ជាមួយស្មារតីសាមគ្គី មិនបង្អង់រៀនសូត្រ ច្នៃប្រឌិត ខិតខំលើកកម្ពស់អប់រំនិងបណ្តុះបណ្តាល សាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកវិញចូវតែងយកចិត្តទុកដាក់លើកកម្ពស់កងជួរកម្មាភិបាលគ្រប់គ្រងនិងគ្រូបង្រៀន។ សាលាជម្រុញការងារបំប៉នលើកកម្ពស់ស្មារតីទទួលបន្ទុក សីលធម៌របរ សមត្ថភាពគ្រប់គ្រង បង្រៀនឆ្លើយតបសំណូមពរនាបច្ចុប្បន្ន។ ឆ្នាំសិក្សា២០២៤-២០២៥ សាលាមានកងជួរកម្មាភិបាល គ្រូបង្រៀននិងបុគ្គលិកចំនួន៤៨រូបមានកម្រិត វិជ្ជាជំនាញរឹងមាំ អស់ពីចិត្តនឹងរបរនិងដើម្បីសិស្សជាទីស្រឡាញ់។
ទន្ទឹមនោះដើម្បីអនុវត្តមានប្រសិទ្ធភាពបណ្តាវិធីសាស្រ្តនិងរូបភាពបង្ហាត់បង្រៀនដល់សិស្ស សាលាតែងជម្រើសវិធីសាស្រ្តបង្រៀនសមស្របជាមួយខ្លឹមសារមេរៀន ចាត់តាំងបណ្តាសកម្មភាពរៀនសូត្រដល់សិស្សដើម្បីធានាគុណភាពបង្រៀន។ អនុវត្តបណ្តារូបភាពបង្រៀនយ៉ាងសម្បូរបែប រៀនដោយទ្រឹស្តីផងនិងអនុវត្តនៅក្នុងបរិវេណសាលាផងដើម្បីសិស្សចូលចិត្តរៀននិងក្រេបជញ្ជក់មេរៀនបានឆាប់ចាំផង។ ពិសេសអនុវត្តតាមសារាចររបស់ក្រសួងអប់រំ-បណ្តុះបណ្តាល យកចិត្តទុកដាក់ផ្សព្វផ្សាយអនុវត្តអប់រំ STEM និងស្រាវជ្រាវវិទ្យាសាស្រ្តដើម្បីធានាគុណភាពនិងសម្រេចប្រសិទ្ធភាពខ្ពស់បំផុត។
លោកគ្រូអ្នកគ្រូតែងជម្រើសវិធីបង្រៀនសមស្របជាមួយខ្លឹមសារមេរៀន។ |
ប្អូនស៊ើងឡឹមហ្វាងវូ-សិស្សរៀនថ្នាក់ទី១២អា១បានឱ្យដឹង៖ សាលាបានបង្កលក្ខណៈឱ្យប្អូនមានបរិស្ថានរៀនសូត្របានល្អប្រសើរ លោកគ្រូ អ្នកគ្រូមានវិធីបង្រៀនថ្មី ល្អៗដោយទ្រឹស្តីផងនិងអនុវត្តនៅក្នុងបរិវេណសាលាផងដើម្បីសិស្សចូលចិត្តរៀននិងក្រេបជញ្ជក់មេរៀនបានឆាប់ចាំផង។ ទន្ទឹមនោះ យើងខ្ញុំនៅទាំងបានរៀនភាសាខ្មែរ៣ម៉ោង/សប្តាហ៍ លោកគ្រូអ្នកគ្រូនៅទាំងបំប៉នមិត្តណាដែលរៀនពូកែអក្សរខ្មែរដើម្បីជម្រើសចូលរួមពិធីប្រឡងសិស្សពូកែថ្នាក់ទីរួមខេត្តនិងថ្នាក់ខេត្ត។
ដើម្បីពង្រឹងការងារជំនាញ សាលានៅទាំងចាត់តាំងបណ្តាអង្គសន្និបាតដោយប្រធានបទដោះដូរពីចាត់តាំងអនុវត្តកម្មវិធី ដោះដូរវិធីបង្ហាត់បង្រៀននិងពិនិត្យ វាយតម្លៃតាមសំណូមពររបស់កម្មវិធីអប់រំសកលឆ្នាំ២០១៨។ ក្រុមជំនាញបានចាត់តាំងស្រាវជ្រាវកសាងគម្រោងមេរៀនធានាតាមសំណូមពរវិធីបង្ហាត់បង្រៀន បច្ចេកទេសបង្រៀន ពិនិត្យ វាយតម្លៃ ដើម្បីទិសដៅអភិវឌ្ឍចរិយាសម្បត្តិ សមត្ថភាពរបស់សិស្ស។
តាមការចែករំលែករបស់អ្នកគ្រូទ្រីវធីមោលី-គ្រូបង្រៀនភាសាខ្មែររបស់សាលាបានឱ្យដឹង៖ លោកគ្រូអ្នកគ្រូតែងបានហ្វឹកហាត់ពីកម្មវិធីអប់រំថ្មី វិធីបង្រៀនថ្មី សៀវភៅពុម្ពថ្មី។ល។ ដើម្បីគ្រូបង្រៀនមានចំណេះដឹង វិជ្ជាជីវៈគ្រប់គ្រាន់ ក្រោយមកអនុវត្តក្នុងការបង្ហាត់បង្រៀនដើម្បីនាំមកនូវប្រសិទ្ធភាពខ្ពស់។
