បិទវគ្គពិធីបុណ្យនិងជូនរង្វាន់ប្រណាំងទូកងសុកត្រាំងឆ្នាំ២០២៤

20:58, 15/11/2024

រសៀល​ទី​១៥ ​វិច្ឆិ​កា​ រង្វាន់​ប្រ​ណាំង​ទូកង​ក្នុង​ក្រប​ខ័ណ្ឌ​ពិធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក​ង​សុក​ត្រាំង​ តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង​លើក​ទី៦​និង​សប្តាហ៍​វប្បធម៌​ កី​ឡា​និង​ទេស​ចរណ៍​សុក​ត្រាំង​លើក​ទី១ឆ្នាំ​២០២៤​ បាន​បិទ​វគ្គនិងជូនរង្វាន់ដល់បណ្តាក្រុមទូកង​នៅ​វេទិកា​ប្រ​ណាំង​ទូក​ង​ ទីក្រុង​សុក​ត្រាំង​ (សុក​ត្រាំង​)។

ចូល​រួមពិធី​បិទវគ្គ ​មាន​បណ្តា​សមមិត្តឡឹម​វ៉ាំង​ម៉ឹង-សមាជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​តំណាង​រដ្ឋ​សភា​ខេត្ត​ ស៊ើងភឿកហ្វាង-អតីតអនុរដ្ឋមន្រ្តី អតីតអនុប្រធានគណៈកម្មាធិការជនជាតិ ហូ​ធី​កឹម​ដាវ​-អនុ​លេខា​ប្រ​ចាំ​ការ​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត វ៉ជី​កុង-សមា​ជិក​បម្រុង​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស ​សមាជិក​គណៈ​អចិន្រ្តៃ​យ៍​បក្ស​ខេត្ត ប្រ​ធាន​គណៈ​ចាត់​តាំង​បក្ស​ខេត្តបណ្តាសមមិត្តជាសមាជិកក្នុងគណៈអចិន្រ្តៃយ៍បក្សខេត្ត ​បណ្តា​សម​មិត្ត​អតីត​សមា​ជិក​​គណៈ​អចិន្រ្តៃយ៍​បក្ស​ខេត្ត ​ បណ្តាសមមិត្តជា​សមាជិក​គណៈ​ប្រតិ​បត្តិការ​បក្ស​ខេត្ត​ ​ ថ្នាក់​ដឹក​នាំ​មន្ទីរ ​គណៈ​ផ្នែក​  ​ ព្រះ​ឧបជ្ឈាយ​៍ ព្រះ​តេជ​គុណ​និង​ប្រ​ជា​ជន​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ។

ពិធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក​ង​សុក​ត្រាំង​ តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង​លើក​ទី៦​និង​សប្តាហ៍​វប្បធម៌​ កី​ឡា​និង​ទេស​ចរណ៍​សុក​ត្រាំង​លើក​ទី១ឆ្នាំ​២០២៤ ​ដែល​ប្រ​ព្រឹត្ត​ឡើង​​ពី​ថ្ងៃ​ទី៩​ វិច្ឆិកា​ឆ្នាំ​២០២៤​ដល់​ទី១៥​វិច្ឆិកា​ឆ្នាំ​២០២៤ បាន​បញ្ចប់​ដោយ​ជោគជ័យ​និង​បន្សល់​ទុក​នូវ​ចំណាប់អារម្មណ៍​យ៉ាង​ល្អ​ប្រ​សើរ​ក្នុង​ទឹក​ចិត្ត​របស់​ប្រ​ជាជន​ ភ្ញៀវ​ទេសចរ ​បំ​ផុត​គឺ​ជន​រួម​ជាតិ​ខ្មែរ​ទូទាំងប្រ​ទេស។

​​​​​​គណៈ​ចាត់​តាំង​ជូន​រង្វាន់​ដល់​ក្រុមទទួល​បាន​ពាន​រង្វាន់​លេខ​១​គឺក្រុមទូកងបុរសវត្ត​ទំ​នប់​ទី​២ (ស្រុកចូវថាញ់)។
​​​​​​គណៈ​ចាត់​តាំង​ជូន​រង្វាន់​ដល់​ក្រុមទទួល​បាន​ពាន​រង្វាន់​លេខ​១​គឺក្រុមទូកងបុរសវត្ត​ទំ​នប់​ទី​២ (ស្រុកចូវថាញ់)។

នៅ​រង្វង់​ផ្តាច់​ព្រ័ត្រ​ជា​មួយ​ការ​ប្រ​កួត​យ៉ាង​ប្តូរ​ផ្តាច់​ដោយ​មាន​ការ​គាំ​ទ្រ​លើក​ទឹក​ចិត្ត​ពី​ទស្សនិកជន។ លទ្ធ​ផល​ក្រុម​ទូក​ង​វត្ត​ទំនប់​ទី២​ (ស្រុក​ចូវ​ថាញ់) ​ដណ្តើម​បាន​ជ័យ​ជម្នះ​ទទួល​បាន​ពានរង្វាន់​លេខ១​ក្នុង​ពិធី​ប្រ​ណាំង​ទូក​ងខេត្ត​សុក​ត្រាំង​ឆ្នាំ​២០២៤​ ក្រុម​ទូក​ង​វត្ត​កោះ​ធំ​ (ខេត្ត​បាក​លីវ)​ ទទួល​បាន​រង្វាន់​លេខ២​ វត្ត​ស្រ​ឡូង​ (ស្រុក​មី​ស្វៀង) ​ទទួល​បាន​រង្វាន់​លេខ​៣​និង​វត្ត​មុនីស្រះ​កែវ​ (ស្រុក​ថាញ់​ទ្រី) ​ទទួល​បាន​រង្វាន់​លេខ៤។

