ថ្នាក់ដឹកនាំខេត្ត ជូនប័ណ្ណសរសើរដល់គណៈគ្រប់គ្រងសាលានិងកម្មាភិបាលគ្រប់គ្រងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ដែលមានស្នាដៃឆ្នើម។ |
ជាសាលាដំបូងសម្រាប់ព្រះសង្ឃខ្មែរនៅណាមបូ ដូច្នេះហើយ សាលាជ្រើសរើសវិធីសាស្ត្របង្រៀនឱ្យសមស្របនឹងកម្រិតរបស់សមណសិស្ស និងធានាបានតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល។ ឆ្នាំសិក្សា២០២៣-២០២៤ សាលាមានសិស្សសរុបចំនួន២១០អង្គ មាន៧ថ្នាក់។ លទ្ធផល ចុងឆ្នាំសិក្សាមានសមណសិស្សសម្រេចនិទ្ទេសពូកែចំនួន២៨អង្គ មានសមណសិស្សសម្រេចកិត្តិនាមគ្រាន់បើចំនួន២៨អង្គ សិស្សឧស្សាហ៍ព្យាយាមចំនួន១១អង្គនិងចំនួនសិស្សដែលគ្រប់សមត្ថភាពប្រឡងបញ្ចប់កម្រិតវិទ្យាល័យឆ្នាំសិក្សា២០២៣-២០២៤ មានចំនួន២១អង្គ សម្រេចអត្រា១០០%។ ចំនួនសិស្សដែលបានទទួលស្គាល់សម្រេចកម្រិតភាសាខ្មែរថ្នាក់ទី៩ សម្រេច១០០% សិស្សដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សាភាសាបាលី-អក្សរសាស្ត្រខ្មែរ មានចំនួន២១អង្គ សម្រេចអត្រា១០០%។ លោកគ្រូយ័ញមេន-អនុប្រធានការិយាល័យអប់រំ ប្រធានក្រុមភាសាខ្មែរ-បាលី គ្រូបង្រៀនទទួលបន្ទុកភាសាខ្មែរឱ្យដឹង៖ សិស្សសាលាទាំងអស់សុទ្ធតែជាព្រះសង្ឃ មានចំណេះដឹងផ្នែកភាសាវៀតណាមនៅមានកម្រិត ម្ល៉ោះហើយ យើងខ្ញុំជ្រើសរើសវិធីបង្រៀនដែលល្អបំផុត ដើម្បីងាយស្រួលដល់សមណសិស្សក្នុងការយល់។ បណ្តាគម្រោងមេរៀនមុននឹងបង្រៀនតែងមានការចូលរួមចំណែកពីក្រុមជំនាញនិងបានបង្រៀនជាមុន ដូច្នេះ ការបង្រៀនតែងធានាបាននូវគុណភាពខ្ពស់។
ក្រៅពីអនុវត្តល្អក្នុងការងារបង្រៀន សាលានៅទាំងធ្វើការងារអប់រំសតិអារម្មណ៍នយោបាយដល់កម្មាភិបាល គ្រូបង្រៀន និយោជិត បុគ្គលិកដូចជាការអនុវត្តផែនការលេខ២៧-KH/CB ចុះថ្ងៃទី២៦ មករា ឆ្នាំ២០២៤ របស់សាខាបក្ស ស្តីពីការអនុវត្តសេចក្តីសរុបលេខ០១-KL/TW ចុះថ្ងៃទី១៨ ឧសភា ឆ្នាំ២០២១ របស់ការិល័យនយោបាយស្តីពីការបន្តការអនុវត្តសារាចរលេខ០៥-CT/TW ចុះថ្ងៃទី១៥ ឧសភា ឆ្នាំ២០១៦ របស់ការិយាល័យនយោបាយ ស្តីពីការជំរុញការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ បំផុសសាទរយុទ្ធនាការ ចលនាពិធីប្រឡងរបស់សាលា ផ្នែកនិងរបស់ភូមិភាគ ចលនាសមាជិកយុវជនចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការនិងចលនាប្រឡងប្រណាំង ចាត់តាំងពិធី “និទានរឿងអំពីអ៊ំ” “កម្រងសំណួរសម្រាប់រៀនល្អ” “យុវជនជាមួយច្បាប់”សហជីពចលនាសម័្ពន្ធយុជនចូលរួមមូលនិធិជំនួយឧបត្ថម្ភគ្នាទៅវិញទៅមកនិងឧបត្ថម្ភមូលនិធិ “ដើម្បីអ្នកក្រ” បាន២៤,៣៨៨លានដុងសហការជាមួយគណៈឃោសនាអប់រំបក្សខេត្ត ដើម្បីរៀបចំការសិក្សា ជ្រួតជ្រាបប្រធានបទឆ្នាំ២០២៤ របស់គណៈអចិន្ត្រៃយ៍បក្សខេត្ត “ស្តីពីការពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិនិងប្រជាជនខេត្តសុកត្រាំង បំពេញតម្រូវការផ្លាស់ថ្មី សមាហរណកម្មនិងអភិវឌ្ឍន៍” បាន២លើកដល់កម្មាភិបាល និយោជិតនិងសមណសិស្សចំនួន៤២២អង្គ រូប។
