តួនាទីរបស់គ្រូអាចារ្យក្នុងសហគមន៍ជនរួមជាតិខ្មែរ

04:56, 16/12/2024

សុកត្រាំងជាខេត្តមានជនរួមជាតិខ្មែររស់នៅច្រើន ស្រូបអត្រា៣០,៧%។ ក្នុងឆ្នាំ ជនរួមជាតិ​ខ្មែរមានច្រើនពិធីបុណ្យដូចៈ បុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា បុណ្យអកអំបុក ចូវវស្សា ចេញវស្សា វិសាខបូជា។ល។ ក្នុងបណ្តាពិធីបុណ្យនិងពិធីកិច្ចនោះ​មិនអាចខ្វះគ្រូអាចារ្យបាន ព្រោះគាត់ជាអ្នកបានសហគមន៍ជនរួមជាតិខ្មែរគោរព។

គ្រូអាចារ្យកំពុងឃោសនាពុទ្ធបរិស័ទក្នុងពិធីបុណ្យ។
គ្រូអាចារ្យកំពុងឃោសនាពុទ្ធបរិស័ទក្នុងពិធីបុណ្យ។

គ្រូ​អា​ចារ្យ​ជា​អ្នក​មាន​ការ​យល់​ដឹង​ជ្រៅ​ជ្រះ​ពី​ពុទ្ធ​សាសនា ​​វប្ប​ធម៌​​ ទំ​នៀម​ទម្លាប់​របស់​ជន​រួម​ជាតិ​ខ្មែរ​ មាន​តួនា​ទី​សំ​ខាន់​ក្នុង​ការ​ណែ​នាំ​អនុ​វត្ត​បណ្តា​ពិធី​កិច្ច​សាសនា​និង​ពិធី​កិច្ច​ផ្សេង​។ ​មិន​ត្រឹម​ជា​អ្នក​ណែ​នាំ​ចាត់​តាំង​បណ្តា​ពិធី​កិច្ច​ពុទ្ធ​សាសនា ​​តែ​នៅ​ទាំង​បាន​សហគមន៍​ចាត់​ទុក​ជា​អ្នក​មាន​ចំ​ណេះ​ដឹង​របស់​ជន​ជាតិ​។ ​អាច​និយាយ​បាន​ថា ​​តួ​នា​ទី​របស់​គ្រូ​អា​ចារ្យ​ក្នុង​សហគម​ន៍ជន​រួម​ជាតិ​ខ្មែរ​​គឺ​មិនអា​ច​​ខ្វះ​បាន ​សំ​ខាន់​​ក្នុង​បណ្តា​ឱកាស​ពិធី​បុណ្យ​និង​បណ្តា​ពិធី​កិច្ច​របស់​ជន​រួម​ជាតិ​ខ្មែរ​។​

គ្រូ​អា​ចារ្យ​យ័ញ​កេត ​ភូមិ​ព្រែក​ឈ្វេង​​ឃុំ​ថា​ញ់ភូ ស្រុក​មីស្វៀង​ (សុក​​ត្រាំង​)​ ឱ្យ​ដឹង​៖ ​គ្រូ​អា​ចារ្យ​ទាម​ទារ​មា​នចំ​ណេះ​ដឹង​ជ្រៅ​ជ្រះ មាន​សីល​ធម៌​ល្អ មាន​លទ្ធ​ភាព​បក​ស្រាយ​។​ ពួក​គាត់​ត្រូវ​ឆ្លង​កាត់​ការ​បួស​រៀន​និង​មាន​ការ​យល់​ដឹង​ជ្រៅ​ជ្រះ​ពី​ធម៌​អា​ថ៌​ព្រះ​ពុទ្ធ ​យល់​ច្បាស់​ពី​ទំ​នៀម​ទម្លាប់​របស់​ជន​ជាតិ​។​ ក្នុង​រាល់​ពិធី​បុណ្យ ​អា​ចារ្យ​ជា​អ្នក​ណែ​នាំ​និង​អនុ​វត្ត​បណ្តា​ពិធី​កិច្ច​របស់​ជន​រួម​ជាតិ​។​ គ្រូ​អា​ចារ្យ​ក៏​ជា​អ្នក​រក្សា​នា​ទី​សំ​ខាន់​ក្នុង​ការ​បង្រៀន​អក្សរ ធម៌​វិន័យ​និង​បណ្តា​ពិធី​កិច្ច​សាសនា​ដល់​ព្រះ​សង្ឃ​ទើប​បួស​រៀន​។​ គ្រូ​អា​ចារ្យ​មិន​ត្រឹម​បង្រៀន​ពី​ធម៌​វិន័យ តែនៅ​ទាំង​ផ្ទេរ​ចំ​ណេះ​ដឹង​ពី​បណ្តា​ទំ​នៀម​ទម្លាប់​របស់​សហគម​ន៍។​ តាំង​ពីនោះ រួម​ចំ​ណែក​រក្សា​បាន​តម្លៃ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​។​តាំង​ពីយូរ​យារមក​ក្នុង​ភូមិ​ស្រុក​របស់​ជន​រួម​ជាតិ​ខ្មែរ គ្រូ​អា​ចារ្យ​មាន​តួនា​ទី​ដូច​អ្នក​ដឹក​នាំ​ស្មា​រតី​ជា​អ្នក​ត​ភ្ជាប់​សហគមន៍​ជាមួយ​សកម្ម​ភាព​វប្ប​ធម៌​ពី​ការ​គប់​វាល់​ចលនា​វត្ត​ក្នុង​ការ​រក្សា​និង​ពង្រីក​បណ្តា​តម្លៃ​ប្រ​ពៃណី​ក្នុង​ជីវភាព​រាល់​ថ្ងៃ​របស់​ជន​រួម​ជាតិ​ខ្មែរ​។​

ក្រៅ​ពីការ​ណែនាំ​អនុ​វត្ត​បណ្តា​ពិធី​កិច្ច គ្រូ​អា​ចារ្យ​នៅ​ទាំង​ឃោ​សនា​​ចលនា​ប្រ​ជា​ជន​ប្រ​តិបត្តិ​ល្អ​គោល​ការ​ណ៍​គោល​នយោ​បាយ​របស់​បក្ស​​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​នា​ឱកាស​បុណ្យ​ទាន​របស់​ជន​រួម​ជាតិ​ខ្មែរ​​ប្រ​ការ​នេះ​សំ​ដែង​ច្បាស់​តួ​នា​ទីសំ​ខាន់​របស់​អា​ចារ្យ​ក្នុង​សាសនា​និង​នៅ​ទាំង​រួម​ចំ​ណែក​ពង្រីក​ការ​យល់​ដឹង​ក្នុង​សហគមន៍​ពី​ទឹក​ចិត្ត​ស្នេហា​ជាតិ​និង​ការ​សាម​គ្គី​ក្នុង​សង្គម​។

តួ​នា​ទី​របស់​អា​ចារ្យ​យ៉ាង​សំ​ខាន់​ក្នុង​ជីវភាព​​វប្ប​ធម៌​សង្គម​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ ក្នុង​ការ​ស្នង​បន្ត​និង​ពង្រីក​ទំ​នៀម​ទម្លាប់​ប្រ​ពៃណី​។ ​គ្រូ​អា​ចារ្យ​​មា​នភារកិច្ច​យ៉ាង​សំ​ខាន់​គឺ​រក្សា​ទំ​នៀម​ទម្លាប់​​ ជំ​នឿ​​ បេតិ​កភណ្ឌ​ប្រ​ពៃណី​និង​តម្លៃ​វប្ប​ធម៌​សង្គម​ដ៏​មា​នតម្លៃ​របស់​ជន​រួម​ជាតិ​ខ្មែរ​សុក​ត្រាំង​និយាយ​ដោយ​ឡែក​ឱ្យ​បណ្តា​ជំ​នា​ន់​ស្នង​បន្ត​៕

វឌ្ឍា-ចន្ថា