អតីតយុទ្ធជនខ្មែរធ្វើសេដ្ឋកិច្ចពូកែ

08:54, 04/10/2024

ដោយ​ឆន្ទៈ​និង​ភាព​ប៉ិន​ប្រ​សប់​ក្នុង​ការ​ផលិត​ អតីត​យុទ្ធ​ជន​ថាច់​គឿង នៅ​ភូមិ​តា​អុង ឃុំ​វៀង​ប៊ិ​ញ ស្រុក​ត្រឹង​ដេ (សុក​ត្រាំង​) បាន​ជ្រើស​​ទម្រង់​ផលិត​សម​ស្រប​នឹង​ស្ថាន​ភាព​សេដ្ឋ​កិច្ច​របស់​គ្រួ​សារ។ តាំង​ពី​នោះ​ ជួយ​លំ​នឹង​ជីវ​ភាព​ឈាន​ឡើង​ធ្វើ​មាន​ដោយ​ស្រប​ច្បាប់​នៅ​ភូមិ​ស្រុក​។

បងថាច់គឿង (ខាងស្តាំ) អតីតយុទ្ធជនខ្មែរគំរូធ្វើសេដ្ឋកិច្ចពូកែនៅឃុំវៀងប៊ិញ ស្រុកត្រឹងដេ (សុកត្រាំង)
បងថាច់គឿង (ខាងស្តាំ) អតីតយុទ្ធជនខ្មែរគំរូធ្វើសេដ្ឋកិច្ចពូកែនៅឃុំវៀងប៊ិញ ស្រុកត្រឹងដេ (សុកត្រាំង)

មាន​ឱ​កាស​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​បង​ថាច់​គឿង អតីត​យុទ្ធ​ជន​ភូមិ​តា​អុង ឃុំ​វៀង​ប៊ិញ យើង​ខ្ញុំ​បាន​យល់​កាន់​តែ​ច្បាស់​អំពី​ឆន្ទៈ​ឈាន​ឡើង​ មិន​ចុះ​ចាញ់​ជោគ​វាសនា​របស់​កង​ទ័ព​អ៊ំ​ហូ។ បង​គឿង​ចែក​រំលែក​៖ ឆ្នាំ​១៩៩៤ ខ្ញុំ​បាន​ចូល​បម្រើ​កង​ទ័ព​ដើម្បី​ការ​ពារ​មាតុ​ភូមិ​ ក្រោយ​បំ​ពេញ​កា​តព្វ​កិច្ច​បាន​២ឆ្នាំក៏​ត្រ​ឡប់​មក​ស្រុក​កំ​ណើត​វិញហើយ​រៀប​ការ​ចេញ​នៅ​ដោយ​ឡែក​ មាន​ដី​ស្រែ​៤កុង​ដែល​ឪ​ពុក​ម្តាយ​ចែក​ឱ្យ​។ ដី​ទាំង​នោះ​ ប្តី​ប្រពន្ធ​ខិត​ខំ​ប្រឹង​ប្រែង​ផលិត​ ប៉ុន្តែ​គ្រាន់​តែ​គ្រប់​ហូប​ ព្រោះ​ពេល​នោះ​​គ្មាន​បទ​ពិសោធន៍​ផលិត​ មិន​ចេះ​អនុ​វត្ត​វិទ្យា​សាស្ត្រ-​បច្ចេក​ទេស ទើប​ទិន្ន​ផល​ទាប។ ដោយ​សារ​តែ​ជួប​ការ​លំ​បាក ធ្វើ​ឱ្យ​បង​សញ្ជឹង​គិត​ច្រើន​ដង គិត​ពី​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​មាន​ប្រសិទ្ធ​ភាព​ស្ថេរ​ភាព​ជាង​មុន​ ម៉្លោះ​ហើយ​ ឆ្នាំ​២០១០ បង​សម្រេច​ចិត្ត​បង្វែរ​ដី​ស្រែ​ចំនួន​២​កុង​មក​ដាំ​ខ្ទឹម​។ បន្ទាប់​ពី​អស់​រយៈ​ពេល​២​ឆ្នាំ​ ប្តី​ប្រពន្ធ​បង​សល់​បាន​ដើម​ទុន​ខ្លះ​ ទន្ទឹម​នឹង​នោះ​ បាន​ខ្ចី​ប្រាក់​ពី​សាច់​ញាតិ​បន្ថែម​ ដើម្បី​វិនិ​យោគ​ទិញ​ម៉ា​ស៊ីន​ភ្ជួរ​ដី​ធ្វើ​សេវា​ឱ្យ​មាមីង​នៅ​ភូមិ​ភាគ។ បង​គឿងឱ្យ​ដឹង​៖ ចាប់​តាំង​ពី​ទិញ​ម៉ា​ស៊ីន​ភ្ជួរ​ដី​បាន​ជួយ​គ្រួ​សារ​ខ្ញុំ​បង្កើន​ប្រាក់​ចំ​ណូល​ ជីវភាព​គ្រួ​សារ​លំ​នឹង​ ហើយ​ខ្ញុំ​មាន​ឱកាស​វិនិ​យោគ​លើ​ម៉ាស៊ីន​បន្ថែម​ទៀត​ កន្លង​២ឆ្នាំ​ខ្ញុំ​ទិញ​បាន​ម៉ា​ស៊ីន​១​គ្រឿង​ មក​ដល់​ពេល​នេះ​ គ្រួ​សារ​ខ្ញុំ​មាន​ម៉ា​ស៊ីន​ភ្ជួរ​ដី​ចំ​នួន​៤​គ្រឿង​សម្រាប់​បម្រើ​មាមីង​នៅ​ភូមិ​ភាគ។ ជា​មួយ​នឹង​ប្រាក់​ចំ​ណូល​ប្រ​ហែល​៨០០​លាន​ដុង​/ឆ្នាំ​ពី​ការ​ភ្ជួរ​ដី​ឈ្នួល​ បាន​ជួយ​គ្រួ​សារ​បង​ថាច់​គឿង​ឈាន​ឡើង​ធូរ​ធារ​និង​គិត​អាន​ឱ្យ​កូន​រៀន​សូត្រ​។ ឆ្នាំ​២០២៣ សង់​ផ្ទះ​១​ខ្នង​រឹង​មាំ តម្លៃ​ប្រហែល​៨០០​លាន​ដុង ថ្មី​ៗ​នេះ​បង​ទិញ​ឡាន​១​គ្រឿង​ តម្លៃ​៥០០​លាន​ដុង។ មិន​ត្រឹម​តែធ្វើ​មាន​ឱ្យ​ខ្លួន​ឯង​ រៀង​រាល់​ឆ្នាំ​ គ្រួ​សារ​បង​គឿងនៅ​ទាំង​បង្ក​ការ​ធ្វើ​ឱ្យ​ពល​ករ​ពី៣​-៤នាក់​ ជា​មួយ​នឹង​ប្រាក់​ចំ​ណូល​ប្រ​ហែល​១២​លាន​ដុង​/ម្នាក់​/ខែ។ ទន្ទឹម​នឹង​នោះ​ សកម្ម​សាទរ​ចលនា​កសាង​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ​ដូចៈ​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​៣០០​ម គប់​វាល់​ថវិកា​ ថ្ងៃ​ពលកម្ម​ ដើម្បី​អនុ​វត្ត​គម្រោង​អុជ​បំភ្លឺ​ផ្លូវ​ជន​បទ​ ស្តារ​ព្រែក​ប្រ​ឡាយ​ធារា​សាស្ត្រ។ល។

សមមិត្ត​ឡេ​វ៉ាំង​ឡាយ-​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ឃុំ​វៀង​ប៊ិញ​ឱ្យ​ដឹង​៖ ក្រៅ​ពី​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ បង្ក​ការ​ធ្វើ​ឱ្យ​ពលករ​ក្រ​មួយ​ចំ​នួន​ បង​ថាច់​គឿង តែង​ជា​គំរូ​ឆ្នើម​ គោរព​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស ក្រឹត្យ​ច្បាប់​របស់​រដ្ឋ។ ពិសេស​ ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ចលនា​ក​សាង​ជនបទ​ថ្មី​នៅ​ភូមិ​ភាគ៕

ថាញ់វ៉ាង​-លីហាន់​