គ្រូបង្រៀនគំរូអស់ពីចិត្តជាមួយរបរ

05:28, 22/11/2024

លោក​គ្រូ​ឡឹម​ហ្វៀង​និង​លោក​គ្រូ​ថាច់​ផុង ​គឺ​ជា​គ្រូ​បង្រៀន​នៃ​សា​លា​អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ត្រឹង​ដេ​ ​តែង​តែ​គប់វាល់យ៉ាង​អស់​ពីចិត្ត ​ដើម្បី​នាំ​មក​នូវ​បរិស្ថានរៀនសូត្រ​និង​លត់​ដំ​ដ៏​ទូ​លំ​ទូលាយ​ដល់​សិស្ស។ ​ជា​មួយ​នឹង​ទឹក​ចិត្តស្រ​ឡាញ់​របរ​និង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ​គ្រូ​បង្រៀន​ទាំង​ពីរ​មិន​ត្រឹម​តែ​សម្រេច​ល្អ​ភារកិច្ច​ការ​ងារ​ជំនាញ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​គំ​រូ​ដ៏​ភ្លឺ​ស្វាង​ក្នុង​ការ​គ្រប់​គ្រង ​អប់រំ​និង​ឧបត្ថម្ភ​សិស្ស។

 
លោកគ្រូឡឹមហ្វៀងក្នុងម៉ោងបង្រៀនអក្សរសាស្ត្រ
លោកគ្រូឡឹមហ្វៀងក្នុងម៉ោងបង្រៀនអក្សរសាស្ត្រ

លោក​គ្រូ​ឡឹម​ហ្វៀង​ ជា​គ្រូ​បង្រៀន​ផ្នែក​អក្សរ​សាស្ត្រ​នៅ​សា​លា​និង​ជា​អ្នកមានច្រើន​គប់​វាល់​ក្នុង​ការ​បណ្តុះបណ្តាល​ជំនាញ​​ ភា​សា​ដល់​សិស្ស។ ​ជា​មួយ​នឹង​បទ​ពិសោធន៍​បង្រៀន​​ច្រើន​ឆ្នាំ ​លោក​គ្រូ​តែង​តែ​យល់​ច្បាស់​អំ​ពី​ការ​លំ​បាក​របស់​​សិស្ស​អន្តេ​វា​សិកដ្ឋាន​ ពិសេស ​គឺ​ជា​សិស្ស​ជន​ជាតិ​ភាគ​តិច។

ពេល​ចែក​រំលែក​អំពី​ការ​លំបាក​ក្នុង​ការ​បង្រៀន ​លោក​គ្រូ​ឡឹម​ហ្វៀង​ឱ្យ​ដឹង៖​ ថ្នាក់​ទី​៦​ គឺ​ជា​ឆ្នាំ​ទី​មួយ​ដែល​ទើប​ចូល​រៀន​សា​លា​អនុ​វិទ្យា​ល័យ​របស់​សិស្ស ​តែង​តែ​មាន​ការ​លំបាក​​ជា​មួយ​នឹង​វិធី​សាស្ត្រ​បង្រៀន​ថ្មី។ ​ប្អូន​ៗ​មិន​ត្រឹម​តែ​ទទួល​បាន​ចំណេះ​ដឹង​ប៉ុណ្ណោះ​ទេ ​​នៅ​ទាំង​សម្រប​ជា​មួយ​បរិស្ថាន​ដែល​ស្នាក់​នៅ​ក្នុង​សា​លា។ ​ការ​លំបាក​ធំ​បំ​ផុត​គឺ​ធ្វើ​យ៉ាង​ណា ​ដើម្បី​ជួយ​ប្អូន​ៗ​ឱ្យ​ទទួល​បាន​វាក្យ​ស័ព្ទ​វៀត​ណាម​ជាក់ច្បាស់។ ​មាន​ប្អូន​ខ្លះ​ទំនាក់​ទំនង​តិច​ ដូច្នេះ ​ពេល​ជួប​ពាក្យ​ពិបាក​ប្អូន​ៗ​អាច​នឹង​ប្រើ​មិន​ត្រូវ​ឬ​សរ​សេរ​អក្សរ​ខុស​អក្ខ​រា​វិរុទ្ធ។ ​ដើម្បី​ដោះ​ស្រាយ​បញ្ហានេះ លោក​គ្រូ​តែង​តែ​ណែ​នាំ​ជា​ទៀង​ទាត់​អំ​ពី​របៀប​ប្រើ​ពាក្យ​ដោយ​សរ​សេរ​ពាក្យ​ថ្មី​នៅ​លើ​ក្តារ​ខៀន ​ពន្យល់​អត្ថ​ន័យ​ដោយ​ប្រុង​ប្រយ័ត្ន​និង​ចាត់​តាំង​សកម្ម​ភាព​សិក្សា​ជាក្រុម ​ដើម្បី​ប្អូន​ៗ​បង្កើន​សមត្ថ​ភាព​ទំនាក់​ទំនង។

