ភាពផ្លាស់ថ្មីនៅតឹងហ៊ឹង

06:49, 16/10/2024

មក​ឃុំ​តឹង​ហ៊ឹង​ ស្រុក​ឡុង​ភូ (សុក​ត្រាំង​) សព្វ​ថ្ងៃ​ យើង​ខ្ញុំ​ឃើញ​ច្បាស់​ពីភាព​ផ្លាស់​ថ្មី​នៅ​តំ​បន់​ក្រ​លំ​បាក​កាល​ពី​មុន​។ ដង​ផ្លូវ​ជន​បទ​មាន​ភាព​ផ្លាស់​ថ្មី​ ទិដ្ឋ​ភាព​ក៏​មាន​ការ​អភិ​វឌ្ឍ​ជា​បណ្តើរៗ។ នេះ​ជា​គ្រឹះ​ស្ថាន​ដើម្បី​តឹង​ហ៊ឹង​សម្រេច​ឃុំ​ជន​បទ​ថ្មី​ក្នុង​ចុង​ឆ្នាំ​នេះ​។

ស្ពាននិងដងផ្លូវតភ្ជាប់ពីភូមិមួយទៅភូមិមួយ សព្វថ្ងៃបានឆ្លើយតបតម្រូវការធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិផលរបស់ប្រជាជនទាំងរដូវប្រាំងនិងវស្សា
ស្ពាននិងដងផ្លូវតភ្ជាប់ពីភូមិមួយទៅភូមិមួយ សព្វថ្ងៃបានឆ្លើយតបតម្រូវការធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិផលរបស់ប្រជាជនទាំងរដូវប្រាំងនិងវស្សា

សមមិត្ត​ដូ​ថុង​ញឹក​ លេខា​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​ហ៊ឹង​បាន​ឱ្យ​ដឹង​៖ អស់​រយៈ​កាល​៥​ឆ្នាំ ​ក្នុង​ដំ​ណាក់​កាល​អភិ​វឌ្ឍ​ តឹង​ហ៊ឹង​បាន​ខិត​ខំ​សម្រេច​ស្នា​ដៃ​គួរ​ឱ្យ​កត់​សម្គាល់​។ អត្រា​គ្រួ​សារ​ក្រ​ថយ​ចុះ​នៅ​ត្រឹម​តែ​៣,៩៦% (នៅ​ត្រឹម​​តែ១១១​គ្រួ​)។ គ្រួ​សារ​ក្បែរ​ក្រ​ថយ​ចុះ​នៅ​ត្រឹម​តែ ៤៤​គ្រួ​ (ស្រូប​អត្រា​១,៥៧%)។ ដង​ផ្លូវ​គមនាគ​មន៍​ជន​បទ​នា​នា​ក្នុង​ឃុំ​បាន​វិនិ​យោគ បើ​ក​ទូ​លាយ​ បង្ក​លក្ខណៈ​សម្រាប់​ប្រជាជន​ធ្វើ​ដំ​ណើរ​ទៅ​មក​បាន​ងាយ​ស្រួល​។ បណ្តា​សកម្ម​ភាព​វប្ប​ធម៌​ សុខា​ភិបាល​ អប់​រំ​តែង​បាន​គិត​អាន ស្ថាន​ភាព​ សន្តិ​សុខ​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​បាន​​លំ​នឹង​។ល។ ការ​ដែល​ធ្វើ​ឱ្យ​ផ្លាស់​ថ្មី​យ៉ាង​ច្បាស់​ បំ​ផុត​នៅ​តឹង​ហ៊ឹង ​រយៈ​ពេល​កន្លង​គឺ​បាន​រវិនិ​យោគ​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​។ ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោ​គ​របស់​ខេត្ត​ ស្រុក​ពី​ប្រ​ភព​ថវិកា​របស់​ឃុំ​និង​ការ​គប់​វាល់​យ៉ាង​សកម្ម​របស់​ប្រ​ជា​ជន​។ មក​ដល់​ពេល​នេះ​ តឹង​ហ៊ឹង​បាន​អនុ​វត្ត​កសាង​ផ្លូវ​ចាក់​កៅ​ស៊ូ​ជិត​១០​គី​ឡូ​ម៉ែត្រ​ សម្រាប់​រថ​យន្ត​បើក​បរ​ជុំ​ឆ្នាំ​ សម្រេច​អត្រា​១០០%។ ដងផ្លូវ​ភូមិ​និង​ផ្លូវ​ត​ភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​បាន​ក្រាល​បេ​តុង​រឹង​មាំ​ចំ​នួន​៥​គី​ឡួ​ម៉ែត្រ​ សម្រេច​អត្រា​​១០០%    ផ្លូវ​ច្រក​ជិត​៥គី​ឡូ​ម៉ែត្រ​ស្អាត​បាត​ធានា​ឱ្យ​មា​មីង​ធ្វើ​ដំណើរ​ទៅ​មក​ជុំ​ឆ្នាំ​ ផ្លូវ​កាត់​វាល​ស្រែ​ចំ​នួន​៤​គីឡូ​ម៉ែត្រ​ធានា​ការ​ដឹក​ជញ្ជូន​កសិ​ផល​បាន​ជុំ​ឆ្នាំ​ សម្រេច​១០០%​។ តឹង​ហ៊ឹង​សព្វ​ថ្ងៃ​អនុ​វត្ត​សម្រេច​១៧/១៩​លក្ខ​ឋាន​ឃុំ​ជន​បទ​ថ្មី​ នៅ​២លក្ខ​ឋាន​ទៀត​គឺ​លក្ខ​ឋាន​លេខ​៥ (សា​លា​រៀន​) និង​លក្ខ​ឋាន​លេខ​១០ (ពី​ប្រាក់​ចំ​ណូល​)។ លើ​ភូមិ​ដ្ឋាន​ឃុំ​មាន​សាលា​រៀន​ចំ​នួន​៥​ ក្នុង​នោះ​មាន​ចំ​នួន​៤ សម្រេច​មូល​ដ្ឋាន​សម្ភារៈ​កម្រិត​១។ ពូ​ហូ​ថាញ់​លីម​ នៅ​ភូមិ​តឹង​លិត​ ឃុំ​តឹង​ហ៊ឹង​រីក​រាយ​ឱ្យ​ដឹង​៖ តំ​បន់​ជន​បទ​សព្វ​ថ្ងៃ​មាន​ភាព​ផ្លាស់​ថ្មី​យ៉ាង​ខ្លាំង​។ផ្លូវ​ច្រក​តាម​ភូមិ​ក៏​បាន​កសាង​រឹង​មាំ គ្មាន​នៅ​ស្ថាន​​ភាព​ភក់​ល្បាប់​ក្នុង​រដូវ​ភ្លៀង​ ផ្ទះ​សង់​បាន​ស្អាត​បាត​ មាមីង​ខិត​ខំ​ពល​កម្ម​ផលិត​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​ យុវជន​ក្នុង​កម្រិត​អា​យុ​ពល​កម្ម​បាន​បណ្តុះ​បណ្តាល​ការ​ងារ​ធ្វើ​ អបាយ​មុខ​សង្គម​បាន​ថយ​ចុះ​។ ជន​បទ​ថ្មី​បាន​ផ្លាស់​ប្តូរ​ពី​ជីវភាព​របស់​ប្រ​ជាជន​របស់​យើង​ខ្ញុំ​។ លទ្ធ​ផល​ថ្ងៃ​នេះ​គឺ​ការ​គិត​អា​ន​នៃ​គោល​ការ​ណ៍​ គោល​នយោ​បាយ​ដ៏​ត្រឹម​ត្រូវ​របស់​បក្ស​និង​រដ្ឋ​និង​ការ​ប្តេជ្ញា​របស់​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​នៃ​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និង​ការ​ស្រប​មតិ​របស់​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​។ ខ្ញុំ​សង្ឃឹម​ថា​ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​​ និង​ប្រ​ជា​ជន​បន្ត​ពង្រីក​បណ្តា​លទ្ធ​ផល​ដែល​សម្រេច​បាន​ ព្រួត​ដៃ​ជម្នះ​រាល់​ការ​លំ​បាក​ កសាង​ភូមិ​ស្រុក​ពី​មួយ​ថ្ងៃ​កាន់​តែ​អភិ​វឌ្ឍ​គ្រប់​វិស័័យ។ ពូ​ហូថាញ់​លីម​បាន​ឱ្យ​ដឹង​ដូច្នេះ​។

តឹង​ហ៊ឹង​សព្វ​ថ្ងៃ​មាន​ការ​អភិ​វឌ្ឍ ជីវភាព​ក៏​ផ្លាស់​ថ្មី​ ស្រប​មតិ​និង​បំ​ណង​ប្រា​ថ្នា​របស់​ប្រ​ជា​ជន​។ រីក​រាយ​ចំ​ពោះ​លទ្ធ​ផល​ដែល​សម្រេច​បាន​ ប្រ​ជា​ជន​ក៏​ប្តេជ្ញា​រួម​ជា​មួយ​នឹង​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​បន្ត​រួម​កម្លាំង​ស្រប​មតិ​ឆ្លង​ផុត​ការ​លំ​បាក​។ សង្ឃឹម​ថា​ តឹង​ហ៊ឹង​នឹង​ឆាប់​សម្រេច​ឃុំ​ជន​បទ​ថ្មី​តាម​ផែន​ការ​ដាក់​ចេញ​ រួម​ចំ​ណែក​យ៉ាង​សកម្ម​ជាមួយ​បក្ខ​ភាគ​ស្រុក​ឡុង​ភូ​សម្រេច​ស្រុក​ជន​បទ​ថ្មី​ដំណាក់​កាល​ឆ្នាំ​២០២០-២០២៥៕

ចន្ថា-សុផល