អភិវឌ្ឍសេដ្ឋកិច្ចពីការដាំដំណាំ

HỒNG TƠ 11:21, 06/12/2024

ពង្រីកការចលនាប្រឡងប្រណាំង “កសាងនារីវៀតណាមក្នុងស្ថានភាពថ្មី” និងកសាងនារីសុកត្រាំង ប្រកបដោយមនោសញ្ចេតនា ទំនុកចិត្ត ច្នៃប្រឌិត” បងស្រីលៀងធីស្វឹងថាវ ភូមិទ្រឿងថ ឃុំទ្រឿងខាញ់ ស្រុកឡុងភូ (សុកត្រាំង) ជានារីគំរូពូកែខាងអភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងធ្វើមានដោយស្របច្បាប់នៅលើភូមិស្រុករបស់ខ្លួនពីការដាំដំណាំ។

បងស្រីលៀងធីស្វឹងថាវ ភូមិទ្រឿងថ ទ្រឿងខាញ់ស្រុកឡុងភូអភិវឌ្ឍសេដកិច្ចដោយសារការដាំដំណាំ។
បងស្រីលៀងធីស្វឹងថាវ ភូមិទ្រឿងថ ឃុំទ្រឿងខាញ់ ស្រុកឡុងភូ អភិវឌ្ឍសេដកិច្ចដោយសារការដាំដំណាំ។

ជា​អ្នក​ឧស្សាហ៍​ព្យា​យាម ​មាន​​ឆន្ទៈ​ក្នុង​ធ្វើ​ការ​រក​ស៊ី​ ​ពេល​ចូល​រួម​សមាគម​នារី​ឃុំ​ទ្រឿង​ខាញ់​កាល​ឆ្នាំ​២០២២។ ​ដល់ដើម​​ឆ្នាំ​២០២៣ ​បង​​ស្រី​បាន​​បង​​ប្អូន​នារី​ក្នុង​សមាគម​ឧទ្ទេស​នាម​​ណែ​នាំ​ឱ្យ​បុល​ទុន​ពី​ធ​នា​គារ​គោល​​នយោ​បាយ​​សង្គម ​​សរុប​ថវិកា​ចំ​នួន​៦០​លាន​​ដុង​ ដើម្បី​អភិវឌ្ឍ​ផលិត​ ធ្វើ​អា​ជីវកម្ម។

ដោយ​មាន​​បំ​ណង​​​ចង់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួសារ​​នៅ​លើ​ភូមិ​​ស្រុក​របស់​ខ្លួន ​ប៉ុន្មាន​ឆ្នាំ​កន្លង​ បង​​ស្រី​ថា​វ ​បាន​​ឆ្លៀត​យក​​ដី​​ដែល​​មាន​​ស្រាប់​របស់​គ្រួសារ​​ ដើម្បី​ដាំ​ដំ​ណាំ​ដូចៈ ​ម្រះ​ ជី ​ននោង ​ឃ្លោក​ ល្ពៅ​។ល។​ នាំ​មក​​នូវ​ប្រាក់​ចំ​ណូល​ដល់គ្រួ​សារ​​របស់​បង​​ស្រី។

តាម​​បង​​ស្រី​ថា​វ​ ម្រះ​ងាយ​ដាំ​ ងាយ​ថែ​ទាំ​និង​ឆាប់បាន​ប្រ​​មូល​​ផល ​(ចាប់​ពី​ដាំ​រហូត​ដល់​ប្រ​​មូល​​ផល​​ត្រឹមតែ​ជា​ង​២​ខែ)។​ មក​​ដល់​ពេល​នេះ​ ដី​​ដាំ​ម្រះ​របស់​គ្រួ​សារ​​បង​​ស្រី​មាន​​ចំ​នួន​១,៣​កុង​ ​ប្រ​​មូល​​ផល​ផ្លែ​បាន​​ជាង​៣​តោន/រដូវ​។ ​ជា​មួយ​តម្លៃ​លក់​ប្រ​​ហែល​ពី​៨.០០០​ដល់​១៥.០០០​ដុង/.ក ​គិត​ការ​ចំ​ណាយ​​រួចរាល់ ​គ្រួ​សារ​​បង​​ស្រី​មាន​​ប្រាក់​ចំ​ណេញ​ប្រ​​ហែល​២០​លាន​​ដុង/រដូវ​។​ “បន្ទាប់​ពី​ស្វែង​យល់​ពី​របៀប​ដាំ​ម្រះ ​ក្រៅ​ពី​​ប្រ​​ភេទ​ដំណាំ​ដែល​​ងាយ​ស្រួល​សម្រប​ជា​មួយ​លក្ខ​ណៈ​តំ​បន់​ដី​ បរិស្ថាន​ ​អា​កាស​​ធាតុ​ ផ្លែ​ម្រះ​ក៏​នាំ​នូវ​ប្រ​​សិទ្ធភាព​សេដ្ឋ​កិច្ច​ខ្ពស់​និង​តម្លៃ​ទីផ្សា​រក៏បាន​ស្ថិរភាព​ ដូច្នេះ​ បាន​​វិនិ​យោ​គ​ក្នុង​ការ​ដាំ​ម្រះ​រហូត​មក​ដល់​បច្ចុប្បន្ន​។​ ពីការដាំម្រះ​ជាង​១​កុង​ ​រៀង​រាល់​ថ្ងៃ ​ខ្ញុំ​ប្រ​​មូល​​ផល​​បាន​​ជាង​១០០គ.ក​ បង​​ស្រី​ថា​វ​បាន​​ឱ្យ​ដឹង​បន្ថែម។

បងយ័ញក្វានប្តីបងស្រីលៀងធីស្វឹងថាវប្រមូលផលម្រះ។
បងយ័ញក្វាន ប្តីបងស្រីលៀងធីស្វឹងថាវ ប្រមូលផលម្រះ។

ទន្ទឹម​នឹង​នោះ ​ជីនាង​វង​របស់​គ្រួសារ​បង​ស្រី ​ក៏​ស្ថិត​ក្នុង​ដំណាក់​កាល​ប្រ​មូល​ផល ​ដោយ​តម្លៃ​លក់​ពី​១២.០០០​ដុង​-​១៥.០០០​ដុង​/​.ក។ ​ការ​ដាំ​ទាំង​ពីរ​ប្រ​ភេទ​នេះ​ស្រប​គ្នា ​​ជួយ​គ្រួសារ​បង​ស្រី​មាន​ប្រាក់​ចំ​ណូល​លំនឹង ​ដើម្បី​ចិញ្ចឹម​ជីវិត​ប្រ​ចាំថ្ងៃ​និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួសារ។

តាម​សមមិត្ត​ឡឹម​ប៊ិត​ទ្រិញ​-​ប្រ​ធាន​សមាគម​នារី​ឃុំ​ទ្រឿង​ខាញ់​ឱ្យ​ដឹង​៖​ ទម្រង់​ដាំ​ដំ​ណាំ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ​របស់​បង​ស្រី​លៀង​ធី​ស្វឹង​ថាវ​ ដែល​កំពុង​បាន​បង​ប្អូន​ក្នុង​សមាគម​រៀន​សូត្រ​និង​ធ្វើ​តាម​។ ​ទម្រង់​នេះ​បាន​សមាគម​នារី​ឃុំ​ឧទ្ទេស​នាម​ជា​គំរូ​ជឿន​លឿន។​ សមាគម​នារី​ឃុំ​ទ្រឿង​ខាញ់​ តែង​បានបង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​បង​ប្អូន​ធ្វើ​ការ​រក​ស៊ី ​ដើម្បី​បង​ប្អូន​ទទួល​បាន​ដើម​ទុន​គោល​នយោ​បាយ​សង្គម ​វិនិយោគ​ក្នុង​ផលិត ​ធ្វើ​អាជីវកម្ម។ ​ឆ្លង​តាម​នោះ ​រួម​ចំណែក​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ លំនឹង​ជីវភាព​និង​បង្កើន​ប្រាក់​ចំណូល​ដល់​គ្រួសារ៕

ហុង​ទើ