ថ្ងៃទី១៥វិច្ឆិកា ឆ្នាំ១៩៩៤ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានប្រគល់ឱ្យប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងចេញសេចក្តីសម្រេចបង្កើតសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ។ ការបង្កើតសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូបានបង្កើតជាទំព័រថ្មីមួយក្នុងការងារអប់រំ បណ្តុះបណ្តាលសមណសិស្សក្នុងពុទ្ធសាសនាទក្ខិណនិកាយខ្មែរបណ្តាខេត្ត ក្រុងតំបន់ណាមបូ។ ត្បិត ទម្រង់សកម្មភាពអប់រំលក្ខណៈដោយឡែករបស់សាលាគឺមានលក្ខណៈពិសេសនិងមិនដែលមានពីមុនមក។ ថ្ងៃទី១០ មីនា ឆ្នាំ២០០៨ គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងបានអនុម័តលក្ខន្តិកៈចាត់តាំងនិងសកម្មភាពរបស់សាលា កំណត់តួនាទីសាលាជាអង្គភាពបុព្វហេតុរដ្ឋក្នុងប្រព័ន្ធអប់រំប្រជាជាតិ ចំណុះគណៈកម្មាធិការប្រជាជនខេត្ត មានត្រានិងគណនីដោយឡែក បានទទួលរបបដូចសាលាសកលជនជាតិអន្តេវាសិក។ ទិសដៅរបស់សាលាគឺបណុះបណ្តាកម្មាភិបាល ព្រះសង្ឃខ្មែរសម្រាប់បម្រើការអភិវឌ្ឍបណ្តាខេត្តតំបន់ណាមបូ។ នោះជាមូលដ្ឋានគតិយុត្តិដើម្បីសាលាចាត់តាំងនិងសកម្មភាព។
សមមិត្តត្រឹងថាញ់ម៉ឹង-ប្រធានរដ្ឋសភាក្នុងដំណើរបំពេញការងារនៅខេត្តសុកត្រាំងនិងបានចូលរួមសួរសុខទុក្ខសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ |
ឆ្នាំ២០០៥ ក្រសួងអប់រំនិងបណ្តុះបណ្តាលបានអញ្ជើញបណ្តាអ្នកជំនាញការ បញ្ញវន្តនិងគ្រូបង្រៀនរបស់សាលាចូលរួមរៀបរៀងសៀវភៅពុម្ពភាសាខ្មែរនិងភាសាបាលី បានក្រុមប្រឹក្សាពិនិត្យអនុម័តក្នុងថ្ងៃទី២០ សីហា ឆ្នាំ២០០៥។ ក្រសួងអប់រំនិងបណ្តុះបណ្តាលបានអនុម័តកម្មវិធីភាសាខ្មែរពីកម្រិតថ្នាក់ទី១០ដល់ថ្នាក់ទី១២ និងកម្មវិធីមធ្យមសិក្សាបាលីពីថ្នាក់ទី៦ដល់ថ្នាក់ទី១២អនុវត្តនៅសាលាមធ្យមសិក្សាបាលីណាមបូចាប់ពីឆ្នាំ២០០៥។
នេះជាលក្ខណៈចាំបាច់ដើម្បីសាលាកសាងផែនការបង្រៀនវិញ្ញាសាភាសាខ្មែរនិងភាសាបាលី ទន្ទឹមនោះ ចាត់តាំងនិងផ្សព្វផ្សាយអនុវត្តផែនការអប់រំរាល់ឆ្នាំ។ ឆ្នាំ២០១០ សាលាកសាងកម្មវិធីសហការធ្វើការរវាងសាលានិងមន្ទីរមហាផ្ទៃ គណៈជនជាតិនិងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិបណ្តាខេត្តដើម្បីជំនួយសាលាក្នុងការជម្រើសសិស្សតាមលក្ខន្តិកៈ សហការអនុវត្តអប់រំស្មារតីប្រតិបត្តតាមគោលការណ៍ គោលនយោបាយរបស់បក្សនិងក្រឹត្យច្បាប់របស់រដ្ឋ លក្ខន្តិកៈរបស់សាលានិងវិន័យរបស់ព្រះសង្ឃ ផ្តល់ដំណឹងរវាងសាលានិងមន្ទីរមហាផ្ទៃ គណៈជនជាតិនិងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិបណ្តាខេត្តពីស្ថានភាពអនុវត្តលក្ខន្តិកៈ លទ្ធផលរៀនសូត្ររបស់សមណសិស្ស។
អស់រយៈកាល៣០ឆ្នាំសកម្មភាពនិងអភិវឌ្ឍ មានពេលខ្លះសាលាតែងជួបការលំបាក ប៉ុន្តែដោយបានចង្អុលការទាន់ពេលរបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្ត ការជំនួយរបស់បណ្តាគណៈផ្នែកព្រមជាមួយការប្តេជ្ញាខិតខំរបស់កម្មាភិបាល គ្រូបង្រៀន សាលារក្សាបានសកម្មភាពរហូតមកដល់សព្វថ្ងៃនិងសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់មួយចំនួន។