ចំណែក​ទូក​នារី ​នៅ​រង្វង់​ផ្តាច់​ព្រ័ត្រ​ប្រ​កួត​រវាង​ក្រុម​ទូក​ង​វត្ត​ទំ​នប់ (ស្រុក​ចូវ​ថាញ់) និង​ក្រុម​ទូកងវត្ត​ព្រែក​ចេក​(ទីរួម​ខេត្ត​ង៉ា​ណាំ) ​លទ្ធផល​ក្រុម​ទូក​ង​វត្ត​ទំនប់​(ស្រុក​ចូវ​ថាញ់)​ទទួល​បាន​ពានរង្វាន់​លេខ១​និង​ក្រុម​ទូក​ង​វត្ត​ព្រែក​ចេក​ (ទីរួម​ខេត្ត​ង៉ា​ណាំ)​ ទទួល​បាន​រង្វាន់​លេខ២​ ក្រុម​ទូក​ងវត្ត​កោះ​ធំ​ (ខេត្ត​បាក​លីវ)​ ទទួល​បាន​រង្វាន់​លេខ​៣​និង​ក្រុម​ទូក​ង​វត្ត​ក្បាល​ក្រ​ពើ ​(ខេត្ត​បាក​លីវ) ទទួល​បាន​រង្វាន់​លេខ៤​។

រង្វាន់នារី ក្រុមទូកងវត្តទំនប់(ស្រុកចូវថាញ់) ទទួលបានរង្វាន់លេខ១។
រង្វាន់នារី ក្រុមទូកងវត្តទំនប់(ស្រុកចូវថាញ់) ទទួលបានរង្វាន់លេខ១។

ថ្លែង​ការណ៍​ក្នុង​ពិធី​បិទ​វគ្គ សម​មិត្ត​ង្វៀង​វ៉ាំង​ខើយ​-សមា​ជិក​បក្ស​ខេត្ត ​អនុប្រ​ធាន​គ​ណៈ​កម្មា​ធិការប្រ​ជាជន​ខេត្ត​បាន​សង្កត់​ធ្ងន់៖ ជា​មួយ​ការ​ចូល​រួម​នៃ​ក្រុម​ទូក​ង​ចំនួន​៦០​ក្នុង​និង​ក្រៅ​ខេត្ត ដោយមាន​កី​ឡា​ករ​ កីឡា​ការិនី​ចំនួន​៧.០០០រូប តាម​ការ​ប៉ាន់​ស្មាន​ ក្នុង​រយៈ​ពេល​២​ថ្ងៃ​ប្រ​កួត​(ពីថ្ងៃទី១៤​វិច្ឆិកា ឆ្នាំ​២០២៤-ទី​១៥វិច្ឆិ​កា​ ឆ្នាំ​២០២៤)​ ទាក់​ទាញ​ទស្ស​និ​កជន​ចំនួន​២០០.០០០​រូបដែល​បាន​ចូល​រួម​គាំ​ទ្រ​    លើក​ទឹក​ចិត្ត។ ឆ្លង​តាម​បណ្តា​សកម្មភាព​ ពិធី​បុណ្យ​បាន​ទាក់​ទាញ​អ្នក​តំ​ណាង​និង​ភ្ញៀវ​ទេសចរ​ចំនួន​៦២០.០០០​រូប ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​ស្នាក់​នៅ​ចំនួន​១.៥០០រូប ​ទទួល​បាន​ប្រាក់​ចំណូល​ពី​ភ្ញៀវ​ប្រ​ហែល​៨០​ពាន់​លាន​ដុង។ មកដល់ពេលនេះយើងទាំង​ឡាយ​មាន​ក្តី​សប្បាយ​រីក​រាយ​ហើយ​អះ​អាង​ថា​ពិធី​បុណ្យ​អក​អំ​បុក-ប្រ​ណាំង​ទូក​ង​សុក​ត្រាំង​លើក​ទី១ ឆ្នាំ​២០២៤ ​ប្រ​ព្រឹត្ត​ឡើង​សម្រេច​បាន​ជោគ​ជ័យ​ បាន​ច្រើនមតិ​​ក្នុង​និង​ក្រៅ​ខេត្ត​វាយ​តម្លៃ​ខ្ពស់។

ខាងក្រោមនេះជារូបភាព​មួយចំនួនក្នុង​ការប្រកួត បិទវគ្គនិងជូនរង្វាន់

 
 
 
ក្តីរីករាយទទួលបានជ័យជម្នះនៃបណ្តាក្រុមទូកងចូលរួមប្រកួត។

ក្តីរីករាយទទួលបានជ័យជម្នះនៃបណ្តាក្រុមទូកងចូលរួមប្រកួត។

 ក្វាងប៊ិញ-ថាច់ពេជ្រ-សុផល