រាយជាក់ស្តែង។ បណ្តាថ្នាក់បង្រៀនសិល្បៈតែងបានបើករៀងរាល់ឆ្នាំ គំរូដូចថ្នាក់បើកនៅស្រុកត្រឹងដេ ដែលសហការរវាងក្រុមសិល្បៈខ្មែរខេត្តសុកត្រាំងនិងអនុមន្ទីរវប្បធម៌និងព័ត៌មានភូមិភាគ។ ថ្នាក់នេះមិនត្រឹមតែជួយសិក្ខាកាមយល់ច្បាស់ពីបេតិកភណ្ឌតែនៅទាំងធ្វើឱ្យពួកគេជក់អារម្មណ៍និងក្លាយជាគំរូបង្កភាពសាយភាយនៃតម្លៃវប្បធម៌ប្រពៃណី។
ក្នុងដំណាក់កាល២០២៣-២០២៤ អនុវត្តអនុគម្រោង៦ចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច សុកត្រាំងបានវិនិយោគជិត៣២ពាន់លានដុង ដើម្បីចាត់តាំងបណ្តាថ្នាក់អភិរក្សនិងបង្រៀនបណ្តាប្រភេទសិល្បៈប្រពៃណីខ្មែរ។ នេះមិនត្រឹមតែការខិតខំដើម្បីរក្សាតម្លៃវប្បធម៌ ថែមទាំងរួមចំណែកជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពង្រឹងសាមគ្គីរវាងជនជាតិក្នុងខេត្ត។ លោកឡឹមហ្វាងវៀង-នាយកមជ្ឈមណ្ឌលវប្បធម៌ខេត្តសុកត្រាំងបានឱ្យដឹង៖ ការចាត់តាំងបណ្តាថ្នាក់អភិរក្សនិងបង្រៀនបណ្តាប្រភេទសិល្បៈប្រពៃណីខ្មែរបានទាក់ទាញការយកចិត្តទុកដាក់និងចូលរួមយ៉ាងសកម្មនៃយុវវ័យយ៉ាងច្រើន។ នេះជាសញ្ញាគួរឱ្យរីករាយ ព្រោះជំនាន់យុវវ័យជាកងកម្លាំងយ៉ាងសំខាន់ដើម្បីស្នងបន្តនិងពង្រីកបណ្តាតម្លៃវប្បធម៌ដែលបានបើកឱកាសដើម្បីរួមជាមួយនឹងការអភិវឌ្ឍទេសចរណ៍។ តាមនោះ យើងខ្ញុំសង្ឃឹមថា សិល្បៈខ្មែរនឹងក្លាយជាចំណុចលេចធ្លោ ពិសេស ជួយសុកត្រាំងទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅខេត្ត ទន្ទឹមនោះ បង្កឱកាសដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជូនភូមិភាគ។
របាំមិនត្រឹមតែជាសិល្បៈ ថែមទាំងជាចំណងតភ្ជាប់សហគមន៍ ធ្វើឱ្យសម្បូរបែបជីវភាពស្មារតីរបស់ជនរួមជាតិខ្មែរ។ រដ្ឋអំណាចនិងប្រជាជនសុកត្រាំងកំពុងខិតខំដោយអស់ពីចិត្តដើម្បីអភិរក្សនិងពង្រីកបេតិកភណ្ឌដ៏ពិសេសនេះ។ ទន្ទឹមនោះ បណ្តាតម្លៃប្រពៃណីបន្តអភិរក្សនិងបង្កភាពសាយភាយ ផ្សារភ្ជាប់នឹងជីវភាពវប្បធម៌បណ្តាជនជាតិ ញ៉ាំងឱ្យលក្ខណៈវប្បធម៌តំបន់ព្រែកទន្លេគឺវឡុងកាន់តែផូរផង់៕
វឌ្ឍា-សុផល
Thông tin bạn đọc
Đóng Lưu thông tin