មិន​ត្រឹម​តែ​ផ្តោត​លើ​ការ​បង្រៀន​អក្សរ​សាស្ត្រ​ប៉ុណ្ណោះ​ទេ ​លោក​គ្រូ​នៅ​ទាំង​អស់​ពី​ចិត្ត​ជា​មួយ​នឹង​សកម្ម​ភាព​ក្រៅ​ម៉ោង​ ដើម្បី​ជួយ​ប្អូន​ៗ​លត់​ដំ​បន្ថែម​ពី​របៀប​រស់​នៅ​និង​អភិវឌ្ឍ​យ៉ាង​ទូលំ​ទូលាយ​។ ​ក្នុង​នាម​ជា​គ្រូ​បង្រៀន​មួយ​រូប​ដែល​ខិត​ខំ​ប្រឹង​ប្រែង ​លោក​គ្រូ​តែងឆ្លៀតពេល​ដើម្បី​ណែ​នាំ ​តាម​ដាន​យ៉ាង​ដិត​ដល់​នូវ​ដំណើរ​ការ​សិក្សា​របស់​សិស្ស។ ​លោក​គ្រូ​តែង​លើក​ទឹក​ចិត្ត​សិស្ស​ឱ្យ​ចូល​រួម​ក្នុង​សកម្ម​ភាព​ពិភាក្សា​ ធ្វើ​បទ​បង្ហាញ ​អាស្រ័យ​ហេតុ​នេះ ​សិស្ស​មិន​ត្រឹម​តែ​បង្កើន​ជំនាញ​ភា​សា​ប៉ុណ្ណោះ​ទេ នៅ​ទាំង​មាន​ទំនុក​ចិត្ត​ថែម​ទៀត​។

លោក​គ្រូ​តែង​ចុះ​ឈ្មោះ​រាល់​ចលនា​គ្រូ​បង្រៀន​ពូកែ ​សកម្ម​ក្នុង​ការបំ​ប៉ន​សិស្ស​ដែល​ទទួល​បាន​លទ្ធផល​ក្នុង​ពិ​ធី​ប្រ​ឡង​អក្សរ​សាស្ត្រ​ពូកែ​ សរ​សេរ​អក្សរ​ស្អាត។

តាម​ការ​វាយ​តម្លៃ​របស់​លោក​គ្រូ​ត្រឹង​ស៊ុង​-​ចាង​ហ្វាង​សា​លា​ឱ្យ​ដឹង​៖ ​លោក​គ្រូ​ហ្វៀង​ ជា​គ្រូ​បង្រៀន​ដែល​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ អស់​ពី​ចិត្ត ​តែង​ត្រៀម​ខ្លួន​ជួយ​សិស្ស ​លោក​គ្រូ​តែង​ជិត​ស្និទ្ធ​នឹង​សិស្ស​ ដើម្បី​ដឹង​ពី​ស្ថាន​ភាព​របស់​សិស្ស​ម្នាក់​ៗ​និង​មាន​វិធាន​ការ​ជួយ​ទាន់​ពេល​។ ​លោក​គ្រូ​ជា​គ្រូ​បង្រៀន​គំរូ​ម្នាក់​របស់​សា​លា ​ដែល​តែង​តែ​ខិត​ខំ​ប្រឹង​ប្រែង​មិន​ចេះ​នឿយ​ហត់ ​ដើម្បី​បំ​ប៉ន​សិស្ស​ពូកែ​អក្សរ​សាស្ត្រ ​សរ​សេរ​អក្សរ​ល្អ។

ឆ្នាំ​២០២១ ​លោក​គ្រូ​ឡឹម​ហ្វៀ្ងង ​បាន​ប្រធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ជូន​ប័ណ្ណ​សរ​សើរ​ដែល​សម្រេច​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​អនុវត្ត​ភារកិច្ច​ឆ្នាំ​សិក្សា​២០១៩​-​២០២០​និង​ឆ្នាំ​សិក្សា​២០២០​-​២០២១ ​រង្វាន់​​យុទ្ធ​ជន​ប្រឡង​ប្រណាំង​ថ្នាក់​មូលដ្ឋាន​និង​ជា​គ្រូ​បង្រៀន​ពូ​កែ​ថ្នាក់​ស្រុក​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​។

