ជាមួយការសាមគ្គី ប្តេជ្ញាចិត្តខ្ពស់របស់បក្ខភាគនិងប្រជាជនខេត្តសុកត្រាំង ស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ខេត្តឆ្នាំ២០២៤ សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលជាមូលដ្ឋានរាល់គោលដៅ ភារកិច្ចសម្រេចបាននិងផ្លោះសេចក្តីសម្រេចដែលបានដាក់ចេញ។ ក្នុងចំណោម២៤បរិមាណភាគសេចក្តីសម្រេច មាន១៥បរិមាណភាគផ្លោះនិង៩បរិមាណភាគសម្រេច១០០%សេចក្តីសម្រេច។ ល្បឿនកំណើនសេដ្ឋកិច្ចឆ្នាំ២០២៤ សម្រេច៧% (សម្រេចបរិមាណភាគសេចក្តីសម្រេច) ក្នុងនោះ តំបន់១កើន៣,៩% តំបន់២កើន១០,៣% តំបន់៣កើន៨,៩៦% ពន្ធផលិតផលផាត់ទាត់ ការឧបត្ថម្ភផលិតផលកើន៦,៨៥%។ GRDP មធ្យមមនុស្សម្នាក់សម្រេច៦៩,១លានដុង/ម្នាក់/ឆ្នាំ កើនជិត៥,២%នៃសម្រេចក្តីសម្រេច។រចនាសម្ព័ន្ធសេដ្ឋកិច្ចតំបន់១-២-៣គឺស្មើ៤០,៩%-១៦,១៨%-៣៩,៧៧% ជាមូលដ្ឋានសម្រេចបរិមាណភាគសេចក្តីសម្រេច។
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្តប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង ថ្លែងប្រសាសន៍អំពីលទ្ធផលអនុវត្តភារកិច្ចនយោបាយឆ្នាំ២០២៤ ទិសដៅ ភារកិច្ចនិងដំណោះស្រាយសំខាន់ឆ្នាំ២០២៥។ |
គណៈកម្មាធិការបក្សខេត្ត ផ្តោតសំខាន់លើការដឹកនាំ ចង្អុលការនិងផ្សព្វផ្សាយនូវកម្មវិធី គម្រោងផ្លាស់ប្តូរផលិត បណ្តារបប គោលនយោបាយដើម្បីឧបត្ថម្ភដល់ការអភិវឌ្ឍចងសម្ព័ន្ធផលិត លើកទឹកចិត្តអាជីវកម្មវិនិយោគក្នុងវិស័យកសិកម្មជនបទ កម្មវិធីឃុំមួយផលិតផលមួយ(OCOP) បន្តជំរុញការអនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មី។ ដល់ចុងឆ្នាំ២០២៤ ទូទាំងខេត្តមានឃុំ៧៥/៨០ឃុំសម្រេចបទដ្ឋានជនបទថ្មី (ផ្លោះបរិមាណភាគសេចក្តីសម្រេច) មាន២៩ឃុំសម្រេចបទដ្ឋានជនបទថ្មីលើកកម្ពស់ មាន៣ឃុំជនបទថ្មីគំរូ អង្គភាពថ្នាក់ស្រុកចំនួន៥សម្រេចស្តង់ដារ/សម្រេចភារកិច្ចកសាងជនបទថ្មី។
ផលិតកសិកម្មរបស់ខេត្ត បន្តរក្សាបាននូវល្បឿនកំណើនល្អ។ សន្ទស្សរ៍ផលិតកសិកម្មកើន៥,៥% (ផ្លោះបរិមាណភាគនៃសេចក្តីសម្រេច)។ វិស័យពាណិជ្ជកម្មសេវានិងទេសចរណ៍បន្តកើនឡើង។ សរុបការលក់រាយទំនិញនិងប្រាក់ចំណូលពីសេវាអ្នកប្រើប្រាស់សង្គមសម្រេច១០៣.០០០ពាន់លានដុង ផ្លោះ១៤,៤%នៃសេចក្តីសម្រេច កើន១៧,១% បើធៀបនឹងឆ្នាំ២០២៣។ តម្លៃនាំចេញសម្រេច១.៨០០លានដុល្លាអាមេរិក ផ្លោះ២០% នៃសេចក្តីសម្រេច កើន២០% បើធៀបនឹងឆ្នាំ២០២៣។ តម្លៃការនាំចូលសម្រេច២០០លានដុល្លាអាមេរិក ដែលស្មើនឹងឆ្នាំ២០២៣។ ក្នុងឆ្នាំទូទាំងខេត្តបានទទួលស្វាគមន៍ភ្ញៀវទេសចរមកទស្សនាទេសចរណ៍ កើន៧,៩% បើធៀបនឹងឆ្នាំមុន សរុបប្រាក់ចំណូលពីទេសចរណ៍ សម្រេចប្រមាណ១.៨៥៨ពាន់លានដុង កើន២០% បើធៀបនឹងឆ្នាំ២០២៣។
បណ្តាវិស័យវប្បធម៌ សង្គម សុខាភិបាល អប់រំនិងបណ្តុះបណ្តាលជីវភាពប្រជាជនប្រសើរឡើង។ ចំនួនគ្រួសារក្របានថយចុះក្នុងឆ្នាំ ៥០០គ្រួសារ សម្រេចផែនការដែលដាក់ចេញ។ អត្រាសាលាសម្រេចបទដ្ឋានជាតិ៥៧,៦៩% សម្រេចកំហិតនិងកើន១២,៧៤% បើធៀបនឹងឆ្នាំ២០២៣។
បណ្តាវិស័យវប្បធម៌ សង្គមទទួលបានលទ្ធផលច្បាស់ក្រឡែត។ ចាត់តាំងសម្បូរបែបនូវសកម្មភាពវប្បធម៌ សិល្បៈកីឡា ព្រឹត្តិការណ៍សំខានៗរបស់ប្រទេស បំពេញតម្រូវការជីវភាពស្មារតីរបស់ប្រជាជន។ សុខុមាលភាពសង្គម គឺផ្តោតលើការធានា ជីវភាពរបស់ប្រជាជនមានភាពប្រសើរឡើង។ បន្ថយអត្រាគ្រួសារក្រមធ្យមឆ្នាំ២០២៤ គឺ១% (ក្នុងនោះគ្រួសារខ្មែរក្រ គឺ២%)។ ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមបន្តរក្សាបានស្ថិរភាព។ ការងារកសាងបក្សនិងប្រព័ន្ធនយោបាយបានយកចិត្តទុក ពិសេស គណៈកម្មាធិការបក្សខេត្ត គណៈអចិន្ត្រៃយ៍បក្សខេត្ត បានប្រមូលផ្តុំចង្អុលការរៀបចំរាល់លក្ខណៈចាំបាច់ ដើម្បីចាត់តាំងមហាសន្និបាតបក្សគ្រប់ថ្នាក់ អាណត្តិកាល២០២៥-២០៣០ ឆ្ពោះដល់មហាសន្និបាតតំណាងទូទាំងប្រទេស លើកទី១៤។
ថ្លែងប្រសាសន៍ផ្តល់យោបល់ពិភាក្សាក្នុងសន្និបាត លេខាបក្សខេត្តឡឹមវ៉ាំងម៉ឹង បានសង្កត់ធ្ងន់ថា សន្និបាតគណៈប្រតិបត្តិការបក្ខភាគខេត្ត បានចាត់តាំងឡើងក្នុងស្ថានភាពដែលពិភពលោកបន្តភាពស្មុគស្មាញ ពិបាកនឹងស្មាន ការងាយស្រួល បញ្ហាប្រឈមមុខលាយឡំគ្នានិងសន្និបាតដ៏មានសារៈសំខាន់ ដើម្បីវាយតម្លៃលទ្ធផលអនុវត្តភារកិច្ចនយោបាយឆ្នាំ២០២៤ កំណត់ទិសដៅ ភារកិច្ចនិងដំណោះស្រាយសំខាន់ឆ្នាំ២០២៥។
តំណាងទាំងឡាយចូលរួមសន្និបាត។ |
លេខាបក្សខេត្តឡឹមវ៉ាំម៉ឹង បានស្នើដល់សមមិត្តក្នុងគណៈអចិន្ត្រៃយ៍បក្សខេត្ត គណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈផ្នែកខេត្តនិងបណ្តាភូមិភាគស្វែងយល់ឱ្យបានជម្រៅនូវខ្លឹមសារសំខាន់ៗចំនួន៣ក្នុងសន្និបាត ទូទាំងប្រទេសឱ្យម៉ត់ចត់ បូកសរុបការអនុវត្តសេចក្តីសម្រេចលេខ១៨-NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិម នីតិកាលទី១២ ស្ថានភាពសេដ្ឋកិច្ច-សង្គមឆ្នាំ២០២៤ ដំណោះស្រាយដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឆ្នាំ២០២៥និងដោះស្រាយការរាំងស្ទះពីបែបបទ។ ផ្អែកលើមុខងារ ភារកិច្ចជាក់ស្តែងរបស់ស្ថាប័ន អង្គភាព ភូមិភាគនីមួយៗពិភាក្សាអំពីសំណើរបាយការណ៍ពីស្ថានភាពសេដ្ឋកិច្ច-សង្គម សន្តិសុខការពារជាតិ កសាងបក្ស កសាងប្រព័ន្ធនយោបាយឆ្នាំ២០២៤ ស្នើដំណោះស្រាយអនុវត្តមានប្រសិទ្ធភាពនូវសេចក្តីសម្រេចរបស់គណៈប្រតិបត្តិការបក្ខភាគខេត្ត នីតិកាលទី១៤ ស្តីពីទិសដៅភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាសន្តិសុខការពារជាតិ កសាងប្រព័ន្ធនយោបាយឆ្នាំ២០២៥។
ថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកបណ្តាភូមិភាគពង្រីកស្មារតីទទួលខុសត្រូវផ្តោតលើការស្រាវជ្រាវ ពិគ្រោះ វិភាគ បញ្ជាក់ពីមូលហេតុអត្តនោម័តិ សត្យានុម័តិ ដាក់ចេញនូវដំណោះស្រាយ ដើម្បីអនុវត្តគោលដៅ ភារកិច្ច ត្រូវផ្តោតលើការសម្រេចឆ្នាំ២០២៥និងទូទាំងអាណត្តិកាល២០២០-២០២៥។
ជីបាវ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin