ជួយសមាជិកអភិវឌ្ឍសេដ្ឋកិច្ច-បំបាត់អត់បន្ថយក្រ

04:15, 30/11/2024

រយៈ​ពេល​កន្លង​ សមា​គមក​សិករ​គ្រប់​ថ្នា​ក់​ពីស្រុក​ដល់​មូល​ដ្ឋាន​អនុ​វត្ត​មា​នប្រ​សិ​ទ្ធភាព​បណ្តា​ការ​ចលនា​ជួយ​គ្នា​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-បំ​បាត់​​អត់​បន្ថយ​ក្រ។ នេះ​ជាការ​ចលនា​ជាក់​ស្តែង​ ជួយ​ឱ្យ​សមា​ជិកកសិករ​ក្រពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​ឈាន​ឡើង​ចាក​ផុត​ក្រ ធ្វើ​មាន​ដោយ​ស្រប​ច្បាប់ ​រួម​ចំ​ណែក​ជា​មួយ​ភូមិ​ភាគ​អនុ​វត្ត​ប្រ​សិទ្ធ​ភាព​ការ​ងារ​បន្ថយ​ក្រ។

សមាជិកកសិករនៅឃុំអាងហ៊ីបខ្នះខ្នែងផលិត អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារឈានឡើងចាកផុតក្រ
សមាជិកកសិករនៅឃុំអាងហ៊ីបខ្នះខ្នែងផលិត អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារឈានឡើងចាកផុតក្រ

សមា​គម​កសិករ​ឃុំ​អាង​ហ៊ីប ស្រុក​ចូវ​ថាញ់ (សុក​ត្រាំង​) សព្វ​ថ្ងៃ​មាន​សមា​ជិក​ចំ​នួន​១.៣៤៥​រូប​ប្រ​ជុំ​ជីវ​ភាព​៧​សាខា​សមា​គម។ ដើម្បី​ជួយ​ឱ្យ​សមា​ជិក​កសិករ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​និង​ឈាន​ឡើង​​ធ្វើ​មាន​ដោយ​ស្រប​ច្បាប់​ សមា​គម​កសិករ​ឃុំ​អា​ង​ហ៊ីប​បាន​ចលនា​សមា​ជិក​កសិករ​ឱ្យ​ខិត​ខំ​បង្វែរ​រចនា​សម្ព័ន្ធ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ អនុ​វត្ត​វិទ្យា​សាស្រ្ត​ បច្ចេក​ទេស​ក្នុង​ការ​ផលិត​។ ទន្ទឹម​នឹង​នោះ​ សមា​គម​កសិករ​នៅ​ទាំង​សហការ​ជា​មួយ​ផ្នែក​នា​នា​ធ្វើ​ការ​ ពិសោ​ធន៍​បណ្តា​ទម្រង់​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ បើក​ថ្នាក់​ហ្វឹក​ហាត់​បច្ចេក​ទេស​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ដើម្បី​ចែក​រំ​លែក​ចំ​ណេះ​ដឹង​ពី​បច្ចេក​ទេស​ឱ្យ​សមា​ជិក​ជម្រើស​ឈើ​ពូជ​ សត្វ​ចិញ្ចឹម​សម​ស្រប​ជា​មួយ​ភូមិ​ភាគ​ ។ល។ ទន្ទឹម​នោះ​ ជួយ​ឱ្យ​សមា​ជិក​កសិករ​បង្កើន​ប្រាក់​ចំ​ណូល​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​និង​មាន​ឱកាស​ចាក​ផុត​ក្រ។ កំ​ណត់​អភិ​វឌ្ឍ ចិញ្ចឹម​សត្វ​ ដាំ​ដុះ​ ប្រ​ភព​ទុន​មាន​តួ​នា​ទី​យ៉ាង​សំ​ខាន់​ចំ​ពោះ​កសិករ​ សមា​គម​បាន​ចង្អុល​ការ​មូល​ដ្ឋាន​សមា​គម​ទាំង​១០០% ចាត់​តាំង​សកម្ម​ភាព​ជំ​នួយ​ទុន​ ឆ្លង​តាម​រយៈ​ទុន​បុល​ឥណទាន​នៅ​លើ​ភូមិ​ដ្ឋាន​។ គិត​មក​ដល់​សព្វ​ថ្ងៃ​សមា​គម​កសិករ​ឃុំ​បាន​សហការ​ជា​មួយ​ធនា​គារ​គោល​នយោ​បាយ​សង្គម​ស្រុក​ឱ្យ​គ្រួ​សារ​បុល​ចំ​នួន​៦១៣​គ្រួ​សារ​ ដោយ​មាន​ចំ​នួន​ទឹក​ប្រាក់​១៤​ពាន់​លាន​ដុង​សម្រាប់​វិនិ​យោគ​ផលិត​ ធ្វើ​អា​ជីវកម្ម​។ តាំង​ពី​នោះ​ ជីវ​ភាព​របស់​សមា​ជិក​កសិករ​មួយ​ថ្ងៃ​កាន់​តែ​បាន​លើក​កម្ពស់​។ សព្វ​ថ្ងៃ​ ចំ​នួន​គ្រួ​សារ​ ក្រ​ទូទាំង​ឃុំ​មាន​ចំ​នួន​៤៥​គ្រួ​ ស្រូប​អត្រា​១,១៨% និង​គ្រួ​សារ​ក្បែរ​ក្រ​១៤៩​គ្រួ​ ស្រូប​អត្រា​៣,៩០%។ មក​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​គ្រួ​សារ​ពូ​ឡឹម​ប៊ិញ ជា​សមា​ជិក​កសិករ​ឆ្នើម​របស់​ឃុំ​ ឆ្លង​ផុត​ការ​លំ​បាក​ឈាន​ឡើង​ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ​។ ពូ​ប៊ិញ​ឱ្យ​ដឹង​៖ ដោយ​បាន​សមា​គម​កសិករ​ឃុំ​ណែ​នាំ​ក្នុង​ការ​បង្វែរ​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ចូល​ក្នុង​ការ​ផលិត​និង​ខ្ញុំ​ឆ្លៀត​ធ្វើ​ដោយ​ខ្លួន​ឯង​ពី​ការ​បូម​ទឹក​ ដក​ស្មៅ​ បាញ់​ថ្នាំ​ ព្រាច​ជី។ល។ ម្ល៉ោះ​ហើយ​ រាល់​ឆ្នាំ គ្រួ​សារ​ខ្ញុំ​រកបាន​ប្រាក់​ចំ​ណូល​ពី​ដាំ​បន្លែ​គ្រប់​ប្រ​ភេទ​បាន​ជាង​១០០​លាន​ដុង។ ដូច្នេះ​ ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​បាន​លំ​នឹង​ កូន​ៗ​បាន​ទៅ​រៀន​គ្រប់​គ្នា​ ខ្ញុំ​ត្រេក​អរ​ណាស់​។ កំ​ណត់​អនុ​វត្ត​ការ​ចលនា​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ពូកែ​ជា​កម្លាំង​ជម្រុញ​សេដ្ឋ​កិច្ច​-សង្គម​អភិ​វឌ្ឍ រយៈ​ពេល​កន្លង​ សមា​គម​កសិករ​ឃុំ​អាង​ហ៊ីប​បាន​ពង្រឹង​ការ​ងារ​ផ្សព្វ​ផ្សាយ​ចលនា​សមា​ជិក​ឱ្យ​យល់​ច្បាស់​ខ្លឹម​សារ​ គោល​ដៅ​អត្ថ​ន័យ​ការ​ចលនា​ កំ​ណត់​បទដ្ឋាន​គ្រួ​សារ​ផលិត​ ធ្វើ​អា​ជីវកម្ម​ពូកែ​ដើម្បី​ ចុះ​ឈ្មោះ​ ឆ្លង​តាម​បំ​ផុស​ចលនា​មាន​៨០៩/១.២៤៦​គ្រួ​សារ​បាន​ចុះ​ឈ្មោះ​សម្រេច​៦៤,៩៣%។ ផ្តើម​ពី​ការ​ចលនា​នេះ​ ចំ​នួន​សមា​ជិក កសិករ​សម្រេច​កិត្តិ​នាម​ក​សិករ​ផលិត​ ធ្វើ​អា​ជីវកម្ម​ពូកែ​គ្រប់​ថ្នាក់​ ពីមួយ​ថ្ងៃ​កាន់​តែកើន​ កសិករ​សម្រេច​កិត្តិ​នា​ម​ផលិត​ ធ្វើ​អា​ជីវកម្ម​ពូកែ​ថ្នា​ក់​មជ្ឈិម​ចំ​នួន​១គ្រួ​ ថ្នា​ក់​ខេត្ត​​ចំ​នួន​១០គ្រួ​និង​ថ្នា​ក់​ស្រុក​ចំ​នួន​១០គ្រួ​ ថ្នា​ក់​ឃុំ​ចំ​នួន​៦៣៦​គ្រួ​។ សមមិត្ត​ដូ​ធី​ហុង​ភៀង-ប្រ​ធាន​សមា​គម​កសិករ​ឃុំ​អាង​ហ៊ីប​ឱ្យ​ដឹង​៖ និ​យាយ​រួម​សមាជិក​តែង​ខិត​ខំ​ពល​កម្ម​ផលិត​ មាន​ឆន្ទៈ​ឈាន​ឡើង​ចាក​ផុត​ក្រ បង្កើន​ប្រាក់​ចំ​ណូល​ឱ្យ​គ្រួ​សារ​ ម្ល៉ោះ​ហើយ​ ពេល​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​បណ្តា​ទម្រង់​ផលិត​មាន​ប្រ​សិទ្ធ​ភាព​ មាន​កសិករ​ចូល​រួម​យ៉ាង​សកម្ម​។ ឆ្លង​តាម​ការ​អនុ​វត្ត​មាន​សមា​ជិក​ជា​ច្រើន​បាន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​និង​មាន​ប្រាក់​ចំ​ណូល​លំ​នឹង​។ ពេល​ខាង​មុខ​ សមា​គម​នឹង​បន្ត​ផ្សព្វ​ផ្សាយ​និង​បើក​ទូ​លាយ​បណ្តា​ទម្រង់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព​ដល់​កសិករ​នៅ​លើ​ភូមិ​ដ្ឋាន​។

ជាមួយ​ការ​ជំ​នួយ​របស់​សមា​គម​កសិករ​ឃុំ​អាង​ហ៊ីប​ក្នុង​ពេល​កន្លង​ បាន​អះ​អា​ង​សមា​គម​មិន​ត្រឹម​ជា​ទី​បង្អែក​របស់​កសិករ​ក្រ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជាមិត្ត​រួម​ដំ​ណើរ​ចលនា​កសិករ​សកម្ម​ផលិត​​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ឈាន​ឡើង​ចាក​ផុត​ក្រ​ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​ងារ​បំ​បាត់​អត់​បន្ថយ​ក្រនៅ​ភូមិ​ភាគ​៕

ចន្ថា