សមាជិកកសិករនៅឃុំអាងហ៊ីបខ្នះខ្នែងផលិត អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារឈានឡើងចាកផុតក្រ |
សមាគមកសិករឃុំអាងហ៊ីប ស្រុកចូវថាញ់ (សុកត្រាំង) សព្វថ្ងៃមានសមាជិកចំនួន១.៣៤៥រូបប្រជុំជីវភាព៧សាខាសមាគម។ ដើម្បីជួយឱ្យសមាជិកកសិករអភិវឌ្ឍសេដ្ឋកិច្ចនិងឈានឡើងធ្វើមានដោយស្របច្បាប់ សមាគមកសិករឃុំអាងហ៊ីបបានចលនាសមាជិកកសិករឱ្យខិតខំបង្វែររចនាសម្ព័ន្ធដាំដុះ ចិញ្ចឹមសត្វ អនុវត្តវិទ្យាសាស្រ្ត បច្ចេកទេសក្នុងការផលិត។ ទន្ទឹមនឹងនោះ សមាគមកសិករនៅទាំងសហការជាមួយផ្នែកនានាធ្វើការ ពិសោធន៍បណ្តាទម្រង់ដាំដុះ ចិញ្ចឹមសត្វ បើកថ្នាក់ហ្វឹកហាត់បច្ចេកទេសដាំដុះ ចិញ្ចឹមសត្វដើម្បីចែករំលែកចំណេះដឹងពីបច្ចេកទេសឱ្យសមាជិកជម្រើសឈើពូជ សត្វចិញ្ចឹមសមស្របជាមួយភូមិភាគ ។ល។ ទន្ទឹមនោះ ជួយឱ្យសមាជិកកសិករបង្កើនប្រាក់ចំណូលដោះស្រាយការងារធ្វើនិងមានឱកាសចាកផុតក្រ។ កំណត់អភិវឌ្ឍ ចិញ្ចឹមសត្វ ដាំដុះ ប្រភពទុនមានតួនាទីយ៉ាងសំខាន់ចំពោះកសិករ សមាគមបានចង្អុលការមូលដ្ឋានសមាគមទាំង១០០% ចាត់តាំងសកម្មភាពជំនួយទុន ឆ្លងតាមរយៈទុនបុលឥណទាននៅលើភូមិដ្ឋាន។ គិតមកដល់សព្វថ្ងៃសមាគមកសិករឃុំបានសហការជាមួយធនាគារគោលនយោបាយសង្គមស្រុកឱ្យគ្រួសារបុលចំនួន៦១៣គ្រួសារ ដោយមានចំនួនទឹកប្រាក់១៤ពាន់លានដុងសម្រាប់វិនិយោគផលិត ធ្វើអាជីវកម្ម។ តាំងពីនោះ ជីវភាពរបស់សមាជិកកសិករមួយថ្ងៃកាន់តែបានលើកកម្ពស់។ សព្វថ្ងៃ ចំនួនគ្រួសារ ក្រទូទាំងឃុំមានចំនួន៤៥គ្រួ ស្រូបអត្រា១,១៨% និងគ្រួសារក្បែរក្រ១៤៩គ្រួ ស្រូបអត្រា៣,៩០%។ មកជួបសំណេះសំណាលជាមួយគ្រួសារពូឡឹមប៊ិញ ជាសមាជិកកសិករឆ្នើមរបស់ឃុំ ឆ្លងផុតការលំបាកឈានឡើងធ្វើសេដ្ឋកិច្ចពូកែ។ ពូប៊ិញឱ្យដឹង៖ ដោយបានសមាគមកសិករឃុំណែនាំក្នុងការបង្វែរវិទ្យាសាស្រ្តបច្ចេកទេសចូលក្នុងការផលិតនិងខ្ញុំឆ្លៀតធ្វើដោយខ្លួនឯងពីការបូមទឹក ដកស្មៅ បាញ់ថ្នាំ ព្រាចជី។ល។ ម្ល៉ោះហើយ រាល់ឆ្នាំ គ្រួសារខ្ញុំរកបានប្រាក់ចំណូលពីដាំបន្លែគ្រប់ប្រភេទបានជាង១០០លានដុង។ ដូច្នេះ ជីវភាពគ្រួសារខ្ញុំបានលំនឹង កូនៗបានទៅរៀនគ្រប់គ្នា ខ្ញុំត្រេកអរណាស់។ កំណត់អនុវត្តការចលនាផលិត ធ្វើអាជីវកម្មពូកែជាកម្លាំងជម្រុញសេដ្ឋកិច្ច-សង្គមអភិវឌ្ឍ រយៈពេលកន្លង សមាគមកសិករឃុំអាងហ៊ីបបានពង្រឹងការងារផ្សព្វផ្សាយចលនាសមាជិកឱ្យយល់ច្បាស់ខ្លឹមសារ គោលដៅអត្ថន័យការចលនា កំណត់បទដ្ឋានគ្រួសារផលិត ធ្វើអាជីវកម្មពូកែដើម្បី ចុះឈ្មោះ ឆ្លងតាមបំផុសចលនាមាន៨០៩/១.២៤៦គ្រួសារបានចុះឈ្មោះសម្រេច៦៤,៩៣%។ ផ្តើមពីការចលនានេះ ចំនួនសមាជិក កសិករសម្រេចកិត្តិនាមកសិករផលិត ធ្វើអាជីវកម្មពូកែគ្រប់ថ្នាក់ ពីមួយថ្ងៃកាន់តែកើន កសិករសម្រេចកិត្តិនាមផលិត ធ្វើអាជីវកម្មពូកែថ្នាក់មជ្ឈិមចំនួន១គ្រួ ថ្នាក់ខេត្តចំនួន១០គ្រួនិងថ្នាក់ស្រុកចំនួន១០គ្រួ ថ្នាក់ឃុំចំនួន៦៣៦គ្រួ។ សមមិត្តដូធីហុងភៀង-ប្រធានសមាគមកសិករឃុំអាងហ៊ីបឱ្យដឹង៖ និយាយរួមសមាជិកតែងខិតខំពលកម្មផលិត មានឆន្ទៈឈានឡើងចាកផុតក្រ បង្កើនប្រាក់ចំណូលឱ្យគ្រួសារ ម្ល៉ោះហើយ ពេលភូមិភាគផ្សព្វផ្សាយបណ្តាទម្រង់ផលិតមានប្រសិទ្ធភាព មានកសិករចូលរួមយ៉ាងសកម្ម។ ឆ្លងតាមការអនុវត្តមានសមាជិកជាច្រើនបានអភិវឌ្ឍសេដ្ឋកិច្ចនិងមានប្រាក់ចំណូលលំនឹង។ ពេលខាងមុខ សមាគមនឹងបន្តផ្សព្វផ្សាយនិងបើកទូលាយបណ្តាទម្រង់អភិវឌ្ឍសេដ្ឋកិច្ចមានប្រសិទ្ធភាពដល់កសិករនៅលើភូមិដ្ឋាន។
ជាមួយការជំនួយរបស់សមាគមកសិករឃុំអាងហ៊ីបក្នុងពេលកន្លង បានអះអាងសមាគមមិនត្រឹមជាទីបង្អែករបស់កសិករក្រប៉ុណ្ណោះទេ នៅទាំងជាមិត្តរួមដំណើរចលនាកសិករសកម្មផលិតអភិវឌ្ឍសេដ្ឋកិច្ចឈានឡើងចាកផុតក្រ រួមចំណែកយ៉ាងសំខាន់ក្នុងការងារបំបាត់អត់បន្ថយក្រនៅភូមិភាគ៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin