តំណាងជាង១,៣លានរូបចូលរួមសន្និបាតទូទាំងប្រទេសជ្រួតជ្រាប ផ្សព្វផ្សាយបូកសរុបការងារអនុវត្តសេចក្តីសម្រេចលេខ១៨- NQ/TW

21:11, 01/12/2024

ព្រឹក​ថ្ងៃ​ទី១ខែធ្នូ នៅ​ហា​ណូយ កា​រិយា​ល័យ​ន​យោ​បាយ គណៈ​លេ​ខា​មជ្ឈិម​បក្ស​ចាត់​តាំង​សន្និ​បាតទូ​ទាំង​ប្រ​ទេស​ដើម្បី​ជ្រួត​ជ្រាប ផ្សព្វ​ផ្សាយ​បូក​ស​រុប​ការ​ងារ​អនុវត្ត​សេចក្តី​សម្រេច​លេខ​១៨-NQ/TW របស់​គណៈ​ប្រ​តិ​បត្តិ​ការ​មជ្ឈិម​បក្ស​នីតិ​កាល​ទី១២ ស្ថាន​ភាព​សេដ្ឋ​កិច្ច​ -សង្គម​ឆ្នាំ២០២៤។ ដំ​ណោះ​ស្រាយ​បង្កើន​ល្បឿន​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម​ឆ្នាំ​២០២៥ និង​ដោះ​ស្រាយ​បណ្តា​ការ​រាំងស្ទះ​ពី​បែបបទ។ សន្និ​បាត​បាន​ចាត់​តាំង​ដោយ​រូប​ភាព​បន្តរផ្ទាល់ពី​សាលប្រ​ជុំ​យៀង​ហុង អគារ​រដ្ឋ​សភា​និង​បន្តរ​ដល់​១៤.៥៣៥​កន្លែង​នៅ​តាម​ស្រុក​ មូល​ដ្ឋាន បណ្តា​ស្ថា​ប័ន អង្គ​ភាព​លើ​ទូ​ទាំង​ប្រ​ទេស បណ្តា​គណៈ​កម្មា​ធិការ​បក្សខេត្ត គណៈ​កម្មា​ធិការ​បក្សក្រុង​ចំ​ណុះ​មជ្ឈិម​ដោយ​មាន​តំ​ណាង​ចូល​រួម​ជាង​១,៣​លាន​រូប។

នៅ​សាល​ប្រ​ជុំ​យឿង​ហុង ចូល​រួម​សន្និ​បាត​មាន​អគ្គ​លេ​ខា​បក្ស តូ​ឡឹម បណ្តា​សមា​ជិក​ការិយា​ល័យ​ន​យោ​បាយ​មាន​ប្រ​ធាន​រដ្ឋ​លឿង​គឿង នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ផាម​មិញ​ជិញ ប្រ​ធាន​រដ្ឋ​ស​ភា ត្រឹង​ថាញ់​ម៉ឹង ប្រ​ចាំ​ការ​គណៈ​លេ​ខា​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិការ​ត្រួត​ពិនិត្យ​មជ្ឈិម​ ត្រឹង​កឹម​ទូ។ ចូម​រួម​នៅ​ទាំង​មាន​បណ្តា​សមា​ជិក​ការិយា​ល័យ​ន​យោ​បាយ គណៈលេ​ខា​បក្ស សមា​ជិក​មជ្ឈិម​បក្ស ថ្នាក់​ដឹក​នាំ​ក្រ​សួងគណៈ ផ្នែក អង្គ​ការ​មហា​ជន​មជ្ឈិម។

នៅ​មជ្ឈ​មណ្ឌល​វប្បធម៌​និង​សន្និ​បាត​ខេត្ត​សុក​ត្រាំង ចូល​រួម​មាន​បណ្តា​សម​មិត្ត ឡឹម​វ៉ាំង​ម៉ឹង-សមា​ជិក​មជ្ឈិម​បក្ស លេ​ខា​បក្ស​ខេត្ត ប្រ​ធាន​ក្រុម​តំ​ណាង​រដ្ឋ​សភា​ខេត្ត​សុក​ត្រាំង ហូ​ធី​កឹម​ដាវ-អនុ​លេ​ខា​ប្រ​ចាំ​ការ​បក្ស​ខេត្ត ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត វ៉​ជី​កុង-សមា​ជិក​បម្រុង​គណៈប្រ​តិបត្តិ​ការ​មជ្ឈិម​បក្ស សមា​ជិក​គណៈ​អចិន្រ្តៃយ៍​បក្ស​ខេត្ត ប្រ​ធាន​គណៈ​ចាត់​តាំង​បក្ស​ខេត្ត បណ្តា​សម​មិត្ត​ក្នុង​សមា​ជិក​គណៈ​អចិន្រ្តៃយ៍​បក្ស​ខេត្ត សមា​ជិក​គណៈ​ប្រ​តិបត្តិ​ការ​បក្ខ​ភាគ​ខេត្ត។

តំណាងទាំងឡាយចូលរួមសន្និបាតតភ្ជាប់បណ្តាញនៅមជ្ឈមណ្ឌលវប្បធម៌និងសន្និបាតខេត្តសុកត្រាំង។
តំណាងទាំងឡាយចូលរួមសន្និបាតបន្តរផ្ទាល់នៅមជ្ឈមណ្ឌលវប្បធម៌និងសន្និបាតខេត្តសុកត្រាំង។

នៅ​សន្និ​បាត តំ​ណាង​ទាំង​ឡាយ​បាន​ស្តាប់​សមា​ជិក​ការិ​យា​ល័យ​ន​យោ​បាយ លេ​ខា​មជ្ឈិមបក្ស ប្រ​ធាន​គណៈ​ចាត់​តាំង​មជ្ឈិម​លេ​មិញ​ហ៊ឹង​រាយ​ការណ៍​ពី​បណ្តា​ខ្លឹម​សារ​សំ​ខាន់​ៗ​ក្នុង​ការផ្សព្វ​ផ្សាយ​បូក​សរុប​សេចក្តី​សម្រេច​លេខ​១៨-NQ/TW របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​នីតិ​កាល​ទី១២បញ្ហា​មួយ​ចំនួន​ស្តី​ពី​បន្ត​ផ្លាស់​ថ្មីរៀប​ចំ​អង្គ​ការ​ក្បាល​ម៉ា​ស៊ីន​នៃ​ប្រ​​ព័ន្ធ​ន​យោ​បាយ សកម្ម​ភាព​មាន​ប្រ​សិទ្ធ​ភាព តាម​នោះ អស់​រយៈ​កាល​៧​ឆ្នាំ​អនុវត្ត​ដោយ​ការ​ខិត​ខំ ប្តេជ្ញា​របស់មជ្ឈិម បណ្តា​គណៈ​កម្មា​ធិ​ការ​បក្ស អង្គ​ការ​បក្ស បំ​ផុត​គឺ​អ្នក​​ដឹកនាំ ការ​ចាត់​តាំង​អនុវត្ត​សេច​ក្តីសម្រេច​១៨-NQ/TW ដែល​សម្រេច​បាន​លទ្ធ​ផល​មួយ​ចំនួន​យ៉ាង​សំខាន់ ជំហាន​ដំ​បូង​បង្កបាន​ភាព​វិវត្តន៍​ក្នុង​ការ​ផ្លាស់​ថ្មី រៀប​ចំ​អង្គ​ការ​ក្បាល​ម៉ា​ស៊ីន ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សកម្ម​ភាព​នៃស្ថា​ប័ន អង្គ​ភាព អង្គ​ការ​ក្នុង​ប្រ​ព័ន្ធ​ន​យោ​បាយ។