លោកគ្រូថាច់ផុង-អ្នកគ្រប់គ្រងសិស្សគំរូ
លោកគ្រូថាច់ផុង-អ្នកគ្រប់គ្រងសិស្សគំរូ

ក្រៅ​ពី​ការ​បង្រៀន​ផ្នែក​បច្ចេក​វិទ្យា លោក​គ្រូ​ផុង ​នៅ​ទាំង​ទទួល​តួ​នា​ទី​ជា​អ្នក​គ្រប់​គ្រង​សិស្ស ​គឺ​ការ​ងារ​ដែល​ទាម​ទារ​ការអត់​ធ្មត់។ ​ចាប់​ផ្តើម​ចូល​បំពេញ​ការ​ងារ​គ្រប់​គ្រង​ពី​ឆ្នាំ​២០១៨ ​ពេល​ដែល​សា​លា​ទើប​តែ​បាន​បង្កើត ​លោក​គ្រូ​និង​សិស្ស​ឆ្លង​កាត់​ការ​លំបាក​ជាច្រើន ​ពិសេស ​គឺ​ការ​រក្សា​អនាម័យ​ផ្ទាល់​ខ្លួន​និង​រក្សា​ទម្លាប់​ប្រ​ចាំ​ថ្ងៃ​។ ​ជា​មួយ​​ម៉ោង​បង្រៀន​ចំនួន​១០​ម៉ោង​ក្នុង​មួយ​សប្តាហ៍ ​ក្រៅ​ពីម៉ោង​បង្រៀន ​លោក​គ្រូ​តែង​តែ​ជិត​ស្និទ្ធ​ជា​មួយ​សិស្ស​ដើម្បី​ណែ​នាំ ​ចាត់​តាំង​និង​តាម​ដាន​រាល់​សកម្ម​ភាព​ប្រ​ចាំ​ថ្ងៃ​។​ ដើម្បី​ឱ្យ​សិស្ស​មាន​ការ​យល់​ដឹង​អំ​ពី​ខ្លួន​ឯង ​លោក​គ្រូ​មិន​ត្រឹម​តែ​លើក​ទឹក​ចិត្ត​ដល់​ប្អូន​ៗ​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​បំផុស​ចលនា​ប្រឡង​ប្រណាំង​“បន្ទប់​នៅ​អរិយធម៌​សមរម្យ”​ ​រួមកម្លាំងដើម្បី​សិស្ស​ប្រ​ឡង​ប្រ​ណាំង​និង​លត់​ដំ​ដោយ​ខ្លួន​ឯង។

លោកគ្រូ​ផុង ​ក៏​មិន​បង្អង់​សហការ​ជា​មួយ​គ្រូ​ប្រ​ចាំ​ថ្នាក់​និង​ឪ​ពុក​ម្តាយរបស់​សិស្ស ​ដើម្បី​តាម​ដាន​ការ​សិក្សា​សកម្ម​ភាព​របស់​សិស្ស។ ​ចំពោះ​សិស្ស​ខ្សោយ លោក​គ្រូ​តែង​មាន​វិធាន​ការ​លើក​ទឹក​ចិត្ត​ដោយ​ឡែក​និង​តែង​ត្រៀម​ក្នុង​ការ​ស្តាប់​ ឧបត្ថម្ភ​ករណី​ជាក់​ស្តែង​នី​មួយ​ៗ​។ ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​នេះ ​សិស្ស​ជា​ច្រើន​ក្នុង​អន្តេ​វា​សិក​ដ្ឋាន​បាន​កែ​លម្អ​បន្តិច​ម្តង​ៗ​នូវ​ការ​យល់​ដឹង​អំ​ពី​ខ្លួន​ឯង ​ក៏​ដូច​ជា​សមត្ថ​ភាព​ក្នុងសកម្ម​ភាព​សមូហ​ភាព​។

មិន​ត្រឹម​តែ​បង្អង់នៅ​ការ​ពិនិត្យ​លើសកម្ម​ភាព​សិស្ស​ប៉ុណ្ណោះ​ទេ ​លោក​គ្រូ​ផុង​នៅ​ទាំង​ចាត់​តាំង​សកម្ម​ភាព​សិល្បៈ​ កីឡា​យ៉ាង​សកម្ម ​ដើម្បី​ជួយ​សិស្ស​ឱ្យ​មាន​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​។​ ជា​មួយ​តួ​នា​ទី​ជា​លេ​ខា​សម្ព័ន្ធ​យុវជន​សា​លា ​លោក​គ្រូ​តែង​កសាង​ផែន​ការ​ចាត់​តាំង​រាល់​ការសប្បាយ​កម្សាន្ត សកម្ម​ភាព​សង្គម​ដល់​សិស្ស​ ជួយ​ប្អូន​ៗ​លត់​ដំ​ពី​របៀប​រស់​នៅ​។ ​ក្រៅ​ពី​នេះ ​លោក​គ្រូ​នៅ​ទាំង​បង្កើត​ក្លឹប​ក្បាច់​គុន​បុរាណ​ដោយ​ឥត​គិត​ថ្លៃ ​ចាត់​តាំង​ហ្វឹក​ហាត់​ឱ្យ​ប្អូន​ៗ​រាល់​ពេល​រសៀល​ថ្ងៃ​ពុធ​និង​ថ្ងៃ​សុក។ ​ក្លឹប​នេះ​មិន​ត្រឹម​តែ​ទាក់​ទាញ​ការ​ចូល​រួម​ដោយ​អស់​ពី​ចិត្ត​របស់​ប្អូន​ៗ​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​នាំ​មក​នូវ​លទ្ធផល​ដល់​សា​លា​ពិ​ធី​ប្រ​កួត​កីឡា​ភូ​ដុង​ថ្នាក់​ស្រុក។

