អំណរជ័យជម្នះក្រុមទូកងទាំង២ (បុរស នារី) របស់វត្តបទុមរង្សីទំនប់ ទទួលបាន២ពានរង្វាន់ជើងឯក

21:20, 23/11/2024

រសៀល​ទី​២៣ វិច្ឆិកា នៅវត្ត​បទុម​រង្សី​ទំ​នប់ ឃុំ​អាង​និញ ស្រុក​ចូវ​ថាញ់ (សុក​ត្រាំង) បាន​ប្រ​ព្រឹត្ត​ឡើង​ពិធី​អំ​ណរ​ជ័យ​ជម្នះ​ក្រុម​ទូកង​ទាំង​២ (បុរ​ស ​នារី) ​របស់​វត្ត​ដែល​ទទួល​បាន​២​ពាន​រង្វាន់ជើង​ឯក​នៅ​រង្វាន់​ប្រ​ណាំង​ទូក​ង​ក្នុង​ក្រប​ខណ្ឌ​ពិធី​បុណ្យ​អក​អំ​បុក-ប្រ​ណាំង​ទូក​ង​សុក​ត្រាំង តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង​លើក​ទី៦​និង​សប្តាហ៍​វប្បធម៌ ​កីឡា​និង​ទេស​ចរណ៍​សុក​ត្រាំង​លើក​ទី១ ឆ្នាំ​២០២៤។ ពិ​ធី​អំ​ណរ​ជ័យ​ជម្នះ​នេះ​បាន​វិទ្យុ​និង​ទូរ​ទស្សន៍​សុក​ត្រាំង​បន្ត​ផ្ទាល់។ អញ្ជើញចូល​រួម​មាន​បណ្តា​សម​មិត្ត​ ហូ​ធី​កឹម​ដាវ-​អនុ​លេខា​ប្រ​ចាំ​ការ​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត ងោ​ហ៊ុង-សមា​ជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត លី​រដ្ឋា-សមា​ជិក​បក្ស​ខេត្ត ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត តំ​ណាង ថ្នាក់​ដឹក​នាំ មន្ទីរ​ គណៈ​ផ្នែក​ខេត្ត​ ថ្នាក់​ដឹក​នាំ​ស្រុក​ចូវ​ថាញ់​និង​កី​ឡាករ ​កី​ឡា​កា​រិនី​ មា​មីង​ពុទ្ធ​បរិស័ទ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ។

សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ជូនថវិកាជំនួយដល់ក្រុមទូកងវត្តបទុមរង្សីទំនប់ទាំង២ក្រុម។
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ជូនថវិកាជំនួយដល់ក្រុមទូកងវត្តបទុមរង្សីទំនប់ទាំង២ក្រុម។
រង្វាន់​ប្រ​ណាំង​ទូក​ង​ឆ្នាំ​នេះ​ទាក់​ទាញ​ក្រុម​ទូក​ង​ចំនួន​៦០​ទូក​នៃ​បណ្តា​ខេត្ត ក្រុង ក្នុង​តំ​បន់​វាលរាប​ទន្លេ​គឺវ​ឡុង​ចូល​រួម​ប្រ​កួត ក្នុង​នោះ ក្នុង​ខេត្ត​មាន​៤៨​ទូក​(បុរស​៤៥​ទូក​និង​នារី​៣​ទូក) ក្រៅខេត្ត(មាន​បាក​លីវ កា​ម៉ាវ កឹង​ធើ ហូវ​យ៉ាង គៀង​យ៉ាង) មាន១២​ទូក (បុរស​៨​ទូក​និង​នា​រី​៤​ទូក) ចូល​រួម​ប្រ​កួត​បុរស​មាន​ចម្ងាយ​១.២០០​ម៉ែត្រ​និង​នារី​មាន​ចម្ងាយ​១.០០០​ម៉ែត្រ។

ចំ​ពោះ​ក្រុម​ទូក​ង​បុរស​វត្ត​បទុម​រង្សី​ទំ​នប់​ទី២​(ស្រុក​ចូវ​ថាញ់) បាន​ប្រ​កួត​ជា​មួយ​ក្រុម​ទូក​ង​វត្តកោះ​ធំ(ខេត្ត​បាក​លីវ) នៅ​រង្វង់​ផ្តាច់​ព្រ័ត្រ ក្រុម​ទាំង​ពីរ​បាន​ប្រ​កួត​យ៉ាង​ប្តូរ​ផ្តាច់។ លទ្ធ​ផល​ក្រុមទូក​ង​វត្ត​  ប​ទុម​រង្សី​ទំ​នប់​ទី២​ទទួល​បាន​រង្វាន់​ជើង​ឯក​ក្នុង​រង្វាន់​ប្រ​ណាំង​ទូក​ងឆ្នាំ​២០២៤ ក្រុមទូក​ង​វត្ត​កោះ​ធំ (ខេត្ត​បាក​លីវ) ទទួល​បាន​រង្វាន់​លេ​ខ២។

រង្វង់​ផ្តាច់​ព្រ័ត្រ​រង្វាន់​ប្រ​ណាំង​ទូក​ង​នារី​ដែល​ប្រ​កួត​រ​វាង​ក្រុម​ទូក​ង​វត្ត​បទុមរ​ង្សី​ទំ​នប់​(ស្រុក​ចូវ​ថាញ់) និង​ក្រុម​ទូក​ង​វត្ត​ព្រែក​ចេក(ទី​រួម​ខេត្ត​ង៉ា​ណាំ)។ លទ្ធ​ផល​ក្រុម​ទូក​ង​វត្ត​បទុម​រង្សី​ទំ​នប់​ទទួលបាន​រង្វាន់​ជើង​ឯក​និង​ក្រុម​ទូកង​វត្តព្រែក​ចេក(ទី​រួម​ខេត្ត​ង៉ា​ណាំ)ទទួល​បាន​រង្វាន់​លេខ​២។

សមមិត្តងោហ៊ុង-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តជូនថវិកាជំនួយដល់វត្តបទុមរង្សីទំនប់។
សមមិត្តងោហ៊ុង-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តជូនថវិកាជំនួយដល់វត្តបទុមរង្សីទំនប់។
នេះ​ជា​ស្នា​ដៃ​ដ៏​អស្ចារ្យ​ក្នុង​ប្រ​វត្តិ​សាស្រ្ត​នៃ​វត្ត​បទុម​រង្សី​ទំ​នប់ ពេល​ក្រុម​ទូកង​ទាំង​២​ក្រុម​(បុរស នា​រី) របស់​វត្ត​ទទួល​បាន​រង្វាន់​ជើង​ឯក​ក្នុង​២​ឆ្នាំ​បន្ត​បន្ទាប់​ដើម្បី​នាំ​មក​នូវ​កិត្តិ​យស​សម្រាប់​វត្ត​និងភូមិ​ភាគ​ក៏​ដូច​ជា​ខេត្ត​សុក​ត្រាំង។
ថ្នាក់ដឹកនាំស្រុកចូវថាញ់ជូនថវិកាចំនួន១០០លានដុងដល់ក្រុមទូកងវត្តវត្តបទុមរង្សីទំនប់ទាំង២ក្រុមដែលទទួលបានពានរង្វាន់ជើងឯក។
ថ្នាក់ដឹកនាំស្រុកចូវថាញ់ជូនថវិកាចំនួន១០០លានដុងដល់ក្រុមទូកងវត្តបទុមរង្សីទំនប់ទាំង២ក្រុមដែលទទួលបានពានរង្វាន់ជើងឯក។
ក្នុង​ក្តីរីក​រាយ ព្រះ​តេជ​គុណ​ឡឹម​ហ៊ីប-ព្រះ​ចៅ​អធិ​ការ​វត្ត​ប​ទុម​រង្សី​ទំ​នប់​មាន​សង្ឃ​ដី​កា​៖នេះ​ជា​ក្តី​រីក​រាយ​យ៉ាង​ធំ​បំ​ផុត​ចំ​ពោះ​វត្ត។ ប្រ​ការ​នេះ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ​ ចង្អុល​ការ​របស់​គណៈ​កម្មាធិ​ការ​បក្ស​ស្រុក គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក រដ្ឋអំ​ណាច​ភូមិ​ភាគ​និង​សប្បុរស​ជន អាជីវ​កម្ម​ក្នុង​និង​ក្រៅ​ស្រុក​បាន​ឧបត្ថម្ភ​ដល់​ក្រុម​ទូក​ង​របស់​វត្ត ដើម្បី​ប្រ​ណាំង​ទទួល​បាន​ជោគ​ជ័យ។

   នា​ឱ​កាស​នេះ​សម​មិត្ត​ហូ​ធី​កឹ​មដាវ​ជូន​ថវិកា​​១០​លាន​ដុង​ដល់​ក្រុម​ទូកង​ទាំង​២​ក្រុម​បុរស​និង​នារី​របស់​វត្ត ថ្នាក់​ដឹក​នាំ​ស្រុក​ចូវ​ថាញ់​ក៏​ជូន​ថវិកា​ចំនួន​១០០​លាន​ដុង​ដល់វត្ត​ដែល​សម្រេច​បាន​ពាន​រង្វាន់​ជើង​ឯក។ ក្រៅ​ពី​នោះ បណ្តា​អា​ជីវកម្ម​និង​សប្បុ​រស​ជន​ក៏​បាន​ជូន​ថវិកា​ដល់​វត្តផង​ដែរ៕

ថាច់ពេជ្រ-សុផល