ពង្រីកតួនាទីរបស់ជនរួមជាតិ សាសនាក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់

04:57, 25/10/2024

ប៉ុន្មាន​ឆ្នាំ​កន្លង​ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នា​ប់​នៅ​តំ​បន់​ជន​ជាតិ​ សាសនា​លើ​ភូមិ​ដ្ឋាន​ស្រុក​ឡុង​ភូ (សុក​ត្រាំង​) មាន​ភាព​លំ​នឹង​ជា​សារ​វន្ត។ នោះ​ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ សាម​គ្គី​របស់​កង​កម្លាំង​ជំ​នាញ​ដែល​ចូលរួមការ​រក្សា​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​ អង្គ​ការ​មហា​ជន​គ្រប់​ថ្នាក់​និង​ជន​ជាតិ​ សាសនា​។

អ្នកមានប្រិយភាពព្រមទាំងផ្នែកសមត្ថកិច្ច អង្គការមហាជនគ្រប់ថ្នាក់បានសហការដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់
អ្នកមានប្រិយភាពព្រមទាំងផ្នែកសមត្ថកិច្ច អង្គការមហាជនគ្រប់ថ្នាក់បានសហការដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់

គិត​ពី​ដើម​ឆ្នាំ​២០២៣ មក​ដល់​ពេល​នេះ​ ស្រុក​ឡុង​ភូ​មាន​១៩​ករណី​ មាន​សញ្ញា​ពី​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ ថយ​ចុះ​៦​ករណី​បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ ក្នុង​នោះ​ បង្ក្រាប​បាន​១៨​ករ​ណី​ ដោយ​មាន​មុខ​សញ្ញា​៣០​រូប​ ស្រូប​អត្រា​៩៤,៧៤% រក​ឃើញ​១​ករណី​ដឹក​ជញ្ជូន​ទំ​និញ​គេច​ពន្ធ​បារី​១​ករ​ណី​។ ដើម្បី​ពង្រឹង​ បង្កើន​ការ​ងារ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​ នា​ពេល​កន្លង​ ​នគរ​បាល​ឃុំ​ ទី​រួម​ស្រុក​បាន​សហការ​យ៉ាង​ល្អ​ក្នុង​ការ​ប្រ​មូល​ផ្តុំ​មហា​ជន​ អង្គ​ការ​មហា​ជន​គ្រប់​ថ្នា​ក់​ មូល​ដ្ឋាន​សាសនា​ អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច​ ចូល​រួម​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​។ សកម្ម​ភាព​ជាក់​ស្តែង​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ជន​រួម​ជាតិ​ សាសនា​ដូច​ជា​សួរ​សុខ​ទុក្ខ ជូន​អំ​ណោយ​ដល់​មូល​ដ្ឋាន​សាសនា​ អ្នក​មាន​ប្រិយ​ភាព​ក្នុង​សាសនា​ ជន​ជាតិ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ បុណ្យ​សែន​ដូន​តា តេត​។ល។ ឆ្លង​តាម​នោះ​ ជន​រួម​ជាតិ​និង​ពុទ្ធ​បរិស័ទ​បណ្តា​សាសនា​បង្ហាញ​ច្បាស់​ពីការ​យល់​ដឹង​តួ​នា​ទី ការ​ទទួល​ខុស​ត្រូវ​របស់​ពល​រដ្ឋ​ក្នុង​ការ​បង្ការ​ ទប់​ស្កាត់​ បង្ក្រាប​អំ​ពើ​ឆ្លៀត​ឱកាស​អំ​ពី​បញ្ហា​ជន​ជាតិ​ សាសនា​បំ​បែក​បំ​បាក់​ផែន​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​ ប្រ​តិបត្តិ​ម៉ឺងម៉ាត់នូវ​ការ​កំ​ណត់​នៃ​ច្បាប់​ ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ចលនា​នៅ​ភូមិ​ភាគ​។ បន្ទាប់​ពី​ ដំណើរ​ការ​សកម្ម​ភាព​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ទម្រង់​ “ក្រុម​អន្តរ​គ្រួ​សារ​ស្វ័យ​ត្រាណ​” ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ទម្រង់​បង្ការ​ ទប់ស្កាត់​បទ​ល្មើស​នៅ​មូល​ដ្ឋាន​ពុទ្ធ​សាសនា​ទក្ខិ​ណ​និកាយ​ខ្មែរ​បាន​នាំ​មក​នូវ​ភាព​សុខ​សាន្ត​ដល់​បណ្តា​មូលដ្ឋាន​សាសនា​ តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។ល។ ទន្ទឹម​នឹង​នោះ​ បណ្តា​មូល​ដ្ឋាន​សាសនា​ ជន​រួម​ជាតិ​ខ្មែរ​ក៏​បាន​ផ្សារ​ភ្ជាប់​ចលនា​ប្រ​ឡង​ប្រ​ណាំង “ទូទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជីវភាព​វប្ប​ធម៌​នៅ​តំ​បន់​អា​សយជន​រស់​នៅ​ជាតិ​ល្អ​សាសនា​បវរ​”។  វរ​សេនីយ៍​ឯក​បម្រុង​ង្វៀង​អាង​ប៊ិញ-ប្រ​ធាន​នគរ​បាល​ស្រុក​ឡុង​ភូ​ឱ្យ​ដឹង​៖ ចាប់​ពី​បង្ហាញ​មុខ​ទម្រង់​ បណ្តា​ក្រុម​ ក្លឹប ​“សម​ដាវ​ស្វ័យ​ត្រាណ​” “ក្រុម​អន្តរ​គ្រួ​សារ​បង្ការ​ ទប់ស្កាត់​បទ​ល្មើស​” ទម្រង់​មូល​ដ្ឋាន​“ការ​ពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​” ក្នុង​វត្ត​ទក្ខិ​និកាយ​ខ្មែរ​និង​បណ្តា​ក្លឹប​នៅ​កន្លែង​មាន​ជន​រួម​ជាតិ​ សាសនា​រស់​នៅ​ច្រើន​ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​នៅ​លើ​ភូមិ​ដ្ឋាន​ស្រុក​ឡុង​ភូ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​សកម្ម​ ស្ថាន​ភាព​បទ​ល្មើស​មាន​ការ​ថយ​ចុះ​យ៉ាង​ខ្លាំង​ ជីវ​ភាព​ប្រ​ជា​ជន​បាន​លំ​នឹង​ ជីវ​ភាព​សេដ្ឋ​កិច្ច​-វប្ប​ធម៌​-សង្គម​ក៏​កាន់​តែ​មាន​ភាព​រីក​ចម្រើន​។ ពេល​កន្លង​ រាល់​សកម្ម​ភាព​នៃ​ទម្រង់​តែង​បាន​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​រណសិរ្ស​មាតុ​ភូមិ​និង​អង្គ​ការ​មហា​ជន​ឧប​ត្ថម្ភ​គ្រប់​ថ្នា​ក់​ ដើម្បី​ជួយ​ឱ្យ​ទម្រង់​បន្ត​រក្សា​បាន​និង​កាន់​តែ​ពង្រីក​មាន​ប្រ​សិទ្ធ​ភាព​”។ មីង​ត្រឹង​ធី​ថាញ់ នៅ​ភូមិ​បឹង​ឡុង​ ឃុំ​ឡុង​ភូ​ចែក​រំ​លែក​៖ យើង​ខ្ញុំ​មាន​ការ​ស្ងប់​ចិត្ត​យ៉ាង​ខ្លាំង​ ពេល​ដែល​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់កាន់​តែ​មា​ន​ភាព​លំ​នឹង​។ មា​មីង​គាំ​ទ្រពេល​ភូមិ​ភាគ​បំ​ផុស​ចលនា​បង្ការ​ ទប់ស្កាត់​បទ​ល្មើស​ អបាយ​មុខ​សង្គម ស្ថាន​ភាព​ល្មើស​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរា​ចរណ៍ នៅ​ទី​នេះ​ក៏​បាន​ថយ​ចុះ​ច្រើន​បើ​ធៀប​នឹង​ពេល​មុន​។

