ពិធីអនុស្សាវរីយ៍៣០ឆ្នាំ ទិវាបង្កើតសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ

21:18, 07/12/2024

ព្រឹកថ្ងៃទី៧ ធ្នូ នៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ (ទីក្រុងសុកត្រាំង) បានចាត់តាំងយ៉ាងឧឡារិកពិធីអនុស្សាវរីយ៍៣០ឆ្នាំ នៃទិវាបង្កើតនិងអភិវឌ្ឍន៍សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ (ទី៧ ធ្នូ ឆ្នាំ ១៩៩៤-ទី៧ ធ្នូ ឆ្នាំ២០២៤)។

អញ្ជើញ​ចូល​រួម​មាន​បណ្តា​សម​មិត្តៈ​ ឡឹម​វ៉ាំង​ម៉ឹង​-​សមាជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស ​លេ​ខា​បក្ស​ខេត្ត ​ប្រ​ធាន​ក្រុម​តំ​ណាង​រដ្ឋ​សភា​ខេត្ត​សុក​ត្រាំង ​ស៊ើង​ភឿក​ហ្វាង​-​អតីត​អនុរដ្ឋ​មន្ត្រី ​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ ​ហូ​ធី​កឹម​ដាវ​-​អនុលេ​ខា​ប្រ​ចាំការ​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ វ៉​ជី​កុង​-​សមាជិក​បម្រុង​គណៈ​ប្រតិបត្តិ​ការ​មជ្ឈិម​បក្ស ​ប្រ​ធាន​គណៈ​ចាត់​តាំង​បក្ស​ខេត្ត​ ព្រះឧបជ្ឈាយ៍​ដាវ​ញឺ​-​អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​អភិបាល​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម ប្រ​ធាន​វិជ្ជាស្ថាន​ពុទ្ធ​សាសនា​ទក្ខិណ​និ​កាយ​ខ្មែរ​នៅ​ទី​ក្រុង​កឹង​ធើ ​ព្រះឧបជ្ឈាយ៍​តាំង​ណោ​-​សុធម្មាធិប​តីរង ​ក្រុម​ប្រឹក្សាវិន័យ​ធ័រ​នៃពុទ្ធ​សាសនាវៀតណាម​ ប្រ​ធាន​គណៈអភិបាល​សមាគមពុទ្ធ​សាសនាវៀតណាម​ខេត្ត ប្រ​ធាន​សមាគមព្រះសង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ខេត្ត​សុក​ត្រាំង។ ​បណ្តា​សម​មិត្ត​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត ​សមាជិក​គណៈប្រតិបត្តិ​ការ​បក្ខភាគ​ខេត្ត ​ថ្នាក់​ដឹក​នាំ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ ថ្នាក់​ដឹក​នាំ​មន្ទីរ ​គណៈ ​ផ្នែក​ខេត្ត​ ព្រះឧបជ្ឈាយ៍​ ព្រះ​តេជ​គុណ ​ព្រម​ទាំង​គណៈ​គ្រប់​គ្រង​សា​លា​ លោក​គ្រូ ​អ្នក​គ្រូ​ សមណ​សិស្ស​និង​អតីត​សមណ​សិស្ស​របស់​សា​លា។

ទិដ្ឋភាពតំណាងទាំងឡាយ ចូលរួមពិធីអនុស្សាវរីយ៍៣០ឆ្នាំ នៃទិវាបង្កើតសាលាមធ្យមសិក្សាបាលីណាមបូ។
ទិដ្ឋភាពតំណាងទាំងឡាយ ចូលរួមពិធីអនុស្សាវរីយ៍៣០ឆ្នាំ នៃទិវាបង្កើតសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ។

ក្នុង​អំ​ឡុង​កាល​៣០​ឆ្នាំ ​អនុវត្ត​ភារកិច្ច​សិក្សាអប់រំ​ជា​មួយ​នឹង​លក្ខណៈ​ពិសេស​នៃ​សា​លា​នៅតំ​បន់​ណាម​បូ​ សា​លា​បាន​ជួបការ​លំ​បាក​ជា​ច្រើន​ក្នុង​ដំណើរ​នៃ​ការ​បង្កើត​និង​​អភិវឌ្ឍ។ ​ដំបូង ​ដែល​ទើប​នឹង​បង្កើត​សា​លា​មាន​ត្រឹម​តែ​៤​បន្ទប់ ​១​បន្ទប់​ធ្វើការ​និង​៣៦បន្ទប់​អន្តេ​វា​សិកដ្ឋាន។ ​បច្ចុប្បន្ន ​សា​លា​មាន៤​មណ្ឌល​ថ្មី​បាន​សាង​សង់​រឹង​មាំ​ រួម​មាន ​មណ្ឌល​ការិយា​ល័យ​១៤​បន្ទប់ ​មណ្ឌល​អគារ​សិក្សា​-​ពិសោធន៍​មាន​១៥​បន្ទប់​ មណ្ឌល​អន្តេ​វា​សិកដ្ឋាន​មាន​៥១​បន្ទប់ ​មណ្ឌល​ផ្ទះ​បាយ​មាន​២បន្ទប់​ មណ្ឌល​បណ្ណា​ល័យ​មាន​៥​បន្ទប់​និង​អគារ​មួយ​ចំ​នួន​ទៀត។​ បន្ទប់​ទាំង​អស់​នៅក្នុងមណ្ឌល​នីមួយៗ​បាន​ផ្គត់​ផ្គង់​យ៉ាង​គ្រប់​គ្រាន់​ជា​មួយ​នឹង​ឧបករណ៍​សម្រាប់​បម្រើ​ដល់ការ​រៀន​សូត្រ​និង​ការ​រស់​នៅ។ ​ចាប់​តាំង​ពី​បង្កើត​រហូត​មក​ដល់​សព្វ​ថ្ងៃ​ សា​លា​​បាន​រក្សា​នូវ​សកម្ម​ភាព​បន្ត​បន្ទាប់ ​ស្ថេរភាព ​បាន​ទទួល​សមណ​សិស្ស​ចំ​នួន​១.៣៩៥​អង្គ​និង​បាន​បញ្ចប់សិក្សា​ចំ​នួន២៧វគ្គ ​ដែល​មាន​សមណ​សិស្ស​៨៤១​អង្គ​។ ​ក្នុងនោះ​ សមណ​សិស្ស​បញ្ចប់​ថ្នាក់​វិទ្យា​ល័យ​ចំ​នួន​៧៤៨​អង្គ ​ស្រូប​អត្រា​៨៨,%​ បញ្ចប់​ថ្នាក់​មធ្យម​សិក្សា​ភាសា​បាលី​និង​អក្សរសាស្ត្រ​ខ្មែរបណ្តាវគ្គ​ សម្រេច​១០០%។

ថ្លែង​ប្រសាសន៍​ក្នុង​ពិធី​ អនុ​លេ​ខា​ប្រ​ចាំ​ការ​បក្ស​ខេត្ត ​ប្រ​ធាន​ក្រុម​ប្រឹក្សាប្រ​ជា​ជន​ខេត្ត ​ហូ​ធី​កឹម​ដាវ​បាន​កត់​សំ​គាល់​និង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​រួម​ចំ​ណែក​ដ៏ធំ​ធេង​ក្នុង​បុព្វហេតុ​សិក្សាអប់រំ​ដែល​សា​លា​មធ្យម​សិក្សា​បំពេញវិជ្ជាបាលី​ណាម​បូ​សម្រេច​បាន។​ អា​ស្រ័យ​ហេតុ​នេះ ​បាន​បង្ក​​ទំនុកចិត្ត​យ៉ាង​ជ្រាល​ជ្រៅ​​របស់​បក្ស​ រដ្ឋ​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​និង​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​បណ្តា​ខេត្ត​ ក្រុងនៅក្នុង​តំបន់ ​រួម​ចំ​ណែក​អនុវត្ត​ល្អ​គោល​ការណ៍ ​គោល​នយោ​បាយ​​ពី​ជន​ជាតិ ​សាសនា​ បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ដើម្បី​បំ​ពេញ​តម្រូវ​ការ​ឧស្សា​ហូបនីកម្ម​ ទំ​នើប​ភាវូបនីកម្ម​របស់​ប្រ​ទេសជាតិក្នុង​សម័យ​សមាហរណ​កម្ម​។

