ជំនួយមធ្យោបាយចិញ្ចឹមជីវិតដើម្បីជួយជនជាតិភាគតិចចាកផុតក្រ

06:55, 03/10/2024

ប៉ុន្មាន​ឆ្នាំ​កន្លង ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ គណៈ​ផ្នែក​គ្រប់​ថ្នាក់​ក្នុង​ខេត្ត​ មាន​ច្រើន​ទម្រង់​មធ្យោ​បាយ​ចិញ្ចឹម​ជីវិត​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត រួម​ចំ​ណែក​ជួយ​ជន​ជាតិ​ភាគ​តិច​មាន​ឱ​កាស​ពង្រីក​សេដ្ឋ​កិច្ច​ ជា​ជំ​ហាន​ឈាន​ឡើង​ចាក​ផុត​ក្រ​ដោយ​ចីរ​ភាព​ ដើម្បី​កសាង​ជីវ​ភាព​គ្រួ​សារ​ពី​មួយ​ថ្ងៃ​កាន់​តែ​សុខ​ដុម​។

បងស្រីស៊ុកធីមីឡេ លាងមើមឈូកមុនពេលយកទៅលក់ឱ្យឈ្មួញ
បងស្រីស៊ុកធីមីឡេ លាងមើមឈូកមុនពេលយកទៅលក់ឱ្យឈ្មួញ

សុក​ត្រាំង​ជា​ខេត្ត​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ ស្រូប​អត្រា​៣៥,៤៤%​នៃ​ប្រ​ជា​ជន​ទូ​ទាំង​ខេត្ត​ ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​៣០,១៩% ជន​ជាតិ​ហ្វា៥,២២% និង​២៥​ជនជាតិ​ភាគ​តិច​ផ្សេង​ទៀត​ ស្រូប​អត្រា​០,០៣៦%។ ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​ ពិសេស​គឺ​ជន​រួម​ជាតិ​ខ្មែរ​ ការ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ដំ​ណាក់​​កាល​២០២១​-២០៣០ ដំណាក់​កាល​ទី​១ ចាប់​ពី​ឆ្នាំ​២០២១-​២០២៥ លើ​ភូមិ​ដ្ឋាន​ខេត្ត​សុក​ត្រាំង​មាន​អត្ថ​ន័យ​និង​តួ​នា​ទី​យ៉ាង​សំខាន់​។ កម្មវិធី​ជា​គោល​ការណ៍​ធំ​របស់​បក្ស​និង​រដ្ឋ​យើង​អំពី​ការ​ងារ​ជន​ជាតិ​និង​គោល​នយោ​បាយ​ជន​ជាតិ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​សម្រាប់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​ផ្សារ​ភ្ជាប់​នឹង​ការ​ងារ​ដោះ​ស្រាយ​បាន​ល្អ​ពី​បណ្តា​បញ្ហា​សង្គម​ បន្ថយ​ក្រ​ដោយ​ចីរ​ភាព​។ ប៉ុន្មាន​ឆ្នាំ​កន្លង គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​បាន​ដឹក​នាំ​ចង្អុល​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បាន​ល្អ​បណ្តា​គោល​ការណ៍ គោលនយោ​បាយ​របស់​បក្ស​និង​រដ្ឋ​ចំ​ពោះ​តំបន់​ជន​ជាតិ​ភាគ​តិច​ ពិ​សេស​ គឺ​អនុ​វត្ត​គោល​ការ​ណ៍ រចនា​សម្ព័ន្ធ​កសិ​កម្ម​ជនបទ​។ អនុ​វត្ត​កម្ម​វិធី​ ដំ​ណាក់​កាល​២០២២-​២០២៣ ដោយ​សរុប​ថវិកា​គឺ​៦៣៤.៩៩១​លាន​ដុង បាន​ជំ​នួយ​បង្វែរ​របរ​ចំនួន​៤.៦០៥​គ្រួ​សារ ផ្សព្វ​ផ្សាយ​ជាង​៦៧​ទម្រង់​សម្រាប់​ពង្រីក​ការ​ផលិត​ មធ្យោ​បាយ​ចិញ្ចឹម​ជីវិត​នៅ​សហគម​ន៍។ល។ ដូច្នេះ ​ទើប​ជីវ​ភាព​ប្រជា​ជន​តំបន់​ជន​ជាតិ​ភាគ​តិច​មាន​ភាព​វិវឌ្ឍ​យ៉ាង​សកម្ម​។ ភាព​ជាក់​ស្តែង​បាន​ឃើញ​ថា ផ្តើម​ពីការ​ផ្សព្វ​ផ្សាយ​មាន​ប្រសិទ្ធ​ភាព​បណ្តា​ទម្រង់​មធ្យោ​បាយ​ចិញ្ចឹម​ជីវិត​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​ដ្ឋាន​ខេត្ត​មិន​ទន្ទឹង​រង់​ចាំ​ពី​ការ​ជំ​នួយ​របស់​រដ្ឋ។ ជន​ជាតិ​ភាគ​តិច​ខិត​ខំ​ធ្វើ​សេដ្ឋ​កិច្ច​ ចេះ​អនុ​វត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស ជម្រើ​ស​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម​មាន​តម្លៃ​សម​ស្រប​នឹង​ដី​ធ្លី​ អា​កាស​ធាតុ​។ ភូមិ​ភាគ​ជា​ច្រើន​មាន​របៀប​ធ្វើ​ល្អ​ៗ បណ្តា​គ្រួ​សារ​ក្រ​មាន​ស្មារ​តី​ឈាន​ឡើង​និង​មាន​ជីវភាព​ល្អ​ប្រសើរ​។ គំរូ​ដូច​សមា​ជិកា​នៃ​សាខា​សមាគម​ភូមិ​ភូ​ឌឹក ឃុំ​ឡុង​ភូ ស្រុក​ឡុង​ភូ (សុក​ត្រាំង​) គឺ​បង​ស្រី​ស៊ុក​ធី​មី​ឡេ​ជា​ជន​ជាតិ​ខ្មែរ​ ពង្រីក​ទម្រង់​ដាំ​ឈូក​យក​មើម។ ទន្ទឹម​នឹង​នោះ​ បង​ឡេ​នៅ​ទាំង​ចិញ្ចឹម​បន្ថែម​គោ​សាច់ ទម្រង់​នេះ​បាន​ជួយ​ឱ្យ​គ្រួ​សារ​បង​ស្រី​ចាក​ផុត​ក្រ ឈាន​ឡើង​ក្នុង​ជីវ​ភាព​។ តាម​ការ​ស្វែង​យល់​របស់​យើង​ខ្ញុំ​បាន​ដឹង​ថា ពីមុន​ គ្រួ​សារ​បង​ឡេ​ជា​គ្រួ​សារ​ក្រ អា​ស្រ័យ​គ្មាន​ដី​ផលិត​ ដូច្នេះ​​ជីវ​ភាព​ជួប​ការ​លំ​បាក។ ប៉ុន្តែ​ចាប់​ពី​ពេល​បាន​រដ្ឋ​ឱ្យ​បុល​ទុន​សម្រាប់​វិនិ​យោគ​ការ​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ បង​ស្រី​បាន​ជម្រើស​ទម្រង់​ដាំ​ឈូក​យក​មើម ចិញ្ចឹម​គោ​សាច់​ដើម្បី​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ។ សព្វថ្ងៃ​ ក្នុង​ទ្រុង​មាន​គោ​៥​ក្បាល​ ក្នុង​នោះ​​មាន​គោ​មេ​២​ក្បាល​។ ចំ​ណែក​ការ​ដាំ​ឈូក​បង​ស្រី​ជួល​ដី​គេ​ចំ​នួន​១០​កុង​សម្រាប់​ដាំ​ហើយ​បាន​ប្រ​មូល​ផល​ជុំ​ឆ្នាំ​។ មើម​ឈូក​របស់​បង​ឡេ​ចន្លោះ​៣​ថ្ងៃ​ប្រ​មូល​ផល​ម្តង​ទទួល​បាន​ពី​២០​-៦០គីឡូក្រាម​​ដោយ​លក់​តម្លៃ​២២​ពាន់​ដុង/គីឡូក្រាម​បាន​ជួយ​ប្រភព​ចំណូល​លំ​នឹង​ដល់​គ្រួ​សារ​បង។ សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ​ បង​ឡេ​បាន​ឱ្យ​ដឹង​៖ ដោយ​ឃើញ​ស្ថាន​ភាព​ជួប​ការ​លំ​បាក ដូច្នេះ​ រដ្ឋ​បាន​ពិនិត្យ​ឱ្យ​ខ្ញុំ​បុល​ចំ​នួន​៣០​លាន​ដុង​ដើម្បី​មាន​ទុន​វិនិ​យោគ​ការ​ផលិត​។ ឃើញ​គ្រួ​សារ​ខ្ញុំ​ឧស្សាហ៍​ព្យា​យាម​ ប្រឹង​ប្រែង​ធ្វើ​ការ​បង្ក​បង្កើន​ផល រដ្ឋ​បាន​ឱ្យ​បុល​ទុន​បន្ថែម​ដើម្បី​បើក​ទូ​លាយ​ផ្ទៃ​ដី​ដាំ​ឈូក​យក​មើម​និង​ចិញ្ចឹម​គោ​សាច់។ អាស្រ័យ​ទម្រង់​ផលិត​សម្រេច​ប្រសិ​ទ្ធ​ភាព​ ទើប​គ្រួ​សារ​សង​ប្រាក់​បុល​រួច​រាល់​និង​ចិញ្ចឹម​កូន​រៀន​សូត្រ​បានត្រឹម​ត្រូវ​។

ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​មី​ស្វៀង (សុក​ត្រាំង​) ស្រូប​អាត្រា​ជាង​៣៣%​។ រយៈ​ពេល​កន្លង ស្រុក​មី​ស្វៀង​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​៦​គម្រោង​លើ​ភូមិ​ដ្ឋាន​ស្រុក​ អាទិ​ភាព​វិនិ​យោគ​ឱ្យ​ភូមិ​លំ​បាក​ពិសេស​ចំនួន​៣ ក្នុង​នោះ​ មាន​ការ​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន​ ជំនួយ​ពង្រីក​ការ​ផលិត​ មធ្យោ​បាយ​ចិញ្ចឹម​ជីវិត​សហ​គមន៍ បង្វែរ​របរ ជំនួយ​ទឹក​ស្អាត​ បណ្តុះ​បណ្តាល​របរ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ឱ្យ​ពលករ​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​។ល។ គ្រួ​សារ​បង​ស៊ើង​គឿង នៅ​ភូមិ​អំ​ពូ​ជ្រុំ​ ឃុំ​ថាម​ដូង​ ស្រុក​មី​ស្វៀង​ ជា​គ្រួ​សារ​ក្រ គ្មាន​ដី​ផលិត​ តែង​ធ្វើ​ការ​ឈ្នួល​ជុំ​ឆ្នាំ​ ទ្រព្យ​សម្បត្តិ​ក្នុង​គ្រួ​សារ​មាន​តែ​គោ​២ក្បាល​។ ឆ្នាំ​២០២៣​បងគឿង​បាន​រដ្ឋឱ្យ​បុល​ទុន​ចំនួន​១០​លាន​ដុង បង​គឿង​ទិញ​ទូក​និង​ម៉ា​ស៊ីន​ធ្វើ​មធ្យោ​បាយ​សម្រាប់​កាត់​ស្មៅ​ឱ្យ​គោ​ស៊ី។ ក្រៅ​ពី​នោះ​ ទូក​នេះ​នៅ​ទាំង​ដឹក​ជញ្ជូន​ស្រូវ​ ស្មៅ​ឱ្យ​មា​មីង​ក្នុង​ភូមិ​ដើម្បី​រក​ប្រាក់​ចំ​ណូល​ផ្គត់​ផ្គង់​ជីវភាព​គ្រួ​សារ។

ជា​មួយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ បន្ត​ការ​ផ្សព្វ​ផ្សាយ​គោល​ការណ៍​វិនិ​យោ​គ ជំនួយ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំបន់​ជន​ជាតិ​ភាគ​តិច​ ព្រមជា​មួយ​នោះ​ដែរ​ ដោយ​ការ​ម្ចាស់​ការ​ប្តេជ្ញា​របស់​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​ អង្គ​ការ​មហា​ជន​និង​ការ​ស្រប​មតិ​របស់​ប្រជា​ជន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិធី​ព្រម​ៗ​គ្នាដោយ​ប្រ​សិទ្ធ​ភាព​ សង្ឃឹម​ថា ខេត្ត​សុក​ត្រាំង​នឹង​ឆាប់​អនុ​វត្ត​សម្រេច​បណ្តា​លក្ខ​ឋាន​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ធានា​លំ​នឹង​ការ​ផលិត​និង​ជីវ​ភាព​របស់​ជន​ជាតិ​ភាគ​តិច​ អនុ​វត្ត​ទិស​ដៅ “អភិ​វឌ្ឍ​គ្រប់​វិស័យ​នយោ​បាយ សេដ្ឋកិច្ច​ វប្ប​ធម៌​ សង្គម​និង​សន្តិ​សុខ-ការ​ពារ​ប្រ​ទេស​នៅ​លើភូមិ​ដ្ឋាន​តំបន់​ជន​ជាតិ​ភាគ​តិច​”៕

គីម​ង៉ុក​-សុផល