លោកគ្រូឡឹមញឹម-ចាងហ្វាងសាលាឱ្យដឹង៖ ប៉ុន្មានឆ្នាំកន្លង កម្មាភិបាល គ្រូបង្រៀន បុគ្គលិកមិនបង្អង់ក្នុងការរៀនសូត្រ ដើម្បីលើកកម្ពស់ចំណេះដឹង មុខជំនាញ សិក្សា ដោះដូរបទពិសោធន៍ពីសាលាផ្សេងៗ ដូច្នេះ ទើបមានវិធីសាស្ត្របង្រៀនកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ តាំងពីនោះ គុណភាពអប់រំតែងបានប្រសើរឡើងជារៀងរាល់ឆ្នាំ។ សាលាមិនត្រឹមតែបណ្តុះបណ្តាលព្រះសង្ឃនៅណាមបូប៉ុណ្ណោះទេ ថែមទាំងទទួលព្រះសង្ឃមកពីបណ្តាខេត្តខាងកើតណាមបូ ព្រះសង្ឃរៀននៅសាលា ហើយពេលរៀនចប់ក៏ចូលរៀនថ្នាក់អនុមហាវិទ្យាល័យ មហាវិទ្យាល័យ។
តំណាងទាំងឡាយចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ នៅសាលាមធ្យមសិក្សាបាលីណាមបូ។ |
ដោយមានការខិតខំប្រឹងប្រែងឥតឈប់ឈររបស់លោកគ្រូ អ្នកគ្រូនិងសមណសិស្សក្នុងប៉ុន្មានឆ្នាំកន្លង ទទួលបានលទ្ធផលដូចជាៈ មានសមណសិស្ស១អង្គប្រឡងជាប់ថ្នាក់ខ្ពស់បំផុតក្នុងពិធីប្រឡងបញ្ចប់កម្រិតវិទ្យាល័យឆ្នាំ២០០៩ ព្រះសង្ឃ១អង្គបានមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញសរសើរចំពោះការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ កម្មាភិបាលបក្ខជនចំនួន៣រូបបានស្ថាប័នបក្សនិងអាជីវកម្មខេត្តសរសើរចំពោះការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ សមណសិស្ស១១អង្គពូកែគ្រប់កម្រិត បានគណៈកម្មាធិការប្រជាជនខេត្ត ប្រគេនប័ណ្ណសរសើរ ១១/២០គ្រូបង្រៀនពូកែកម្រិតសាលា គ្រូបង្រៀនពូកែថ្នាក់ខេត្តចំនួន១រូប មានបុគ្គល៣រូបនិងសមូហភាពសាលាចំនួន១បានក្រសួងនគរបាលសរសើរគំរូឆ្នើមក្នុងចលនាទូទាំងប្រជាជនការពារសន្តិសុខជាតិនៅតំបន់ជនជាតិភាគតិចណាមបូ ដំណាក់កាល២០១៨-២០២៤។ សមូហភាពសាលា បណ្តាការិយាល័យ បានជូនប័ណ្ណសរសើរថ្នាក់ខេត្តចំនួន៣៣ ប័ណ្ណសរសើរថ្នាក់ក្រសួង ផ្នែកមជ្ឈិមចំនួន១១ មាន១ទង់ឈានមុខប្រឡងប្រណាំងឆ្នាំ២០១៧។
សាលាតែងពង្រីកប្រពៃណីបង្រៀនល្អនិងរៀនល្អ វិន័យ សណ្តាប់ធ្នាប់ កងជួរកម្មាភិបាលគ្រូបង្រៀនមានបទពិសោធន៍ក្នុងការបង្រៀន គុណភាពអប់រំកាន់តែមានភាពប្រសើរឡើង បង្កបានទំនុកចិត្តដល់ព្រះសង្ឃ ជនរួមជាតិខ្មែរនិងសមណសិស្ស៕
ទ្រឿងផល
Thông tin bạn đọc
Đóng Lưu thông tin