បណ្តាទូកងពេញសិទ្ធិប្រកួតប្រជែងរង្វាន់

18:31, 14/11/2024

ថ្ងៃ​ទី ១៤​វិច្ឆិ​កា​ រង្វាន់​ប្រ​ណាំង​ទូកង​ក្នុងក្របខ័ណ្ឌ​ពិធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក​ង​សុក​ត្រាំង​ តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង​លើក​ទី៦​និង​សប្តាហ៍​វប្បធម៌​ កី​ឡា​និង​ទេស​ចរណ៍​សុក​ត្រាំង​លើក​ទី១ឆ្នាំ​២០២៤​ បាន​បើក​វគ្គ​នៅ​វេទិកា​ប្រ​ណាំង​ទូក​ង​ ទីក្រុង​សុក​ត្រាំង​ (សុក​ត្រាំង​)។

ចូល​រួមពិធី​បើក​វគ្គ​មាន​បណ្តា​សម​មិត្ត​ ត្រឹង​ធី​ហ្វា​រី​-អនុប្រ​​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋស​ភា    ថ្នាក់​ដឹក​នាំគណៈ​ផ្នែក​មជ្ឈិម។​  ខេត្តសុកត្រាំងមានសមមិត្តឡឹម​វ៉ាំង​ម៉ឹង-សមាជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​តំណាង​រដ្ឋ​សភា​ខេត្ត​ ហូ​ធី​កឹម​ដាវ​-អនុ​លេខា​ប្រ​ចាំ​ការ​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត វ៉ជី​កុង-សមា​ជិក​បម្រុង​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស ​សមាជិក​គណៈ​អចិន្រ្តៃ​យ៍​បក្ស​ខេត្ត ប្រ​ធាន​គណៈ​ចាត់​តាំង​បក្ស​ខេត្ត ​បណ្តា​សម​មិត្ត​អតីត​សមា​ជិក​ក្នុង​គណៈ​អចិន្រ្តៃយ៍​បក្ស​ខេត្ត ​បណ្តា​សមមិត្ត​ជា​សមា​ជិក​ក្នុង​គណៈ​អចិន្រ្តៃយ៍​បក្ស​ខេត្ត ​សមាជិក​គណៈ​ប្រតិ​បត្តិការ​បក្ស​ខេត្ត​ ​ថ្នាក់​ដឹក​នាំ​បណ្តា​ខេត្ត​ ក្រុង​ក្នុង​តំបន់​ ថ្នាក់​ដឹក​នាំ​មន្ទីរ ​គណៈ​ផ្នែក​ ភូមិ​ភាគ ​ ព្រះ​ឧបជ្ឈាយ​៍ ព្រះ​តេជ​គុណ​និង​ប្រ​ជា​ជន​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ។

តំណាងទាំងឡាយចូលរួមពិធីបើកវគ្គរង្វាន់ប្រណាំងទូកង។
តំណាងទាំងឡាយចូលរួមពិធីបើកវគ្គរង្វាន់ប្រណាំងទូកង។

ពិធី​បុណ្យ​អក​អំ​បុក​-ប្រណាំង​ទូកង​ជា​លក្ខណៈ​វប្បធម៌​ប្រ​ពៃ​ណីដ៏​ពិសេស​ពីយូរ​ណាស់​មក​ហើយ​របស់​ជនរួម​ជាតិ​ខ្មែរ​ណាម​បូ សម្តែង​នូវ​ស្មារតី​សាម​គ្គី​ផ្សារ​ភ្ជាប់​រវាង​បណ្តា​ជនជាតិ​ជា​បង​ប្អូន​នៃ​បណ្តា​ភូមិភាគ​ក្នុង​តំបន់​។ ​ពិសេស​ពិធី​បុណ្យ​អក​អំបុក​-ប្រ​ណាំង​ទូក​ង​របស់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​សុក​ត្រាំង​បាន​ក្រ​សួង​វប្បធម៌​កីឡា​និង​ទេស​ចរណ៍​ទទួល​ស្គាល់​ជាបេតិក​ភណ្ឌ​អរូបីថ្នាក់​ជាតិ​និង​បាន​អង្គ​ការGuinnessវៀត​ណាម​ទទួល​ស្គាល់​ឯតទគ្គ​កម្ម​ ​ពិធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក​ង​ដែល​មានចំនួន​ទូក​ច្រើន​និង​កី​ឡាករ​ចូល​រួម​ច្រើន​បំ​ផុត​នៅ​វៀត​ណាម​(ចាប់​ពី​ឆ្នាំ២០០៥​រហូត​មក​ដល់​សព្វ​ថ្ងៃ​)។

សមមិត្តត្រឹងធីហ្វារី-អនុប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភានិងហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងជូនទង់អនុស្សាវរីយ៍និងថវិកាដល់ក្រុមទូកងទាំងឡាយ។
សមមិត្តត្រឹងធីហ្វារី-អនុប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភានិងសមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងជូនទង់អនុស្សាវរីយ៍និងថវិកាដល់ក្រុមទូកងទាំងឡាយ។

