រួមជាមួយសមាជិកាអភិវឌ្ឍសេដ្ឋកិច្ច

04:56, 05/12/2024

ទម្រង់ជំនួយសមាជិកាសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច បន្ថយក្រចីរភាព ជាភារកិច្ចដែលសមាគមនារីឃុំសុងភុង ស្រុកឡុងភូ (សុកត្រាំង) យកចិត្តទុកដាក់អនុវត្តជាមួយរូបភាពជាច្រើនជំនួយមានប្រសិទ្ធភាព។ អាស្រ័យហេតុនោះ នៅលើភូមិដ្ឋានឃុំពីមួយថ្ងៃមានទម្រង់សេដ្ឋកិច្ចគ្រួសារ រកបានប្រាក់ចំណូលខ្ពស់អាស្រ័យនារីធ្វើម្ចាស់។

ទម្រង់ចិញ្ចឹមអន្ទង់ពូជរបស់បងស្រីអ៊ុកញ៉
ទម្រង់ចិញ្ចឹមអន្ទង់ពូជរបស់បងស្រីអ៊ុកញ៉

សព្វ​ថ្ងៃ​សមា​គម​នា​រីឃុំ​សុង​ភុង​មា​ន១.២៦៩​រូប​ ដោយ​មាន​សាខា​សមា​គម​នា​រី​ចំ​នួន​៤​។ ក្នុង​  ប៉ុន្មាន​ឆ្នាំ​កន្លង​ សមា​គម​នា​រីឃុំ​តែង​ពង្រីក​ប្រ​ពៃណី​សេហ្នា​ជាតិ​ សាម​គ្គី​  ច្នៃ​ប្រ​ឌិត​ក្នុង​ពល​កម្ម​​ផលិត​ សកម្ម​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​ចលនា​ “នា​រី​ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ​”។ ប្រ​ធាន​សមា​គម​នា​រីឃុំ​ យ៉ាង​ធី​គីវ​ម៉ាយ​ឱ្យ​ដឹង​៖ រាល់​ឆ្នាំ​សមា​គម​នា​រីឃុំ​បាន​ចាត់​តាំង​ត្រួត​ពិនិត្យ​ជីវភាព​ តម្រូវ​ការ​របស់​សមា​ជិកា​ពី​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ ទន្ទឹម​នឹង​នោះ​ ខិត​ខំ​ស្វែង​យល់​សិក្សា​ស្រាវ​ជ្រាវ​បណ្តា​ទម្រង់​ផលិត​ថ្មី​សម​ស្រប​ជា​មួយ​លក្ខណៈ​ដី​ធ្លី​របស់​ភូមិ​ភាគ​និង​ការ​ចូល​រួម​របស់​សមា​ជិកា។ លើ​មូល​ដ្ឋាន​នោះ​ សមា​គម​នា​រី​គ្រប់​ថ្នា​ក់​បាន​ផ្សព្វ​ផ្សាយ​ចលនា​បង​ប្អូន​នា​រី​ចូល​រួម​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​និង​មាន​វិធាន​ការ​ជំ​នួយ​សម​ស្រប​។ ដើម្បី​បង្ក​លក្ខណៈ​បំ​បាត់​សមា​ជិកា​ក្រ សមា​គម​នា​រីឃុំ​រួម​ជា​មួយ​បណ្តា​សាខា​សមា​គម​នា​រី ក្រុម​នា​រី​ត្រួត​ពិនិត្យ​តម្រូវ​ការ​នៃ​គ្រួ​សារ​ក្រ គ្រួ​សារ​ក្បែរ​ក្រ គ្រួ​សារ​លំ​បាក​ដើម្បី​មាន​វិធាន​ការ​ជំ​នួយ​ បង្ក​លក្ខ​ណៈ​ឱ្យ​គ្រួ​សារ​ទាំង​នោះ​ឈាន​ឡើង​ចាក​ផុត​ក្រ។ គិត​ដោយ​ឡែក​ពី​ដើម​ឆ្នាំ​មក​ដល់​សព្វ​ថ្ងៃ​ សមា​គម​នា​រី​បាន​បង្ក​លក្ខណៈ​ឱ្យ​បង​ប្អូន​នា​រី​បុល​ទុន​ចំ​នួន​២២​រូប​ ចំ​ណុះ​កម្ម​វិធី​គ្រួ​សារ​ក្រ ក្បែរ​ក្រ គ្រួ​សារ​ ទើប​ចាក​ក្រ បុល​ទុន​ពី​កម្ម​វិធី​ទឹក​ស្អាត​និង​អនា​ម័យ​បរិស្ថាន​ ដោះ​ស្រាយ​ការ​ងារ​ដោយ​ចំ​នួន​ ថវិកា​ចំ​នួន​៥០០​លាន​ដុង ទន្ទឹម​នឹង​នោះ​ រក្សា​ការ​​ចលនា​នា​រី​ជួយ​គ្នា​បំ​បាត់​អត់​​ បន្ថយ​ក្រ​ក្នុង​កម្មា​ភិបាល​ សមា​ជិកា ឆ្លង​តាម​រយៈ​រូប​ភាព​បុល​វិលជុំ​ ឬ​បង្កើន​ទុន​បុល​ដើម្បី​បង​ប្អូន​នា​រីអភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​និង​ពី​ប្រ​ភព​ទុន​ប្រិត​សំ​ចៃ​របស់​បង​ប្អូន​នា​រី បាន​ជួយ​ឱ្យ​បង​ប្អូន​នា​រី​បុល​ចំ​នួន​១៥​រូប​​ដោយ​ថវិកា​១៥៥​លាន​ដុង។ សមា​គម​នា​រីនៅ​ទាំង​ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ជូន​សមា​ជិកា​ចំ​នួន​១៣៣​រូប​ ចូល​ធ្វើ​ការ​នៅ​មូល​ដ្ឋាន​កែ​ច្នៃ​ជល​ផល​នៅ​ភូមិ​ភុង​ទឿង​១និង​ធ្វើ​ការ​នៅ​មូលដ្ឋាន​ប្រ​មូល​ទិញ​ផ្លែ​ឈើ​ចំ​នួន​២៥​រូប​នៅ​ភូមិ​ភាគ​ដោយ​ប្រាក់​ ចំ​ណូល​ចំ​នួន​៤​លាន​ដុង​/ខែ/ម្នាក់​ឡើង​ទៅ​។

បង​ស្រី​ង្វៀង​ធី​អ៊ុក​ញ៉ នៅ​ភូមិ​ភុង​ទឿង​១​ ឃុំ​សុង​ភុង ពី​ប្រ​ភព​ទុន​ជំ​នួយ​បង្កើត​អា​ជីព​ដំ​បូង​១០​លាន​ដុង បង​ស្រី​វិនិ​យោគ​ធ្វើ​អាង​សម្រាប់​ចិញ្ចឹម​អន្ទង់​ពូជ​ចំ​នួន​២ សព្វ​ថ្ងៃ​ ទម្រង់​របស់​បង​ស្រី​បាន​កើន​ឡើង​ចំ​នួន​១.០០០ម២​កន្លែង​សម្រាប់​ចិញ្ចឹម​អន្ទង់​ពូជ​និង​កន្លែង​សម្រាប់​ចិញ្ចឹម​អន្ទង់​សាច់​ចំ​នួន​១០​អាង​។ ពេល​ទំ​នេរ​បង​ស្រី​នៅ​ទាំង​ចូល​រួម​ក្រុម​តម្បាញ​កន្រ្តក់​រក​បាន​ប្រាក់​ចំ​ណូល​ពី​៧-១០លាន​ដុង/ខែ។ ទោះ​បី​ទុន​សម្រាប់​បង្កើត​អា​ជីព​មិន​ច្រើន​ ប៉ុន្តែ​ដោយ​ការ​ឧស្សាហ៍​ព្យា​យាម​ ច្នៃ​ប្រ​ឌិត​ក្នុង​ពល​កម្ម​ផលិត​របស់​បង​ប្អូន​នា​រី មិន​ត្រឹម​តែ​ជួយ​គ្រួ​សារ​បង​ស្រី​អ៊ុក​ញ៉​ចាក​ផុត​ក្រ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ឈាន​ឡើង​លំ​នឹង​ក្នុង​ជីវភាព​ទៀត​ផង​។ បង​ស្រី​គីវ​ម៉ាយ​បាន​ឱ្យ​ដឹង​បន្ថែម​៖ សមា​គម​នា​រី​ឃុំ​បាន​រួម​ជាមួយ​បង​ប្អូន​នា​រី​បង្កើត​អា​ជីព​ ការ​ជំ​នួយ​ធ្វើ​អា​ជីវ​កម្ម​និង​បង្កើត​អា​ជីព​ជា​ភារ​កិច្ច​សំ​ខាន់​របស់​សមា​គម​ដោយ​ទង្វើ​ជាក់​ស្តែង សមា​គមនា​រី​ជំ​នួយ​បង​ប្អូន​នា​រី​ដោយ​ឆន្ទៈ​បង្កើត​អា​ជីព​ កសាង​និង​រក្សា​ច្រើន​ទម្រង់​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ មិន​ត្រឹម​តែ​ជួយ​ឱ្យ​បង​ប្អូន​នា​រីឆ្លង​ផុត​ការ​លំ​បាក​នៅ​ទាំង​ឈាន​ឡើង​ធ្វើ​មាន​ដោយ​ស្រប​ច្បាប់​។ សព្វ​ថ្ងៃ​ សមា​គម​នា​រី​ឃុំ​សុង​ភុង​នៅ​ត្រឹម​តែ​១០គ្រួ​សារ​ សមា​ជិកា​ក្រ​ និង​មា​ន៤គ្រួ​សារ​បាន​ចុះ​ឈ្មោះ​សុំ​ចាក​ផុត​ក្រ​ក្នុង​ ឆ្នាំ​២០២៣ ១០គ្រួ​សារ​ក្បែរ​ក្រ ក្នុង​នោះ​​មា​ន៦​គ្រួ​សារ​សុំ​ចាក​ផុត​ក្បែរ​ក្រក្នុង​ឆ្នាំនេះ​។

ចាប់​ពីសកម្ម​ភាព​សម្បូរ​បែប​ក្នុង​ការ​គិត​អាន ជំ​នួយ​​សមា​គមនា​រីឃុំ​សុង​ភុង​បាន​បង្ក​ភាព​សាយភាយក្នុង​សមា​ជិកា​ពីការ​ពង្រីក​តួនា​ទី​របស់​ខ្លួន​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ អា​ស្រ័យ​ហេតុ​​នោះ​ នៅ​ទាំង​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​រស់​នៅ​ក៏​ដូច​ជា​គប់​វាល់​យ៉ាង​សកម្ម​ក្នុង​ភារ​កិច្ច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​៕

ចន្ថា