ដងផ្លូវជនបទនៅឃុំថាញ់ភូ ស្រុកមីស្វៀង (សុកត្រាំង) ស្អាត-បៃតង។ |
ភាពផ្លាស់ថ្មីរបស់ថាញ់ភូបានដូចសព្វថ្ងៃជាសក្ខីភាពយ៉ាងច្បាស់តាំងពីដងផ្លូវជនបទបានប្រជាជនដាំដើមឈើជាម្លប់ ដាំផ្កាតាមដងផ្លូវជនបទ តាមភូមិស្រុក ទីប្រជុំជនរក្សាបានស្អាតបាត-បៃតង។ នោះអាស្រ័យការស្របមតិរួមកម្លាំងរបស់ប្រជាជនជាមួយគណៈផ្នែក អង្គការមហាជននានាដែលខិតខំបង្កទេសភាព រក្សាអនាម័យបរិស្ថាន។ លោកទ្រឿងវ៉ាំងទឹង-ប្រធានគណៈកម្មាធិការប្រជាជនឃុំថាញ់ភូបានឱ្យដឹង៖ ដើម្បីអនុវត្តសម្រេចនិងរក្សាល្អលក្ខឋានលេខ៧ពីបរិស្ថានក្នុងកម្មវិធីទិសដៅជាតិកសាងជនបទថ្មី ឃុំកសាងផែនការអនុវត្តលក្ខឋានពីបរិស្ថាន ក្នុងនោះយកចិត្តទុកដាក់ដឹកនាំកម្មាភិបាលចលនាប្រជាជនរាល់ផ្ទះឱ្យចូលរួមអនាម័យបរិស្ថាន កសាងបណ្តាដងផ្លូវផ្កា ដាំឈើជាម្លប់ រួមចំណែកបង្កទិដ្ឋភាពនៅជនបទ។ អនុវត្តល្អកម្មវិធីទិសដៅជាតិ ទឹកស្អាតនិងអនាម័យបរិស្ថានជនបទផ្សារភ្ជាប់នឹងកម្មវិធីទិសដៅជាតិចូលរួមកសាងជនបទថ្មីនិងការចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌នៅមណ្ឌលអាសយជន” នាំយកខ្លឹមសារការពារបរិស្ថានចូល ក្នុងការអនុវត្តផ្នត់រស់នៅវប្បធម៌នៅមណ្ឌលអាសយជន។ ព្រមជាមួយនោះ ឃុំចង្អុលការបណ្តាអង្គការមហាជនផ្សារភ្ជាប់ការអនុវត្តលក្ខឋាន បរិស្ថានជាមួយការចលនាសកម្មភាពនៃអង្គការសមាគម ដូចសមាគមនារីឃុំសកម្មអនុវត្តការចលនា “កសាងគ្រួសារគ្មាន៥យ៉ាង ៣ប្រការស្អាត”។ សម្ព័ន្ធយុវជនជម្រុញការចលនា “ថ្ងៃសៅរ៍ស្ម័គ្រចិត្ត” “ថ្ងៃអាទិត្យបៃតង”។ ចង្អុលការដល់សមាជិកយុវជនជួយដល់គ្រួសារក្រ គ្រួសារអនាថា គ្រួសារគោលនយោបាយ។ល។ សហការជាមួយមជ្ឈមណ្ឌលសេវាកសិកម្មស្រុកចាត់តាំងថ្នាក់ហ្វឹកហាត់ជូនប្រជាជនពីសុវត្ថិភាពគ្រឿងបរិភោគប្រើប្រាស់ថ្នាំការពាររុក្ខជាតិប្រមូល
សម្រាមនិងវិនិច្ឆ័យកាកសំណល់ ដប កញ្ចប់ថ្នាំការពាររុក្ខជាតិត្រឹមត្រូវតាមការកំណត់។ តាមនោះ បង្កការយល់ដឹង សកម្មភាពការពារនិងរក្សាអនាម័យបរិស្ថានតែងបានយកចិត្តទុកដាក់អនុវត្ត។ ចែករំលែកជាមួយយើងខ្ញុំ បងស្រីត្រឹងធីសាផា នៅភូមិបឹង ឃុំថាញ់ភូឱ្យដឹង៖ ឆ្លងតាមការចលនា ផ្សព្វផ្សាយរបស់ភូមិភាគ ប្រជាជនក្តាប់បានច្បាស់និងផ្លាស់ប្តូរទម្លាប់ក្នុងការពារបរិស្ថាន ទុកការងារនេះជាភារៈរបស់ខ្លួន។ ដទៃពីនោះ ឃុំនៅទាំងបំផុសចលនាកសាងទម្រង់មួយចំនួនសមស្រប មានអត្ថន័យដើម្បីយើងខ្ញុំធ្វើតាមដូច កសាងដងផ្លូវបៃតង-ស្អាត-សុវត្ថិភាព ដងផ្លូវដាំផ្កា មណ្ឌលប្រមូលសម្រាមតាមផ្ទះ។ល។ គ្រួសារខ្ញុំនឹងចលនាសាច់ញាតិក្នុងគ្រួសារ គ្រួសារជិតខាងឱ្យខិតខំជាងទៀតក្នុងការកសាងនិងការពារបរិស្ថានកន្លែងដែលយើងរស់នៅ។ ថាញ់ភូសព្វថ្ងៃមានភាពអភិវឌ្ឍបណ្តាសំណង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់តែងបានវិនិយោគកសាងទំនើប រឹងមាំ។ ជីវភាពសម្ភារៈ វប្បធម៌ ស្មារតីរបស់ប្រជាជនជាជំហានបានលើកកម្ពស់។ សមមិត្តទ្រឿងវ៉ាំងទឹង-ប្រធានគណៈកម្មាធិការប្រជាជនឃុំ ថាញ់ភូបានឱ្យដឹងបន្ថែម៖ បណ្តាសញ្ញាគួរឱ្យរីករាយក្នុងការការពារបរិស្ថាននៅថាញ់ភូបានចាត់ទុកជាលទ្ធផលគួរឱ្យកត់សម្គាល់បំផុតពីកម្មវិធីទិសដៅជាតិកសាងជនបទថ្មី ដោយពាក្យស្លោក ប្រជាជនដឹង ប្រជាជនពិគ្រោះ ប្រជាជនធ្វើ ប្រជាជនត្រួតពិនិត្យ ប្រជាជនទទួលផលដើម្បីទិសដៅលើកកម្ពស់គុណភាពជីវភាពឱ្យប្រជាជន។
អាស្រ័យអនុវត្តព្រមៗគ្នាការប្តេជ្ញារបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចនិងប្រជាជនក្នុងឃុំនឹងបានរួមចំណែកដកសាងបរិស្ថានស្អាត-បៃតង លើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជន ទន្ទឹមនឹងនោះ ជួយថាញ់ភូឆាប់សម្រេចបណ្តាលក្ខឋានកសាងឃុំជនបទថ្មីលើកកម្ពស់តាមផែនការដាក់ចេញ៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin