ក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង ចូលរួមសន្និបាតមានបណ្តាសមមិត្តៈ ឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត ហ្វាងថាញ់ទុង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មាធិការច្បាប់នៃរដ្ឋសភា តូអាយវ៉ាង-សមាជិកបក្សខេត្ត អនុប្រធានក្រុមតំណាងរដ្ឋសភាខេត្ត ទ្រីវធីង៉ុកយីម-លេខាសម្ព័ន្ធយុវជនខេត្ត ផាមធីមិញហ្វេ-នាយករងមន្ទីរយុត្តិធម៌ ព្រះតេជគុណលីឌឹក-ព្រះចៅអធិការវត្តបទុមវង្សាសំរោង សង្កាត់ទី៥ (ទីក្រុងសុកត្រាំង)។ អញ្ជើញចូលរួមជួបសំណេះសំណាលនៅមានបណ្តាសមមិត្តៈ ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ឡឹមហ្វាងងីប-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត ងោហុង-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាមន្ទីរ គណៈផ្នែកនិងអង្គការមហាជនខេត្ត។
តំណាងចូលរួមសន្និបាតជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតបន្ទាប់ពីសម័យប្រជុំ លើកទី៨ រដ្ឋសភា នីតិកាលទី១៥ នៅកន្លែងបន្តផ្ទាល់គណៈកម្មាធិការបក្សខេត្តសុកត្រាំង។ |
នៅសន្និបាតជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត តំណាងរដ្ឋសភាតូអាយវ៉ាង បានព័ត៌មានដល់អ្នកបោះឆ្នោតអំពីលទ្ធផលនៃសម័យប្រជុំ លើកទី៨ រដ្ឋសភា នីតិកាលទី១៥។ បន្ទាប់ពី២៩ថ្ងៃកន្លះ ធ្វើការ (លើកទី១: ចាប់ពីថ្ងៃទី២១ តុលាដល់ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៤ លើកទី២: ចាប់ពីថ្ងៃទី២០ វិច្ឆិកាដល់ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២៤ សម័យប្រជុំ លើកទី៨ រដ្ឋសភា នីតិកាលទី១៥ បានសម្រេចកម្មវិធីដែលបានដាក់ចេញជាមួយការពិនិត្យនូវខ្លឹមសារចំនួន៥១ ក្រុមខ្លឹមសាររួមមានៈ ខ្លឹមសារចំនួន៣៣នៃការងារនិតិបញ្ញត្តិ ១៨ក្រុមខ្លឹមសារស្តីពីសេដ្ឋកិច្ច-សង្គម ថវិការដ្ឋ ការត្រួតពិនិត្យនិងបណ្តាបញ្ហាសំខាន់ៗដទៃទៀត ទន្ទឹមនឹងនោះ មាន១២ក្រុមខ្លឹមសារបានស្ថាប័នផ្ញើរ របាយការណ៍ដើម្បីសមាជិករដ្ឋសភាស្រាវជ្រាវយ។ បន្ទាប់ពីការពិនិត្យម៉ត់ចត់ រដ្ឋសភាបានអនុម័តច្បាប់ចំនួន១៨និងសេចក្តីសម្រេចចំនួន២១ ទន្ទឹមនឹងនោះ បានផ្តល់យោបល់ដំបូងលើសេចក្តីព្រាងច្បាប់ចំនួន១០ផ្សេងទៀត ពិនិត្យសម្រេចលើការងារបុគ្គលិកដែលក្រោមសិទ្ធិសម្រេច។ល។
តំណាងរដ្ឋសភាផាមធីមិញហ្វេ បានរាយការណ៍សរុបសេចក្តីសំណើរបស់អ្នកបោះឆ្នោតបន្ទាប់ពីសម័យប្រជុំ លើកទី៨ រដ្ឋសភា នីតិកាលទី១៥ ដល់ស្ថាប័នមជ្ឈិម។ ក្នុងនោះ អ្នកបោះឆ្នោតបានស្នើឱ្យរដ្ឋាភិបាលចង្អុលកាលដល់ក្រសួង ផ្នែកទាក់ទិនជំនួយការពិនិត្យ អនុម័តគោលនយោបាយរួម ឯកភាពចំពោះការបន្ថយកម្រៃសិក្សា ការឧបត្ថម្ភកម្រៃសិក្សាគោលនយោបាយ ឧបត្ថម្ភបណ្តុះបណ្តាលកម្រិតបឋម ឧបត្ថម្ភបណ្តុះបណ្តាលក្រោម៣ខែដល់មុខសញ្ញាទទួលផល។ ស្នើកែលម្អផ្លូវមួយចំនួន (ផ្លូវជាតិ៦១បេ កំណាត់ពីទីរួមខេត្តង៉ាណាំទៅទីរួមស្រុកភូឡុក ស្រុកថាញ់ទ្រីតភ្ជាប់ជាមួយផ្លូវជាតិ១អា ផ្លូវជាតិ១អា នៅតំបន់ព្រែកហាក ឃុំដាយហាយ ស្រុកកេសាច់ដោយទឹកជំនន់។ល។) នៅលើភូមិដ្ឋានខេត្តសុកត្រាំង។
អ្នកបោះឆ្នោតសំណើដែលស្ថិតនៅក្រោមសិទ្ធិសម្រេចរបស់ភូមិភាគក្នុងការពិនិត្យ ដោះស្រាយទាក់ទិន៨វិស័យៈ ធនធានធម្មជាតិនិងបរិស្ថាន កសិកម្មនិងអភិវឌ្ឍន៍ជនបទ សុខាភិបាល អភិវឌ្ឍន៍ទីក្រុង របប គោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនីនិងផ្គត់ផ្គង់ទឹកស្អាតស្របអានាម័យប្រើប្រាស់។
បន្ទាប់មក ថ្នាក់ដឹកនាំមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទព័ត៌មានដល់អ្នកបោះឆ្នោតពីស្រូវដែលមានគុណភាពខ្ពស់១លានហិកតា មន្ទីរអប់រំនិងបណ្តុះបណ្តាលព័ត៌មានពីគម្រោងច្បាប់គ្រូបង្រៀន គណៈជនជាតិខេត្តព័ត៌មានពីកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។
តំណាងរដ្ឋសភាហ្វាងថាញ់ទុង បានព័ត៌មានអំពីខ្លឹមសារមួយចំនួនទាក់ទងនឹងបណ្តាគម្រោងច្បាប់ សេចក្តីសម្រេចរបស់រដ្ឋសភាដែលទើបតែនឹងអនុម័តនាពេលថ្មីៗនេះ។ ទទួលនិងអធិប្បាយយោបល់ សំណើរបស់អ្នកបោះឆ្នោតផ្ញើជូនដល់ក្រុមតំណាងរដ្ឋសភាខេត្ត៕
ង៉ុកហាយ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin