បងស្រីត្រឹងធីច័ន្ទ នៅភូមិទ្រុងថុង ឃុំទ្វឹងទឹក ស្រុកថាញ់ទ្រី (សុកត្រាំង) ឈានឡើងចាកផុតក្រដោយទម្រង់ចិញ្ចឹមក្របី |
តាមសមមិត្តតូមិញដេ-ប្រធានសមាគមកសិករឃុំទ្វឹងទឹក សព្វថ្ងៃទូទាំងឃុំមានជាង២០០គ្រួសារចិញ្ចឹមក្របី អាស្រ័យទម្រង់នេះទើបជីវភាពរបស់មាមីងពីមួយថ្ងៃកាន់តែកើនឡើង។ ជាគួ្រសារឈានឡើងចាកផុតក្រពីទម្រង់ចិញ្ចឹមក្របី បងស្រីត្រឹងធីច័ន្ទ នៅភូមិទ្រុងថុង ឃុំទ្វឹងទឹកពីមុនគ្រួសារជួបការលំបាក គ្មានដីផលិត រាល់ថ្ងៃត្រូវធ្វើការឈ្នួលដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ឆ្នាំ២០០៩ ដោយឃើញទម្រង់ចិញ្ចឹមក្របីនៅភូមិភាគនាំមកនូវប្រសិទ្ធភាព បងស្រីបុលទុនធនាគារគោលនយោបាយសង្គម២០លានដុងរួមផ្សំនឹងប្រាក់គ្រួសារសន្សំបានបងសង់ទ្រុងនិងទិញក្របី២ក្បាលមកចិញ្ចឹម។ អាស្រ័យខិតខំព្យាយាមថែទាំដូច្នេះ ទើបក្របីឆាប់ធំ សព្វថ្ងៃ ក្នុងទ្រុងមានក្របីចំនួន១០ក្បាល ក្នុងនោះ២ក្បាលកំពុងមានផ្ទៃពោះ។ តាមបងច័ន្ទ រាល់ឆ្នាំ បងលក់ក្របីពី២-៣ក្បាល បានប្រហែល៨៥លានដុង ប្រិតសំចៃថវិកាបន្តិចម្តងៗ បងទិញដីស្រែបានចំនួន១៤កុងដើម្បីបើកទូលាយការផលិត។ ជាមួយនឹងដីស្រែ១៤កុង បងស្រីធ្វើ៣រដូវ/ឆ្នាំ ក្រោយពីផាត់ទាត់រួចរាល់នៅចំណេញប្រហែល១០០លានដុង។ ទម្រង់ចិញ្ចឹមក្របីរួមជាមួយការផលិតស្រូវបានជួយជីវភាពគ្រួសារបងច័ន្ទបានចាកផុតក្រនិងឈានឡើងធូរធារ។ ចំណែកបងស្រីលីធីឡង នៅភូមិទ្រុងហ្វា ឃុំទ្វឹងទឹក ជាមួយ១៤ឆ្នាំមានបទពិសោធន៍ក្នុងការចិញ្ចឹមក្របី បងឡងបានឱ្យដឹង៖ បើចង់ចិញ្ចឹមក្របីឆាប់ធំគឺផ្នែកជម្រើសពូជជាប្រការសំខាន់ ត្រូវជម្រើសក្របីពូជដែលមានឆ្អឹងធំ រាងធំ។ បន្ទាប់មកគឺត្រូវចេះរបៀបថែទាំ ចំណីត្រូវធានា ក្របីបានចាក់ថ្នាំបង្ការជំងឺគ្រប់គ្រាន់។ ដំបូងបាន ត្រឹមតែក្របី២ក្បាល តែសព្វថ្ងៃមានចំនួន១៧ក្បាល ក្នុងនោះ ៥ក្បាលក្របីមេ រាល់ឆ្នាំ កើតបាន ពី៣-៤ក្បាល។ បងឡងបានឱ្យដឹង៖ រាល់ឆ្នាំ គ្រួសារខ្ញុំលក់ក្របីពី៣-៤ក្បាល បានចំណូលប្រហែល១២០លានដុង អាស្រ័យរក្សាទម្រង់ចិញ្ចឹមក្របីទើបជីវភាពគ្រួសារខ្ញុំបានលំនឹងនិងធូរធារ។
សមមិត្តតូមិញដេ-ប្រធានសមាគមកសិករ ឃុំទ្វឹងទឹកបានឱ្យដឹង៖ ប៉ុន្មានឆ្នាំកន្លង ទម្រង់ចិញ្ចឹមក្របីបានរួមចំណែកក្នុងការបន្ថយក្រនៅភូមិភាគ ឆ្នាំ២០២២ គ្រួសារក្រចំនួន១៨៩គ្រួសារ ដល់ឆ្នាំ២០២៤ នៅត្រឹមតែ១១១គ្រួសារ។ ពេលខាងមុខ ដើម្បីពង្រីកការចិញ្ចឹមក្របីដោយចីរភាព សមាគមកសិករឃុំបានសហការជាមួយផ្នែកជំនាញចាត់តាំងបណ្តាថ្នាក់ហ្វឹកហាត់ពីវិទ្យាសាស្រ្តបច្ចេកទេសក្នុងការចិញ្ចឹមក្របី ជម្រុញការឱ្យបុលទុនដើម្បីមាមីងមានលក្ខណៈបើកទូលាយទម្រង់ចិញ្ចឹម ចលនាឆ្លៀតយកដីទំនេរ ដីផលិតស្រូវមិនសូវមានប្រសិទ្ធភាពសម្រាប់បង្វែរមកដាំស្មៅដើម្បីធ្វើជាចំណីឱ្យក្របី ជាជំហានជួយឱ្យមាមីងក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ ឈានឡើងចាកផុតក្រនិងធ្វើមានដោយស្របច្បាប់៕
ថាញ់វ៉ាង-សុផល
Thông tin bạn đọc
Đóng Lưu thông tin