ក្រៅ​ពី​នេះ ​លោកគ្រូ​ផុង​ក៏​បាន​ទទួល​បន្ទុក​ការ​ងារ​ថែ​ទាំ​មូល​ដ្ឋាន​សម្ភារៈ​អន្តេ​វា​សិក​ដ្ឋាន ​ជួស​ជុល​យ៉ាង​សកម្ម​នូវ​ឧបករណ៍​ដូច​កង្ហារ ​អំពូល​ភ្លើង​ពេល​ខូច​ ដើម្បី​ធា​នា​បាន​នូវ​បរិយា​កាស​រស់​នៅ​ល្អ​បំផុត​សម្រាប់​សិស្ស។​ ដោយ​ការ​អស់​ពី​ចិត្ត​នេះ​ជួយ​សិស្ស​និង​ឪ​ពុក​ម្តាយ​របស់​សិស្ស​មាន​ការ​ស្ងប់​ចិត្ត​ បង្ក​លក្ខណៈ​ដើម្បី​សា​លា​លើក​កម្ពស់​គុណ​ភាព​រៀន​សូត្រ​។

ធ្វើ​ការ​បញ្ជា​ក់​ពី​លោក​គ្រូ​ថាច់​ផុង ​លោក​គ្រូ​ត្រឹង​ស៊ុង​ឱ្យ​ដឹង​៖​ ស្មារតី​ធ្វើ​ការ​របស់​លោកគ្រូ​ផុង ​តែង​អស់​ពី​​ចិត្ត​ក្នុង​ការ​គ្រប់​គ្រង​ លោក​គ្រូ​រក្សា​សណ្តាប់​ធ្នាប់​យ៉ាង​តឹង​រឹង​។ ​លោក​គ្រូ​មិន​ខ្លាច​ធ្វើ​ការ​ក្រៅ​ម៉ោង ​ជួស​ជុល​សម្ភារៈ​បរិក្ខារ​យ៉ាង​សកម្ម​ ដើម្បី​ធា​នា​បរិស្ថាន​ល្អ​បំផុត​ដល់​សិស្ស។ ​ប្អូន​ៗ​តែង​គោ​រព​និង​ឪពុក​ម្តាយ​ក៏​មាន​ការ​ស្ងប់​ចិត្ត។

គំរូ​ភ្លឺ​ស្វាង​របស់​លោក​គ្រូ​ឡឹម​ហ្វៀង​និង​លោក​គ្រូ​ថាច់​ផុង ​ជា​សក្ខី​ភាព​នៃ​ស្មារតី​ដ៏​អស់​ពី​ចិត្ត​ ទទួល​ខុស​ត្រូវ​និង​ស្រ​ឡាញ់​របរ​នៅ​សា​លា​អនុ​វិទ្យាល័យ​ជន​ជាតិ​អន្តេ​វា​សិក​ត្រឹង​ដេ។ ​ជា​មួយ​នឹង​ការ​ណែ​នាំ​ដោយ​អស់​ពី​ចិត្ត​ ​​មិន​ត្រឹម​ជួយ​ឱ្យ​សិស្ស​ទទួល​បាន​លទ្ធ​ផល​ខ្ពស់​ក្នុង​ការ​សិក្សា​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​រួមចំណែក​ក្នុង​ការ​កសាង​ចរិយា ​របៀប​រស់​នៅ​និង​ការ​យល់​ដឹង​ឱ្យ​ប្អូន​ៗ​ទៀត​ផង។ ​បណ្តា​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​នេះ​ បាន​ធ្វើ​ឱ្យ​រូបភាព​របស់លោក​គ្រូ​ អ្នកគ្រូមាន​ភាព​ស្រស់​ស្អាត​ មិន​ត្រឹម​តែ​ជួយ​ជាចំណេះ​ដឹង​ប៉ុណ្ណោះ​ទេ ​នៅ​ទាំង​ជា​ប្រភព​នៃ​កម្លាំង​សម្រាប់​សិស្ស​ឆ្ពោះដល់​អនាគតចំណេះ​វិជ្ជានិង​ជីវភាព​។

វឌ្ឍា