បងថាច់ធីនៅភូមិសមត្រ១ ទីរួមស្រុកហ៊ឹងឡើយ ស្រុកថាញ់ទ្រី (សុកត្រាំង) និងកម្មករកំពុងធ្វើការនៅឡសម្ងួតស្រូវ |
គំរូដូចបងថាច់ធីជនជាតិខ្មែរនៅភូមិសមត្រ១ ទីរួមស្រុកហ៊ឹងឡើយ ស្រុកថាញ់ទ្រី (សុកត្រាំង) សព្វថ្ងៃ មានទ្រព្យសម្បត្តិស្តុកស្តម្ភពីផលិតស្រូវនិងជួញដូរស្រូវអង្ករ។ បងធីនិយាយ៖ ខ្ញុំមានគ្រួសារកាលអាយុ២១ឆ្នាំនិងចេញនៅដោយឡែកបានគ្រួសារ ចែកដីស្រែឱ្យ៤កុង។ ខ្ញុំគិតផ្ទៃដីដ៏តិចតួចនេះពិបាកធ្វើមានបាន។ ដូច្នេះខ្ញុំក៏សម្រេចធ្វើថែមរបរទិញស្រូវរកបន្ថែមចំណូល។ ដើម្បីមានទុនផ្តើមអាជីពខ្ញុំខ្ចីសាច់ញាតិដើម្បី ទិញទូកមានចំណុះ៣តោនងាយស្រួលក្នុងការទិញស្រូវនិងវិនិយោគឡសម្ងួតស្រូវ ទម្រង់តូចដើម្បីបម្រើគ្រួសារផងនិងមាមីងក្នុងភូមិផង។ ក្នុងចិត្តរបស់ខ្ញុំគឺធ្វើយ៉ាងណា បម្រើកសិកម្មភូមិភាគយើងអភិវឌ្ឍ។ ឆ្នាំ២០១៨ ខ្ញុំវិនិយោគជាង៣ពាន់លានដុង ដើម្បីកសាងឡសម្ងួតស្រូវមានចំណុះធំជាង ក្នុងមួយថ្ងៃអាចសម្ងួតស្រូវសម្រេច៥០តោន។ ពីពេលមានឡសម្ងួតនេះដោះស្រាយល្អផ្នែកសម្ងួតស្រូវរបស់គ្រួសារស្រូវទិញរបស់មាមីងក៏ដូចបម្រើមាមីងភូមិភាគសម្ងួតស្រូវ។ តាមបងធីដំបូងចេញនៅដោយឡែក មានដីស្រែតិចតួច តែដោយការខ្នះខ្នែងឧស្សាហ៍ក្នុងការផលិត ឆ្នាំ២០០៩ បងមានដីស្រែឡើងដល់៣០កុង ក្រៅពីនោះ បងនៅជួលដីស្រែបន្ថែម២០កុងទៀតដើម្បីបើកទូលាយផលិត។ តាំងពីនោះ បងទិញបន្ថែមម៉ាស៊ីនភ្ជួរ ម៉ាស៊ីនកាត់បោកចម្រុះដើម្បីបម្រើទាន់ពេលការផលិតស្រូវរបស់គ្រួសារនិងធ្វើសេវាឱ្យមាមីងជុំវិញ។ ខណៈពេលនេះ បងសន្សំទិញបន្ថែមដីស្រែបាន១៣ហិកតានិងជួលបន្ថែម១៣ហិកតា ដីស្រែទៀត ផលិត២រដូវ/ឆ្នាំ។ បងដោះស្រាយការធ្វើឱ្យពលករជនបទប្រហែល២០រូបនៅភូមិភាគ។បងថាច់យឿងពលករធ្វើការឱ្យគ្រួសារបងធីច្រើនឆ្នាំនិយាយ៖ នៅទីនេះធ្វើការបងប្អូនខ្វះខាតអ្វីគឺបងធីជួយទាំងអស់សំខាន់គឺរឿងគ្រួសារយើងខ្ញុំធ្វើការនៅទីនេះមានចំណូលផងនិងស្ងប់ចិត្តណាស់ព្រោះបងធីជាអ្នកមានចិត្តធម៌មេត្តា។ រាល់ឆ្នាំ ការផលិតស្រូវ២រដូវបើតម្លៃស្រូវស្ថេរភាពប្រហែល ៨.០០០ដុង/គីឡូក្រាម ក្រោយពីផាត់ទាត់រួចស្រេច បងនៅចំណេញជិត៣ពាន់លានដុង។ ចំពោះការជួញដូរស្រូវ រាល់ឆ្នាំបងមានចំណូលពី៥០០-៦០០លានដុង។ សព្វថ្ងៃបងធីបង្វែរពីការទិញស្រូវសម្ងួតរួចកិនអង្ករលក់។ បងថាច់ហ៊ុង-អនុប្រធានសមាគមកសិករទីរួមស្រុកហ៊ឹងឡើយឱ្យដឹង៖ ពីដំបូងដីផលិតតិច តែសព្វថ្ងៃបងធីមានដីផលិតរបស់គ្រួសារនិងដីជួលជិត៣០ហិកតានិងមានឡសម្ងួតចំណុះធំដើម្បីបម្រើការសម្ងួតស្រូវ បងសក្តិសមជាសមាជិកកសិករឆ្នើមរបស់ទីរួមស្រុក។
ពីកម្លាំងពលកម្មការច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើនិងស្មារតីខំប្រឹងឈានឡើងធ្វើមាន បងថាច់ធីសក្តិសមជាគំរូឆ្នើមក្នុងចលនាកសិករផលិតធ្វើអាជីវកម្មពូកែនៅភូមិភាគ។
ដាលីន-ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin