ឃុំទ្រុងប៊ិញ ស្រុកត្រឹងដេ (សុកត្រាំង) ជាភូមិភាគដែលមានជនរួមជាតិខ្មែររស់នៅច្រើន ស្រូបអត្រា៣៦,៧២%។ តាមរបាយការណ៍លទ្ធផលនៃការអនុវត្តកម្មវិធីឆ្នាំ២០២៣និងដើមឆ្នាំ២០២៤ ឃុំបែងចែកថវិកាដែលគួបផ្សំទាំង២ប្រភពថវិកាមជ្ឈិមនិងភូមិភាគ ដើម្បីអនុវត្តគម្រោងឧបត្ថម្ភដីនៅ៦គ្រួសារ ឧបត្ថម្ភផ្ទះនៅ២៣គ្រួសារ ឧបត្ថម្ភផ្លាស់ប្តូររបរ៣០គ្រួសារ ឧបត្ថម្ភទឹកស្អាតប្រើប្រាស់ស្របអនាម័យ៣៩គ្រួសារ សរុបថវិកាជាង១ពាន់លានដុង។
គ្រួសារបងលៀងវ៉ាំងទ្រុង នៅភូមិចើ ឃុំទ្រុងប៊ិញ (ត្រឹងដេ) ប្រកបរបរនេសាទ កាលពីមុន គ្រួសារបងមានការលំបាកខ្លាំងណាស់ រស់នៅលើទូកចាស់របស់អ្នកជិតខាង សង់ខ្ទមបណ្តោះអាសន្នតាមមាត់ព្រែក។ ដោយការអនុវត្តគម្រោងនានាចំណុះកម្មវិធីរបស់រដ្ឋាភិបាល បានជួយឧបត្ថម្ភដល់គ្រួសារបងទ្រុងផ្ទះនៅ ដីនៅ ទឹកស្អាតប្រើប្រាស់ស្របអនាម័យនិងសំណាញ់នេសាទ សរុបថវិកាជិត៦៥លានដុង។ តាំងពីនោះ គ្រួសារបងមានផ្ទះថ្មីនៅ បងក៏ស្ងប់ចិត្តទៅនេសាទ សរុបប្រាក់ចំណូលពី៣០០-៥០០ពាន់ដុង/ថ្ងៃ ពេលខ្លះឡើងដល់១លានដុង/ថ្ងៃ ជីវភាពសេដ្ឋកិច្ចគ្រួសាររបស់បងមួយជំហានម្តងៗបានកែលម្អនិងកាន់តែស្ថេរភាព។
ទន្ទឹមនឹងនោះ ឃុំនៅទាំងអនុវត្តគម្រោងជំនួយឧបត្ថម្ភការអភិវឌ្ឍផលិត ទម្រង់សម្បូរបែបសហគមន៍ ឧបត្ថម្ភពពែពូជ១១គ្រួសារ ឧបត្ថម្ភគោពូជ៩គ្រួសារ សរុបថវិកាជិត៤០០លានដុង។ គ្រួសារពូថាច់ស៊ើងនិងមីងស៊ើងធីហាយ នៅភូមិបឹងព្រលិត ឃុំទ្រុងប៊ិញ (ត្រឹងដេ) ជីវភាពគ្រួសារជួបការលំបាក ពូមីងទៅធ្វើការឈ្នួល ចាប់ខ្យងសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ ស្នាក់នៅបណ្តោះអាសន្នក្នុងផ្ទះស្លឹកទ្រុឌទ្រោម។ បន្ទាប់ពីទទួលបានការឧបត្ថម្ភសង់ផ្ទះនៅឆ្នាំ២០២២ ឧបត្ថម្ភពពែ២ក្បាលនិងគោ២ក្បាលនៅដើមឆ្នាំ២០២៤ ពីប្រភពទុនកម្មវិធី មីងហាយបានចែករំលែកយ៉ាងរីករាយ៖ ខ្ញុំពិតជារំភើបនិងសុភមង្គល អរគុណរដ្ឋអំណាចឃុំដែលបានយកចិត្តទុកដាក់និងជួយដល់គ្រួសារខ្ញុំ ដើម្បីយើងខ្ញុំមានផ្ទះនៅ មានរបរជួយកែលម្អជីវភាព អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង។
គ្រួសារពូថាច់ស៊ើងនិងមីងស៊ើងធីហាយ នៅភូមិបឹងព្រលឹត ឃុំទ្រុងប៊ិញ ស្រុកត្រឹងដេ បានឧបត្ថម្ភពពែ២ក្បាលនិងគោ២ក្បាល ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ |
ដោយការអនុវត្តកម្មវិធីមានប្រសិទ្ធភាព បានជួយដល់ជនជាតិភាគតិចនៅឃុំទ្រុងប៊ិញ ស្រុកត្រឹងដេ មានឱកាសឈានឡើងចាកផុតក្រ។ តាំងពីនោះ អត្រាគ្រួសារក្រថយចុះគួរឱ្យកត់សំគាល់ ឆ្នាំ២០២៣ អត្រាគ្រួសារក្រឃុំថយចុះពី៣,៣៩% បច្ចុប្បន្ន ថយចុះនៅត្រឹមតែ២,១៧% បើធៀបនឹងដើមឆ្នាំ២០២៤ ថយចុះ១,២២%។
សមមិត្តង្វៀងវ៉ទ្រឿងអាង-អនុប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រុងប៊ិញឱ្យដឹង៖ បណ្តាកម្មវិធី គម្រោងមានអត្ថន័យសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជីវភាពរបស់ជនជាតិភាគតិច គោលនយោបាយរចនាសម្ព័ន្ធដើមទុនបានបែងចែកពីថវិកាមជ្ឈិម ដើម្បីឧបត្ថម្ភអនុវត្តគម្រោងចំណុះកម្មវិធីដល់មុខសញ្ញាទទួលផល ជាគ្រួសារក្រ គ្រួសារក្បែរក្រ នៅលើភូមិដ្ឋានឃុំ ពិសេស ភូមិលំបាកបានឧបត្ថម្ភប្រជាជនសង់ផ្ទះ ដើម្បីមានផ្ទះលំនឹងបង្កើតអាជីព ផ្លាស់ប្តូររបរ មានលក្ខណៈបន្ថែមទៀតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ចាកផុតក្រស្ថេរភាពនិងលើកកម្ពស់គុណភាពជីវភាពមួយជំហានម្តងៗ។
បន្តគិតអាន លើកកម្ពស់ជីវភាពប្រជាជន គណៈកម្មាធិការប្រជាជនឃុំទ្រុងប៊ិញ ផ្តោតលើការដឹកនាំ ជំរុញផ្សព្វផ្សាយប្រភពទុន ដើម្បីអនុវត្តគម្រោងចំណុះកម្មវិធីនៅចុងដំណាក់កាល១ (២០២១-២០២៥) សម្រាប់ឧបត្ថម្ភប្រជាជនទាន់ពេលនៅតំបន់ដាច់ស្រយាល តំបន់ឆ្ងាយ តំបន់ជនជាតិភាគតិច កែលម្អជីវភាព រួមចំណែកសម្រេចបានជោគជ័យនូវគោលដៅភារកិច្ចឆ្នាំ២០២៤ ដែលឃុំបានដាក់ចេញ៕
ហុងទើ
Thông tin bạn đọc
Đóng Lưu thông tin