ប្តេជ្ញាអនុវត្តសម្រេចជោគជ័យបណ្តាភារកិច្ចសំខាន់ៗក្នុងអាណត្តិកាលនិងឆ្នាំ២០២៥

06:32, 03/12/2024

រសៀលទី២ធ្នូ បន្តកម្មវិធីសន្និបាតគណៈប្រតិបត្តិការបក្ខភាគខេត្តសុកត្រាំងលើកទី៣៤ បណ្តាតំណាងបានពិគ្រោះ អនុម័តសេចក្តីសម្រេចរបស់គណៈប្រតិបត្តិការបក្ខភាគខេត្តនីតិកាលទី១៤ ស្តីពីទិសដៅ ភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាការពារប្រទេស សន្តិសុខ កសាងប្រព័ន្ធនយោបាយឆ្នាំ២០២៥។

ទិដ្ឋភាពសន្និបាតនៃគណៈប្រតិបត្តិការបក្ខភាគខេត្តសុកត្រាំងលើកទី៣៤។
ទិដ្ឋភាពសន្និបាតនៃគណៈប្រតិបត្តិការបក្ខភាគខេត្តសុកត្រាំងលើកទី៣៤។

ចាត់​ទុក​កសិ​កម្ម​ជា​បង្គោល​បង្អែកនៃ​ខឿន​សេដ្ឋ​កិច្ច​របស់​ខេត្ត ថ្នាក់​ដឹក​នាំ​មន្ទីរ​កសិកម្ម​និងអភិវឌ្ឍ​ជន​បទ​បាន​រាយ​ការណ៍​ពី​ស្ថាន​ភាព​ផលិត​កសិកម្ម​និង​ស្នើ​បណ្តា​ដំ​ណោះ​ស្រាយសម្រាប់​ទិស​ដៅ​ឆ្នាំ​២០២៥ ខិត​ខំ​កសាង​ខឿន​កសិកម្ម​តាម​ទិស​កសិកម្ម​ជីវ​ស្ថាន ជន​បទទំ​នើប​កសិករ​អរិយ​ធម៌។ កសិកម្ម​អភិវឌ្ឍ​ឆាប់ លើក​កម្ពស់​តម្លៃ​ផលិត​ផល ចីរ​ភាព ​ប្រ​សិទ្ធ​ភាព ធា​នា​បរិស្ថាន​ជីវ​ស្ថាន សម្រប​ជា​មួយ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ សមាហរ​ណ​កម្មអន្តរជាតិ។ ជនបទអភិវឌ្ឍ​គ្រប់​វិស័យ មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច-សង្គម​ព្រម​ៗ​គ្នា ទំ​នើប រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​និង​បណ្តា​ទម្រង់​ចាត់​តាំង​ផលិត​សម​ស្រប។ កសិករ​មាន​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ពី​មួយ​ថ្ងៃកាន់​តែ​កើន​ឡើង ធ្វើ​ម្ចាស់​ក្នុង​ដំ​ណាក់​កាល​អភិវឌ្ឍ​កសិ​កម្ម ជន​បទ។

ថ្នាក់​ដឹក​នាំ​មន្ទីរ​ពលកម្ម-យុទ្ធ​ជន​ពិការ​និង​សង្គម​រាយ​ការណ៍​និង​ស្នើ​បណ្តា​ដំ​ណោះ​ស្រាយផ្សព្វ​ផ្សាយ​អនុវត្ត​ការ​ងារ​បំ​បាត់​ផ្ទះ​បណ្តោះអា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម ធា​នា​សុ​ខុ​មាល​ភាព​សង្គម បណ្តុះ​​បណ្តាល​របរ ដោះ​ស្រាយ​ការ​ងារ​ធ្វើ ស្ថាន​ភាព​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ទិស​ដៅ​ជាតិ​បន្ថយ​ក្រដោយ​ចីរ​ភាព​លើ​ភូមិ​ដ្ឋាន​ខេត្ត ផែន​ការ​ត្រៀម​គិត​អាន​តេត​ង្វៀង​ដាង​អ៊ឹកទី​ឆ្នាំ​២០២៥​ ជូនគ្រួ​សារ​គោល​ន​​យោ​បាយ អ្នក​មានស​គុណ គ្រួ​សារ​ក្រ គ្រួ​សារ​ក្បែរ​ក្រ។ល។

សមមិត្តលេត្រុងង្វៀង-សមាជិកបក្សខេត្ត-លេខាបក្សស្រុកគូវឡាវយុងថ្លែងការណ៍ពិគ្រោះក្នុងសន្និបាត។
សមមិត្តលេត្រុងង្វៀង-សមាជិកបក្សខេត្ត-លេខាបក្សស្រុកគូឡាវយុងថ្លែងការណ៍ពិគ្រោះក្នុងសន្និបាត។

