ទម្រង់ប្រសិទ្ធភាពនៅតំបន់ជនជាតិភាគតិច

06:55, 03/10/2024

ស្រុក​ចូវ​ថាញ់ (សុក​ត្រាំង​) ជា​ភូមិ​ភាគ​មាន​ជន​រួម​ជាតិ​ខ្មែរ​​ស្រូប​អត្រា​ជាង​៤៨% ជីវ​ភាព​សំ​ខាន់​ផ្សារ​ភ្ជាប់​ជា​មួយផលិត​កសិ​កម្ម​ រយៈ​ពេល​កន្លង បាន​ការ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ រួម​និង​ការ​ខំ​ប្រឹង​របស់​មា​មីង​ក្នុង​ពល​កម្ម​ផលិត​។ តាំង​ពី​នោះ​ មាន​ច្រើន​ទម្រង់​សេដ្ឋ​កិច្ច​ប្រសិទ្ធ​ភាព​ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំណូល​ ដើម្បី​មា​មីង​ទ​ទួល​បុណ្យ​សែន​ដូន​តា​ក្នុង​ក្តី​រីក​រាយ​។

ទម្រង់កាត់ស្រូវដោយម៉ាស៊ីនកាត់បោកចម្រុះរបស់ពូលីវថាញ់ធីន ឃុំអាងហ៊ីប ស្រុកចូវថាញ់នាំមកនូវចំណូលខ្ពស់
ទម្រង់កាត់ស្រូវដោយម៉ាស៊ីនកាត់បោកចម្រុះរបស់ពូលីវថាញ់ធីន ឃុំអាងហ៊ីប ស្រុកចូវថាញ់នាំមកនូវចំណូលខ្ពស់

តាម​សមមិត្ត​យឿង​វ៉ាំង​រយ​-អនុ​ប្រធាន​សមាគម​កសិករ​ស្រុក​ចូវ​ថាញ់ ឆ្លង​តាម​ការ​ពិនិត្យ​ជម្រើស​ចុង​ឆ្នាំ​២០២៣ ទូទាំង​ស្រុក​មានជាង​៤០០០គ្រួ​សារសម្រេច​​កិត្តិ​នាមកសិករ​ផលិត​អាជីវកម្ម​ពូកែ​គ្រប់​ថ្នាក់​ ក្នុង​នោះ​ ថ្នាក់​មជ្ឈិម​៣០គ្រួ​ ​ថ្នាក់​ខេត្ត​១១៨គ្រួ​ ថ្នាក់​ស្រុក​៤០៤គ្រួ​ ថ្នាក់​ឃុំ​៤.០៦៣​គ្រួ​។ ចលនា​កសិករ​ផលិត​ ធ្វើ​អាជីវកម្ម​ពូកែ​មានច្រើន​ទម្រង់​សេដ្ឋកិច្ច​ប្រសិ​ទ្ធភាព​ តាំង​ពីនោះ​ រួម​ចំណែក​បន្ថយ​អត្រា​គ្រួ​សារ​ក្រ​មធ្យម​២,៨៣% ក្នុង​នោះ​បន្ថយ​អត្រា​គ្រួ​សារខ្មែរ​ក្រគឺ​៣,៧៨%។

ជាគ្រួ​សារ​ជន​ជាតិ​ភាគ​តិច​មានទម្រង់​ផលិត​ ធ្វើ​អាជីវ​កម្ម​ឆ្នើម​ ពូលីវ​ថាញ់ធីន នៅ​ឃុំ​អាង​ហ៊ីប សម្រេច​ជោគ​ជ័យ​ជាមួយ​ទម្រង់​ផលិត​ស្រូវ​ គួប​ផ្សំ​ជា​មួយ​សេ​វា​កាត់​ស្រូវ​ដោយ​ម៉ា​ស៊ីន​កាត់​បោក​ចម្រុះ​។ បាន​ដឹង ​មុន​នេះ​​ជីវភាព​លំ​បាក​ទាំង​គ្រួ​សារ​ពឹង​លើ​ដី​ផលិត​ស្រូវ​៦​កុង។ ប៉ុន្មាន​ឆ្នាំ​នោះ​ ដោយ​មិន​ទាន់​មាន​បទ​ពិសោធន៌​ មិន​ទាន់​ចេះ​អនុ​វត្តវិទ្យា​សាស្រ្ត​បចេ្ចក​ទេស ទើប​ទិន្ន​ផល​ស្រូវ​ទាប។ ក្រោយ​មក ឆ្លង​តាម​ការ​ស្រាវ​ជ្រាវ​វិធី​ធ្វើ​ប្រសិ​ទ្ធ​ភាព​ ជ្រើស​ពូជ​ស្រូវ​សម​ស្រប​ជា​មួយ​ដី​ធ្លី​​ភូមិ​ភាគ ​អនុ​វត្ត​បណ្តា​វិធាន​ការ​ថែ​ទាំ​ត្រូវ​ ទើប​វាល​ស្រូវ​ក៏​ផ្តល់​ទិន្ន​ផល​ខ្ពស់​ តាំង​ពីនោះ​ ប្តី​ប្រពន្ធ​ពូ​សន្សំ​ទុន​ទិញ​បន្ថែម​ដី​ បើក​ទូ​លាយ​ផ្ទៃ​ដីផលិត​។ ពូ​ធីន​ឱ្យ​ដឹង​៖ រាល់​ឆ្នាំ​​ប្តី​ប្រពន្ធ​ខ្ញុំ​សន្សំ​ប្រាក់​ទិញ​ស្រែ​បានពី​២​-៣​កុង មក​ដល់​សព្វ​ថ្ងៃ​ គ្រួ​សារ​ខ្ញុំ​មាន​ផ្ទៃ​ដី​ស្រែ​ទាំង​អស់​៤០​កុង ផលិត​ពី​៣​រដូវ​/ឆ្នាំ​ ក្រោយ​ពី​ទូ​ទាត់​ថវិ​កា​រួច​ នៅ​ចំណេញ​១៨០​លាន​ដុង។ ឃើញ​ការ​អនុ​វត្ត​វិធី​ប្រ​មូល​ស្រូវ​ដោយ​ម៉ា​ស៊ីន​បាន​មាមីង​កសិករ​ពេញ​និយម​ ទើប​ឆ្នាំ​២០១៦ ពូ​ធីន​សម្រេច​បុល​ទុន​ធនា​គារ​រួម​និង​ប្រាក់​សន្សំ​បាន​វិនិ​យោគ​ទិញ​ម៉ា​ស៊ីន​កាត់​បោក​ចម្រុះ​ដើម្បី​ធ្វើ​សេវា​ឱ្យ​មា​មីង​ភូមិ​ភាគ។ ពូ​ធីន​ឱ្យ​ដឹង​បន្ថែម​៖ ទម្រង់​កាត់​ស្រូវ​ឈ្នួល​ដោយ​ម៉ា​ស៊ីន​កាត់​បោក​ចម្រុះ​ ជួយ​គ្រួ​សារ​ខ្ញុំ​មាន​ចំ​ណូល​ប្រ​ហែល​៧០០​លាន​ដុង​/ឆ្នាំ​ ព្រម​ទាំង​បង្ក​ការ​ធ្វើ​ឱ្យ​ពលករ​ភូមិ​ភាគ​១២​រូប​ទៀត​។ ថ្មី​ៗនេះ​ គ្រួ​សារខ្ញុំ​ទើប​ទិញបន្ថែម​ម៉ាស៊ីន​កាត់​បោក​ចម្រុះ​១​គ្រឿង​ទៀត​ តម្លៃ​ជិត​៨០០​លាន​ដុង ទទួល​បុណ្យ​សែន​ដូន​តា​ឆ្នាំ​នេះ​គ្រួ​សារ​ខ្ញុំ​រីក​រាយ​និង​សុខ​ដុម​ជាង​។

ទម្រង់ដាំពុទ្រានាំមកចំណូលខ្ពស់របស់ពូលីសាង ឃុំអាងហ៊ីបនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច
ទម្រង់ដាំពុទ្រានាំមកចំណូលខ្ពស់របស់ពូលីសាង ឃុំអាងហ៊ីបនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច

ប្រ​ហែល​៨​ឆ្នាំ​នេះ​ គ្រួ​សារ​ពូ​លី​សាង​នៅ​ឃុំ​អាង​ហ៊ីប មាន​ជីវ​ភាព​ស្ថេរ​ភាព​ដោយ​ទម្រង់​ដាំ​ពុទ្រា​។ ពូសាង​ឱ្យ​ដឹង​៖ មុន​នេះ​ គ្រួ​សារ​ខ្ញុំ​សំ​ខាន់​ដាំ​ស្ពៃ​មើម ប៉ុន្តែ​ជិត​១០​ឆ្នាំ​នេះ​ ឃើញ​ទម្រង់​ដាំ​ពុទ្រា​របស់​មាមីង​ភូមិ​ភាគ​នាំ​មក​ប្រសិ​ទ្ធ​ភាព​សេដ្ឋ​កិច្ច​ ទើប​ខ្ញុំ​ទិញ​កូន​ពូជ​មក​ដាំ​សាក។ ក្រោយ​ជាង​១​ឆ្នាំ​ ឃើញ​ដើម​លូត​លាស់​ល្អ ផ្តល់​ផ្លែ​ផ្អែម​ស្រួយ ទី​ផ្សារ​ពេញ​និយម​ តម្លៃ​លំ​នឹង​ ឆ្នាំ​២០១៨​ខ្ញុំ​សម្រេច​ជ្រើស​ទម្រង់​ដាំ​ពុទ្រា។ តាម​ពូ​សាង​ ជា​មួយ​ផ្ទៃ​ដី​២.០០០​ម២​ដាំ​បាន​ពុទ្រាប្រ​ហែល​១.៥០០ដើម​ ក្រោយ​ជាង​១ឆ្នាំ​ដាំ​ក៏​ប្រ​មូល​ផល។ ក្នុង​មួយ​ឆ្នាំ​ពុទ្រា​ប្រ​មូល​ផល​២​លើក លើក​ទី​១ពី​ខែ​មិថុនា​ដល់​ខែ​សីហា​ លើក​ទី​២​ពី​ខែ​កញ្ញា​ដល់​ខែ​ធ្នូ ទិន្ន​ផល​សម្រេច​ពី៦​-៧តោន​/​២​លើក។ បើ​លក់​នៅ​ចម្ការ​ឱ្យ​ឈ្មួញ​ តម្លៃ​ពី​១៥.០០០​-២០.០០០​ដុង​/គីឡូ​ក្រាម​ ក្រោយ​ពី​ផាត់​ទាត់​រួច​ស្រេច​ នៅ​ចំ​ណេញ​ប្រ​ហែល​៨០​លាន​ដុង។ ឆ្នាំ​នេះ​ ដោយ​អាកាស​ធាតុ​ល្អ ដើម​ពុទ្រា​ផ្តល់​ទិន្ន​ផល​ខ្ពស់​និង​តម្លៃ​ក៏​លំនឹង​។

រយៈ​ពេល​ខាង​មុខ​ សំដៅ​ជួយ​សមាជិក​ សំ​ខាន់​គឺ​សមាជិក​ជា​ជន​ជាតិ​ខ្មែរ​លើក​កម្ពស់​ជីវភាព ស្រុក​និង​ប្រមូល​ផ្តុំ​អនុ​វត្ត​ល្អ​ការ​បញ្ចូល​ប្រភព​កម្លាំង​របស់​ខេត្ត​ជា​មួយ​កម្ម​វិធី​ គម្រោង​របស់​បក្ស រដ្ឋ។ សំខាន់​គឺ​អនុ​វត្ត​ល្អ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច ដំ​ណាក់​កាល​២០២១​-២០២៥ ជំរុញ​ចលនា​កសិករ​ប្រ​ឡង​ប្រ​ណាំង​ផលិត​ធ្វើ​អាជី​វកម្ម​ពូកែ​ សាមគ្គី​ជួយ​គ្នា​ធ្វើ​មាន​និង​បន្ថយ​ក្រ​ស្ថេរ​ភាព​ សកម្ម​ផ្លាស់​ប្តូរ​វិទ្យា​សាស្រ្ត​បចេ្ចក​ទេស​ក្នុង​ផលិត​ជួយ​មា​មីង​បង្កើន​ចំណូល​ទទួល​បុណ្យ​សែន​ដូន​តា​សុខ​ដុម​ សុភមង្គល​។ ​សមមិត្ត​យឿង​វ៉ាំង​រយ​ឱ្យ​ដឹង​ដូច្នេះ​៕

ថាញ់វ៉ាង​-ចន្ថា