លោកលីហ៊ូវជី កម្មាភិបាលគំរូរៀនតាមអ៊ំ។ |
អស់រយៈពេល១៨ឆ្នាំផ្សារភ្ជាប់ជាមួយការងារភូមិភាគ លោកលីហ៊ឺវជី-ប្រធានគណៈប្រជាជនភូមិទីបញឹក តែងអស់ពីចិត្តជាមួយការងារ សកម្មក្នុងការឃោសនា ចលនាប្រជាជនអនុវត្តល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ លើកកម្ពស់ស្មារតីសាមគ្គី ខិតខំឥតឈប់ឈរដើម្បីការអភិវឌ្ឍរបស់ភូមិភាគនិងដើម្បីជីវភាពរស់នៅរបស់ប្រជាជន។ សំណេះសំណាលជាមួយយើងខ្ញុំ លោកលីហ៊ឺវជីចែករំលែក៖ ឆ្នាំ២០២២ បានប្រជាជនទុកចិត្តបោះឆ្នោតជ្រើសធ្វើជាប្រធានគណៈប្រជាជនភូមិទីបញឹក ដើម្បីឆ្លើយតបនឹងការជឿទុកចិត្តនិងក្តីសង្ឃឹមរបស់ប្រជាជន នាពេលកន្លង ខ្ញុំមិនបង្អង់ការសិក្សា លើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តភារកិច្ច។ បានដឹង ទីបញឹកជាភូមិដែលមានជនរួមជាតិខ្មែររស់នៅច្រើន មាន៧៧០គ្រួសារ ក្នុងនោះ គ្រួសារជនរួមជាតិខ្មែរ៥៨៦គ្រួ។ ធ្លាប់ជាភូមិលំបាក ការយល់ដឹងរបស់ប្រជាជននៅមានកម្រិត អត្រាគ្រួសារក្រខ្ពស់ (៦២គ្រួសារ) ដូច្នេះ ចាប់តាំងពីទទួលភារកិច្ចមក គាត់បានសហការយ៉ាងសកម្មជាមួយអង្គការមហាជន ចុះទៅគ្រួសារនីមួយៗដើម្បីស្តាប់យោបល់ ក្តាប់បំណងប្រាថ្នារបស់ប្រជាជន តាំងពីនោះ រួមជាមួយមាមីងដោះស្រាយបញ្ហាលំបាក សកម្មចលនាអនុវត្តទម្រង់ផលិតប្រសិទ្ធភាព ធ្វើសេនាធិការជូនរដ្ឋអំណាចភូមិភាគ ធនាគារគោលនយោបាយ ដើម្បីប្រជាជនមានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច កែលម្អជីវភាពឈានឡើងចាកផុតក្រ។ ពីទង្វើជាក់ស្តែងនិងមានប្រសិទ្ធភាពខាងលើ ដូច្នេះ ជីវភាពរបស់ប្រជាជនក្នុងភូមិបានកែលម្អឥតឈប់ឈរ គិតមកដល់ពេលនេះទូទាំងភូមិទីបញឹកមានគ្រួសារក្រនៅត្រឹម១៨គ្រួ។ មិនត្រឹមតែជាគំរូក្នុងការងារ លោកលីហ៊ឺវជី ក៏បានអនុវត្តយ៉ាងសកម្មនូវសេចក្តីបូកសរុបលេខ០១-KL/TW ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ របស់ការិយាល័យនយោបាយ ស្តីពីការបន្តអនុវត្តសារាចរលេខ០៥-CT/TW ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ របស់ការិយាល័យនយោបាយ នីតិកាលទី១២ “ស្តីពីជំរុញការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” លោកបានកៀរគរប្រជាជនគប់វាល់ថវិកាជិត៤ពាន់លានដុង ដើម្បីអនុវត្តទម្រង់ភ្លើងអុជបំភ្លឺផ្លូវជនបទ សង់ស្ពានថ្មីនិងជួសជុលដងផ្លូវជនបទ មានប្រវែង៩គីឡូម៉ែត្រ ស្តារព្រែកប្រឡាយធារាសាស្ត្រ មានប្រវែង១,៨គីឡូម៉ែត្រ កាប់ឆ្ការនិងដាំផ្កានៅសងខាងផ្លូវជនបទ (ថ្ងៃសៅរ៍រាល់សប្តាហ៍) មានប្រវែង៦គីឡូម៉ែត្រ…។
សមមិត្តឡេថាញ់ហ្វា-ប្រធានគណៈកម្មាធិការប្រជាជនឃុំវៀងអាងឱ្យដឹង៖ ក្នុងការងារ លោកលីហ៊ឺវជីតែងលើកកម្ពស់ស្មារតីទទួលខុសត្រូវ ខិតខំអនុវត្តល្អភារកិច្ចដែលបានប្រគល់ ស្តាប់និងក្តាប់ពីបំណងប្រាថ្នារបស់ប្រជាជនចំពោះគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ។ ក្រៅពីនេះ លោកជីនៅទាំងសកម្មឃោសនា ចលនាប្រជាជនគប់វាល់ថវិកា ថ្ងៃពលកម្មដើម្បីកសាងហេដ្ឋរចនាសម្ព័ន្ធជនបទ លោកជីសក្តិសមជាគំរូពីផ្នត់រស់នៅ ពលកម្ម រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ៕
ថាញ់វ៉ាង
Thông tin bạn đọc
Đóng Lưu thông tin