ដងផ្លូវផ្កាគំរូនៅភូមិទឹកប្រៃ២ ឃុំឡុងភូ ស្រុកឡុងភូ (សុកត្រាំង) |
មុននេះដងផ្លូវនេះជាភ្លឺស្រែ ដើម្បីរួមជាមួយរដ្ឋអំណាចភូមិភាគ ចូលរួមកសាងជនបទថ្មី ពិសេសគឺបង្កលក្ខណៈឱ្យប្រជាជនក្នុងភូមិធ្វើដំណើរដឹកជញ្ជូនមុខទំនិញកសិផលបានងាយស្រួល។ សាខាបក្សនិងគណៈប្រជាជនភូមិទឹកប្រៃ២ ឃុំឡុងភូចលនាប្រជាជនបរិច្ចាគដីឱ្យរដ្ឋវិនិយោគថវិកាកសាងដងផ្លូវមានប្រវែងជិត១.០០០ម៉ែត្រ ទទឹង៣ម៉ែត្រ។ ក្រោយពីកសាងសម្រេចនិងបើកឱ្យប្រើប្រាស់ សាខាបក្សរួមនឹងគណៈប្រជាជនភូមិបន្តចលនាប្រជាជនភូមិគប់វាល់កសាង១៧បង្គោលអគ្គិសនី និងភ្លើងអុជបំភ្លឺតម្លៃជិត២០លានដុងប្រគល់ឱ្យប្រជាជនក្នុងភូមិគ្រប់គ្រង ទន្ទឹមនោះ នៅទាំងចុះឈ្មោះជាមួយរដ្ឋអំណាចភូមិភាគ “កសាងដងផ្លូវផ្កាគំរូ” តាំងពីពេលមានដងផ្លូវផ្កានេះ ប្រជាជនរួមនិងអង្គការមហាជនភូមិរួមគ្នាឆ្លៀតពេលធ្វើស្មៅអនាម័យផ្លូវដាំនិងថែទាំផ្កា។ មីងហ្វិញធីសីម នៅភូមិទឹកប្រៃ២ ឃុំឡុងភូនិយាយ៖ រាល់ថ្ងៃខ្ញុំតែងឆ្លៀតពេលថែទាំផ្កា។ អ្នកធ្វើដំណើរលើដងផ្លូវនេះនិងទទួលនូវបរិយាកាសផូរផង់ ទិដ្ឋភាពស្រស់ស្អាត។ ឯពូតាំងសឿន-អ្នកមានប្រិយភាពនៅភូមិទឹកប្រៃ២ ឃុំឡុងភូក៏ឱ្យដឹង៖ ដោយបានសហការម៉ត់ចត់រវាងរដ្ឋអំណាចភូមិភាគនិងបណ្តាគណៈផ្នែក អង្គការមហាជនភូមិក្នុងការឃោសនាចលនា សំខាន់គឺការយល់ដឹងរបស់ប្រជាជនចង់គប់វាល់កម្លាំងដើម្បីកសាងភូមិស្រុក តាំងពីនោះកសាងបានដងផ្លូវនេះ។ ពេលខាងមុខយើងខ្ញុំបន្តចលនាមាមីងគប់វាល់បន្ថែមធ្វើបង្គោលទង់ចលនាដាក់កាមេរ៉ាសន្តិសុខ បង្កទិដ្ឋភាពខៀវស្រស់ស្អាតនិងសុវត្ថិភាព។ សមមិត្តសឺតុង លេខាភូមិទឹកប្រៃ២ ឃុំឡុងភូរីករាយឱ្យដឹង៖ អនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មីទិដ្ឋភាពតំបន់ជនបទមួយថ្ងៃកាន់តែស្រស់បំព្រង ជីវភាពរបស់មាមីងសន្សឹមៗបានកើនឡើង។ សំខាន់គឺបណ្តាដងផ្លូវផ្កាគំរូខៀវស្រស់ស្អាតនិងសុវត្ថិភាពកំពុងនាំមកទិដ្ឋភាពថ្មីឱ្យតំបន់ជនបទ។
បណ្តាដងផ្លូវផ្កាគំរូបានបើកឱ្យប្រើប្រាស់មិនត្រឹមធ្វើស្អាតបណ្តាផ្លូវជនបទ តែនៅទាំងធ្វើផ្លាស់ប្តូរការយល់ដឹងក្នុងប្រជាជនពីការពារបរិស្ថានផ្លាស់ប្តូរទិដ្ឋភាពជនបទ រួមចំណែកបង្កបានភាពវិវឌ្ឍន៍នៅតំបន់ជនជាតិភាគតិច៕
ដាលីន-ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin