សាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញគឿង “បង្រៀនល្អ រៀនល្អ”

HỒNG TƠ 05:46, 25/11/2024

អនុវត្ត​តាម​សារ​លិ​ខិត​របស់​អ៊ំ​ហូ​ផ្ញើ​ជូន​ផ្នែក​សិក្សា​អប់​រំ(១៦-១០-១៩៦៨)​ អ៊ំ​សរ​សេរ៖ “ទោះ​ បី​ជួប​ការ​លំបាក​យ៉ាង​ណាក៏​ត្រូវ​បន្ត​ការ​ប្រ​ឡង​ប្រ​ណាំង​“បង្រៀន​ល្អ​និង​រៀន​ល្អ” សា​លាវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​គឿង​បាន​បំផុស​ចលនា​ការ​ប្រ​ឡង​ប្រ​ណាំង​“បង្រៀន​ល្អនិង​រៀន​ល្អ”​ដាស់​ស្មារតីរៀន​សូត្រ​បង្ក​បរិស្ថាន​ងាយ​ស្រួល​ដើម្បី​គ្រូនិង​សិស្សលត់​ដំ​ខិត​ខំក្លាយ​ជាគ្រូ​បង្រៀន​ពូកែ ​សិស្សពូកែការ​បង្រៀន​និង​រៀន​របស់​សា​លា​ពី​មួយ​ថ្ងៃ​កាន់​តែល្អរួម​ចំណែក​លើក​កម្ពស់​គុណ​ភាព​អប់​រំ។   

ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​គឿង​តែង​សាមគ្គី​ មិន​បង្អង់​រៀន​សូត្រ​ ច្នៃ​ប្រ​ឌិត​ ខិត​ខំ​លើក​កម្ពស់​ក្នុង​ការ​បង្រៀន​និង​រៀន​។ សា​លា​មាន​គ្រូ​បង្រៀន​ចំ នួន​៤៣​រូប​ ដែល​មាន​កម្រិត​វិជ្ជា​មុខ​ជំ​នាញរឹ​ង​មាំ ​ ស្រ​ឡាញ់​របរនិង​អស់​ពី​ចិត្ត​ដើម្បី​សិស្សជា​ទី​ស្រ​ឡាញ់។​ ដោយ​មាន​លក្ខណៈ​ពិ​សេស​ជាសា​លា​អន្តេវា​សិក​ ក្រៅ​ពី​ប្រ​មូល​ផ្តុំ​ការ​ងារ​ជំនាញ​ លោក​គ្រូ​ អ្នក​គ្រូ​ជា​អ្នក​តែង​ជិត​ស្និទ្ធ​ គិត​អាន​ឱ្យ​ប្អូន​ៗ​ពី​ការ​ហូប​ចុក​ កន្លែង​នៅ​ ស្វែង​យល់​មតិ​យោបល់​តម្រង់​ទិស​ក្នុង​អនាគត​និង​សមត្ថ​ភាព​រៀន​សូត្រ​របស់​ប្អូន​ៗ​ដើម្បី​រក​វិធី​សាស្រ្ត​អប់​រំនិង​បង្រៀន​ បំប៉ន​ដល់​ប្អូន​ៗ។

បណ្តាប្អូនៗសិស្សានុសិស្សកំពុងស្តាប់លោកគ្រូបង្រៀនវិញ្ញាសាភាសាខ្មែរ។
បណ្តាប្អូនៗសិស្សានុសិស្សកំពុងស្តាប់លោកគ្រូបង្រៀនវិញ្ញាសាភាសាខ្មែរ។

លោក​គ្រូ​យ័ញ​ភៀង​-គ្រូ​បង្រៀន​វិញ្ញា​សា​ភា​សា​ខ្មែរ​បាន​ឱ្យ​ដឹង​៖លោក​គ្រូ​អ្នក​គ្រូ​តែង​បង្កលក្ខណៈ​ងាយ​ស្រួល​ដើម្បី​ប្អូន​ៗរៀន​សូត្រ​បាន​ល្អបែង​ពេល​វេ​លាក្នុង​ការរៀន​សូត្រស្នាក់​នៅ​និង​ចូល​រួម​លែង​កម្សាន្ត​។ ក្រៅ​ពី​អនុវត្ត​តាម​កម្ម​វិធី​អប់​រំថ្មី ​សា​លា​នៅ​ទាំង​បាន​បង្រៀន​ភា​សា​ខ្មែរ​ដើម្បី​ប្អូន​ៗ​អភិរក្ស​និង​ពង្រីក​ភា​សាអក្សរ​សាស្រ្ត​របស់​ជន​ជាតិ​។​ ដើម្បី​សកម្ម​ចូល​រួម​បណ្តា​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​អា​ស្រ័យ​ផ្នែក​អប់រំ​និង​បណ្តុះ​បណ្តាល​បំ​ផុស​ចលនាគ្រូ​និង​​​​​សិស្សសា​លា​បាន​កសាង​បណ្តា​កម្ម​វិធី​សកម្ម​ភាព​សម​ស្រប​ជា​មួយ​ស្ថាន​ភាព​ជាក់​ស្តែង​របស់​សា​លា​ដើម្បី​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ខ្ពស់​ជា​មួយពាក្យស្លោក​ប្រ​ឡង​ប្រ​ណាំង​បង្រៀន​ល្អ​និង​រៀន​ល្អ ក​សាង​សា​លា​ស្និទ្ធ​ស្នាល​សិស្ស​សកម្ម សា​លា​ជា​ផ្ទះ​លោក​គ្រូ អ្នក​គ្រូ ជា​ឪពុក​ម្តាយ​ មិត្ត​ភក្តិ​ជា​បង​ប្អូន​

ម៉ោងបង្រៀនវិញ្ញាសាអេឡេត្រូលិចរបស់ប្អូនៗសិស្សានុសិស្ស។
ម៉ោងបង្រៀនវិញ្ញាសាអេឡិចត្រូនិចរបស់ប្អូនៗសិស្សានុសិស្ស។

អ្នក​គ្រូ​ត្រឹង​ធី​មិញ​ធើ-ចាង​ហ្វាង​រង​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវាសិក​ហ្វិញ​គឿង​បាន​ឱ្យ​ដឹង​៖ សា​លា​តែង​អនុវត្ត​យ៉ាង​ម៉ឹង​ម៉ាត់​ពី​ប្រ​ធាន​បទ​របស់​ឆ្នាំ​“ក្រឹត្យ​ក្រម​ភារៈ​ផ្លាស់​ថ្មីច្នៃ​ប្រឌិតលើក​កម្ពស់​គុណ​ភាព​អប់រំ​និង​បណ្តុះ​បណ្តាល​”។ លោក​គ្រូ​អ្នក​គ្រូ​តែង​ជម្រើស​វិធី​សាស្រ្ត​បង្រៀន​សម​ស្រប​ជា​មួយ​ខ្លឹម​សារ​មេរៀន​និង​ចាត់​តាំង​បណ្តា​សកម្ម​ភាព​រៀន​សូត្រដល់​សិស្សដើម្បី​ធា​នា​គុណ​ភាព​អប់​រំ។​ ចាត់​តាំង​អនុវត្ត​កម្ម​វិធី​ ផ្លាស់​ថ្មីវិធី​សាស្រ្ត​ រូប​ភាព​បង្ហាត់​បង្រៀន​និង​ពិនិត្យវាយ​តម្លៃ​តាម​សំណូម​ពរ​របស់​កម្ម​វិធី​អប់រំ​សកល​ឆ្នាំ​២០១៨​តាម​ទិស​អភិវឌ្ឍ​ចរិយា​សម្បត្តិ​ សមត្ថ​ភាព​របស់​សិស្ស។ ទន្ទឹម​នោះ​សា​លា​នៅ​ទាំង​ប្រ​មូល​ផ្តុំ​វិនិយោគ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈទំនើប​ដើម្បី​បម្រើ​ការ​បង្រៀន​និង​រៀន​របស់​សាលា។ក្រៅ​ពី​នោះ​លោក​គ្រូ​អ្នក​គ្រូតែង​ឱ្យ​មេ​រៀន​សិស្សធ្វើ​សម្រាប់​វាយ​តម្លៃ​សមត្ថភាព​សិស្សដើម្បី​ជម្រើស​បណ្តា​សិស្សពូ​កែ​ ​ចូល​រួម​បណ្តា​ពិធី​ប្រ​ឡង​សិស្សពូ​កែ អា​ស្រ័យ​ខេត្ត​ចាត់​តាំង​។ ក្នុង​ឆ្នាំសិក្សា​២០២៣-២០២៤​ កន្លង​ហើយ​ អត្រា​សិស្ស​បញ្ចប់​កម្រិត​វិទ្យា​ល័យ​ឆ្នាំ​២០២៤ ​សម្រេច​១០០% ​អត្រា​សិស្ស​ប្រ​ឡង​ជាប់​មហា​វិទ្យា​ល័យ​បំណង​ទី​១​គឺ​៧៣,៤%​ មាន​សិស្សចំនួន​១៤រូប​សម្រេច​សិស្សពូ​កែ​ថ្នាក់​ខេត្ត ​សិស្ស៨រូប​សម្រេច​រង្វាន់​ឯក​ជន​និង​រង្វាន់​លើក​ទឹក​ចិត្ត​ទូទាំង​ក្រុម​នៃ​ពិធី​ប្រ​កួត​កី​ឡា​ភូ​ដុង​ថ្នាក់​ខេត្ត។ល។ ប្អូន​លី​ធី​គីម​ហឿង-សិស្សថ្នាក់​ទី១២​អា១រីក​រាយ​ឱ្យ​ដឹង​៖ បាន​មក​រៀន​នៅ​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ហ្វិញ​គឿង​ជា​ប្រ​ការដែល​ខ្ញុំ​ប៉ង​ប្រាថ្នា។ បរិស្ថាន​រៀន​សូត្រ​ល្អ​ បាន​រៀន​សូត្រ​និង​ស្នាក់​នៅ​សា​លា​ មាន​ក្លិប​ក្រៅ​វគ្គ​សម្រាប់​ប្អូន​ចូល​រួម​ដើម្បី​ជួយ​ប្អូន​ដោះ​ដូរ​ចំណេះ​ដឹង​និង​ទេព​កោសល្យ​ ។ ទន្ទឹម​នោះ​ សា​លា​នៅ​ទាំង​ចាត់​តាំង​បណ្តា​សកម្ម​ភាព​វប្បធម៌​ក្នុង​បណ្តា​ថ្ងៃ​បុណ្យ​ទាន​ធំៗ​របស់​ជន​ជាតិ​ ប្អូន​ពិត​ជា​មាន​ក្តី​រីក​រាយ​ណាស់​ពេល​បាន​មក​រៀន​នៅ​ទី​នេះ​។

ការ​ចលនា​ប្រ​ឡង​ប្រណាំង​បង្រៀន​ល្អ​និង​រៀន​ល្អ បាន​ប្រ​ព្រឹត្ត​ឡើង​រៀង​រាល់​ឆ្នាំ​សិក្សា ឆ្លង​តាម​ការ​ចលនា​នេះ​ជួយ​សា​លា​សកម្ម​ផ្លាស់​ថ្មី​វិធី​សាស្រ្ត​បង្រៀន​ លើក​កម្ពស់​គុណ​ភាព​អប់​រំនិង​បណ្តុះ​បណ្តាល​រួម​ចំណែក​សម្រេច​ជោគ​ជ័យ​ភារកិច្ច​របស់​គ្រូ​និង​សិស្ស​សា​លា​វិទ្យាល័យ​ជន​ជាតិ​អន្តេវា​សិក​ហ្វិញ​គឿង​ក្នុង​ឆ្នាំ​សិក្សា​កន្លង៕

ហុង​ទើ-សុផល