អាស្រ័យមានលក្ខណៈពិសេសជាសាលាជនជាតិអន្តេវាសិកដែលមានសិស្សរៀនសូត្រនិងស្នាក់នៅក្នុងសាលាម្ល៉ោះហើយការងារគិតអានជីវភាពក្នុងអន្តេវាសិកតែងបានសាលាយកចិត្តទុកដាក់។ ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានតែងបានវិនិយោគរួចរាល់ធានាសម្រាប់សិស្សានុសិស្សរៀនសូត្រ ហូបចុកនិងស្នាក់នៅក្នុងសាលា។ ពីប្រភពទុនកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងប្រភពពីមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត។ ឆ្នាំ២០២៣ សាលាបានវិនិយោគកសាងថ្មីដូច មណ្ឌលការិយាល័យ បន្ទប់រៀន បន្ទប់សមត្ថកិច្ច អន្តេវាសិកដ្ឋាន រោងបាយដាំស្ល។ល។ ដោយថវិកាគឺ៩៤ពាន់លានដុង សព្វថ្ងៃកំពុងកសាង។
ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានតែងបានវិនិយោគដើម្បីបម្រើល្អក្នុងការបង្ហាត់បង្រៀននិងស្នាក់នៅរបស់សិស្សានុសិស្ស។ |
លោកគ្រូឡឹមភុងហ៊ីប-ចាងហ្វាងសាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកវិញចូវបានឱ្យដឹង៖ ដើម្បីលើកកម្ពស់គុណភាពអប់រំគ្រប់វិស័យត្រូវតែពង្រឹងក្រឹត្យក្រម រៀបរយក្នុងការបង្ហាត់បង្រៀន សកម្មភាពផ្លាស់ថ្មីវិធីបង្រៀនលើកកម្ពស់ស្មារតីទទួលបន្ទុកនិងសមត្ថភាពជំនាញនៃកងជួរគ្រូបង្រៀន បុគ្គលិក ប្រើប្រាស់មានប្រសិទ្ធភាពពីមូលដ្ឋានសម្ភារៈ ឧបករណ៍បង្រៀន មិនបង្អង់ផ្លាស់ថ្មីការងារគ្រប់គ្រង កសាងបរិស្ថានអប់រំពីមួយថ្ងៃកាន់តែមានប្រិយភាព គុណភាព។ ទន្ទឹមនោះ សកម្មចូលរួមនិងផ្សព្វផ្សាយអនុវត្តល្អប្រធានបទក្នុងឆ្នាំសិក្សា“ក្រឹត្យក្រម ទទួលបន្ទុក ផ្លាស់ថ្មីច្នៃប្រឌិត លើកកម្ពស់អប់រំបណ្តុះបណ្តាល”អាស្រ័យក្រសួងអប់រំបណ្តុះបណ្តាលបំផុសចលនា។
ជាមួយការប្រឹងប្រែង ខិតខំមិនឈប់ឈរនៃគ្រូនិងសិស្សសាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកវិញចូវ ឆ្នាំសិក្សា២០២៣-២០២៤ កន្លងហើយសាលាទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ មានគ្រូបង្រៀន៤រូបសម្រេចកិត្តិនាម “គ្រូបង្រៀនពូកែថ្នាក់សាលា” មានគ្រូបង្រៀន១រូបសម្រេចកិត្តិនាម “គ្រូបង្រៀនពូកែថ្នាក់ខេត្ត”។ អត្រាសិស្សឡើងថ្នាក់សម្រេច១០០% អត្រាសិស្សប្រឡងជាប់វិទ្យាល័យជាតិឆ្នាំ២០២៤ សម្រេច១០០% អត្រាសិស្សប្រឡងជាប់មហាវិទ្យាល័យនិងមហាវិទ្យាល័យបំណងទី១គឺ៧០,៨% មានសិស្ស១រូបសម្រេច “អក្សរសាស្រ្តពូកែ អក្សរល្អថ្នាក់ទីរួមខេត្ត” សិស្ស១០រូបសម្រេច “សិស្សពូកែថ្នាក់ទីរួមខេត្ត”។ សិស្ស១រូបសម្រេច“អក្សរសាស្រ្តពូកែអក្សរល្អថ្នាក់ខេត្ត”សិស្ស៨រូបសម្រេច“សិស្សពូកែថ្នាក់ខេត្ត”៕
ហុងទើសុផល
Thông tin bạn đọc
Đóng Lưu thông tin