ពូហ្វិញគីមទៀងអ្នកមានប្រិយភាពភូមិដើមស្វាយឃុំភូមីស្រុកមីទូ។ |
ជាង១០ឆ្នាំនេះ ពូហ្វិញគីមទៀងរួមជាមួយបណ្តាអង្គការមហាជនភូមិចលនាមាមីងខ្មែរគប់វាល់ជាង៣០០លានដុងដើម្បីកសាងស្ពាន ផ្លូវជនបទជួយមាមីងធ្វើដំណើរដឹកជញ្ជូនមុខទំនិញងាយស្រួល។ ពូទៀងនិយាយ៖ មាមីងខ្មែរនៅទីនេះមានការសាមគ្គីរួមជាមួយរដ្ឋអំណាចភូមិភាគកសាងស្រុកភូមិមួយថ្ងៃកាន់តែវិវឌ្ឍន៍។ គំរូដូចការកសាងស្ពាន មាមីងម្នាក់គប់វាល់កម្លាំង ម្នាក់គប់វាល់ប្រាក់កសាងស្ពានមានតម្លៃជាង១០០លានដុង។ នោះជាទង្វើរបម្រើប្រយោជន៍រួមរបស់ប្រជាជនទើបទទួលបានការគាំទ្ររបស់ប្រជាជន។ ទន្ទឹមនោះ ពូទៀងរួមជាមួយអង្គការមហាជនភូមិចលនាមាមីងក្នុងភូមិកសាងបង្គោលភ្លើងនិងដាក់អំពូលភ្លើងប្រើថាមពលព្រះអាទិត្យជាង១០០បង្គោល (តម្លៃ៣លានដុង/បង្គោល) និងដាំផ្កាបណ្តាដងផ្លូវ។ សព្វថ្ងៃបណ្តាដងផ្លូវក្នុងភូមិតែងមានភ្លើងអុជបំភ្លឺក្លាយជាដងផ្លូវគំរូខៀវ ភ្លឺ ស្រស់ ស្អាត។ មីងថាច់ធីយូននិយាយ៖ ពូទៀងជាអ្នកគំរូ និយាយទន្ទឹមនឹងធ្វើ ការធ្វើរបស់ពូតែងមានប្រយោជន៍ឱ្យមាមីងក្នុងភូមិ។ ពូទៀងមានទឹកចិត្តសប្បុរសតែងជួយអ្នកក្រទើបនរណាក៏គោរពរាប់អានទើបពេលពូចលនាកសាងជនបទថ្មីមាមីងនរណាក៏គាំទ្រ។ ទន្ទឹមនោះ រាល់ឆ្នាំពូតែងចលនាមាមីងគប់វាល់ប្រាក់និងរក្សាប្រពៃណីបណ្តាពិធីបុណ្យទានក្នុងភូមិស្រុក។
លោកបិនឌឹកក្វាង-អនុប្រធានគណៈកម្មាធិការប្រជាជនឃុំភូមី ស្រុកមីទូឱ្យដឹង៖
ពូហ្វិញគីមទៀងបានប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរមានស្នាដៃឆ្នើមគប់វាល់សកម្មក្នុងកសាងជនបទថ្មី។ ខ្លួនពូនិងគ្រួសារតែងឈានមុខក្នុងអភិវឌ្ឍសេដ្ឋកិច្ចដើម្បីធ្វើមាន។ ទន្ទឹមនោះ ពូទៀងនៅសកម្មជាមួយរដ្ឋអំណាចឃោសនាចលនាមាមីងអនុវត្តល្អគោលការណ៍ គោលនយោបាយរបស់បក្សក្រឹត្យច្បាប់របស់រដ្ឋ៕
ដាលីន-ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin