ជំនួយទុនដើម្បីសមាជិកាអភិវឌ្ឍសេដ្ឋកិច្ច

21:44, 05/12/2024

ប៉ុនា្មនឆ្នាំកន្លង សមាគមនារីឃុំភូមី ស្រុកមីទូ (សុកត្រាំង) មិនបង្អង់ផ្លាស់ថ្មីខ្លឹមសារ វិធីសាស្រ្តសកម្មភាពដើម្បីជួយឱ្យសមាជិកាលើកកម្ពស់ ជីវភាពដោយសកម្មភាពដូចៈ បង្កលក្ខណៈដើម្បីសមាជិកាបានទទួលពីប្រភពទុនបុល បើកថ្នាក់ហ្វឹកហាត់ពីវិទ្យាសាស្រ្តបច្ចេកទេស ណែនាំឱ្យអនុវត្តបណ្តាទម្រង់ផលិតនាំមកនូវប្រសិទ្ធភាព។ល។ តាមនោះ ជួយឱ្យសមាជិកាបង្កើនប្រាក់ចំណូលឈានឡើងធូរធារ។

បងស្រីកាវធីង៉ុកប៊ិច នៅភូមិសុកស្វាយ ឃុំភូមីឈានឡើងលំនឹងជីវភាពអាស្រ័យប្រភពទុនពីធនាគារគោលនយោបាយសង្គម
បងស្រីកាវធីង៉ុកប៊ិច នៅភូមិសុកស្វាយ ឃុំភូមីឈានឡើងលំនឹងជីវភាពអាស្រ័យប្រភពទុនពីធនាគារគោលនយោបាយសង្គម

គំ​រូ​ដូច​គ្រួ​សារ​បង​ស្រី​កាវ​ធីង៉ុក​ប៊ិច​ នៅ​ភូមិ​សុក​ស្វាយ​ ជា​គ្រួ​សារ​បាន​ឆ្លៀត​យក​ពីប្រ​ភព​អា​ទិភាព​ធនា​គារ​គោល​នយោ​បាយ​។ សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំបង​ស្រី​ប៊ិច​ឱ្យ​ដឹង​៖ កាល​ពី​មុន​ ជីវភាព​ជួប​ការ​លំ​បាក​ ខ្ញុំ​ទៅ​ធ្វើ​នៅ​ប៊ិញ​យឿង ប៉ុន្តែ​ក្នុង​ពេល​អា​សន្ន​ជំ​ងឺ​កូវីដ-​១៩ គ្មាន​ការ​ធ្វើ​ក៏​វិល​មក​ ស្រុក​កំ​ណើត​។ ឆ្នាំ​២០២១ ខ្ញុំ​បាន​ចូល​រួម​សាខា​សមា​គម​នា​រី​ភូមិ​សុក​ស្វាយ​ បាន​បង្ក​លក្ខ​ណៈ​ឱ្យ​ខ្ញុំ​បុល​ទុន​ចំ​នួន​២០​លាន​ដុង​ ខ្ញុំ​បាន​វិនិ​យោគ​ទិញ​ សម្ភារៈ​សម្រាប់​ធ្វើ​សាច់​ក្រក​ ព្រោះ​រកបាន​ប្រាក់​ចំ​ណូល​ផង​និង​រក្សា​របរ​ពី​គ្រួ​សារ​ផង​។ បាន​ដឹង​ លើក​ដំ​បូង​បង​ស្រី​ធ្វើ​ដោយ​ចំ​នួន​តិច​ដើម្បី​លក់​ ឱ្យ​ប្រ​ជា​ជន​ក្នុង​ភូមិ​ ប៉ុន្តែ​អា​ស្រ័យ​រៀន​របរ​ពី​ឪ​ពុកនិង​ស្វែង​យល់​ពី​រូប​មន្ត​ឱ្យ​សម​ស្រប​នឹង​ចំ​ណូល​ចិត្ត​របស់​អតិ​ថិ​ជន​។ តាម​នោះ​ បង្កើត​បាន​ផលិត​ផល​ដែល​មាន​រស​ជាតិ​ឆ្ងាញ់​ ហើយ​តែង​បាន​អតិ​ថិ​ជន​ចូល​ចិត្ត​និង​បាន​ដឹង​បាន​ឮ​ច្រើន​ ម្ល៉ោះ​ហើយ​ អតិ​ថិជន​ដាក់​ទិញ​ពី​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​។ សព្វ​ថ្ងៃ​ ក្នុង​មួយ​ខែ​បង​ស្រី​លក់​សាច់​ក្រក​បាន​ប្រ​ហែល​២០០​គី​ឡូ​ក្រាម​ដោយ​តម្លៃ​២២០.០០០​ដុង/​គីឡូ​ក្រាម។ ជា​មួយ​ប្រាក់​ចំ​ណូល​ប្រ​ហែល​២២​លាន​ដុង​/ខែ​ ក្រោយ​ពីផាត់​ទាត់​រួច​រាល់​ជួយ​ឱ្យ​ជីវ​ភាព​គ្រួ​សារ​បង​ស្រី​ប៊ិច​ពី​មួយ​ថ្ងៃ​បាន​កែ​លម្អ​។ ចំ​ណែក​គ្រួ​សារ​មីង​លី​ធី​មី​ហៀង នៅ​ភូមិ​សុក​ស្វាយ​ ក៏​ជាគ្រួ​សារ​ក្រឈាន​ឡើង​ពី​ប្រ​ភព​ទុន​គោល​នយោ​បាយ​សង្គម​។ មី​ហៀង​បាន​ឱ្យ​ដឹង​៖ ឆ្នាំ​២០១០ ខ្ញុំ​បាន​សមា​គមនា​រី​ឃុំ​បង្ក​លក្ខ​ណៈ​ឱ្យ​បុល​ពីប្រ​ភព​ទុន​ធនា​គារ​គោល​នយោ​បាយ​ ខ្ញុំ​បុល​បាន​១០​លាន​ដុង សម្រាប់​វិនិ​យោគ​ទិញ​គោ​ទឹក​ដោះ​មក​ចិញ្ចឹម​។ អា​ស្រ័យ​ឧស្សាហ៍ ព្យា​យាម​ថែ​ទាំ​ ស៊ូ​ទ្រាំ​លំ​បាក​រ​បៀប​ថែ​ទាំ​ ម៉្លោះ​ហើយ​ គោ​ទឹក​ដោះ​ធំ​ឆាប់ ​ផ្តើម​ពី​១​ក្បាល​លក់​បាន​៥​លើក​ចំ​នួន​២០​ក្បាល​ សព្វ​ថ្ងៃ​ គ្រួ​សារ​មីង​នៅ​ចំ​នួន​៦​ក្បាល​ ក្នុង​នោះ​៤​ក្បាល​កំ​ពុង​ផ្តល់​ទឹក​ដោះ​ មធ្យម​ប្រ​ហែល​៥០​គី​ឡូ​ក្រាម​/ថ្ងៃ​ លក់​ដោយ​តម្លៃ​១៣,៥០០​ដុង​/​គី​ឡូ​ក្រាម ក្រោយ​ពី​ផាត់​ទាត់​រួច​រាល់​ក្នុង​មួយ​សប្តាហ៍​ មីង​ហៀង​នៅ​ចំ​ណេញ​៣,៥​លាន​ដុង។ ជាមួយ​ប្រ​ភព​ ចំ​ណូល​ជាង​១០០​លាន​ដុង​/ឆ្នាំ​ពី​ការ​ចិញ្ចឹម​គោ​ទឹក​ដោះ​និង​៣៤​លាន​ដុង​ពីការ​ធ្វើ​ស្រែ​៧​កុង​ដែល​ផលិត​២​រដូវ​/ឆ្នាំ ដូច្នេះ​ ជីវភាព​គ្រួ​សារ​របស់​មីង​ហៀង​បាន​លំ​នឹង​ ឈាន​ឡើង​ធូរ​ធារ។​ ផ្តើម​ពី​សកម្ម​គិត​អាន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ បង្កើន​ប្រាក់​ចំ​ណូល​ឱ្យ​សមា​ជិកា ម៉្លោះ​ហើយ​ ជីវភាព​របស់​សមា​ជិកា​បាន​ធូរ​ធារ។ តាម​នោះ​ ពី​មួយ​ថ្ងៃ​ទាក់​ទាញ​សមា​ជិកា​ចូល​រួម​ក្នុង​អង្គ​ការ​សមា​គម​កាន់​តែ​ច្រើន​។ មក​ដល់​សព្វ​ថ្ងៃ​សមា​គម​បាន​បញ្ចូល​សមា​ជិកា​ថ្មី​ចំ​នួន​៤៥​រូប​ បង្កើន​ចំ​នួន​សមា​ជិកា​ឡើង​ដល់​២.៧៣៦​រូប​ ក្នុង​នោះ​ សមា​ជិកា​ខ្មែរ​ស្រូប​អត្រា​៩០%។

សមមិត្ត​តៀក​ទូ​ហ្វា-ប្រ​ធាន​សមា​គមនា​រីឃុំ​ភូមី​ឱ្យ​ដឹង​៖ ពេល​ខាង​មុខ​ សមា​គមនា​រីឃុំ​នឹង​សហ​ការ​ជា​មួយ​ធនា​គារ​គោល​នយោ​បាយ​ ដើម្បី​ជំ​នួយ​ទុន​បុល​អា​ទិភាព​សម្រាប់​សមា​ជិកា​ក្រ ក្បែរ​ក្រមាន​លក្ខណៈ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ បើក​ទូ​លាយ​ទម្រង់​ផលិត​ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​ ឈាន​ឡើង​ធ្វើ​មាន​ដោយ​ស្រប​ច្បាប់​៕

ថា​ញ់វ៉ាង​