  បណ្តា​ភូមិ​ភាគ​ស្នើ​ខេត្ត​យក​ចិត្ត​ទុក​ដាក់​កសាង​ប្រ​ភព​កម្លាំង​គុណ​ភាព​ខ្ពស់ បំ​ផុត​គឺ​បណ្តា​ផ្នែក វិស័យ​អាទិ​ភាព អភិវឌ្ឍ​វិទ្យា​សាស្រ្ត-បច្ចេក​វិជ្ជា ផ្លាស់​ថ្មី​ច្នៃ​ប្រ​ឌិត បង្វែរ​ឌីជី​ថល។ ជំនួយ​លើកកម្ពស់​ស្រុក​ជន​បទ​ថ្មី កែ​លម្អ​បរិស្ថាន​វិនិយោគ ធ្វើ​អា​ជីវ​កម្ម ​ដោះ​ស្រាយ​ការ​លំបាក​ឱ្យ​អាជីវ​កម្ម បែង​ថ្នាក់ បែង​សិទ្ធិតាម​សេចក្តី​កំ​ណត់។

សមមិត្តហ្វិញធីយ៉ីមង៉ុក-សមាជិកបក្សខេត្ត-លេខាបក្សទីរួមខេត្តង៉ាណាំថ្លែងការណ៍ពិគ្រោះក្នុងសន្និបាត។
សមមិត្តហ្វិញធីយ៉ីមង៉ុក-សមាជិកបក្សខេត្ត-លេខាបក្សទីរួមខេត្តង៉ាណាំថ្លែងការណ៍ពិគ្រោះក្នុងសន្និបាត។

 នៅ​សន្និ​បាត បណ្តា​តំ​ណាង​បាន​ពិ​គ្រោះ​និង​ឯក​ភាព​ជា​មួយ​២៥​បរិមាណភាគនៃ​សេច​ក្តី​សម្រេច​ឆ្នាំ ២០២៥។ ក្នុង​នោះ ប្រ​មូល​ផ្តុំ​ផ្សព្វ​ផ្សាយ​បណ្តា​ដំណោះ​ស្រាយ​គ្រប់​យ៉ាង ព្រម​ៗគ្នា​ដើម្បី​បន្ត​ស្តារ​និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម ខិត​ខំ​សម្រេច​ជោគ​ជ័យ​ទិស​ដៅ​នៃ​សេចក្តី​សម្រេច​មហា​សន្និ​បាត ​បក្ខ​ភាគ​ខេត្ត​សុក​ត្រាំង​លើក​ទី​១៤ អាណ​ត្តិ​កាល​២០២០​-​២០២៥។

ជម្រុញ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​តាម​ទិស​លើក​កម្ពស់​គុណ​ភាព​កំណើន​ផ្សារ​ភ្ជាប់​នឹង​ការ​ដោះស្រាយ​ល្អ​បណ្តា​បញ្ហា​សង្គម​និង​ការ​ពារ​បរិស្ថាន។ ប្រ​មូល​ផ្តុំ​ប្រ​ភព​កម្លាំង​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ បន្ត​អនុវត្ត​រចនា​សម្ព័ន្ធ​ឡើង​វិញ​ផ្នែក​កសិកម្ម ក​សាង​ជន​បទ​ថ្មី សម្រប​នឹង​ការ​ប្រែ​ប្រួលអា​កាស​ធាតុ​និង​ការ​ពារ​បរិស្ថាន។ ជម្រុញ​អភិវឌ្ឍ​ឧស្សា​ហកម្ម ពាណិ​ជ្ជកម្ម សេ​វា​កម្ម។

បន្តកែ​ទម្រ​ង់​រដ្ឋ​បាល បង្ក​បរិស្ថាន​អាជីវ​កម្ម​ងាយ​ស្រួល រលូន​បណ្តា​ប្រ​ភព​កម្លាំង​អភិវឌ្ឍ។ យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​វប្ប​ធម៌-​សង្គម លើក​កម្ពស់​គុណ​ភាព​ប្រ​ភព​កម្លាំង ដោះ​ស្រាយ​ការ​ងារធ្វើ លើក​កម្ពស់​គុណ​ភាព​បណ្តា​សេ​វា​រដ្ឋ ធា​នា​សុខុ​មាល​ភាព​សង្គម។ រក្សា​ស្ថេរភាព​សន្តិសុខ​ន​យោ​បាយ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម។ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ងារ​បង្ការ​ទប់ស្កាត់​ទង្វើ​ពុក​រ​លួយ ខ្ជះ​ខ្ជាយ អ​សកម្ម។ ក​សាង​បក្ខ​ភាគ​ខេត្ត​ស្អាត​ស្អំ រឹង​មាំ។ គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​បាន​ដាក់​ចេញ​ផែន​ការ​សម្រេច​១០០%​ទិស​ដៅ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោមលើ​ភូមិ​ដ្ឋាន​ខេត្ត​ក្នុង​ឆ្នាំ​២០២៥។

