គិត​គូរ​ដល់​ការ​អប់រំ​តំបន់​ជន​រួម​ជាតិ​ភាគ​តិច

21:45, 02/12/2024

នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​និយាយ​រួម ក្រុង​កឹង​ធើ​និង​ខេត្ត​សុក​ត្រាំងនិយាយ​ដោយ​ឡែក បាន​អនុវត្ត​នូវ​វិធាន​ការ​ជា​ច្រើន​សំ​ដៅ​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​ប្រ​ភព​កម្លាំង គិត​គូរ​ឧបត្ថម្ភ​សិស្ស​ជន​ជាតិ​ភាគ​តិច។ ផ្តើម​ពី​នោះ បង្ក​ការ​វិវត្ត​ជា​វិជ្ជ​មាន​អំ​ពី​គុណ​ភាព​អប់រំ រួម​ចំ​ណែក​កាត់​បន្ថយ​គម្លាត​នៃ​ការ​អភិវឌ្ឍ​រវាង​ជន​ជាតិ​នីមួយៗ ​តំបន់​ទី​ក្រុង​និង​ជន​បទ។

អ្នក​គ្រូ​និង​សិស្ស​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក (ក្រុង​កឹង​ធើ) ក្នុងម៉ោងរៀន។ រូបថត៖ ប៊ិតង៉ុក

អ្នក​គ្រូ​និង​សិស្ស​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក (ក្រុង​កឹង​ធើ) ក្នុងម៉ោងរៀន។

រូបថត៖ ប៊ិតង៉ុក

ទូទាំង​ខេត្ត​សុក​ត្រាំង មាន​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ចំ​នួន​១០ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​មូល​ដ្ឋាន​សម្ភារៈ​រឹង​មាំ សម្រាប់​បម្រើ​សិស្សា​នុសិស្ស​រាប់​ពាន់​នាក់​នៅ​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​ចូល​រៀន។ តួយ៉ាង​ដូច​ជា កាល​ពី៥​ឆ្នាំ​មុន អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ត្រឹង​ដេ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង ត្រូវ​បាន​វិនិ​យោគ​កសាង​សម្រាប់​បម្រើ​ការ​បង្ហាត់​បង្រៀន​ដល់​សិស្សា​នុសិស្ស​ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​ជិត​៣០០​នាក់។ សា​លា​រួម​មាន​៣​មណ្ឌល​គឺ៖  បន្ទប់​រៀន រដ្ឋ​បាល​និង​អន្តេ​វា​សិកដ្ឋាន (មាន​បន្ទប់​ស្នាក់​នៅ​៣៦​បន្ទប់ ជា​សារ​វន្ត​ឆ្លើយ​តប​តម្រូវ​ការ​ស្នាក់​នៅ​របស់​សិស្ស)។  អ្នក​គ្រូ​ង្វៀង​ធូធ្វី នា​យិ​កា​រង​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ត្រឹង​ដេ ឱ្យ​ដឹង៖ “ទន្ទឹម​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ គិត​គូរ​របស់​បក្ស​និង​រដ្ឋ ភូមិ​ភាគ​តែង​អា​ទិភាព យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​កសាង​មូល​ដ្ឋាន​សម្ភារៈ សា​លា​រឹង​មាំ​តាម​ទិស​ដៅ​សម្រេច​បទ​ដ្ឋាន។ ការ​វិនិ​យោគ​នេះ បាន​បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ដល់​ប្អូនៗ​សិស្សា​នុសិស្ស​តំបន់​ជន​រួម​ជាតិ​ខ្មែរ​រៀនសូត្រ​បាន​ល្អ”។

លោក​ង្វៀង​វ៉ាន់​មី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង ឱ្យ​ដឹង៖ ឆ្នាំ​២០២៣ មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​សុក​ត្រាំង បាន​វិនិ​យោគ​បង្កើន​កម្រិត ជួស​ជុល​មណ្ឌល​អន្តេ​វា​សិក​ដ្ឋាន អគារ​ពហុ​មុខ​ងារ ទិញ​គ្រឿង​បរិក្ខារ​ផ្តល់​ជូន​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ចូវ​ថាញ់ សរុប​ថវិ​កា​ជាង​៧,៤​ពាន់​លាន​ដុង (ផ្តើម​ពី​ប្រ​ភព​ទុន​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ)។ អា​ស្រ័យ​ហេតុ​នោះ សា​លា​ត្រូវ​បាន​កសាង​រឹង​មាំ លក្ខណៈ​រៀន​សូត្រ​របស់​សិស្ស​បាន​ល្អ​ប្រ​សើរ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព។

នៅ​ក្រុង​កឹង​ធើ ការ​គិត​គូរ​ដល់​សិស្ស​តំ​បន់​ជន​ជាតិ​ភាគ​តិច​ត្រូវ​បាន​គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់ រដ្ឋ​អំ​ណាច​ភូមិ​ភាគ ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់។ ក្រុង​កឹង​ធើ​មាន​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​១​សា​លា នៅ​ខណ្ឌ​អូរ​ម៉ូង គឺ​ជា​កន្លែង​បង្ហាត់​បង្រៀន​ដល់​ប្អូនៗ​សិស្សា​នុសិស្ស​កម្រិត​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ។ រយៈ​ពេល​កន្លង គណៈ​នា​យក​និង​អង្គ​ការ​មហា​ជន​ សា​លា​បាន​រៀប​ចំ​នូវ​សកម្ម​ភាព​គិត​គូរ​ជីវ​ភាពសម្ភារៈ​និង​ស្មារតី​ដល់​សិស្សា​នុសិស្ស។ ទន្ទឹម​នឹង​នោះ លោក​គ្រូ​អ្នក​គ្រូ​តែង​ខ្នះ​ខ្នែង​ផ្លាស់​ថ្មី​វិធី​សាស្រ្ត​បង្រៀន​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន ជា​ពិ​សេស គឺ​មាន​ការ​ផ្គួប​បញ្ចូល​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ ដើម្បី​បង្ក​ចំ​ណាប់​អា​រម្មណ៍​ទាក់​ទាញ​សិស្ស​ចូល​រួម​រៀន​សូត្រ ដោះ​ដូរ​យោ​បល់។

ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ក្នុង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង បាន​បង្ក​ជា​មូល​ដ្ឋានគ្រឹះ​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​អប់រំ​និង​បណ្តុះ​បណ្តាល​និ​យាយ​រួម អប់រំ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក​នៅ​ភូមិ​ភាគ​នា​នា​ក្នុង​តំ​បន់៕

                       ង៉ុក​ថឹក- លី​សៀ

កាសែតកឹងធើ Online