បណ្តាតំណាងជាប្រធាន អនុប្រធានការិយាល័យបណ្តាស្ថាប័នមជ្ឈិមដាក់នៅភូមិភាគ បណ្តាសាលារៀននិងសម្ព័ន្ធសហករណ៍ចូលរួមតភ្ជាប់បណ្តាញនៅបន្ទប់ប្រជុំលេខ៩នៃមជ្ឈមណ្ឌលវប្បធម៌និងសន្និបាតខេត្តសុកត្រាំង។
បណ្តាតំណាងជាប្រធាន អនុប្រធានការិយាល័យបណ្តាស្ថាប័នមជ្ឈិមដាក់នៅភូមិភាគ បណ្តាសាលារៀននិងសម្ព័ន្ធសហករណ៍ចូលរួមបន្តរផ្ទាល់​នៅបន្ទប់ប្រជុំលេខ៩នៃមជ្ឈមណ្ឌលវប្បធម៌និងសន្និបាតខេត្តសុកត្រាំង។
ដូច្នេះ​ការ​រៀប​ចំ​អង្គការក្បាល​ម៉ា​ស៊ីន​មិន​ទាន់​ព្រម​ៗ​គ្នា មិន​ទាន់​គ្រប់​ជ្រុង​ជ្រោយ មិនទាន់​ផ្សារ​ភ្ជាប់​ការបន្ថយ​ក្រប​ខ័ណ្ឌ រៀប​ចំ​ឡើង​វិញ​និង​លើក​កម្ពស់​គុណ​ភាព​កង​ជួរ​កម្មា​ភិបាល បុគ្គ​លិក។ អង្គ​ការ​ចាត់​តាំង​ក្បាល​ម៉ា​ស៊ីន​នៃ​ប្រ​ព័ន្ធន​យោ​បាយ​នៅ​សំ​ពោង​សំ​ពាយ ច្រើន​ដើមទង សមត្ថ​កិ​ច្ច ភារ​កិច្ច សិទ្ធិ​អំ​ណាច ការ​ទំ​នាក់​ទំនង​ការ​ងារ​នៃ​ស្ថា​ប័ន អង្គ​ភាព​មួយ​ចំនួន​មិន​ទាន់​ច្បាស់​លាស់ ជាន់​លើ​គ្នា បែង​នាទី បែង​សិទ្ធ​សម្រាប់​ភូមិ​ភាគ​មិន​ទាន់​ខ្លាំង មិន​ទាន់​ព្រម​ៗ​គ្នា មិន​ទាន់សម​ស្រប មិន​ទាន់​ឆ្លើយ​តប​តម្រូវ​ការ ភារ​កិច្ច​នៃ​សម័យ​ថ្មី។

មូល​ហេតុ​ចម្បង​គឺ​អា​ស្រ័យ​ទម្រង់​ចាត់​តាំង​នៃ​ប្រ​ព័ន្ធ​ន​យោ​បាយ​មិន​ទាន់​បាន​សុក្រឹត ​ការ​យល់ដឹង​និង​សកម្ម​ភាព​របស់​គណៈ​កម្មា​ធិការ​បក្ស អង្គការបក្ស សមូ​ហ​ភាព​ដឹក​នាំ អ្នក​ដឹកនាំមួយ​ចំនួន​នៅ​តាម​ស្ថាប័ន អង្គ​ការ ​អង្គ​ភាព​និង​ភូមិ​ភាគ​ មិន​ទាន់​គ្រប់ ​មិន​ទាន់​អស់​ពី​ចិត្ត​ការ​ងារ ការ​ប្តេជ្ញា​មិន​ទាន់​ខ្ពស់​និង​សកម្ម​ភាព​មិន​ទាន់​ប្តូរប្តេជ្ញ។

ថ្នាក់ដឹកនាំបណ្តាសមាគម អង្គការមហាជនខេត្ត ប្រធាន អនុប្រធានការិយាល័យបណ្តាស្ថាប័នធ្វើសេនាធិការជូនគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនិងបណ្តាអង្គការនយោបាយ-សង្គមខេត្តសុកត្រាំងចូលរួមតភ្ជាប់បណ្តាញនៅបន្ទប់ប្រជុំលេខ២។
ថ្នាក់ដឹកនាំបណ្តាសមាគម អង្គការមហាជនខេត្ត ប្រធាន អនុប្រធានការិយាល័យបណ្តាស្ថាប័នធ្វើសេនាធិការជូនគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិនិងបណ្តាអង្គការនយោបាយ-សង្គមខេត្តសុកត្រាំងចូលរួមបន្តរផ្ទាល់នៅបន្ទប់ប្រជុំលេខ២។
ចំ​ពោះ​សំណូមពរភារ​កិច្ច​នៃ​សម័យ​អភិវឌ្ឍ​ថ្មី ប្រ​ទេស​ជាតិ​ឈាន​ឡើង​ក្នុង​យុគ​សម័យ​ថ្មី  យុគសម័យឈានឡើងរបស់ជនជាតិ គណៈ​ប្រ​តិ​បត្តិ​ការ​មជ្ឈិម​បក្ស កា​រិយា​ល័យ​ន​យោ​បាយ​បាន​ឯក​ភាព​ខ្ពស់​ជាមួយការប្តេជ្ញា​នយោ​បាយ​យ៉ាង​មុត​មាំដើម្បី​អនុវត្ត​គោល​ការណ៍​គ្រប់​វិស័យ​តាម​សេចក្តី​សម្រេច​លេខ១៨​-NQ/​TW ក្នុង​ទូទាំង​ប្រ​ព័ន្ធ​ន​យោ​បាយ។

តំ​ណាង​ទាំង​ឡាយ​បាន​ស្តាប់​សមា​ជិក​កា​រិយា​ល័យ​ន​យោ​បាយ ប្រ​ធាន​រដ្ឋ​សភា​ត្រឹង​ថាញ់​ម៉ឹង​រាយ​ការណ៍​ពី​ប្រ​ធាន​បទ​​ដោះ​ស្រាយ​បណ្តា​ការ​រាំងស្ទះ​ពី​បែបបទ សមា​ជិក​កា​រិយា​ល័យ​ន​យោ​បាយ នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ផាម​មិញ​ជិញ​បាន​រាយ​ការណ៍​ពី​ប្រ​ធាន​បទ ស្ថាន​ភាពសេដ្ឋ​កិច្ច-សង្គម​ឆ្នាំ​២០២៤​និង​ដំ​ណោះ​ស្រាយ​បង្កើន​ល្បឿន​អភិវឌ្ឍ​សេដ្ឋកិច្ច-​សង្គម​ឆ្នាំ​២០២៥។ សមា​ជិក​កា​រិយា​ល័យ​ន​យោ​បាយ ​លេ​ខា​មជ្ឈិម​បក្ស ប្រ​ធាន​គណៈ​ឃោសនា​អប់រំ​មជ្ឈិម ង្វៀង​ត្រុង​ងៀ​ថ្លែង​ការណ៍​ណែ​នាំ​ពី​ការ​ងារ​ផ្សព្វ​ផ្សាយ​បណ្តា​ខ្លឹម​សារ​នៃ​សន្និ​បាត។

ថ្លែង​ប្រ​សាសន៍​ចង្អុល​ការសន្និបាត អគ្គ​លេ​ខា​បក្ស តូឡឹ​ម​សង្កត់​ធ្ងន់ កា​រិយា​ល័យ​បាន​ឯក​ភាព​ប្តេជ្ញា​ន​យោ​បាយ​យ៉ាង​មុត​មាំ​ដើម្បី​បូក​សរុប​បាន​ឆាប់​ សុក្រិត​នៃ​សេចក្តី​សម្រេច​លេខ​១៨​-NQ/TW ធ្វើ​ជា​មូល​ដ្ឋាន​រាយ​ការណ៍​ជូន​មជ្ឈិម​ដើម្បី​មាន​បណ្តា​គោល​ការណ៍​មុត​មាំ​​បាន​​បន្ត​ការ​រៀប​ចំ ធ្វើ​ឱ្យ​សុក្រឹត​​អង្គការ​ក្បាល​ម៉ា​ស៊ីន​នៃ​ប្រ​ព័ន្ធ​ន​យោ​បាយ ដំ​បូង​គឺ​បណ្តា​ស្ថាប័ន​មជ្ឈិម។ កំ​ណត់​នេះ​ជា​ការ​ងារ​គប្បី​ធ្វើ​ឆាប់ ដើម្បី​សម្រេច​មុន​មហា​សន្និ​បាត​បក្ស​លើក​ទី​១៤។ ដើម្បី​សម្រេច​ទិស​ដៅ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​ដែល​សេចក្តី​សម្រេច​នៃ​មហា​សន្និ​បាត​បក្ស​លើក​ទី១៣​ដាក់​ចេញ អគ្គ​លេ​ខា​បក្ស​តូ​ឡឹម​ចង្អុល​ច្បាស់​គប្បី​ផ្លាស់​ថ្មី​ការ​គិត ត្រូវ​តែ ​ស្រាយ​ចំ​ណង ត្រូវ​តែ​ប្តេជ្ញា ត្រូវ​តែ​ឈាន​ឡើង​ដោយ​ខ្លួន​ឯង។ ដើម្បី​ឈាន​ដល់​ទិស​ដៅ​ប្រាក់​ចំ​ណូល​មធ្យមខ្ពស់​សម្រាប់​ប្រ​ជាជន​ក្នុង​ឆ្នាំ​២០៣០​និង​ប្រាក់​ចំ​ណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៤៥​ដូច្នេះ​ល្បឿន​កំ​ណើន​សេដ្ឋ​កិច្ច​របស់​វៀត​ណាម​ត្រូវ​សម្រេច​ពីរ​តួ​លេខ​បន្ត​បន្ទាប់​ក្នុង​បណ្តា​ឆ្នាំ​បន្ត​បន្ទាប់។

