ខិតខំសម្រេចទិសដៅបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានខេត្តសុកត្រាំង នៅចុងខែកញ្ញា ឆ្នាំ២០២៥

20:31, 27/11/2024

ព្រឹកថ្ងៃទី២៧ វិច្ឆិកា នៅគណៈកម្មាធិការបក្សខេត្ត សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត ប្រធានគណៈចង្អុលការផ្សព្វផ្សាយបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានខេត្តសុកត្រាំង បានចាត់តាំងអង្គប្រជុំ គណៈអចិន្ត្រៃយ៍គណៈចង្អុលការ ដើម្បីស្តាប់របាយការណ៍ពីសភាពការផ្សព្វផ្សាយបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានខេត្ត។ អញ្ជើញចូលរួមអង្គប្រជុំក៏មានសមមិត្តងោហុង-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បណ្តាសមមិត្តគណៈប្រចាំការនៃគណៈចង្អុលការ។

ឆ្លង​តាម​លើកបូក​សរុប​ដំបូង ​ទូទាំង​ខេត្ត​មាន​ផែន​ការ​ឧបត្ថម្ភ​បំបាត់​ផ្ទះ​បណ្តោះ​អាសន្ន ​ផ្ទះ​ទ្រុឌ​ទ្រោម​ដល់​ប្រ​ជា​ជន​ប្រ​មាណ​៧.០៥២​គ្រួសារ ​សរុប​ថវិកា​អនុវត្ត​ជាង​៣៩២,៨​ពាន់​លាន​ដុង ​ក្នុង​នោះ​ ថវិកា​ពី​មជ្ឈិម ​ខេត្ត​និង​មូល​និធិ​ជាតិ​រួម​កម្លាំង​បំបាត់​ផ្ទះ​បណ្តោះ​អាសន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​ដល់​គ្រួសារ​ក្រ ​គ្រួ​សារ​​ក្បែរ​ក្រជាង​៣៤៦,២​ពាន់​លាន​ដុង ​ត្រូវ​ការ​ចលនា​ថវិកា​បន្ថែម ​ឆ្លង​តាម​មូល​និធិ​ដើម្បី​អ្នក​ក្រ​ជាង​៤៦,៦ពាន់​លានដុង។ ​អនុវត្ត​សេច​ក្តី​ចង្អុល​ការ​របស់​នា​​យក​រដ្ឋ​មន្ត្រី​នៃរដ្ឋាភិបាលនិង​គណៈ​កម្មា​ធិ​ការ​បក្ស ​គណៈកម្មា​ធិ​ការ​ប្រ​ជា​ជន ​មន្ទីរ​ពលកម្ម​-​យុទ្ធ​ជន​ពិការ​និង​សង្គម​ បាន​កសាង​សេច​ក្តី​ព្រាង​ផែន​ការ​របស់​គណៈ​ចង្អុល​ការ​ផ្ញើ​បណ្តាមន្ទីរ​ ផ្នែក​ដើម្បី​ផ្តល់​យោបល់​សេច​ក្តី​ព្រាង​លក្ខន្តិកៈ​ចាត់​តាំង​និង​សកម្ម​ភាព​របស់​គណៈ​ចង្អុល​ការ​ផែន​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​ចលនា​ឧបត្ថម្ភ​បំបាត់​ផ្ទះ​បណ្តោះ​អាសន្ន ​ផ្ទះ​ទ្រុឌ​ទ្រោម​នៅ​លើ​ភូមិដ្ឋាន​ខេត្ត​សុក​ត្រាំង​។​ ទន្ទឹម​នឹង​នោះ​បន្ទាប់​ពី​អង្គ​ប្រជុំ​លើក​ទី​១​របស់​គណៈ​ចង្អុល​ការ​នៅ​ថ្ងៃ​ទី​១៤​​វិច្ឆិកាឆ្នាំ​២០២៤​បណ្តា​គណៈ​កម្មា​ធិ​ការ​បក្ស​ស្រុក គណៈ​កម្មា​ធិ​ការ​បក្ស​ទី​រួម​ខេត្ត​ គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​  បាន​ចង្អុល​ការ​បង្កើត​គណៈ​ចង្អុល​ការ​ថ្នាក់​ស្រុកថ្នាក់​ឃុំ​និង​ចាត់​តាំង​ការ​ងារ​ត្រួត​ពិនិត្យ​អ្នក​ទទួល​ផល​ជា​បន្ទាន់​នៅ​លើ​ភូមិដ្ឋាន។

ទិដ្ឋភាពនៃពិធីប្រជុំគណៈចង្អុលការផ្សព្វផ្សាយបំបាត់ ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោម នៅលើភូមិដ្ឋានខេត្តសុកត្រាំង។
ទិដ្ឋភាពនៃអង្គប្រជុំគណៈចង្អុលការផ្សព្វផ្សាយបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានខេត្តសុកត្រាំង។

ទន្ទឹម​នឹង​នោះ ​ចំពោះ​បញ្ហា​ដី​ធ្លី​សង់​ផ្ទះ​នៅ​ឱ្យ​ប្រ​ជា​ជន​ដែល​បំបាត់​ផ្ទះ​បណ្តោះ​អាសន្ន ​ផ្ទះ​ទ្រុឌ​ទ្រោម​នៅ​លើ​ភូមិដ្ឋាន​ខេត្ត ​មន្ទីរ​ធន​ធាន​ធម្ម​ជាតិ​និង​បរិ​ស្ថាន​បាន​ស្នើ​ដោះ​ស្រាយ​ជម្នះ​ការ​លំបាក​ដាក់​ជូន​គណៈ​ចង្អុល​ការ។ ​តាម​នោះ ​ស្នើ​គណៈ​កម្មា​ធិ​ការ​ប្រ​ជាជន​បណ្តា​ស្រុក​ទី​រួម​ខេត្ត ​ទី​ក្រុង​អនុញ្ញាត​ឱ្យ​ប្រ​ជា​ជន​ធ្វើ​សំណុំ​បែប​បទ​ស្នើសុំ​ការ​អនុញ្ញាត​ផ្លាស់​ប្តូរ​​ប្រើ​ប្រាស់​ដី​ធ្លី។ ​អនុវត្ត​ឱ្យ​បាន​គ្រប់​គ្រាន់នូវ​គោល​នយោ​បាយ​ឥត​គិត​ថ្លៃ ​បន្ថយ​ថ្លៃ​ប្រើ​ប្រាស់​ដី​ពេល​ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ប្រើ​ប្រាស់​ដី​ធ្លី​និង​ការ​ផ្តល់​លិខិត​បញ្ជាក់​សិទ្ធិ​ប្រើ​ប្រាស់​ដី ​ក្នុង​ករណី​ដែល​ប្រ​ជា​ជន​មាន​សិទ្ធិ​ប្រើ​ប្រាស់​ដី​កសិកម្ម បង្កើត​​មូល​និ​ធិ​ដី​ធ្លី​សម​ស្រប​និង​ប្រ​គល់​ដី​ដល់​អ្នក​ទទួល​ផល ​ក្នុង​ករណី​ដែល​ប្រ​ជា​ជន​មិន​ទាន់មាន​សិទ្ធិ​ប្រើ​ប្រាស់​​ដី​ធ្លី។

ថ្លែង​ប្រសាសន៍​ក្នុង​អង្គ​ប្រ​ជុំ​ សមមិត្ត​ឡឹម​វ៉ាំង​ម៉ឹង ​បាន​ស្នើ​ឱ្យ​មន្ទីរ​ពលកម្ម​-​យុទ្ធ​ជន​ពិការ​និង​សង្គម​ខេត្ត ​បន្ត​សហការ​ជា​មួយ​មន្ទីរ ​ផ្នែក​ទាក់​ទិន​អនុវត្ត​ល្អ​ការ​ងារ​ធ្វើ​សេនា​ធិ​ការ​ដល់​គណៈ​ចង្អុល​ការ​ក្នុង​ការ​ចាត់​តាំង​ផ្សព្វ​ផ្សាយ​អនុវត្ត​បំបាត់​ផ្ទះ​បណ្តោះ​អាសន្ន ​ផ្ទះ​ទ្រុឌ​ទ្រោម​នៅ​លើ​ភូមិដ្ឋាន​ខេត្ត។ ​ទន្ទឹម​នឹង​នោះ​ មន្ទីរ​ធន​ធាន​ធម្ម​ជាតិ​និង​បរិស្ថាន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​បណ្តា​បញ្ហា​អំ​ពី​សំ​ណុំ​បែប​បទ​ដី​ធ្លី ​មាន​ឯក​សារ​ណែ​នាំ​ដើម្បី​ដោះ​ស្រាយ​ករណី​នី​មួយ​ៗ​ ​ធ្វើ​សេនា​ធិ​ការ​ដល់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ ក្នុង​ការ​ដោះ​ស្រាយ​ករណី​ទាក់​ទង​នឹង​វិស័យ​ដី​ធ្លី។ ​មន្ទីរ​ហិរញ្ញ​វត្ថុ​ ធនា​គារ​រដ្ឋ​វៀត​ណាម​សា​ខា​ខេត្ត​សុក​ត្រាំង ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ល្អ​នូវ​ភារ​កិច្ច​ ដើម្បី​ធា​នា​បាន​នូវ​ថវិកា​ក្នុង​ពេល​ផ្សព្វ​ផ្សាយ​អនុវត្ត​បំបាត់​ផ្ទះ​បណ្តោះ​អាសន្ន ​ផ្ទះ​ទ្រុឌ​ទ្រោម​នៅ​លើ​ភូមិដ្ឋាន​ខេត្ត។ ​ឆ្លង​តាម​នោះ​ ខិត​ខំ​ដល់​ថ្ងៃ​ទី​៣០ ​ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ខេត្ត​សុក​ត្រាំង​នឹង​សម្រេច​គោល​ដៅ​បំបាត់​ផ្ទះ​បណ្តោះ​អាសន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​នៅ​លើ​ភូមិដ្ឋាន​ខេត្ត ​ដើម្បី​អំណរ​មហា​សន្និ​បាត​បក្ខ​ភាគ​ខេត្ត​សុក​ត្រាំង ​លើក​ទី​១៤ ​អាណត្តិ​កាល​២០២៥​-​២០៣០៕

តឹង​ផាក​-​លី​ហាន់