អ្នកគ្រូវ័យក្មេងអស់ពីចិត្តជាមួយនឹងរបរ

21:17, 20/11/2024

ជួប​សំ​ណេះ​សំ​ណាល​ជាមួយ​អ្នក​គ្រូ​ថា​យធីតូឡង គ្រូ​បង្រៀន​សាលា​បឋម​សិក្សា​ទីរួមស្រុកចូវថាញ់A,ទីរួមស្រុកចូវថាញ់, ស្រុក​ចូវ​ថា​ញ់ (សុក​ត្រាំង​) ខ្ញុំ​យល់​​ឃើញ​ការ​ជក់អា​រម្ម​ណ៍ អស់​ពីចិត្ត​ចំ​ពោះ​របរឆ្លង​តាម​ការ​និយាយ​ស្តីនិង​កែវ​ភ្នែក​របស់​អ្នក​គ្រូ​ ជាអ្នក​គ្រូ​វ័យ​ក្មេង​ដែល​អស់​ពីចិត្ត​ក្នុង​បុព្វ​ហេតុ​ បង្រៀន​និង​រៀន​ តែងបាន​មិត្ត​រួម​អា​ជីព​និង​សាលា​កត់​សម្គាល់​វាយ​តម្លៃ​ខ្ពស់​។

អ្នកគ្រូថាយធីតូឡង គ្រូបង្រៀនវ័យក្មេងអស់ពីចិត្តនឹងរបរ
អ្នកគ្រូថាយធីតូឡង គ្រូបង្រៀនវ័យក្មេងអស់ពីចិត្តនឹងរបរ

សាលា​បឋម​សិក្សា​ទីរួមស្រុកចូវថាញ់Aមា​នប្រ​ពៃណី​បង្រៀន​ល្អ​និង​រៀន​ពូកែ​។ ឆ្លង​តាម​រយៈ​ពិធី​ប្រ​ឡង​គ្រូ​បង្រៀន​ពូកែ​ បណ្តា​ស្នា​ដៃ​រៀន​សូត្រ​របស់​សិស្សា​នុ​សិស្ស​ គុណ​ភាព​បង្រៀន​-រៀន​របស់​សាលា​តែងរក្សា​បាន​ល្អ​រាល់​ឆ្នាំ។ សាលា​ជាអា​សយដ្ឋាន​ទំ​នុក​ចិត្ត​របស់​អា​ណាព្យា​បាល​សិស្ស​ដែល​បាន​ផ្ញើ​កូន​មក​រៀន​សូត្រ​ក្នុង​ឆ្នាំ​បឋម​សិក្សា​ដំបូង​។ ពេល​រំ​លឹក​ដល់​សាលា​បឋម​សិក្សា​ទីរួមស្រុកចូវថាញ់A គឺ​ត្រូវ​រំ​លឹក​ដល់​គ្រូ​បង្រៀន​ដែល​មា​នភាព​រឹង​មាំ​ពីជំ​នា​ញ​ ពូកែ​ពីវិធី​សាស្រ្ត​បង្រៀន​-រៀន​។ សម្រេច​បាន​លទ្ធ​ផល​ដូច​សព្វថ្ងៃ​អា​ស្រ័យ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុម​ប្រឹក្សា​គរុ​កោស​ល្យ​ ក្នុង​នោះ​ ​មា​នការ​គប់​វាល់របស់​អ្នក​គ្រូ​វ័យ​ក្មេង​ដែល​អស់​ពីចិត្ត​ គឺ​អ្នក​គ្រូ​ថា​យធីតូឡង។ ចំ​ណាប់​អា​រម្ម​ណ៍​ដំបូង​ពេល​ជូបអ្នក​គ្រូ​ឡងដោយ​ទឹក​មុខ​ ស្រស់​ញញឹម​និង​សំ​ដី​ទន់ភ្លន់​។ អ្នក​គ្រូ​បំ​ពេញ​ការ​​ងារ​ដោយ​ម៉ឺងម៉ាត់តែ​មា​នភាព​រួសរាយ​ជាមួយ​មិត្ត​រួម​អា​ជីព​និង​សិស្សា​នុសិស្ស​។

 ឆ្នាំ​ដំបូង​ដែល​បង្រៀន​នៅ​សាលា​នេះ​ អ្នក​គ្រូ​ឡងតែងអស់​ពីចិត្ត​ស្រឡាញ់​របរ ស្រឡាញ់​សិស្ស​និង​រៀន​សូត្រ​បទពិសោ​ធ​ន៍ពីលោក​គ្រូ​ អ្នក​គ្រូ​បង្រៀន​មុន​ សកម្ម​ចូល​រួម​សង្កេត​ថ្នា​ក់​រៀន​ មិត្ត​រួម​អា​ជីព​ដើម្បី​ដកពិសោ​ធន៍​ក្នុង​បង្រៀន​។ អ្នក​គ្រូ​តែង​អស់​ពីចិត្ត​ចូល​រួម​បណ្តា​ការ​ចលនា​អា​ស្រ័យ​សាលា​ចាត់​តាំង​ ចលនា​សប្បុរ​ស​ជន​ដើម្បី​ជំ​នួយ​ដល់​ប្អូន​ៗជាសិស្ស​ក្រ។ ក្នុង​ម៉ោង​បង្រៀន​អ្នក​គ្រូ​តែងបង្ក​ភាព​ជិត​ស្និទ្ធ​ជាមួយ​សិស្ស​និង​សកម្ម​ផ្លាស់​ថ្មី​វិធី​សាស្រ្ត​បង្ហាត់​បង្រៀន​ ពិសេស​ បាន​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មា​ន​ចូល​ក្នុង​ការ​បង្ហាត់​បង្រៀន​។ ជាមួយ​អ្នក​គ្រូ​ឡង​ការ​បង្ហាត់​បង្រៀន​មិនត្រឹម​ជាភារៈ​តែនៅ​ទាំង​ជាក្តី​សប្បាយ​រីក​រាយ​។ អ្នក​គ្រូ​ខិត​ខំ​ឆ្លង​ផុត​ការ​លំ​បាក​ដើម្បី​សម្រេច​ភារកិច្ច​ឆ្នើម​ដែល​បាន​ប្រ​គល់​។ ចំ​ពោះ​ខ្ញុំ​ គ្រូ​បង្រៀន​មិនត្រឹម​តែធ្វើ​ល្អ​ការ​ផ្ទេរ​ចំ​ណេះ​ដឹង​ ទេព​កោ​សល្យ​ ថែមទាំង​លត់ដំ​ខ្លួន​ឱ្យ​មា​នចរិយា​សម្បត្តិ​ល្អ​ទៀត​ផង​។ ជាគ្រូ​បង្រៀន​ពូកែ​ត្រូវ​ចេះ​ផ្ទេរ​ចំ​ណេះ​ដឹង​ ផ្នត់​រស់​នៅ​និង​សីល​ធម៌​ដល់​ប្អូន​ៗសិស្សា​នុ​សិស្ស​ សក្តិ​សម​ជា​គំ​រូ​ភ្លឺ​សម្រាប់​សិស្ស​យក​តម្រា​ប់តាម​។ នោះ​ការ​ចែក​រំ​លែក​របស់​អ្នក​គ្រូ​ថា​យធីតូឡងក្នុង​ប៉ុន្មា​ន​ឆ្នាំ​កន្លង​ដែល​បង្ហាត់​បង្រៀន​សិស្ស​ជាទីស្រឡាញ់​។

ជាង​២០ឆ្នាំ​ដែល​បំ​ពេញ​ការ​ងារ​ក្នុង​របរ អ្នក​គ្រូ​សម្រេច​បាន​ស្នា​ដៃ​ដូច​ ប័ណ្ណ​សរ​សើរ​របស់​នា​យក​​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ប័ណ្ណ​សរ​សើរ​គ្រូ​បង្រៀន​ឆ្នើម​ទូទាំង​ប្រ​ទេស​ យុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំង​ថ្នា​ក់​ខេត្ត​ យុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំង​ថ្នា​ក់​មូល​ដ្ឋាន​ បក្ខ​ជន​សម្រេច​ភារកិច្ច​ឆ្នើម​៥ឆ្នាំ​បន្ត​បន្ទាប់​ គ្រូ​បង្រៀន​ប្រ​ចាំ​ថ្នា​ក់​ពូកែ​ថ្នា​ក់​ខេត្ត​ គ្រូ​បង្រៀន​ពូកែ​ថ្នា​ក់​ស្រុក​ ។ល។ អ្នក​គ្រូ​តែងសកម្ម​ឈាន​មុខ​ក្នុង​ការ​ចូល​រួម​បណ្តា​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​និង​បណ្តា​ការ​ចលនា​របស់​ផ្នែក​ដូច​ រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​សីល​ធម៌​ហូជីមិញ​ លោក​គ្រូ​ អ្នក​គ្រូ​ម្នា​ក់ៗជាគំ​រូ​សីល​ធម៌​​ច្នៃ​ប្រ​ឌិត​ កសាង​សាលា​ស្និទ្ធ​ស្នា​ល សិស្សា​នុ​សិស្ស​សកម្ម​រៀន​សូត្រ​។ល។ បណ្តា​ស្នា​ដៃ​ដែល​អ្នក​គ្រូ​សម្រេច​បាន​ជារង្វាន់​មិនអា​ច​កាត់​ថ្លៃ​បាន​នៃ​ការ​គប់​វាល់របស់​អ្នក​គ្រូ​ អ្នក​គ្រូ​តែងគិតថា​៖ ក្តី​ប្រាថ្នា​ចង់​ធ្វើ​ជាគ្រូ​បង្រៀន​តាំង​ពីតូច​ម៉្លេះ​ ដូច្នេះ​ ខ្ញុំ​តែងខិត​ខំ​ដោយ​អស់​ពីចិត្ត​សម្រាប់​របរដ៏​ខ្ពង់​ខ្ពស់​នេះ​។ វាយ​តម្លៃ​ពីអ្នក​គ្រូ​ថា​យធីតូឡង អ្នក​គ្រូ​ដង​ធីធូបា-ចាង​ហ្វាង​សាលា​បឋម​សិក្សាទីរួមស្រុកចូវថាញ់Aបាន​ឱ្យ​ដឹង​៖ អ្នក​គ្រូ​ឡងតែងអស់​ពីចិត្ត​ជាមួយ​របរ មា​ន​ចរិយា​សម្បត្តិ​ល្អ​ ជាគ្រូ​បង្រៀន​គំ​រូ​ឆ្នើម​បាន​សិស្សា​នុសិស្ស​ មិត្ត​រួម​អា​ជីព​និង​អា​ណាព្យាបាល​សិស្ស​ស្រឡាញ់​រាប់​អា​ន។

គំ​រូ​គ្រូ​បង្រៀន​វ័យ​ក្មេង​ថា​យធីតូឡងបាន​មិត្ត​រួម​អា​ជីព​និង​សិស្សា​នុ​សិស្ស​ស្រឡាញ់​រាប់​អា​នពីព្រោះ​មា​នការ​ខិត​ខំ​មិនចេះ​ហត់​នឿយ​ អស់​ពី​ចិត្ត​ជាមួយ​បុព្វ​ហេតុ​ “បណ្តុះ​បណ្តា​ល​ធនធាន​មនុស្ស​”។ ការ​ស្មោះ​ត្រង់​ ស្និទ្ធ​ស្នា​ល

ស្មា​រតី​ទទួល​បន្ទុក​​ខ្ពស់​ក្នុង​ការ​ងារ​ មិនបង្អង់​រៀន​សូត្រ​ លត់ដំ​ជំ​នា​ញ​ វិជ្ជា​ជីវៈ​ ច្នៃ​ប្រ​ឌិត​ អ្នក​គ្រូ​ថា​យធីតូឡង​សក្តិ​សម​ជា​គំ​រូ​ឆ្នើម​ដែល​អស់​ពីចិត្ត​ជាមួយ​របរ៕

ចន្ថា-សុផល