![]() |
យុវជនអាងនិញ កំពុងប្រមូលសម្រាមនៅតាមដងផ្លូវជនបទ។ |
បងយីបមិញវឿង សមាជិកយុវជនភូមិចូវថាញ់ ឃុំអាងនិញបានឱ្យដឹង៖ រាល់ខែ កាលណាមានការបំផុសចលនាកាប់ឆ្ការ ដាំដើមឈើ ធ្វើស្មៅ ប្រមូលសម្រាមធ្វើឱ្យស្អាតបរិស្ថាន គឺខ្ញុំតែងចូលរួមយ៉ាងសកម្ម។ ចំណែកបងស្រីក្វាច់ញឺង៉ុក សមាជិកយុវជនភូមិសាឡាងបានឱ្យដឹង៖ ដោយយល់ថាបណ្តាសំណង់និងការងាររបស់សម្ព័ន្ធយុវជនបានរួមចំណែកធ្វើឱ្យផ្លាស់ប្តូរទិដ្ឋភាពនៅជនបទ ដូច្នេះ ពេលសម្ព័ន្ធយុវជនឃុំបំផុសចលនាខ្ញុំបានត្រៀមបម្រុងដើម្បីចូលរួមដោយអស់ពីចិត្ត។
សមមិត្តត្រឹងធីភឿងយុង-លេខាសម្ព័ន្ធយុវជនឃុំអាងនិញបានឱ្យដឹង៖ រាល់ឆ្នាំ សម្ព័ន្ធយុវជន ឃុំអាងនិញបានចាត់តាំងនិងរក្សាសកម្មភាពមានអត្ថន័យដូច បរិច្ចាគឈាម សប្បុរសធម៌ទាក់ទាញសមាជិកយុវជនចូលរួមដូចៈ “យុវជនព្រួតដៃកសាងជនបទថ្មី” កសាងដងផ្លូវគំរូ “ស្អាត-បៃតង-អរិយធម៌-សុវត្ថិភាព” ដាំដើមឈើទាលតាមដងផ្លូវគំរូ សាទរ “ថ្ងៃអាទិត្យបៃតង” បានកាប់ឆ្ការស្មៅ ប្រមូលសម្រាម ធ្វើអនាម័យ ដាំផ្កាលម្អនៅតាមភូមិចូវថាញ់និងភូនិញ ដោយមានកម្មភិបាល សមាជិកយុវជនចូលរួមយ៉ាងច្រើនកុះករ។ អនុវត្តទម្រង់“អុជបំភ្លឺដងផ្លូវជនបទ” នៅភូមិគិញមើយ ដោយមានប្រវែង៣គ.ម“ដងផ្លូវដាំផ្កា” នៅភូមិសាឡាងដោយមានប្រវែង៨០០ម ជាមួយថវិកាចំនួន៤៨លានដុង។ល។ ទន្ទឹមនឹងនោះ រក្សាបណ្តាសកម្មភាពរួមចំណែកការពារបរិស្ថាន សម្ព័ន្ធយុវជនឃុំអាងនិញនៅទាំងចលនាសប្បុរសជនកសាងផ្ទះជូនគ្រួសារក្រ ជូនអំណោយឱ្យមាមីងក្រនៅភូមិភាគ ចាត់តាំងនិងជូនអំណោយក្នុងឱកាសបុណ្យទ្រុងធូដល់ប្អូនៗសិស្សានុសិស្សនៅលើភូមិដ្ឋានឃុំ។ល។ តាមសមមិត្តត្រឹងធីភឿងយុង ពេលខាងមុខ សម្ព័ន្ធយុវជនឃុំអាងនិញនឹងពង្រឹងបណ្តាការងារផ្សព្វផ្សាយ ចលនាដើម្បីផ្តល់នូវចំណេះដឹង ទេពកោសល្យពីការពារបរិស្ថានដល់សមាជិកយុវជន។ ទន្ទឹមនឹងនោះ បើកទូលាយបណ្តាទម្រង់ដែលមានប្រសិទ្ធភាព។
បណ្តាទង្វើមានអត្ថន័យជាក់ស្តែងរបស់សមាជិកសម្ព័ន្ធយុវជនឃុំរយៈពេលកន្លង បានរួមចំណែកយ៉ាងសកម្មក្នុងការការពារបរិស្ថាន អនុវត្តសម្រេចបណ្តាលក្ខឋានជនបទថ្មីរបស់ឃុំ។ បណ្តាលទ្ធផលដែលសម្រេចបាននឹងបង្កជាកម្លាំងដើម្បីយុវជនអាងនិញពង្រីកនិងបើកទូលាយបណ្តាទម្រង់ ព្រួតដៃជាមួយរដ្ឋអំណាចភូមិភាគកសាងភូមិស្រុកពីមួយថ្ងៃកាន់តែស្អាត-បៃតង-អរិយធម៌៕
ថាញ់វ៉ាង
Thông tin bạn đọc
Đóng Lưu thông tin