សាលាសហការជាមួយគណៈឃោសនាអប់រំបក្សខេត្តចាត់តាំងរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ សហការក្រុមតាមដាន ណែនាំអនុវត្តការងារចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស ចំណុះការិយាល័យសេនាធិការនិងបណ្តាការិយាល័យវិជ្ជាជីវៈចំណុះនគរបាលខេត្តកសាងនិងអនុវត្តទម្រង់ “គ្មាន៤យ៉ាង មាន៤ប្រការ” រក្សាសន្តិសុខសណ្តាប់ធ្នាប់ កសាងសាលារៀនក្លាយជាចំណុចភ្លឺពីអប់រំ បង្កបរិស្ថានសុវត្ថិភាពដើម្បីលោកគ្រូ អ្នកគ្រូនិងសមណសិស្សស្ងប់ចិត្តរៀនសូត្ររួមចំណែកធានាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅភូមិភាគ។
លទ្ធផលក្រោយរយៈកាល៣០ឆ្នាំដែលសាលាសម្រេចបាន ថ្វីដ្បិតតែនៅស្តួចស្តើងប៉ុន្តែមានអត្ថន័យយ៉ាងធំធេង ជាសក្ខីភាពសម្រាប់ការអនុវត្តគោលនយោបាយអប់រំបណ្តុះបណ្តាលចំពោះជនរួមជាតិនិងពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ពិសេសគឺវិស័យអប់រំដែលទាក់ទិនដល់វប្បធម៌ ភាសាខ្មែរ ក្នុងនោះមានភាសាបាលី។ ប្រការនេះបានអះអាងថា គោលការណ៍ ទស្សនៈដ៏ត្រឹមត្រូវ ការដឹកនាំ ចង្អុលការយ៉ាងច្បាស់លាស់ ការឯកច្ឆន្ទរបស់បក្ស រដ្ឋ។ ទន្ទឹមនោះ អះអាងបានការចូលរួមរបស់ថ្នាក់ដឹកនាំគណៈ ផ្នែក គ្រប់ថ្នាក់និងភូមិភាគ ផ្ទាល់គឺគណៈជនជាតិ មជ្ឈិមបក្ស(នាយកដ្ឋានគណៈជនជាតិមជ្ឈិមណាមបូ) ក្រសួងអប់រំបណ្តុះបណ្តាល ថ្នាក់ដឹកនាំខេត្តសុកត្រាំងឆ្លងតាមរាល់សម័យកាល ការគប់វាល់របស់មាមីងពុទ្ធបរិស័ទវត្តឃ្លាំង ការខិតខំមិនឈប់ឈររបស់ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូសាលាមធ្យមសិក្សាបាលីណាមបូ ការចូលរួមឧបត្ថម្ភនៃបណ្តាជនជាតិ បណ្តាសាសនា និងផ្ទាល់គឺមាមីងពុទ្ធបរិស័ទនៃពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។
ពេលខាងមុខ សាលានឹងខិតខំពង្រីកស្នាដៃដែលសម្រេចបាន អប់រំឃោសនាគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋដល់កម្មាភិបាល បុគ្គលិកនិងសមណសិស្ស ម្ចាស់ការកសាងផែនការអប់រំសម្រាប់រាល់ឆ្នាំសិក្សាធានាបានលំនឹងយូរអង្វែង បន្តជម្រុញរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ចាត់តាំងនិងផ្សព្វផ្សាយអនុវត្តទម្រង់“គ្មាន៤យ៉ាង មាន៤ប្រការ” ពីការក្សាសន្តិសុខសណ្តាប់ធ្នាប់ កសាងសាលាក្លាយជាចំណុចភ្លឺពីការអប់រំលក្ខណះពិសេស។ បន្តអះអាងគោលនយោបាយ ទស្សនៈដ៏ត្រឹមត្រូវ ការដឹកនាំ ចង្អុលការយ៉ាងជ្រៅជ្រះ ឯកច្ឆន្ទរបស់បក្សនិងរដ្ឋចំពោះការងារជនជាតិ សាសនានិងបំផុតគឺបណ្តុះបណ្តាលប្រភពធនធានមនុស្ស បំប៉នបញ្ញវន្តឆ្លើយតបតម្រូវការផ្លាស់ថ្មី សមាហរណកម្មនិងអភិវឌ្ឍ៕
ព្រះឧប្ឈាយ៍តាំងណោ
ព្រះសុធម្មាធិបតីរងនៃសមាគមពុទ្ធសាសនាវៀតណាម
ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្ត
ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង
ចាងហ្វាងរងសាលាមធ្យមសិក្សាបាលីណាមបូ
Thông tin bạn đọc
Đóng Lưu thông tin