ពី​មហា​សន្និ​បាត​គ្រប់​លំ​ដាប់​ថ្នាក់​ឈាន​ដល់​មហា​សន្និ​បាត​លើក​ទី​១៤​របស់​បក្ស អគ្គ​លេ​ខាបក្ស​តូ​ឡឹម​បាន​សង្កត់​ធ្ងន់៖ មហា​សន្និ​បាត​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ពី​សា​ខា​បក្ស​មូល​ដ្ឋាន ដល់​ថ្នាក់​ឃុំ ថ្នាក់​ស្រុក ថ្នាក់​ខេត្ត​និង​បណ្តា​ស្ថា​ប័ន​មជ្ឈិម​ជា​លើក​ប្រ​ជុំ​ជីវ​ភាព​ន​យោ​បាយ​ជ្រាល​ជ្រៅ​ក្នុង​ទូ​ទាំង​បក្ស ពិគ្រោះ​ពី​ចក្ខុវិស័យ​និង​ទិស​ដៅ ភារ​កិច្ច​អភិវឌ្ឍ​ប្រ​ទេស​ជាតិ​ឈាន​ឡើង​ស្តុកស្តម​ក្នុង​យុគ​សម័យ​ថ្មី។ អគ្គ​លេ​ខា​បក្ស​សំ​ណូម​ពរ​គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​ថ្នាក់​គប្បី​ប្រ​មូល​ផ្តុំ​ត្រៀម​បុគ្គ​លិក​​គណៈ​កម្មា​ធិការ​បក្ស​ថ្មី​ត្រូវ​តាម​ខ្លឹម​សារ​ដែល​បាន​ណែ​នាំ ត្រៀម​ឱ្យ​បាន​ល្អ​កង​ជួរ​កម្មា​ភិបាល​ដែល​មាន​ចរិយា​សម្បត្តិ​ល្អនិង​សមត្ថភាព​ឆ្លើយ​តប​តម្រូវ​ការ​អភិវឌ្ឍ​ថ្មី។ រាល់​កម្មាភិ​បាល បក្ខ​ជន​គប្បី​ខិត​ខំ​រៀន​សូត្រ​ដោយ​ខ្លួន​ឯង​ដើម្បី​​ លើក​តំកើងខ្លួនឯង​ឆ្លើយ​តប​តម្រូវ​ការ ភារ​កិច្ច ត្រៀម​ឱ្យ​បាន​ល្អ​កង​ជួរ​កម្មា​ភិបាល​ដែល​មាន​ចរិយា​សម្បត្តិ​ល្អនិង​សមត្ថ​ភាព​ឆ្លើយ​តប​តម្រូវ​ការ ​ភារ​កិច្ច​ក្នុង​ដំ​ណាក់​កាល​ថ្មី​នៃ​ប្រ​ទេស​ជាតិ​៕

ជីបាវ-សុផល