បងលីវថាញ់ធិន ភូមិកំពង់ទ្រព្យ B ឃុំអាងហ៊ីប ស្រុកចូវថាញ់(សុកត្រាំង)គំរូភ្លឺស្វាងក្នុងការពលកម្មផលិត |
ពេលរំលឹកដល់បងធិន នរណាក៏ស្គាល់គាត់ដែរ បងជាកសិករក្រស៊ូលំបាក ឧស្សាហ៍ព្យាយាមខិតខំធ្វើការរកស៊ី ពេលយើងខ្ញុំមកដល់ផ្ទះ បងទើបមកពីស្រែ។ អញ្ជើញភ្ញៀវចូលផ្ទះ បងរីករាយឱ្យដឹង៖ ដើម្បីមានដីស្រែជិត៦០កុងនិងដីចម្ការ៤កុង គ្រួសារខ្ញុំត្រូវឆ្លងកាត់ការលំបាកជាច្រើនឆ្នាំ ដ្បិតអីកើតនិងធំដឹងក្តីនៅតំបន់ជនបទ រស់នៅពឹងផ្នែកលើរបរកសិកម្ម ដូច្នេះទើបជីវភាពជួបការលំបាក។ កាលពីមុន ដោយប្រព័ន្ធធារាសាស្ត្រមិនទាន់មានការអភិវឌ្ឍ លក្ខណៈកសិកម្មមានភាពលំបាកខ្លាំង ម្ល៉ោះហើយការផលិតមិនសូវមានប្រសិទ្ធភាពខ្ពស់។ បងធិនគិតថា បើចង់ឈានឡើងធូរធារ គឺគ្មានវិធីណាផ្សេងក្រៅពីការផ្លាស់ថ្មីពីរបៀបធ្វើអាជីវកម្ម យើងមិនអាចធ្វើតែកសិកម្មមួយមុខប៉ុណ្ណោះទេ ត្រូវគួបផ្សំអភិវឌ្ឍកសិកម្មចម្រុះ ដើម្បីនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ តាំងពីនោះ ប្តីប្រពន្ធបងប្រឹងប្រែងធ្វើការ ប្រើចាយប្រិតសំចៃសន្សំដើមទុនដើម្បីបើកទូលាយការផលិត។ ទន្ទឹមនឹងនោះ បងបានស្រាវជ្រាវ រៀនសូត្រអំពីបច្ចេកទេសផលិតធ្វើពូជស្រូវថ្មី ចូលរួមថ្នាក់ហ្វឹកហាត់ពីជំរុញកសិកម្ម ដើម្បីទទួលបានចំណេះដឹងបន្ថែមអំពីបច្ចេទេសដាំដុះ។ បងបានបង្កើនការវិនិយោគផលិតស្រូវ២-៣រដូវ/ឆ្នាំ។ ក្រៅពីនេះ បងក៏បានដាំស្ពៃមើមលើផ្ទៃដីចម្ការចំនួន៤កុង រាល់ឆ្នាំប្រមូលផលក្រោយបុណ្យចូលឆ្នាំថ្មីវៀតណាម។ បន្ទាប់ពីគិតការចំណាយរួច សរុបចំណូលពីការធ្វើស្រែ ដាំដំណាំរៀងរាល់ឆ្នាំប្រហែល៣០០លានដុង។ ចែករំលែកពីបទពិសោធន៍របស់ខ្លួន បងធិនឱ្យដឹងបន្ថែម៖ ជាកសិករ យើងត្រូវដឹងថាត្រូវដាំដំណាំអ្វី ដើម្បីឱ្យសមស្របជាមួយលក្ខណៈធម្មជាតិនៃភូមិភាគ។ ប្រការមួយទៀត គឺត្រូវក្តាប់ច្បាស់ព័ត៌មានអំពីតម្លៃកសិកម្ម បច្ចេកទេសដាំដុះ ចិញ្ចឹមសត្វដើម្បីនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច។ ចំពោះកសិករខ្មែរ បងធិនជាគំរូភ្លឺស្វាងក្នុងពលកម្មផលិត ចេះអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងផលិតកសិកម្ម ដើម្បីនាំមកនូវទិន្នផលខ្ពស់ដល់ការបង្កបង្កើនផល។ ក្នុងភូមិបងតែងបានមាមីងទុកចិត្តគោរពរាប់អាន ទោះបីការងារអ្វីក៏ដោយ បងជាគំរូឈានមុខ ត្រៀមខ្លួនជាស្រេចដើម្បីជួយនិងណែនាំមាមីងរួមគ្នាអភិវឌ្ឍន៍។
បន្ទាប់ពីការងារពលកម្មនឿយហត់អស់រយៈពេលជាច្រើនឆ្នាំ គ្រួសារបងធិនកាន់តែធូរធារជាងមុនៈ ផ្ទះសម្បែងបានសង់ស្អាត រឹងមាំ ទិញបានរបស់របរប្រើប្រាស់គ្រប់មុខ។ កូនៗបានរៀនចប់ចុងចប់ដើម។ លោកលីសាផូន-ប្រធានគណៈប្រជាជនភូមិកំពង់ទ្រព្យ B ឱ្យដឹង៖ បងធិនជាគំរូក្នុងការជម្នះការលំបាក ឈានឡើងធ្វើមានដែលកំពុងសាយភាយក្នុងជនរួមជាតិខ្មែរ សក្តិសមជាគំរូភ្លឺស្វាងដើម្បីមាមីងក្នុងភូមិរៀនសូត្រនិងធ្វើតាម៕
ប៊ុនធឿន
Thông tin bạn đọc
Đóng Lưu thông tin