បណ្តា​មូលដ្ឋាន​សាសនា​និង​ជន​រួម​ជាតិ​ខ្មែរ​បាន​ពង្រីក​ល្អ​តួ​នា​ទី ទទួល​ខុសត្រូវ​ក្នុង​ការ​ចលនា​ពុទ្ធ​បរិស័ទ​ សាច់​ញាតិ​លើក​កម្ពស់​ស្មារតី​ប្រុង​ប្រ​យ័ត្ន​ ទប់​ស្កាត់​រាល់​ល្បិច​កល សកម្ម​ភាព​ឆ្លៀត​ឱកាស​អំ​ពី​បញ្ហា​ជន​ជាតិ​ សាសនា​ដើម្បី​បំ​បែក​បំ​បាក់​ផែន​មហា​សា​មគ្គី​ទូទាំង​ជន​ជាតិ​ គោ​រព​ប្រ​តិ​បត្តិ​ល្អ​គោល​ការ​ណ៍ គោល​នយោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ ជីវិត​ល្អ បវរ​សាសនា​។ល។ ទន្ទឹង​នឹង​នោះ​ ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្ម​ភាព​សុខុមាល​ភាព​សង្គម​ សប្បុរស​ធម៌​ ពិសេស​ ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​៕

ដាលីន-​លីហាន់​