កសិករធ្វឹងហ្វាការពារបរិស្ថានផ្សារភ្ជាប់នឹងកសាងជនបទថ្មី

09:04, 11/10/2024

ជា​ឃុំ​ចុង​ក្រោយ​បង្អស់​របស់​ស្រុក​ចូវ​ថាញ់ (សុក​ត្រាំង​) ​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ក្នុង​ឆ្នាំ​២០២៣ រយៈ​ពេល​កន្លង​ ទិដ្ឋ​ភាព​ជន​បទ​របស់​ឃុំ​ធ្វឹង​ហ្វា​មាន​ភាព​វិវត្តន៍​យ៉ាង​ខ្លាំង​។ ជា​មួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​ ជំ​នួយ​​ពី​បណ្តា​ផ្នែក​នា​នា​របស់​ស្រុក​ សមា​គមក​សិករ​ឃុំ​បាន​ទទួល​និង​ផ្សព្វ​ផ្សាយ​បណ្តា​អាង​ស៊ី​ម៉ងត៍​សម្រាប់​ដាក់​សម្បក​ដប​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ក្រោយ​ពី​បាន​ប្រើ​រួច​នៅ​តាម​វាល​ស្រែ​របស់​ឃុំ​។ តាម​នោះ​ ជួយ​ឱ្យ​មា​មីង​លើក​កម្ពស់​ស្មា​រតី​ក្នុង​ការ​ពារ​បរិស្ថាន​ បង្ក​ភាព​លេច​ធ្លោ​ថ្មី​សម្រាប់​ឃុំ​ជន​បទ​ថ្មី​ធ្វឹង​ហ្វា។

កសិករនៅឃុំធ្វឹងហ្វាមានភាពរីករាយណាស់ពេលមានអាងស៊ីម៉ងត៍សម្រាប់ដាក់សម្បកដបថ្នាំការពាររុក្ខជាតិពេលប្រើហើយ
កសិករនៅឃុំធ្វឹងហ្វាមានភាពរីករាយពេលមានអាងស៊ីម៉ងត៍សម្រាប់ដាក់សម្បកដបថ្នាំការពាររុក្ខជាតិពេលប្រើហើយ

ផលិត​ស្រូវ​ចំ​នួន​១,៥ហិក​តា​លើ​ដង​ផ្លូវ​ព្រែក​៦A២ ប៉ុន្មា​ន​ឆ្នាំ​កន្លង​ ពូ​ដុង​ង៉ុក​ភូ នៅ​ភូមិ​តា​កាន់​A២​ក៏​ដូច​មា​មីង​កសិករ​ដទៃ​ទៀត​តែង​ជួប​ការ​លំ​បាក​ក្នុង​ការ​ប្រ​មូល​សម្បក​ដប​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ក្រោយ​ពី​ប្រើ​រួច​។ សម្បក​ដប​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​បាន​បោះ​ចោល​ពាស​ពេញ​តាម​ព្រែក​ប្រ​ឡាយ​ឬ​តាម​វាល​ស្រែ​ សភាព​ការណ៍​បែប​នេះ​ធ្វើ​ឥទ្ធិ​ពល​ដល់​បរិស្ថាន​វាល​ស្រែ​។ ដើម​ឆ្នាំ​២០២៣ ពេល​មាន​អាង​ស៊ី​ម៉ងត៍​សម្រាប់​ដាក់​សម្បក​ដប​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​តាម​មាត់​ព្រែក​ ពូ​និង​មា​មីង​ក្នុង​ភូមិ​មាន​ភាព​រីក​រាយ​ណាស់​។ ពី​ព្រោះ​ងាយ​ស្រួល​ក្នុង​ការ​ប្រ​មូល​សម្បក​ដប​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ដាក់​មួយ​កន្លែង​ពេល​ប្រើ​ហើយ​ធានា​បរិស្ថាន​ស្អាត​ដល់​វាល​ស្រែ​និង​តំ​បន់​ប្រ​ជា​ជន​រស់​នៅ​។ ពូ​ដុង​ង៉ុក​ភូ​ឱ្យ​ដឹង​៖ មុន​នេះ​ ដោយ​គ្មាន​កន្លែង​ដាក់ ម៉្លោះ​ហើយ​ មា​មីង​កសិករ​តែង​យក​សម្បក​ដប​ថ្នាំ​ការ​ពារ​ដុត​។ ពេល​ដុត​ម្តង​ៗ​មាន​ក្លិន​ពិបាក​ទ្រាំ​ បើ​សិន​ដុត​តាម​បែប​នេះ​ទៀត​នឹង​ឥទ្ធិពល​ដល់​សុខ​ភាព​ជា​មិន​ខាន​។ ពេល​មាន​អាង​ស៊ី​ម៉ងត៍​ដាក់​សម្បក​ដប​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ ពេល​ប្រើ​ហើយ​ យើង​ខ្ញុំ​បាន​ប្រ​មូល​ដាក់​មួយ​កន្លែង​។ បង​លី​ដុង​-លេខា​សាខា​បក្ស​ភូមិ​តា​កាន់​បេ ឃុំ​ធ្វឹង​ហ្វា បាន​ឱ្យ​​ដឹង​៖ ភូមិ​មា​នដី​ផលិត​ស្រូវ​ចំ​នួន​៣៤៥ហិក​តា ជាមួយ​ប្រ​ជា​ជន​ចំ​នួន​៧០០​គ្រួ​សារ​ ធ្វើ​ស្រែ​៣​រដូវ​/ឆ្នាំ។ អា​​ស្រ័យ​បាន​សមា​គមក​សិករ​ឃុំ​ធ្វឹង​ហ្វា​ជំ​នួយ​អាង​ស៊ី​ម៉ងត៍​សម្រាប់​ដាក់​សម្បក​ដប​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ចំ​នួន​១៦ សព្វ​ថ្ងៃ​ តាម​ភ្លឺ​ស្រែ​ មាត់​ប្រ​ឡាយ​គ្មាន​បោះ​ចោល​សម្បក​​ដប​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ទៀត​ឡើយ​ ទិដ្ឋ​ភាព​បរិស្ថាន​វាល​ស្រែ​រក្សា​បាន​បៃ​តង​-ស្អាត​។ ទូ​ទាំង​ឃុំ​បាន​ដាក់​អាង​ស៊ី​ម៉ងត៍​ចំ​នួន​៤៩ សម្រាប់​ដាក់​សម្បក​ ដប​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​តាម​វាល​ស្រែ​ផលិត​ស្រូវ​នៅ​ភូមិ​ចំ​នួន​៥​លើ​ភូមិ​ដ្ឋាន​របស់​ឃុំ​។ ពេល​កន្លង​ សមា​គមក​សិករ​ឃុំ​ក៏​បាន​ផ្សព្វ​ផ្សាយ ចលនា​មា​មីង​ឱ្យ​លើក​កម្ពស់​ស្មា​រតី​ក្នុង​ការ​ពារ​បរិស្ថាន​បំ​ផុត​គឺ​បរិស្ថាន​វាល​ស្រែ​ ដើម្បី​មា​មីង​យល់​ច្បាស់​ជាង​ទៀត​ពី​ការ​ឥទ្ធិពល​នៃ​ប្រ​ភេទ​សម្បក​ដប​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ពេល​ប្រើ​ហើយ​។ តាម​នោះ​ ខ្នះ​ខ្នែង​ប្រ​មូល​សម្បក​​ដប​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ដែល​ប្រើ​ហើយ​។ កំ​ណត់​៦​ខែមាន​កម្មា​ភិបាល​កសិកម្ម​ស្រុក​នឹង​ចុះ​ប្រ​មូល​តាម​កន្លែង​ដែល​ដាក់​សម្បក​​ដប​នោះ​ ដើម្បី​កម្ទេច​ចោល​តាម​កំ​ណត់​។ បង​ឡេ​វ៉ាំង​ធ្វៀង​-ប្រ​ធាន​សមា​គម​កសិករ​ឃុំ​ធ្វឹង​ហ្វា​ឱ្យ​ដឹង​៖ ការ​អនុ​វត្ត​អាង​ស៊ី​ម៉ងត៍​សម្រាប់​ដាក់​សម្បក​​ដប​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ជួយ​ឱ្យ​មា​មីង​កសិករ​យល់​ដឹង​ទម្លាប់​មិន​បោះ​ចោល​សម្បក​ដប​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ទៀត​ឡើយ​ តាម​នោះ​ រួម​ចំ​ណែក​ព្រូត​ដៃ​លើក​កម្ពស់​លក្ខ​ឋាន​បរិស្ថាន​ក្នុង​ការ​អនុ​វត្ត​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ​។

តាម​ដង​ផ្លូវ​ជន​បទ​ថ្មី​របស់​ឃុំ​ធ្វឹង​ហ្វា   សព្វ​ថ្ងៃ​ ក្រៅ​ពីមាន​ផ្កា​រីក​ស្គុះ​ស្គាយ​  ដែល​បាន​ដាំ   នៅ​ទាំង​មាន​      អា​ង​ស៊ី​ម៉ងត៍​សម្រាប់​ដាក់​សម្បក​ដប​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ពេល​ប្រើ​ហើយ​ រួម​ចំ​ណែក​លើក​កម្ពស់​ស្មារតី​ប្រ​ជា​ជន​ក្នុង​ការ​ពារ​បរិស្ថាន​ តាម​នោះ​ បង្ក​ទិដ្ឋ​ភាព​ពី​មួយ​ថ្ងៃ​កាន់​តែ​ស្អាត​បាត​និង​ទំ​នើប​ដល់​ឃុំ​ជន​បទ​ថ្មី​ធ្វឹង​ហ្វា៕

ចន្ថា-សុផល