ថ្លែង​ការណ៍​ក្នុង​ពិធី​បើក​វគ្គ សម​មិត្ត​ង្វៀង​វ៉ាំង​ខើយ-សមាជិក​បក្ស​ខេត្ត ​អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ខេត្ត​ អនុប្រ​ធាន​គណៈ​ចាត់​តាំង​ពិធី​បុណ្យ​ឱ្យ​ដឹង​ ពិធី​បុណ្យ​អក​អំបុក​-ប្រ​ណាំង​ទូក​ង​សុក​ត្រាំង​បាន​ខេត្ត​ចាត់​តាំង​រាល់​ឆ្នាំដើម្បី​អភិរក្ស​និង​ពង្រីក​បណ្តា​តម្លៃ​វប្បធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​។ រង្វាន់​ប្រ​ណាំង​ទូកង​ឆ្នាំ​២០២៤​ ជា​ខ្លឹម​សារ​ចម្បង​របស់​ពិធី​បុណ្យ​អក​អំបុក​-ប្រ​ណាំង​ទូក​ង​ខេត្ត​សុក​ត្រាំង​ តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង​លើក​ទី៦​និង​សប្តាហ៍​វប្បធម៌​ កី​ឡា​និង​ទេស​ចរណ៍​សុក​ត្រាំង​លើក​ទី១​ឆ្នាំ​២០២៤។ ​សង្ឃឹម​ថា ​បណ្តា​ក្រុម​ទូកង​និង​កីឡា​ករ​កីឡាករនីទាំង​ឡាយ​លើក​កម្ពស់​ស្មារតី​កីឡា​ស្មោះ​ត្រង់​ សាម​គ្គី រីក​រាយ​ ប្រកួត​ដោយ​អស់​ពី​ចិត្ត​ ក្រុម​អាជ្ញា​កណ្តាល​ធ្វើ​ការ​ប្រ​កប​ដោយ​យុត្តិធម៌​ ច្បាស់​លាស់​ រួម​ចំណែក​ឱ្យរង្វាន់​ប្រ​ណាំង​ទូកង​សម្រេច​បាន​ជោគ​ជ័យ​ល្អ​ប្រ​សើរ។ ទន្ទឹម​នោះ​ តំ​ណាង​ទាំង​ឡាយ​ ទស្សនិជន​គប្បី​លើក​ទឹក​ចិត្ត​ដើម្បី​ជម្រុញ​ស្មារតី​កី​ឡាករ​ក្នុង​រយៈ​ពេល​ប្រកួត​។

ថ្នាក់ដឹកនាំខេត្តសុកត្រាំងជូនទង់អនុស្សាវរីយ៍និងថវិកាដល់ក្រុមទូកងទាំងឡាយ។
ថ្នាក់ដឹកនាំខេត្តសុកត្រាំងជូនទង់អនុស្សាវរីយ៍និងថវិកាដល់ក្រុមទូកងទាំងឡាយ។

ក្រោយ​ពី​បើក​វគ្គ​រួច​ បណ្តា​ក្រុម​ទូក​ង​បាន​ចូល​រួម​ប្រ​កួត​លើក​ដំបូង​។​ ចំ​ពោះ​ក្រុម​ទូក​បុរស​មាន​ចំនួន​៥៣​ទូក​ ដែល​ប្រ​កួត​ចម្ងាយ​១.២០០​ម៉ែត្រ​ ចែក​ជា​១៣​រង្វង់​ ១២​រង្វង់​មាន​៤​ក្រុម​និង​១​រង្វង់​មាន​៥​ក្រុម​ ប្រ​កួត​បន្ត​បន្ទាប់​ដើម្បី​ជម្រើស​យក​៣២​ក្រុម​ប្រ​កួត​បន្ត​ក្នុង​ដំណាក់​កាល​ទី២​សម្រាប់​ប្រកួត​ថ្ងៃ​ស្អែក​(ថ្ងៃ​ទី១៥​ វិច្ឆិកា​ឆ្នាំ​២០២៤)។

ថ្នាក់ដឹកនាំខេត្តសុកត្រាំងជូនទង់អនុស្សាវរីយ៍និងថវិកាដល់ក្រុមទូកងទាំងឡាយ។
ថ្នាក់ដឹកនាំខេត្តសុកត្រាំងជូនទង់អនុស្សាវរីយ៍និងថវិកាដល់ក្រុមទូកងទាំងឡាយ។

តាម​នោះ​ ប្រ​កួត​ជម្រើស​ រង្វាន់​លេខ១ ​លេខ២​និង​លេខ៣។ ​ចំណែក​ទូកង​នារី​មាន​៧ក្រុម​ ប្រ​កួត​ចម្ងាយ​១.០០០​ម៉ែត្រ ​ចែក​ជា​២​រង្វង់​ មួយ​រង្វង់​ចែក​ជា​៣​ក្រុម​និង​មួយ​រង្វង់​៤ក្រុម​ ប្រ​កួត​បន្ត​បន្ទាប់​ដើម្បី​ប្រ​កួត​ដណ្តើម​យក​លេខ១​ លេខ២​ លេខ៣៕  

ក្រុមទូកទាំងឡាយវិលទៅកាន់កន្លែងចាប់ផ្តើមប្រកួត។
ក្រុមទូកទាំងឡាយវិលទៅកាន់កន្លែងចាប់ផ្តើមប្រកួត។

                                                                                       ក្រុម​អ្នក​យក​ព័ត៌មាន-សុផល