ថ្លែង​ការណ៍​ក្នុង​សន្និ​បាត លេខា​បក្ស​ខេត្ត​ឡឹម​វ៉ាំង​ម៉ឹង​បាន​សង្កត់​ធ្ងន់ ឆ្នាំ​២០២៥ មាន​អត្ថ​ន័យយ៉ាង​សំ​ខាន់ អនុស្សាវ​រីយ៍​៩៥​ឆ្នាំ​ទិវា​បង្កើត​បក្ស ៥០​ឆ្នាំ​ទិវា​រំ​ដោះ​ភាគ​ខាង​ត្បូងឯក​ភាព​ទឹក​ដី ១៣៥​ឆ្នាំ​បុណ្យខួបកំណើតលោក​ប្រ​ធាន​ហូ​ជី​មិញ ៨០​ឆ្នាំ​បង្កើត​ប្រ​ទេស​និង​ជា​ឆ្នាំ​មហា​សន្និ​បាត​បក្សគ្រប់​ថ្នាក់ មហា​សន្និ​បាត​បក្ខ​ភាគ​ខេត្ត​លើ​កទី​១៥ អាណត្តិ​កាល​២០២៥​-២០៣០ ឈាន​ដល់មហា​សន្និ​បាត​បក្ស​ទូ​ទាំង​ប្រ​ទេស​លើក​ទី​១៤ ជា​មួយ​យុគ​សម័យ​ឈាន​ឡើង​របស់​ជន​ជាតិ។ បក្ខ​ភាគ​ខេត្ត​សុក​ត្រាំង​ត្រូវ​អនុវត្ត​ទន្ទឹម​នឹង​គ្នា​ភារ​កិច្ច​ចំនួន​៣​សំ​ខាន់ ​ទីមួយត្រូវ​បង្កើន​ល្បឿន​ លោត​ផ្លោះ ប្រ​មូល​ផ្តុំ​ខិត​ខំ​អនុវត្ត​សម្រេច​ជោគ​ជ័យ​បណ្តា​ទិស​ដៅ បរិមាណភាគ​សេច​ក្តី​សម្រេច​ក្នុងអាណត្តិ​កាល​២០២០​-២០២៥ ទី​ពីរ​ត្រូវ​អនុវត្ត​រៀប​ចំ​អង្គ​ការ​ក្បាល​ម៉ា​ស៊ីន ទីបី​ចាត់​តាំង​សម្រេចជោគជ័យមហា​សន្និ​បាត​បក្ខ​ភាគ​គ្រប់​ថ្នាក់ មហា​សន្និ​បាត​បក្ខ​ភាគ​ខេត្ត​លើ​កទី​១៥ អាណត្តិ​កាល​២០២៥-២០៣០ ឈាន​ដល់​មហា​សន្និ​បាត​ទូ​ទាំង​ប្រ​ទេស​លើក​ទី​១៤​របស់​បក្ស។ ចំ​ពោះ​ការ​ងារ​ត្រៀម​មហា​សន្និ​បាត​បក្ស​គ្រប់​ថ្នាក់​អាណត្តិ​កាល​២០២៥​-២០៣០ ប្រ​ញាប់​ផ្សព្វ​ផ្សាយ​បណ្តា​ខ្លឹម​សារ​ការ​ងារ​ត្រៀម​បម្រុង​សម្រាប់​មហា​សន្និ​បាត​បក្ខ​ភាគ​ខេត្ត​លើក​ទី​១៥ ធា​នាតាម​ការ​កំ​ណត់។ ទន្ទឹម​នឹង​ការ​ត្រៀម​យ៉ាង​ម៉ត់​ចត់​ពី​ការ​ងារ​បេក្ខ​ជន គប្បី​បន្ត​ពង្រីក​បញ្ញា ឆាប់សម្រេច​​បណ្តា​ឯក​សារ​សម្រាប់​បម្រើ​មហា​សន្និ​បាត បំ​ផុត​គឺ​របាយ​ការណ៍​ន​យោ​បាយលើក​ជូន​មហា​សន្និ​បាត​ត្រូវ​មាន​ចំ​ណុច​ផ្លាស់​ថ្មី លោត​ផ្លោះ​ដើម្បី​សុក​ត្រាំង​អភិវឌ្ឍ​កម្រិត​ខ្ពស់ជាង គប់​វាល់ ច្នៃ​ប្រ​ឌិត​ក្នុង​យុគ​សម័យ​ថ្មី-យុគ​សម័យ​ឈាន​ឡើង​របស់​ជន​ជាតិ​វៀត​ណាម​៕

ជីបាវ-សុផល