ប្រសិទ្ធភាពពីទម្រង់ “បំភ្លឺផ្លូវជនបទ”

CHANH THA 05:48, 07/01/2025

“បំភ្លឺផ្លូវជនបទ” ជាទម្រង់ដែលនាំមកនូវប្រសិទ្ធភាពជាច្រើនក្នុងកម្មវិធីកសាងជនបទថ្មី។ ការកសាងនិងដាក់ឱ្យដំណើរការនៃទម្រង់នេះបានរួមចំណែកដល់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅភូមិភាគ បង្កលក្ខណៈសម្រាប់មាមីងស្ងប់ចិត្តពលកម្មផលិត អភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ពេលផ្លូវអគ្គិសនីនិងប្រព័ន្ធអុជបំភ្លឺទៅដល់ណា គឺជីវភាពរបស់មាមីងនៅទីនោះកាន់តែរីកចម្រើន។
ពេលផ្លូវអគ្គិសនីនិងប្រព័ន្ធអុជបំភ្លឺទៅដល់ណា គឺជីវភាពរបស់មាមីងនៅទីនោះកាន់តែរីកចម្រើន។

តឹង​ហ៊ឹង​ ស្រុក​ឡុង​ភូ (សុក​ត្រាំង​) ជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​ ស្រូប​អត្រា​ជិត​៦០% នៃ​ប្រ​ជា​ជន​។ កាល​ពី​មុន​ ជីវភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ជួប​ការ​លំ​បាក​ច្រើន​ ផ្លូវ​តូច​ចង្អៀត​ គ្មាន​ភ្លើង​បំ​ភ្លឺ​ ម្ល៉ោះ​ហើយ​ប្រ​ជា​ជន​នៅ​ក្នុង​ភូមិ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ងងឹត​ ពិសេស​ ការ​ធានា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​។ រដ្ឋ​ វិនិ​យោគ​បាន​ជាង​២៦​ពាន់​លាន​ដុង ដើម្បី​បើក​ទូ​លាយ​ផ្លូវ​តូច​ចង្អៀត​ជា​ផ្លូវ​ស្រុក​២៦ វិនិ​យោគ​សាង​សង់​ស្ពាន​ចាស់​ទៅ​ជា​ស្ពាន​អក្សរ​ Y តភ្ជាប់​មាត់​ព្រែក​ហ៊ឹង​ថាញ់​នៅ​ជាប់​នឹង​ភូមិ​តឹង​គ្វី​អា​ជា​មួយ​ នឹង​ភូមិ​តឹង​គ្វីបេ។ ដើម្បី​ធានា​បាន​នូវ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ក្នុង​ភូមិ​និង​បង្ក​លក្ខណៈ​ដល់​មា​មីង​ក្នុង​តំ​បន់​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​ដឹក​ជញ្ជូន​កសិផល​បាន​យ៉ាង​ងាយ​ស្រួល​ រួម​ទាំង​ផ្លូវ​គោក​និង​ផ្លូវ​ទឹក​។ ពេល​ថ្មី​ៗ​នេះ​ ក៏​ពី​ប្រ​ភព​ទុន​ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​ គណៈ​ចង្អុល​ការ​កម្ម​វិធី​ឃុំ​តឹង​ហ៊ឹង​បាន​វិនិ​យោគ​៤០​លាន​ដុង ដាក់​ប្រ​ព័ន្ធ​ភ្លើង​បំ​ភ្លឺ​ដោយ​ថាម​ពល​ពន្លឺ​ព្រះ​អា​ទិត្យ​ (បង្គោល​២០​និង​អំ​ពូល) បង្គោល​នី​មួយ​ៗ​មាន​ចម្ងាយ​៥០​ម៉ែត្រ។ ដំ​បូង​តាម​ដង​ផ្លូវ​នេះ​រដ្ឋ​វិនិយោគ​បាន​ត្រឹម​តែ​២០បង្គោល​និង​អំ​ពូល បច្ចុប្បន្ន​ មា​មីង​គប់​វាល់​បង្គោល​បាន​ចំ​នួន​១៥​បន្ថែម​ទៀត​និង​ភូមិ​ភាគ​កំ​ពុង​បន្ត​ចលនា​សង្គមូ​បនីយកម្ម​ដាក់​អំ​ពូលភ្លើ​ង​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ​ទូ​ទាំង​ផ្លូវ​មាន​ប្រ​វែង​ជាង​៤.០០០​ម៉ែត្រ បង្គោល​នី​មួយ​ៗ​និង​អំ​ពូល​មាន​តម្លៃ​ជាង​២​លាន​ដុង។ ផ្លូវ​ដែល​ធ្លាប់​តែ​ស្អាត​ដោយ​សារ​ទាំង​សង​ខាង​ផ្លូវ​បាន​ដាំ​ផ្កា​ សព្វ​ថ្ងៃ​ កាន់​តែ​ភ្លឺ​ ទិដ្ឋ​ភាព​ជន​បទ​កាន់​តែមា​ន​ភាព​ស្រស់បំព្រោង។

បង​ស្រី​លី​ធី​បុប្ផា​និង​បង​ឡឹម​សាង​ នៅ​ភូមិ​កគោ​មាន​ក្តី​រំ​ភើប​៖ ពេល​ភូមិ​ចលនា ខ្ញុំ​ក៏​យល់​ព្រម​ភ្លាម​។ ឥឡូវ​មិនមែន​តែ​គ្រួ​សារ​ខ្ញុំ​ មា​មីង​ក្នុង​ភូមិ​សប្បាយ​ចិត្ត​និង​មោទន​ភាព​ដែល​ឃើញ​ផ្លូវ​ខាង​មុខ​ផ្ទះ​យើង​ធំ​ទូ​លាយ​ ភ្លឺ​ហើយ​ស្អាត​។ ប្រ​ព័ន្ធ​ភ្លើង​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ជា​ច្រើន​ដល់​រាប់​រយ​គ្រួ​សារ​ដែល​រស់​នៅ​តាម​ផ្លូវ​នេះ​។ លោក​ត្រា​វិញ​ឡើយ​-លេខា​សាខា​បក្ស​ភូមិ​តឹង​គ្វី​បេ ​ឃុំ​តឹង​ហ៊ឹង​ឱ្យ​ដឹង​៖ ក្រោយ​ពី​បាន​ឃោ​សនា​ ចលនា គ្រួ​សារ​ជា​ច្រើន​បាន​ផ្លាស់​ប្តូរ​ការ​យល់​ដឹង​ ចូល​រួម​យ៉ាង​សកម្ម​ អ្នក​ខ្លះ​ចេញ​ជា​ថវិកា​ អ្នក​ខ្លះ​ជួយ​ជា​ថ្ងៃ​ពល​កម្ម​ដើម្បី​រួម​គ្នា​អនុ​វត្ត​។ តាំង​ពី​ផ្លូវ​បាន​អុជ​បំ​ភ្លឺ មា​មីង​មាន​ភាព​សប្បាយ​រីក​រាយ​ចំ​ណង​មិត្ត​ភាព​ភូមិ​ផង​របង​ជា​មួយ​កាន់​តែ​ជិត​ស្និទ្ធ​ រួម​គ្នា​សាមគ្គី​កសាង​ភូមិ​ស្រុក​កាន់​តែ​ប្រែ​ថ្មី​។ ពេល​ព្រះ​អា​ទិត្យ​អស្តង្គត​ ភ្លើង​តាម​ដងផ្លូវ​បាន​បំ​ភ្លឺ​ ជួយ​មា​មីង​ធ្វើ​ដំ​ណើរ​ សិស្ស​ទៅ​រៀន​ពេល​មក​ផ្ទះ​យឺត​ស្ងប់​ចិត្ត​ព្រោះ​ផ្លូវ​ភ្លឺ​ អបាយ​មុខ​សង្គម​ គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ថយ​ចុះ​។

សមមិត្ត​ដាំង​ថាញ់​ញ៉ាង​-អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​ហ៊ឹង​ឱ្យ​ដឹង​៖

ពី​មុន​ ការ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ភូមិ​មាន​ការ​លំ​បាក​ខ្លាំង​។ ចាប់​តាំង​ពី​មាន​ការ​ បើក​ទូ​លាយ​ផ្លូវ​និង​មានអគ្គិ​សនី “បំ​ភ្លឺ​ផ្លូវ​ជន​បទ​” ប្រ​ជា​ជន​ក្នុង​ភូមិ​បាន​ធ្វើ​ដំ​ណើរ​កាន់​តែ​ងាយ​ស្រួល​ ស្ថាន​ភាព​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ក៏​កាន់​តែ​មាន​ភាព​ធានា  រាល់​អំ​ពើ​អបាយ​មុខ​សង្គម​មាន​ការ​ថយ​ចុះ​គួរ​ឱ្យ​កត់​សំ​គាល់​។ ពិ​សេស​ ទម្រង់​ “បំ​ភ្លឺ​ផ្លូវ​ជន​បទ​” បណ្តា​ដង​ផ្លូវ​ជន​បទ​និង​របង​បង្គោល​ទង់​នៅ​តាម​ភូមិ​នា​នា​បាន​ជួយ​ឃុំ​តឹង​ហ៊ឹង​ជា​មូល​ដ្ឋាន​សម្រេច​នូវ​លក្ខឋាន​ អគ្គិ​សនី ផ្លូវ​គមនា​គមន៍​ជន​បទ​ សន្តិ​សុខ​ សណ្តាប់​ធ្នាប់​។ល។ ទម្រង់​នេះ​បាន​យើង​ខ្ញុំ​បន្ត​ផ្សព្វ​ផ្សា​យ​តាម​ដង​ផ្លូវ​ផ្សេង​ទៀត​នៅ​លើ​ភូមិ​ដ្ឋាន​។ ទម្រង់​ “បំ​ភ្លឺ​ផ្លូវ​ជន​បទ​” មិន​ត្រឹម​តែ​ជួយ​មា​មីង​ក្នុង​ការ​ធ្វើ​ដំណើរ​បាន​ងាយ​ស្រួល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធានា​បាន​នូវ​សន្តិ​សុខ​ សណ្តាប់​ធ្នា​ប់​នៅ​ភូមិ​ភាគ​ ទន្ទឹម​នឹង​នោះ​នៅ​ទាំង​បាន​ផ្សព្វ​ផ្សាយ​ដល់​មា​មីង​ពី​ការ​យល់​ដឹង​សហគមន៍​ស្ម័គ្រ​ចិត្ត​ចូល​រួម​ក្នុង​ការ​គប់​វាល់​ថវិកា​ ថ្ងៃ​ពល​កម្ម​បើក​ទូ​លាយ​ទម្រង់​។

ភ្លើង​អគ្គិ​សនី “បំ​ភ្លឺ​ផ្លូវ​ជន​បទ​” បាន​ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​ទិដ្ឋ​ភាព​ជន​បទ​។ ទម្រង់​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ភូមិ​ស្រុក​មាន​សោ​ភ័ណ​ភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​ដល់​ស្ថិរ​ភាព​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​ កសាង​ភូមិ​ស្រុក​ប្រ​កប​ដោយ​អរិយធម៌​ ទំ​នើប​៕

ចន្ថា-លីហាន់​