សុកត្រាំងជាខេត្តមានជនជាតិភាគតិចជាង៣៦% ក្នុងនោះជនជាតិខ្មែរស្រូបអត្រាជាង៣០%។ ប៉ុន្មានឆ្នាំកន្លង ខេត្តបានទទួលផលពីបណ្តាកម្មវិធី គម្រោង គោលនយោបាយជនជាតិ ពិសេស កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចដំណាក់កាល២០២១-២០៣០។ ខេត្តបានផ្សព្វផ្សាយ៩/១០គម្រោងសំខាន់ៗ នាំមកនូវភាពផ្លាស់ប្តូរយ៉ាងជាក់ស្តែងដល់ជីវភាពប្រជាជន។
មាមីងបានជំនួយគោពីកម្មវិធី។ |
នៅភូមិខ្វាន់តាង ទីរួមស្រុកឡុងភូ មានជនជាតិភាគតិចជាង៩៨%និងភាគច្រើនមាមីងប្រកបរបរកសិកម្ម ជីវភាពពីមុនជួបការលំបាក ចាប់ពីសេដ្ឋកិច្ចរហូតដល់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍និងទឹកស្អាតប្រើប្រាស់។ អាស្រ័យបណ្តាគម្រោងទាំងនោះ ជួយមាមីងចាកផុតក្រ លំនឹងជីវភាព។
បងស្រីលីធីក្វៀក ជាគ្រួសារក្រ នៅភូមិខ្វាន់តាង បានជំនួយគោពីរក្បាល។ ពីមុន ប្តីប្រពន្ធបងស្រីធ្វើការឈ្នួលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ សព្វថ្ងៃ ប្តីបងស្រីទៅធ្វើការឈ្នួល ចំណែកបងស្រីនៅផ្ទះថែទាំគោ បងស្រីបានឱ្យដឹង៖ អាស្រ័យរដ្ឋជំនួយទើបគ្រួសារខ្ញុំមានឱកាសដើម្បីកែលម្អជីវភាពគ្រួសារ។ គ្រួសារខ្ញុំនឹងខិតខំថែទាំគោដើម្បីចាកផុតក្រ។
បងលីធៀង បានទទួលធុងបាញ់ថ្នាំពីកម្មវិធី។ |
ក៏ដូចជាគ្រួសារក្រនៅភូមិខ្វាន់តាង ទីរួមស្រុកឡុងភូ បងលីធៀងទើបបានទទួលការជំនួយពីគម្រោងបង្វែររបរដោយមានធុងបាញ់ថ្នាំចំនួនមួយ។ គ្មានដីផលិត គ្រួសារបងរស់នៅផ្អែកលើកការឈ្នួលដូច បោចស្មៅនិងបាញ់ថ្នាំស្រែឱ្យមាមីងក្នុងភូមិ។ ធុងបាញ់ថ្នាំប្រើយូរឆ្នាំក៏ខូច ធ្វើឱ្យការងាររបស់បងជួបការលំបាក។ អាស្រ័យហេតុនោះ មានធុងបាញ់ថ្នាំថ្មីមិនត្រឹមតែជួយឱ្យបងធ្វើការងារមានប្រសិទ្ធភាពនៅទាំងនាំមកនូវក្តីសង្ឃឹមនិងជួយលើកទឹកចិត្តដើម្បីបងខិតខំលំនឹងជីវភាពនិងគិតអានឱ្យគ្រួសារ។
បងធៀងចែករំលែក៖ ពីមុន ខ្ញុំប្រើធុងបាញ់ថ្នាំចាស់ មានពេលខ្លះចេញទៅស្រែបាញ់ថ្នាំមិនបានបាញ់ផងធុងវាខូច មិនអាចបាញ់ថ្នាំបាន។ ចេញទៅមួយថ្ងៃធ្វើមិនបានអ្វីទាំងអស់។ ប៉ុន្តែពេលភូមិភាគជំនួយធុងបាញ់ថ្នាំមួយយ៉ាងល្អជួយខ្ញុំធ្វើការបាញ់ថ្នាំបានទាន់ពេល។ សព្វថ្ងៃ ក្នុងមួយថ្ងៃខ្ញុំរកបានប្រាក់ចំណូលពី៣០០-៤០០ពាន់ដុង។
ជាមួយប្រភពទុនជាង១៩ពាន់លានដុងពីកម្មវិធី គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ស្រុកឡុងភូបានអនុវត្តផ្តល់ផ្ទេរថវិកាសម្រេច៨៨,៨៩% ប្រមូលផ្តុំក្នុងបណ្តាគម្រោងជាក់ស្តែងដូច កែលម្អជីវភាពប្រជាជន។ ជាក់ស្តែងស្រុកបានជំនួយផ្ទះចំនួន២១ខ្នង បង្វែររបរឱ្យគ្រួសារចំនួន៨៦គ្រួ ផ្គត់ផ្គង់ទឹកប្រើប្រាស់ចំនួន១៣៣គ្រួ ជួសជុលសំណង់ជិត២,៥ពាន់លានដុង។ ក្រៅពីនោះ អនុវត្តគម្រោង៥ពីអភិវឌ្ឍអប់រំរបរនិងដោះស្រាយការងារធ្វើជូនពលករនៅតំបន់ជនជាតិភាគតិច ក្នុងនោះបើកថ្នាក់បណ្តុះបណ្តាលបានចំនួន៨៤ថ្នាក់និងគម្រោង៨ពីការអនុវត្តសមភាពភេទនិងដោះស្រាយបញ្ហាចាំបាច់ចំពោះនារីនិងកុមារ។
លោកថាច់ហ្វាងថា-ប្រធានអនុមន្ទីរជនជាតិស្រុកឡុងភូអះអាងថា៖ បណ្តាកម្មវិធី គម្រោងគឺជាការលើកទឹកចិត្តយ៉ាងធំធេង បង្កភាពផ្លាស់ថ្មីសម្រាប់តំបន់ជនជាតិភាគតិច។ នេះជាសក្ខីភាពយ៉ាងច្បាស់ក្នុងការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋចំពោះការអភិវឌ្ឍដោយចីរភាពជួយឱ្យជនរួមជាតិឈានឡើងចាកផុតក្រ លើកកម្ពស់ជីវភាព៕
វឌ្ឍា-សុផល
Thông tin bạn đọc
Đóng Lưu thông tin