ដើម្បី​បន្ត​ពង្រីក​នូវ​សមិទ្ធ​ផល​ដែល​សម្រេច​បាន ​លើក​កម្ពស់​គុណ​ភាព​បណ្តុះ​បណ្តាល​របស់​សា​លា​មធ្យម​សិក្សា​បាលី​ណាម​បូ ​នា​ពេល​ខាង​មុខ ​អនុ​លេ​ខា​ប្រ​ចាំ​ការ​បក្ស​ខេត្ត ​បាន​ស្នើ​ដល់​ព្រះ​សង្ឃ​ កម្មា​ភិ​បាល​គ្រប់​គ្រង ​លោក​គ្រូ​ អ្នក​គ្រូ​របស់​សា​លា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំ​ពេញ​ល្អ​ការ​ងារ​សំ​ខាន់​ៗមួយ​ចំ​នួន​ដូចៈ ​បន្ត​ជ្រួតជ្រាប ផ្សព្វ​ផ្សាយ​អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​សារាចរ​លេខ​១៩-CT/TW​ ចុះ​ថ្ងៃ​ទី​១១ ​មករា ​ឆ្នាំ​២០១៨​ របស់​គណៈ​លេ​ខា​បក្ស ​ស្តី​ពី​ការ​បង្កើន​ការ​ងា​រនៅតំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ស្ថាន​ភាព​ថ្មី​និង​បណ្តា​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ចំ​ពោះ​កម្មា​ភិ​បាល ​និយោជិត បុគ្គលិកនិង​​ជន​រួម​ជាតិ​ខ្មែរ ​អភិរក្ស ​ពង្រីក​ប្រ​ពៃណី​សាមគ្គី​ រួម​គ្នា​អនុវត្ត​ល្អ​ភារកិច្ច​បង្រៀន​និង​រៀន ​ពិសេស​ គឺ​ការ​គួប​ផ្សំ​ការ​បណ្តុះ​បណ្តាល​រវាង​ការ​សិក្សា​និង​ពុទ្ធិកសិក្សាក្នុងពុទ្ធ​សាសនា​ទក្ខិ​ណ​និកាយ​ខ្មែរ។ ​សកម្ម​ក្នុង​ការ​កសាង​ ចាត់​តាំង​អនុវត្ត​ល្អ​លក្ខន្តិកៈ ​ផែន​ការ​អប់រំ​រៀងរាល់​ឆ្នាំ ធា​នា​ស្ថិរភាព​យូរ​អង្វែង​ យក​ចិត្ត​ទុក​ដាក់​វិនិយោគ​អភិវឌ្ឍ​មូលដ្ឋាន​សម្ភារៈ​ បរិក្ខារ​របស់​សា​លា​ដើម្បី​បំ​ពេញ​តម្រូវ​ការ​បង្រៀន​និង​រៀន​របស់​សា​លា​ឱ្យ​កាន់​តែ​ល្អ​ប្រ​សើរ។

បន្ត​សហការ​អនុវត្ត​សម្រេច​គម្រោង​បណ្តុះ​បណ្តាល​ភា​សា​ខ្មែរ​ដល់​កម្មា​ភិ​បាល​ និយោជិត ​បុគ្គលិក​នៅ​​លើ​ភូមិដ្ឋានខេត្ត។​ បង្កើន​ការ​កសាង​កង​ជួរ​កម្មា​ភិ​បាល​គ្រប់​គ្រង ​គ្រូ​បង្រៀន​ឱ្យ​មាន​ការ​អភិវឌ្ឍ​គ្រប់​វិស័យ ​ក្នុង​នោះ​ ផ្តោត​លើ​ការ​បណ្តុះ​បណ្តាល​ បំ​ប៉ន​គ្រូបង្រៀន​ដើម្បី​អនុវត្ត​កម្ម​វិធី​អប់រំ​ទូទៅ​ឆ្នាំ​២០១៨ ​គ្រូបង្រៀន​ភា​សា​បា​លី ​អក្សរ​សាស្ត្រ​ខ្មែរ បាន​ចាត់​ទុក​ថា​ នេះ​ជា​ជំហាន​ដ៏​សំ​ខាន់​សម្រាប់​បង្ក​ការ​ផ្លាស់ថ្មី ​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​អប់រំ​របស់​សា​លា​ ពង្រីក​តួនា​ទី​ សារៈ​សំ​ខាន់​របស់​ព្រះ​សង្ឃ​ដែល​កំ​ពុង​សិក្សា​នៅ​សា​លា ឱ្យ​ក្លា​ជា​អ្នកមាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ រួមចំ​ណែក​សម្រេច​ឆ្នើម​ភារកិច្ច​ បណ្តុះ​បណ្តាល​កម្មាភិបាល ​ព្រះ​សង្ឃ​ខ្មែរ ​ដើម្បី​បម្រើ​គោល​ដៅ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-​សង្គមបណ្តា​ខេត្ត​ ក្រុងនៅ​តំ​បន់​ណាម​បូ។ ​គិត​អាន​ជីវភាព​ជា​ប្រ​ចាំ​និង​អនុវត្ត​ល្អ​បណ្តា​របប ​គោល​នយោ​បាយ ​យក​ចិត្ត​ទុក​អភិវឌ្ឍ​បក្ខជន​ចំ​ពោះ​ព្រះ​សង្ឃ ​កម្មាភិបាល​គ្រប់​គ្រង ​គ្រូបង្រៀន​ សិក្ខា​កាម​ជន​រួមជាតិ​ខ្មែរ ​បង្ក​ការ​ស្ងប់​ចិត្ត​ក្នុង​ការ​ងារ​ ខិតខំសិក្សា​រៀន​សូត្រ​ឱ្យ​បាន​ល្អ​និង​ផ្សារ​ភ្ជាប់​ជា​មួយ​សា​លា​អស់​ពីចិត្ត​ដើម្បី​បុព្វហេតុ​អប់រំ​និង​បណ្តុះ​បណ្តាល។

សមមិត្តៈ ឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងនិងសមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ជូនផ្ទាំងអនុស្សាវរីយ៍ដល់សាលាមធ្យមសិក្សាបាលីណាមបូ នាពិធីអនុស្សាវរីយ៍៣០ឆ្នាំនៃទិវាបង្កើតសាលា។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងនិងសមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ជូនផ្ទាំងអនុស្សាវរីយ៍ដល់សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ នាពិធីអនុស្សាវរីយ៍៣០ឆ្នាំទិវាបង្កើតសាលា។

ក្នុង​ឱកាស​នេះ​ ថ្នាក់​ដឹក​នាំខេត្ត​ បាន​ជូន​ផ្ទាំង​អនុស្សាវរីយ៍​ដល់​សា​លា​និង​ជូន​ប័ណ្ណ​សរ​សើរ​ដល់សមូហ​ភាពចំនួន៣ ​បុគ្គលចំ​នួន​៧​រូប​របស់​ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល ជូន​ប័ណ្ណ​សរ​សើរ​ចំ​នួន​១០​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ដល់​​សមូ​ហភាព ​បុគ្គល​​សា​លា​មធ្យម​សិក្សា​បាលី​ណាម​បូ ​ដែល​មានច្រើន​ស្នា​ដៃ​គប់​វាល់​​ក្នុង​៣០​ឆ្នាំ ​នៃការ​កសាង​និង​អភិវឌ្ឍន៍៕

ទ្រឿង​ផល​-​លី​ហាន់