ជនរួមជាតិខ្មែរព្រួតដៃកសាងជនបទថ្មី

05:03, 03/01/2025

ប៉ុន្មានឆ្នាំកន្លង ក្រៅពីខិតខំពលកម្មផលិត​អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ជនរួមជាតិខ្មែរនៅលើភូមិដ្ឋានឃុំវៀងអាង ស្រុកត្រឹងដេ (សុកត្រាំង) នៅទាំងសកម្មចូលរួមការចលនាកសាងជនបទថ្មី ដោយទង្វើជាក់ស្តែងមានអត្ថន័យ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។

ដងផ្លូវជនបទនៅឃុំវៀងអាង ស្រុកត្រឹងដេ (សុកត្រាំង) មានការគប់វាល់យ៉ាងសកម្មរបស់ជនរួមជាតិខ្មែរនៅភូមិភាគ។
ដងផ្លូវជនបទនៅឃុំវៀងអាង ស្រុកត្រឹងដេ (សុកត្រាំង) មានការគប់វាល់យ៉ាងសកម្មរបស់ជនរួមជាតិខ្មែរនៅភូមិភាគ។

កម្ម​វិធី​ទិសដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​បាន​ក្លាយ​ជាការ​ចលនា​ទូលំ​ទូលាយ​ ទាក់​ទាញ​ប្រ​ជា​ជន​ចូល​​រួម​ ក្នុង​នោះ​ មា​នជន​រួម​ជាតិ​ខ្មែរ​។ តាម​សមមិត្ត​ង្វៀង​វ៉ាំង​ម៉ាវ-​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​វៀង​អាង​ឱ្យ​ដឹង​៖ រយៈ​ពេល​កន្លង​ ជន​រួម​ជាតិ​​ខ្មែរ​ឃុំ​វៀង​អាង​តែង​សកម្ម​ចូល​រួម​ការ​ចលនា​​កសាង​ជន​បទ​ថ្មី​ដោយ​ទង្វើ​ជាក់​ស្តែង មាន​អត្ថ​ន័យ​ដូច​ គប់​វាល់ថវិកា​ កម្លាំង​ពល​កម្ម​ដើម្បី​កសាង​​បណ្តា​សំ​ណង់​ គម្រោង​នា​នា​នៅ​ភូមិ​ភាគ​ជួយ​ឱ្យ​មា​មីង​ដឹក​ជញ្ជូន​កសិផល​ ធ្វើ​ដំណើរ​ទៅ​មក​បាន​​ងាយ​ស្រួល​ រួម​ចំ​ណែក​ក្នុង​ការ​អភិ​វឌ្ឍរបស់​ឃុំ​វៀង​អាង​និយាយ​រួម​និង​ខេត្ត​សុក​ត្រាំង​និយាយ​ដោយ​ឡែក​។ ជាគ្រួ​សារ​ឆ្នើម​ក្នុង​ការ​ចលនា​​កសាង​ជន​បទ​ថ្មី​នៅ​ភូមិ​ទីប​ញឹក​ ឃុំ​វៀង​អាង​ លោក​ស៊ើង​សិន​បាន​ឱ្យ​ដឹង​៖ ដើម្បី​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​កសាង​ជន​បទ​ថ្មី​ ខ្ញុំ​បាន​ចលនា​​ប្រ​ជា​ជន​គប់​វាល់​ថវិកា​ជាង​១០០​លាន​ដុង​និង​កម្លាំង​ពល​កម្ម​រាប់​ពាន់​ថ្ងៃ​ដើម្បី​ជួស​ជុល​ផ្លូវ​ដាន​ក្នុង​​ភូមិ​ កសាង​និង​ជួស​ជុល​ស្ពាន​ជន​បទ​ចំ​នួន​៤ ចលនា​មា​មីង​ដាំ​ផ្កា​ ធ្វើ​ស្មៅ​តាម​ដង​ផ្លូវ​គំ​រូ​។ ក្រៅ​​ពីគំ​រូ​របស់​លោក​ស៊ើង​សិន​ នៅ​មាន​គ្រួ​សារ​ជនរួមជាតិខ្មែរ​ជា​ច្រើន​នៅ​លើ​ភូមិ​ដ្ឋាន​ឃុំ​វៀង​អាង​សកម្ម​ផ្សព្វ​​ផ្សា​យ​ចលនា​ប្រ​ជា​ជន​គប់​វាល់ថវិកា​កសាង​​បណ្តា​សំ​ណង់​ គម្រោង​នា​នា​នៅ​ភូមិ​ភាគ​គំ​រូ​ដូច​ បង​លី​ហ៊ឺវ​ទ្រី នៅ​ភូមិ​ទីប​ញឹក​ សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ​បង​ហ៊ឺវ​ទ្រី​បាន​ឱ្យ​ដឹង​៖ ដើម្បី​ចូល​​រួម​ការ​ចលនា​កសាង​ជន​បទ​ថ្មី​ រយៈ​ពេល​កន្លង​​ខ្ញុំ​បាន​ចលនា​ប្រ​ជា​ជន​គប់​វាល់​ថវិកា​បាន​ចំ​នួន​៤​ពាន់​លាន​ដុង​ដើម្បី​ដាក់​បង្គោល​ភ្លើង​អគ្គិ​សនីចំ​នួន​៧៦​ដើម​សម្រាប់​អុជ​បំ​ភ្លឺ​ដង​ផ្លូវ​ជន​បទ​ កសាង​ស្ពាន​ជន​បទ​ចំ​នួន​១​និង​ជួស​ជុល​ដង​ផ្លូវ​ជន​បទ​ដោយ​មាន​ប្រ​វែង​៩​គីឡូ​ម៉ែត្រ ស្តារ​ប្រ​ឡាយ​​ធារា​សាស្រ្ត​ដោយ​មាន​ប្រ​វែង​១,៨​គីឡូ​ម៉ែត្រ កាប់​ឆ្ការ​ស្មៅ​ និង​ដាំ​ផ្កា​តាម​ដងផ្លូវ​ជន​បទ​ដោយ​មា​នប្រ​វែង​ ៦គីឡូ​ម៉ែត្រ​។ល។ សមមិត្ត​ង្វៀង​វ៉ាំង​ម៉ាវ-អនុ​ប្រ​ធាន​​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​វៀង​អាង​បាន​ឱ្យ​ដឹង​បន្ថែម​៖ ទង្វើ​​​ជាក់​ស្តែងរបស់​ជន​រួម​ជាតិ​ខ្មែរ​ ពិសេស​គឺ​គ្រួ​សារ​បង​ស៊ើង​សិន​និង​បង​លី​ហ៊ឺវ​ទ្រី​រយៈ​ពេល​កន្លង​​រួម​ចំ​ណែក​យ៉ាង​សកម្ម​ជាមួយ​​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ក្នុង​ការ​អនុ​វត្ត​សម្រេច​បណ្តា​លក្ខឋាន​ជន​បទ​ថ្មី​របស់​ភូមិ​ភាគ​។

ទិដ្ឋ​ភាព​ភូមិ​ស្រុក​មិន​បង្អង់​អភិ​វឌ្ឍ ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​បាន​វិនិ​យោគ​កសាង​បាន​រឹង​មាំ ស្អាត​បាត​ ជីវភាព​សម្ភារៈ​និង​ស្មា​រតី​របស់​ប្រ​ជា​ជន​មិន​បង្អង់​លើក​កម្ពស់​។ នេះ​ជាលទ្ធ​ផល​​នៃ​ការ​ព្រួត​ដៃ​ ស្រប​មតិ​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​និង​ប្រ​ជា​ជន​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​។ សង្ឃឹម​​ថា​ បណ្តា​ល​ទ្ធផលដែល​សម្រេច​បាន​គឺ​ជា​ជំ​ហាន​ដើម្បី​ភូមិ​ភាគ​បន្ត​សម្រេច​បណ្តា​ទិសដៅ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​របស់​ភូមិ​ភាគ​៕

ថា​ញ់វ៉ាង​