ព្រឹក២៩ វិច្ឆិកា នៅមជ្ឈមណ្ឌលវប្បធម៌និងសន្និបាតខេត្ត គណៈអចិន្ត្រៃយ៍បក្សខេត្តសុកត្រាំងចាត់តាំងសន្និបាតជូនដំណឹងមួយចំនួនពីព្រឹត្តិការណ៍អន្តរជាតិលេចធ្លោក្នុងពេលជិតៗនេះ។ សន្និបាតបានតភ្ជាប់បណ្តាញដល់១២៣កន្លែងក្នុងទូទាំងខេត្ត។ ចូលរួមនៅមជ្ឈមណ្ឌលមានបណ្តាសមមិត្ត ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត វ៉ជីកុង-សមាជិកបម្រុងគណៈប្រតិបត្តិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈចាត់តាំងបក្សខេត្ត បណ្តាសមមិត្តសមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត គណៈប្រតិបត្តិការបក្ខភាគខេត្ត បណ្តាសមមិត្តអតីតថ្នាក់ខេត្ត ព្រមទាំងតំណាងជិត៩.០០០រូប ជាកម្មាភិបាលស្នូលគ្រប់ថ្នាក់ក្នុងខេត្តអញ្ជើញចូលរួម។
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តថ្លែងការណ៍បើកសន្និបាត។ |
ក្នុងសន្និបាតបានស្តាប់សាស្តាចារ្យរង បណ្ឌិតដាំងឌិញគ្វី-អតីតអនុរដ្ឋមន្រ្តីក្រសួងការបរទេសជូនដំណឹងបណ្តាបញ្ហាជាសារវន្ត សំខាន់របស់ពិភពលោក តំបន់ដូច បោះឆ្នោតនៅអាមេរិក ស្ថានភាពជន្លោះរវាងហាម៉ាត់-អីរ៉ង-រូស្សី-អ៊ុយក្រែន នៅហ្គាយ៉ា កំពុងផ្ទុះឡើង។ តំបន់អាស៊ី-បាស៊ីហ្វិក ពិសេសតំបន់អាស៊ីអាគ្នេហ៍ មានតួនាទីយុទ្ធសាស្រ្តយ៉ាងសំខាន់ ជាតំបន់ប្រជែងយុទ្ធសាស្រ្តរវាងបណ្តាប្រទេសមហាអំណាច ដែលបង្កប់នូវអសន្តិសុខ វិវាទនៅសមុទ្រខាងកើតនៅបង្កភាពស្មុគស្មាញ។
បញ្ហាសន្តិសុខក្រៅប្រពៃណី បំផុតគឺប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀងអាហារ ថាមពល ភេរវកម្មនិងបទល្មើសឆ្លងប្រទេសបន្តប្រែប្រួលយ៉ាងស្មុគស្មាញ។ បណ្តាការបោះឆ្នោតឆ្នាំ២០២៤ បានឥទ្ធិពលដល់ស្ថានភាពសន្តិសុខនយោបាយ សេដ្ឋកិច្ចពិភពលោក រួមមានវៀតណាម ពិសេសការបោះឆ្នោតប្រធានាធិបតីអាមេរិកកន្លងហើយ។
ចំពោះសភាពការណ៍នោះ ក្រោមការដឹកនាំរបស់បក្សនិងរដ្ឋ សេដ្ឋកិច្ចប្រទេសយើងនៅតែបន្តកំណើនយ៉ាងសកម្ម ការងារកិច្ចការបរទេសបានផ្សព្វផ្សាយយ៉ាងសកម្ម ម្ចាស់ការ ច្នៃប្រឌិត ការពារប្រទេស សន្តិសុខបានពង្រឹង អធិបតេយ្យព្រំដែន តំបន់អាកាស តំបន់សមុទ្រតែងរក្សាបានរឹងមាំ ទីតាំង ប្រិយភាពរបស់វៀតណាមបានអះអាងលើឆាកអន្តរជាតិនិងលើកកម្ពស់កិច្ចទំនាក់ទំនងជាមួយប្រទេសជាច្រើនឡើង”ដៃគូយុទ្ធសាស្រ្តគ្រប់វិស័យ“។
តំណាងទាំងឡាយចូលរួមសន្និបាត។ |
ជីបាវ-សុផល
Thông tin bạn đọc
Đóng Lưu thông tin